The Love Story "Mazer Lover" ( High School love story ) Part 5

6:03 AM , 0 Comments


ប្រ​ធាន​ថ្នាក់​សំ​ណព្វ​ចិត្ត​
ភាគ​ទី​៥

បូ​ណា​
[........] ព្រឹក​នេះ​ខ្ញុំ​មក​ដល់​សាលា​មុន​ម៉ោង​ជា​រាល់​ដង​ ព្រោះ​តែ​ខ្ញុំ​អាច​សុំា​ខ្លះ​ៗ​ ទៅ​ហើយ​ពី​មជ្ឈ​ដ្ថាន​មិត្ត​ថ្មី​ នឹង​ថ្នាក់ថ្មី​របស់​ខ្ញុំ​ ថ្ងៃ​នេះ​ខ្ញុំ​មាន​អា​រម្មណ៍​ល្អ​ ទើប​ចង់​កាន់​អំបោស​ មក​បោសថ្នាក់​ តែ​ខ្ញុំ​ក៏​ស្រាប់​តែ​រ​អ៊ូ​ខ្ញុំ​ចិត្ត​ថា​ ToT ( ហើយ​ចុះ​ម៉េច​ក៏​ថត​តុ​ស្រី​ៗ​មាន​សំ​រាម​ច្រើន​ខ្លាំង​ម្លេះ? ) បន្ទាប់​ពី​រអ៊ូ​ជាមួយ​​ខ្លួន​ឯង​​រួច​ហើយ​ចំ​លើយ​ដែល​ នឹង​លិច​ចេញ​មក​នោះ​គឺ​ ខ្ញុំ​បាន​ចាំ​យ៉ាង​ច្បាស់​នូវ​ពាក្យ​មួយ​ដែល​បាន​ម៉ាក់​ខ្ញុំ​ថា​ “ស្រី​ៗ​គឺ​ពូ​កែ​ខ្លាំង​​ណាស់​! រឿង​អ​ចឹប​អ​ចុប​ បែប​នេះ​នោះ​! ចឹង​ហើយ​បាន​ជា​ឯង​មាន​ម្ហូប​ឆ្ងាញ់​ៗ ញុំា​បាន​ដូច​រាល់​ថ្ងៃ​នេះ​នោះ ! “ >.^!! ហហាហហា មិន​ដឹង​ថា​អ្វី​ដែល​ខ្ញុំ​គិត​ចេញ​មក​នេះ​វា​ត្រូវ​រឺ​ក៏​អត់​នោះ​ទេ​ :P នេះ​មិន​ទាន់​មាន​អា​យុ​ច្រើន​ដូច​ម៉ាក់​ខ្ញុំ​ផង​​ ក៏​ពូ​កែ​ខាង​នឹង​បាត់​ទៅ ហើយ​! ណ្ហើយ​! បោស​បន្ត​ទៀត​ចុះ​!
          ​មួយ​សន្ទុះ​ក្រោយ​មក​ សំ​លេង​ស្បែក​ជើង​នា​រី​វ័យ​ជំ​នាស់​ ម្នាក់​ក៏​បាន​បន្លឺ ឡើង​តាម​កាំ​ជណ្តើរ​ដែល​នៅ​ជាប់​នឹង​ថ្នាក់​រៀន​របស់​ខ្ញុំ​ លឺ​សូរ​ ប៉ុក​ ប៉ុក​ ប៉ុក​!!!!!!
          ស្រី​វ័យ​កណ្តាល​ម្នាក់​ក៏​បាន​ដើរ​ចូល​មក​ក្នុង​ថ្នាក់​រៀន​ ដៃ​កាន់​​សឺ​មី​ ពណ៍​ផ្កា​ឈូក​អោប​ជាប់​នឹង​ដើម​ទ្រូង​ ហើយ​នៅ​មាន​កា​បូប​និ​ស្សិត​ធំ​មួយ​នៅ​កាន់​នឹង​ដៃ​ម្ខាង​ទៀត​ បាន​សំ​លឹង​មើល​មក​ខ្ញុំ​ដោយ​ទឹក​មុខ​ ស្រុះ​ស្រាយ​នឹង​ការ​ពេញ​ចិត្ត​ ( នែ! មិន​មែន​ខ្ញុំ​ អោយ​ដៃ​ស្រី​វ័យ​ចំ​ណាស់​មើល​មុខ​ខ្ញុំ​នោះ​​ទេ​! ណា! កុំ​ច្រ​ឡំ​)
