Story; មិត្ត​ភក្តិ​ជិត​ស្និទ​របស់​ខ្ញុំ​វា​មិន​មែន​ជា​ប្រុស​នោះ​ទេ​...

5:21 PM , , 0 Comments



ឈ្មោះ​គីម​សាន​! មិន​មែន​ស្រី នោះ​ទេ​!!! គឺ​ជា​ប្រុស! តែ​ឈ្មោះ​ស្រ​ដៀង​ស្រី​....
ខ្ញុំ​ធ្លាប់​ជា​ជើង​ឯ​ក​ខាង​លេង​ហ្គេម​អន​ឡាញ​តាម​ប្រ​ពន្ធ​បណ្តាញ​សង្គម​ ហើ​យក៏​មាន​ហាង​អ៊ីន​ធើ​ណេត​មួយ​ដែល​តែង​តែ​ដាក់​ម៉ោង​ជា​ប្រ​ចាំ​ដើ​ម្បីលេង​ ពេល​ដែល​គេច​ពីម៉ោង​គណិត​វិ​ទ្យា​ ​>.<
          ឈ្មោះ​​ ហាក់​ឃឺ​ (​ជា​ Nick Name ) ខ្ញុំ​ធ្លាប់​រៀន​ជាមួយ​វា​តាំង​តែ​ពីថ្នាក់​ទី​ ៧​ ក្នុង​ជួរ​អនុ​វិ​ទ្យា​ល័យ​ តែ​មិន​ចេះ​ស្អី​លេង​ហ្គេម​ដូច​វា​នោះ​ទេ​ ខ្ញុំ​គឺ​ជា​ប្រ​ធាន​ថ្នាក់​ ដែល​គំ​រូ​ នឹង​រៀន​ពូកែ​គួរ​សម  តែ​ស្អប់​មុខ​វិ​ជ្ជា​គណិត​វិ​ទ្យា​ដូច​វា​ចឹង​ ទើប​រក​គ្នា​ត្រូវ​ >.<
          ឡើង​ថ្នាក់​ទី​ ៨​ ខ្ញុំ​ក៏​ចាប់​ផ្តើម​មាន​សង្សារ​ម្នាក់​ តែ​ក៏​មាន​ស្រី​លើស​ពី​ម្នាក់​នេះ​ទៀត​ដែល​វ៉ៃ​គ្នា​ដោយ​សារ​ខ្ញុំ តែ​ខ្ញុំ​មិន​ខ្វល់​នោះ​ទេ​ បែរ​ជា​ដើរ​ហួស​ ព្រោះ​មិន​សូវ​យល់​អី​ទៅ​ជា​ស្នេហា​ សុខ​ៗ ក៏​មាន​គេ​ស្រ​លាញ់​ ហើយ​ក៏​ទៅ​ស្រ​លាញ់​គេ​វិញ​ អោយ​តែ​ស្អាត​ :P
          ពាក់​កណ្តាល​ថ្នាក់​ទី​ ៨​ ខ្ញុំ​ក៏ចាប់​ផ្តើម​បែក​គ្នា​ពី​មិត្ត​ស្រីខ្ញុំ​  ហើយ​ស្រាប់​តែ​លឺ​អា​ពួក​ម៉ាក់​ របស់​ខ្ញុំ​គឺ​អា​គីម​សាន  វា​ទៅ​ដើរ​ជា​មួយ​ ហើយ​ខ្ញុំ​នឹង​វា​ ក៏​មិន​សូវ​រាប់​អាន​គ្នា​ដូច​មិត្ត​ជិត​ស្និទ​ពី​មុន​ទៀត​ដែរ​ ព្រោះ​ខ្ញុំ​ស្អប់​វា​
          ចប់​ថ្នាក់​ទី​៨​ ខ្ញុំ​បាន​ឡើង​ថ្នាក់​ទី ៩​ ដែល​បំ​ពេញ​មុខ​ងារ​ជាប្រ​ធាន​ថ្នាក់​ដដែល​ តែ​ក៏​បែក​មក​រៀន​ថ្នាក់​ថ្មី ទៀត​ជា​មួយ​សិស្ស​ដែល​មិន​ស្គាល់​គ្នា​ តែ​សំ​ណាង​ហើ​យដែល​មាន​ មិត្ត​ចាស់​ម្នាក់​មក​អង្គុយ​ក្បែរ​ វា​នោះ​គឺ​ អា​គីម​សាន​ T_< ណ្ហើយ​! គ្រាន់​បើ​ជាង​គ្មាន​នរ​ណា​និ​យាយ​ជា​មួយ​ដែរ​
