និ​យាយ​ដើម​គ្រូ​ :P

5:05 AM , , 0 Comments

គ្រប់​ពេល​ទាំង​អស់​ដែល​ខ្ញុំ​បា​ន​ឈាន​ជើង​ចូល​មក​ក្នុង​ប​រិ​វេន​សាលា​ក្នុង​ថ្ងៃ​ដំ​បូង​គឺ​ពោរ​ពេញ​ទៅ​ដោយ​រឿង​ស្មុគ្រ​ស្មាញ​ ត្រង់​នេះ​ហើយ​ដែល​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ចង​ចាំ​បំ​ផុត​ ពី​ព្រោះ​ជី​វិត​មួយ​នេះ​ខុស​ប្លែក​ពី​មិត្ត​ភក្តិ​គ្រប់​គ្នា​ដែល​បាន​ប្រើ​ប្រាស់​ជី​វិត​ក្នុង​ថ្ងៃ​ចាប់​ផ្តើម​បវេសន​កាល​ដំ​បូង​នៅ​ក្នុង​សា​កល​វិ​ទ្យា​ល័យ​។ រហូត​មក​ដល់​ថ្ងៃ​នេះ​អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​... មិត្ត​ភក្តិ​ដែល​ខ្ញុំ​បាន​ស្គាល់​នា​ពេល​នេះ​គឺ​មិន​ដូច​ជា​មិត្ត​ភក្តិ​ពី​មុន​ដែល​ខ្ញុំ​បាន​ស្គាល់​... ពួក​គេ​ចូល​ចិត្ត​អ្វី​ៗ​ដូច​ខ្ញុំ​ ពួក​គេ​ពូ​កែ​ៗ​ នឹង​មាន​ទេព​កោសល្យ​មិន​ខុស​ពី​គ្នា​នោះ​ឡើយ​ ជា​មួយ​នឹង​ជំ​នាញ​ដែល​ពួក​យើង​បាន​ចាប់​យក​ជា​មួយ​គ្នា​ក្នុង​ថ្នាក់​​តែ​មួយ​ (D1) ពួក​យើង​បាន​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា “មិន​នឹក​ស្មាន​សោះ​ ថា​ពួក​យើង​ត្រូវ​ជើង​គ្នា​យ៉ាង​នេះ” ហើយ​ក៏​បបួល​គ្នា​ថា​នឹង​រៀន​ជាមួយ​គ្នា​បន្ត​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។ ក្នុង​ថ្នាក់​មាន​ប្រ​ធាន​ថ្នាក់​ល្អ​ ទាំង​ប្រ​ធាន​ និង​អ​នុ​ប្រ​ធាន​ បាន​ធ្វើ​ការ​ស្រុះ​ដៃ​គ្នា​គិត​គូរ​ដល់​យើង​ ហើយ​ថែម​ទាំង​រួស​រាយ​ទៀត​។
តែ​ពេល​ខ្លះ​ក៏​តឹង​តែ​បន្តិច​ តែ​ព្រោះ​តែ​កាលៈ​ទេ​សៈ​ដែល​ពួក​យើង​ត្រូវ​តែ​គិត​គូរ​ជួយ​គ្នា​បែប​នេះ​។ លោក​សាស្ត្រា​ចារ្យ​ទាំង​អស់​ គឺ​មាន​ខ្លះ​ដែល​ពួក​យើង​មិន​ចូល​ចិត្ត​ ហើយ​ថែម​ទាំង​មិន​ចូល​ចិត្ត​ នោះ​គឺ​ គ្រូ​គណិត​ នឹង​គ្រូ​សង្គម​វិ​ទ្យា​។ បើ​និ​យាយ​ពី​លោក​គ្រូ​គណិត​ គឺ​ពូ​កែ​ខាង​រឿង​នយោ​បាយ​ ពាក់​ម៉ាស់​មក​បង្រៀន​ និ​យាយ​តិច​ៗ ហើយ​បង្រៀន​តែ​ខ្លួន​ឯង​ រី​ឯ​គ្រូ​សង្គម​វិញ​ ចូល​ចិត្ត​តែ​សិស្ស​នារី​ៗ​ ពេល​ឡើង​បក​ស្រាយ​ប្រ​ធាន​បទ​កិច្ច​ការ​លើក​ណា គ្មាន​ទេ​សិស្ស​ប្រុស​ក្រៅ​ពី​ប្រ​ធាន​ថ្នាក់​ប្រុស​ម្នាក់​ដែល​ពូ​កែ​វោ​ហារ​ផ្អែម​ លល់​។ ទើប​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ដែល​ជា​សិស្ស​ប្រុស​ មិន​សូវ​ពេញ​ចិត្ត​នឹង​គាត់​ ប្រ​ហែល​ជា​ពេល​គាត់​នៅ​កំ​លោះ​ ធ្លាប់​ជា​ប្រុស​ស្អាត​ហើយ​មើល​ទៅ​ ទើប​ចាស់​ហើយ​គាត់​នៅតែ​ស្អាត​ដដែល​ @_@. បាន​ហើយ​ អត់​ចូល​ចិត្ត​និ​យាយ​ដើម​គ្រូ​នោះ​ទេ​ ធ្លាប់​តែ​និ​យាយ​នៅ​ក្រៅ​ តែ​នេះ​និ​យាយ​ក្នុង​កំ​ណត់​ហេតុ​សង្ឃឹម​ថា​គ្មាន​អ្នក​ណា​អាន​ទៅ​ចុះ!!។ លោក​គ្រូ​ដែល​ចូល​ចិត្ត​គឺ មាន​ច្រើន​ខ្លាំង​ណាស់​! សាស្ត្រា​ចារ្យ​ដែល​ល្បី​ជាង​គេ គេ​ស្រ​លាញ់​ច្រើន​ជាង​គេគឺ លោក​គ្រូ​ ម៉ា​រ៉ា​ មុខ​វិ​ជ្ជា​ សញ្ញាណ​ស្ថាបត្យ​កម្ម​... រាង​ខ្ពស់​ ស្តើង​ សក់​ត្រង់​ សំបុរ ស្រ​អែម​ខ្មែរ​អង្គរ​... មិន​ចេះ​វាយ​រឹក​ នឹង​ទ្រឹស្តី​ផ្អែម​ សម​ជា​លោក​គ្រូ​ដែល​សិស្ស​គ្រប់​រូប​ចូល​ចិត្ត​ នឹង​ស្រ​លាញ់​គ្រប់​ៗ​គ្នា​។ ក្រៅ​ពី​នោះ​នៅ​មាន​សាស្ត្រា​ចារ្យ​ផ្នែក រោង​ជាង​ គំ​នូរ​ ប្រ​វត្តិ​សាស្ត្រ​ អក្សរសាស្ត្រ​ខ្មែរ​ នឹង​មួយ​ចំ​នួន​ទៀត​។ បាន​ហើយ​ចាំ​ស្អែក​ត​ទៀត ព្រោះ​ត្រូវ​ធ្វើ​កិច្ច​ការ​គ្រូៗ​គ្រប់​រូប​ដែល​ខ្ញុំ​បាន​សរ​សេរ​ខាង​លើ​នេះ​អោយ​ហើយ​ សរសេរ​ថា​ចូល​ចិត្ត​មែន​ តែ​ពួក​គាត់​មិន​សូវ​ចូល​ចិត្ត​ឲ្យ​ពួក​ខ្ញុំ​ទំ​នេរ​នោះ​ទេ ខ្លាច​ពួក​ខ្ញុំ​អផ្សុកៗ​ទើប​ខំ​យក​ចិត្ត​ ដាក់​កិច្ច​ការ​បន្ត​កន្ទុយ​មិន​ចេះ​ចប់​នឹង​មិន​ចេះ​ស្រាក​ស្រាន្ត​ឡើយ​ ហ្ហើយ​ៗៗៗ លោក​អើយ​!!!! ។

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?