“ អ្នក​គ្រូ​ ! “​ ខ្ញុំ​បាន​ដាក់​អំ​បោល​ចុះ​ ហើយ​អោន​ក្បាល​សំ​ពះ​ តាម​ទំ​លាប់​របស់​សិស្ស​ល្អ​សាលា​ក្នុង​ស្រុក​ខ្មែរ​ ^_^
  អឺ​! ល្អ​ហើយ​ណា​! ចេះ​មក​សាលា​មុន​ម៉ោង​ បោល​សំ អាត​ថ្នាក់​រៀន​បាន​ស្អាត​ល្អ​ផង​នៀក​! “ អ្នក​គ្រូ​និ​យាយ​ដោយ​ញញឺម​ J
“ បាទ​អ្នក​គ្រូ​ ខ្ញុំ​មក​មុន​ម៉ោង​ មិន​ដឹង​ថា​ធ្វើ​ត្រូវ​អ្វី ក៏​គិត​ថា​បោល​ថ្នាក់​លេង​ៗ​តែ​ម្តងទៅ​ ហិហិ “ (អូយ​! លើក​ខ្លួន​ឯង​ពេក​ទេ​ដឹង​នេះ? ^-^!!
“ អឺ​ល្អ​ណាស់​កូន​! ធ្វើ​បន្ត​ទៀត​ចុះ​ណា​! បន្តិច​ទៀត​ ពេល​ពួក​ឯង​មក​ដល់​ជុំ​គ្នា​អស់​ហើ​យ អ្នក​គ្រូ​នឹង​ចាត់​ចែង​ វេន​សំ​អាត​ដល់​ពួក​ឯង​ ណា !”
“ អុស​! បា បាទ​! អ្នក​គ្រូ​” -_-*
រយះ​ពេល​ជាងមួយ​ម៉ោង​ក្រោយ​មក​ សំ លេង​អូ​អរ​ ស្រាប់​តែ​បន្ទរឡើងពេញថ្នាក់​រៀន​ សំលេង​បន្ទាត់វែង​ ដែល​វ៉ៃ ឡើងជំនួស​រំពាត់​ផ្តៅ​នោះ​ ក៏​បាន​បន្លឺ​ឡើងលឺ​សូរ​ ផាំង​ផាំង​
“ បាន​ហើយ​សិស្ស​ទាំង​អស់​គ្នា​សូម​ស្ងាត់​! “ គ្រាន់​តែ​លឺ​ភ្លាម​សិស្ស​ទាំង​អស់​បាន​នាំ​គ្នា​ស្ងាត់​ តំ​រៀប​ដៃ​នៅ​លើ​តុ​នឹង​សំ​រប​ឥ​រិ​យា​បថ​ជា​សិស្ស​រៀង​ខ្លួន​.
“ អី​ឡូវ​នេះ​អ្នក​គ្រូ​ នឹង​រៀប​ចំ ប្រ​កាស​វេន​ នឹង​មុខ​ងារ​រៀង​ៗ​ខ្លួន​សំ​រាប់​សិស្ស​នៅ​ក្នុង​ថ្នាក់​នេះ​ “
          បន្ទាប់​ពី​លឺ អ្នក​គ្រូ​និ​យាយ​ចប់​ សិស្ស​ទាំង​អស់​ បែរ​ជា​នាំ​គ្នា​មក​មើល​មុខ​ខ្ញុំ​ ហើយ​បន្លឺ​សំ​លេង​វ៉ូក​វ៉ាក់​ ដូច​ចាប​ចេក​ចូច​! មិន​ដឹង​ជា​ស្អី​ខ្លះ​នោះ​ទេ​! ហ្ហើយ​! តែ​ (​ភ័យ) ! ! ! !! @_^!!
ក្រ......ក្រេ.....ក្រេក​!!
