សំណង់សាលាឆាន់ វត្តអរិក្ស័ត្រ

ថ្ងៃនេះសំរាប់បងប្អូនដែលបានអញ្ជើញមកដល់ទីនេះ ខ្ញុំសូមលើកយកមេរៀនមួយខ្លីដែលនិយាយរៀបរាប់អំពីសាលាឆាន់ ដែលជាសំណង់បែបប្រពៃណីនៅក្នុងទីវត្តអារាម។ ខ្ញុំបានចំណាយពេលពេញមួយថ្ងៃដើម្បីស្វែងរកសំណង់សាលាឆាន់ដែលត្រូវតាមមេរៀន ទីបំផុតគឺនៅជិតបង្កើយពីក្រុង គឺវត្ត អរិក្ស័ត្រ ។ អឹញ្ចឹងយើងមកស្វែងយល់ទាំងអស់គ្នាអំពីសំណង់បែបនេះ។
សាលាឆាន់ រឺហៅខ្លីថា សាលា
គឺជាសំណង់សំរាប់ព្រះសង្ឃឆាន់ចង្ហាន់ រឺសំរាប់អ្នកស្រុកទៅសុំសីល ធ្វើពិធីបុណ្យផ្សេង ។ល។ សំរាប់ណង់នេះមានទំហំធំៗ ខ្ពស់ផុតពីដី ដែលមានរាងជាដំបូលកឹង រោងដោល រោងឌឿង នឹងដំបូលប៊ិត ។ល។ តាមរយៈការសិក្សាកន្លងមក សាលាឆាន់គឺមានជញ្ជាំងតែផ្នែកខាងលិច ចំនែកឯផ្នែកផ្សេងមានបង្កាន់ដៃជុំវិញ ឬបង្អួចច្រើន តែបើយើងសង្កេតឃើញក្នុងរូបសាលាឆាន់វត្តអរិយក្ស័ត្រនេះគឺគេមិនធ្វើជញ្ជាំងសំរាប់បាំងឡើយគឺទុកចំហរល្វឹងល្វើយងាយស្រួលដល់ខ្យល់ចេញចូល។ គេតែងទុកលំហធំខ្ពស់ក្នុងដំបូលដោយពុំធ្វើពិតានបិទនោះទេ។ ហើយមានសសរ ៦ជួរ ឬ៨ជួរបណ្តោយ ឯទទឺងមានសសរ ៨ជួរ ឬ១០ជួរ ដែលមានចំនួនសរុបពី ៦០ ទៅ ១០០សសរ។

...
ភាពងាយស្រួលនៃសាលាឆាន់បែបប្រពៃណី

  • ដាក់មនុស្សបានច្រើន
  • ពន្លឺនិងខ្យល់រត់ចេញចូលបានល្អ
  • មិនឈ្លក់ផ្សែងធូប និងមិនស្អុះស្អាប់ខ្លាំង
  • មិនខ្ទរសម្លេង
  • មិនធុំក្លិនចំណីអាហារ
  • ងាយស្រួលបោសជូត និងលាងជម្រះ
  • ខាងក្រោមអាចដាក់អុស រទេះ ទូក កន្លែងធ្វើការ រឺជាឃ្លាំងដាក់ឥវ៉ាន់

ចំនែកឯអាគារទាំងឡាយដែលមានទ្រង់ទ្រាយស្ទើរដូចសាលាឆាន់ ដែលមានទំហំតូចធំ ខ្លះខ្ពស់ ខ្លះទាប ហើយប្រើប្រាស់ក្នុងតួនាទីផ្សេងៗគេហៅខ្លីថា សាលា ជួនកាលទៀតគេហៅថា សាលាធម្ម ធម្មសាលា សាលាធម្មសភា ឧបដ្ឋានសាលា ជាដើម ។ល។
ត្រូវការកែសម្រួលបន្ថែម នឹងដកស្រង់ចេញពីមេរៀនបង្រៀនដោយ លោកគ្រូ ព្រាប ចាន់ម៉ារ៉ា
សុំរក្សាសិទ្ធគ្រប់រូបភាព បើមិនមានការអនុញ្ញាត