ខ្ញុំ​នឹង​វា​ក៏​បាន​រាប់​អាន​គ្នា​សារ​ជា​ថ្មី​ តែ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ច្រើន​ពី​វា​នោះ​ដែរ​ ព្រោះខ្ញុំ​មិន​សូវ​ខ្វល់​ប៉ុន្មាន​ពី​រឿង​អត់​បាន​ការ​ មាន​ថ្ងៃ​មួយ​នោះ​វា​បបួល​ខ្ញុំ​ទៅ​មើល​វា​លេង​ ហ្គេម​អន​ឡាញ​ នៅក្នុង​ហា​ងអ៊ីន​ធើ​ណេត​មួយ​ ចូល​ទៅ​ដល់​ ក៏​បាន​ឃើញ​វា​អោប​គ្នា​ជា​មួយ​នឹង  ពួក​ខ្ទើយ​ ហើយ​ធ្វើ​កាយ​វិ​ការ​ខុស​ប្រ​ក្រ​តី​ ខ្ញុំ​មើល​ហើយ​ក៏​ហួស​ចិត្ត​ទ្រាំ​មិន​បាន​ ក៏​បាន​ចាប់​ក​អាវ​វា ​មក​សួរ​ថា​ “​ហ្អែង​ធ្វើ​ស្អី​ឡប់​ៗ ចឹ​ងហ្អា​? ម៉េច​បាន​ទៅ​រាប់​អាន​ពួក​អា​អស់​នឹង​ទៅ​វិញ​ចឹង​? “  វា​មើល​មក​មុខ​ខ្ញុំ​ហើយ​ខាំ​មាត់​បន្តិច​ដាក់​ ធ្វើ​ចរិក​ដូច​ពួក​នោះ​ទៀត​ រួច​និ​យាយ​ថា​ “​អញ​ធ្វើ​លេង​ទេ​!​” ............
ចំមែន​! ហាង​អ៊ីន​ធើ​ណេត​ម៉ា​កំ​ណរ​វា​មិន​ទៅ​ទេ​ ម៉េច​ក៏ មក​លេង​អា​ហាង​សំ​បូរ​ពួក​ភេទ​ទី​បី​អី​យ៉ាង​នេះ​!​ពួក​វា​នោះ មើល​មក​មុខ​ខ្ញុំ​ហើយ​ កេះ​គ្នា​ខ្សិប​ខ្សៀវ​ មិនដឹ​ងជា​និ​យាយ​ស្អី​ខ្លះ​នោះ​ទេ​! ខ្ញុំ​អត់​មិន​បាន​ក៏​​ដើរ​ចេញ​មក​ក្រៅ​ហើយ​ តំ​រង់​ទៅ​ផ្ទះ ដោយ​មិ​នបាន​លា​… ពេល​ត្រ​ឡប់​មក​ដល់​ផ្ទះ វិញ​ អា​គីម​សាន​វា​បាន​តេ​មក​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​លើក​ឡើង​ ក៏​ឆ្ងល់​ថា​សំ​លេង​វា​អី​ក៏ យ៉ាង​នេះ​! ពេល​ដែល​សំ​លត់​សួរ​ទៅ​អ្នក​ដែល​នៅ​ក្នុង​ទូ​រសព្ទ នោះ​ក៏​បាននិ​យាយ​ឡើ​ងមក​ថា​ “​ខ្ញុំ​ជា​សង្សារ​បស់​គីម​សាន​​ណា​….....ចាស់​.......” @0@
“​ ចង្រៃ​..យ៎រ​” !​ ខ្ញុំ​បាន​និ​យាយ​ទៅ​វា​វិញ​ដោយ​ប្រើ​ពាក្យ​បែប​នេះ​ព្រម​ទាំង​ បិទ ទូ​រស័ព្ទ​ខ្ញុំ​ចោល​ភ្លាម​ ហើយ​ក៏ យក​សោរ​ទ្វារ​ចាក់​ចូ​ល​ផ្ទះ​ទៅ​ដេក​ផ្ងារ​ជើង​ក្នុង​បន្ទប់​​វិញ​