សំ​លេង​ទ្វារ​ឈើ​ នៃ​ថ្នាក់​រៀន​ក៏​បាន​បន្លឺ​ឡើង​ ពន្លឺ​ថ្ងៃ​ដែល​បញ្ជាក់​ថា​ គឺ​ជា​ព្រឹក​ថ្មី​មួយ​ទៀត​ក៏​បាន​ ចាំង​ចូល​មក​ក្នុង​ថ្នាក់​រៀន​ បណ្តាល​អោយ​អ្វី​ៗ​ទាំងអស់​ក្លាយ​ទៅ​ជា​ពណ៍​លើង​ទុំ​
          ​សិស្ស​ស្រី​ដែល​ទើប​នឹង​ផ្លាស់​មក​ពី​សា​លា​ថ្មី​ពី​នាក់​ ក៏បាន​ដើរ​ចូល​មក​ដល់​ ម្នាក់​ក្នុង​សភាព​ទន់​ភ្លន់​សម​ជា​សុ​ភាព​នារី​ ឯ​ម្នាក់​ទៀត​ក្នុង​សភាព​គ្មាន​ជំ​ពាក់​លុយ​អ្នក​ណា​មួយ​រៀល​
“ សុំ​ទោស​អ្នក​គ្រូ​ ដែល​ខ្ញុំ​មក​យឺត​ “ នាថ​និ​យាយ​ឡើង​ ក្នុង​ចិត្ត​គិត​ថា​ខ្លួន​ខុស​ ហើយ​បាន​កេះ​ទៅ​ក្មេង​ស្រី​ មុខ​មាត់​ស្រស់​ស្អាត​ដែល​ឈរ​ក្បែរ​នោះ​អោយ​រៀប​រឹក​ពារ​អោយ​ត្រឹម​ត្រូវ​
“​ សុំ​ទោ​ស​ផង​អ្នក​គ្រូ​ “ ពេល​នេះ​ ​កែវ​ភ្នែក​របស់​អ្នក​គ្រូ​ ក៏ បាន​សំ លេង​មើល​ទៅ​វត្តី​ក្នុង​ន័យ​មិន​ពេញ​ចិត្ត​
“​ បាន​ហើយ​ឆាប់​ចូល​ទៅ​ក​ន្លែង​រៀង​ៗ​ខ្លួន​ភ្លាម​ទៅ​ “
ក្រោយ​ពី​អ្នក​គ្រូ​សំ​រួល​អា​រម្មណ៍​បាន​វិញ​ ហើយ​គាត់​ក៏​ប​ន្ត​នូ​វ​ការ​ប្រ​កាស​ជា​បន្ទាប់​ទៀត​
“ តោះ​! អី​ឡូវ​​អ្នក​គ្រូ​ នឹង​ប្រ​កាស​ឈ្មោះ​នឹង​តំ​ណែង​ជា​ប្រ​ធាន​ថ្នាក់​ ដល់​សិស្ស​ទាំង​អស់​គ្នា​បាន​ដឹង​នោះ គឺ  ………..
          អ្វី​ៗ​ចាប់​ផ្តើម​ប្រែ​ជា​ស្ងាត់​ អស់​មួយ​សន្ទុះ​តូច​ នៅសល់​តែ​​ទឹក​មុខ​ងឿង​ឆ្ងល់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក O-o??? [...........] 

សូម​ដាន​តាម​ដាន​ភាគ​៦ជា​បន្ត​ ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំ​ពោះ​ពួក​គេ​ទៀតនោះ?​>>>
និ​ពន្ធ​នឹង​រៀប​រៀង​ដោយៈវឌ្ឍនៈ
ក្នុង​ឪ​កាស​វិ​ស្ស​មកាល​ឆ្នាំថ្មី​នេះ​

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?