          ថ្ងៃ​មួយ​នៅ​សួន​ ខ្ញុំ​បាន​ជិះ​ដើរ​លេង​ជាមួយ​វា​ អស់​មួយ​ល្ងាច​ រហូត​ដល់​ជិត​យប់​ ទើប​វា​​បបួល​ខ្ញុំ​អោយ​ទៅ ជួប​នឹង​មិត្ត​វា​មួយ​ក្រុម​នៅ​ជិត​ .... ដល់​ពេល​ទៅ​ដល់​ មាន​មិត្ត​វា​ជា​ច្រើន​អង្គុយ​ចាំ​នៅ​លើ​មូតូ​ ហើយ​នាំ​គ្នា​និ​យាយ​ភាសា​បិ​សាច​ អ៊ូ​អរ​ពេញ​តែ​ផ្លូវ​ វា​ស្រាប់​តែ​ឈប់​ម៉ូ​តូ ងក់​ ធ្វើ​អោយ​ខ្ញុំ​ស្រង៉ាក​ចិត្ត​ថ្លែន​​ វា​បាន​និ​យាយ​មក​កាន់​ខ្ញុំ​ថា​ “​ចុះ​មក​ ហាន់​នី​...!!!!” ក្រោយ​ពី​បា​ន​លឺ ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​ហើយ​ ធ្វើ​អោយ​ខ្ញុំ​ក្រ​ហម​មុខ​ងំាង​ ដៃ​ខ្ញុំ​ក៏ ក្តាប់​ចូល​គ្នា​ យ៉ាង​ណែន​ ហើយ​ដាល់​សំ​ដៅ​ទៅ ចំ ផ្ទៃ​មុខ​របស់​វា​មួយ​ដៃ​យ៉ាង​ពេញ​ទំ​ហឹង​ ធ្វើ​អោយ​វា​ដួល​ផ្កាប់​មុខ​ទៅ​នឹង​ដី​ មុខ​មិត្ត​ភក្តិ​ស្រី មិន​ចំ​ស្រី​របស់​វា​ ខ្ញុំ​មិន​ទាន់​អស់​ចិត្ត​ក៏ ដើរ​ទៅ​កាន់តែ​ជិត​វា​ ឃើញ​វា​កំ​ពុង​តែ​សំលឹង​មើល​មុខ​របស់​ខ្ញុំ​ ដោយ​ឆ្ងល់​ ធ្វើ​អោយ​លេច​មុខ​ឌឺ​ៗ​របស់​វា​ឡើង​មក​ភ្លាម​ មួយ​ដៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​ប្រុង​នឹង​បង្ហើយ​នោះ​ បែរ​ជា​យៀរ​មិន​បាន​ ព្រោះតែ​នឹក​ឃើញ​គ្រា​មុន​ៗ​ដែល​វា​ធ្លាប់​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​របស់​ខ្ញុំ​​ ធ្លាប់​ដើរ​លេង​ញ៉ែ​សិស្ស​បឋម​​ជា​មួយ​គ្នា​​ អី​ឡូវ​បែរ​ជា​ផ្លាស់​ប្តូរ​ចរិក​មក​ក្លាយ​ជា​មនុស្ស​បែប​នេះ​ ....
          អា​គីម​សាន​... យើង​មិន​ស្អប់ទេ​ឯង​ តែ​យើ​ងបែរ​ជា​សោក​ស្តាយ​នៅ​ពេល​ដែល​បាត់​បង់​មិត្ត​ល្អ​ដូច​ជា​ឯង​នេះ​ ឯង​នេះ​ល្ងង់​ណាស់​! ពី​មុន​ឯង​ធ្លាប់​លួច​ស្រ​លាញ់​សង្សារ​របស់​យើង​ ទើបឯង​ព្រម​ដើរ​បែក​ពី យើង​ទៅ​ដើរ​ជា​មួយ​នឹង​សង្សារ​របស់​យើង​ តែ​ម៉េច​ក៏ ឯង​ធ្លូយ​ខ្លួន​មក​ក្លាយ​ជា​បែប​នេះ​ទៅ​វិញ​? ....
ពាក្យ​ចុង​ក្រោយ​ដែល​យើង​មាន​ បាន​ត្រឹម​តែ​និ​យាយ​ថា​ស្តាយ​ក្រោយ​តែ​ប៉ុណ្ណោះ​!!!
ដោយ​វឌ្ឍនៈ​
អាន​កំ​សាន្ត​ពេល​ងផ្សុក​

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?