The Love Story "Mazer Lover" ( High School love story )

3:14 AM , 0 Comments

ប្រ​ធាន​ថ្នាក់​សំ​ណព្វ​ចិត្ត​

ភាគ​ទី​១
ពេលខ្លះខ្ញុំពិបាក​ចិត្ត​ ពេល​ខ្លះ​ខ្ញុំ​សប្បាយ​ចិត្ត​ ពេល​ខ្លះ​មានមនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ខ្ញុំ​ហើយ​ស្អប់​ខ្ពើម​ខ្ញុំ​ ពេលខ្លះ​ក៏មាន​មនុស្ស​ជា​ច្រើន​ច្រនែន​នឹង​ខ្ញុំ​ តាម​ធ្វើ​បាប​ នឹង​ឈ្នានីស​ខ្ញុំ​ តែ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​អ្វី​ៗ​គ្រប់​យ៉ាង​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ វិស្សមកាល​ចុង​ឆ្នាំ​របស់​ខ្ញុំ​

          ខ្ញុំ​តែង​តែ​ខ្លាច​ពាក្យ​មួយ​ឃ្លា​ដែល​ចេញ​ពី​មាត់​របស់​គ្រូ​ថ្មី​ខ្ញុំ​ថា​ “លឺ​គ្រូ​ចាស់​របស់​ឯង​ប្រាប់​ខ្ញុំ​ថា​ ឯង​គឺ​ជា​សិស្ស​ល្អ​ ហើយ​ខិត​ខំ​រៀន​ទៀត​មែន​ទេ? ចឹង​ខ្ញុំ​ចង់​អោយ​ឯង​ធ្វើ​ប្រ​ធាន​ថ្នាក់​ តទៅ​ទៀត​តើ​បាន​ទេ​?”
          “ O_!! #”.........................................”
          សំ​លេង​ហូរ​កញ្ច្រៀវ​របស់​កូន​សិស្ស​ដែល​នៅ​ក្នុង​ថ្នាក់​ជា​ច្រើន​បាន​លាន់​លឺ​ឡើង​ បូ​ណា​ បូ​ណា​ បូ​ណា​ៗៗៗៗៗៗៗៗៗ ខ្ញុំ​ឈឺក្បាល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​លឺ​គេ​ហៅ​ឈ្មោះ​ខ្ញុំ​មិន​ចេះ​ដាច់​បែប​នេះ​ ! ((O.o))
          “ចឹង​ សំ​រេច​ថា​ប្រ​ធាន​ថ្នាក់​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ បូ​ណា​​ ទៅ​ចុះ​​”
          “ អេ! ទ ទ​ ទេ​ទេ​ អ្នក​គ្រូ​ ខ្ញុំ​ខ្ចិល​ខ្លាំង​ណាស់​ ខ្ញុំ​មិន​សូវ​បាន​មក​រៀន​ទៀង​ទាត់​ពេល​នោះ​ទេ​! ហើយ​​​ឈប់​ច្រើន​ទៀត​ផង​! “
          “អរ! ចឹង​ហ្អី? “
          “បាទ​អ្នក​គ្រូ!”  (កាល​ពិត​នេះ​គ្រាន់​តែ​ជា​ពាក្យ​ដោះ​សារ​យក​រួច​ខ្លួន​របស់​ខ្ញុំ​នោះ​ទេ​)
          “ចឹង​ ត្រូវ​ប្តូរ​ទៅ​អោយ​ រម្យនា​ ជា​អ្នក​កាន់​វិញ​ហើយ​ចឹង​នោះ​! “
          “អត់​អត់ទេ​! អ្នក​គ្រូ​ កុំ​ជឿវា! ឆ្នំា​មុន​វា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​! “
          “ អឺ........... ណ្ហើយ​! រឺ​ក៏​ឯង​ចង់​បដិសេធ​ជាមួយ​អ្នក​គ្រូ​ហ្អា​ បូ​ណា​?​”
ពេល​នេះ​ខ្ញុំ​ស្ទើរ​តែ​បោក​ក្បាល​ខ្លួន​ឯង​ទៅ​នឹង​ក្តារ​ខៀន​ដែល​នៅ​ពី​ក្រោយ​ខ្នង​ខ្ញុំ​អោយស​ន្លប់​​ឆាប់​ៗ​នោះ​ទេ​! តែ​ខ្ញុំ​ដូច​ជា​ឈឺ​ក្បាល​ខ្ទោកៗ រួច​បាត់​ទៅ​ហើយ​ បន្ទាប់​ពី​បើក​ភ្នែក​ព្រឹម​ៗ របស់​ខ្ញុំ​ចេញ​ម៉ោ​រួច​! ហ្ហើយ​! ថ្ងៃ​នេះ​ដេក​រើ​រ​អា​ក្រក់​ម្លេះ​ខ្ញុំ​? សង្ឃឹម​ថា​សុ​បិន្ត​របស់​ខ្ញុំ​មិន​មែន​ជា​ការ​ពិត​ទៅ​ចុះ !
          “​បូ​ណា​​ ហ៎ា​! បាន​ហើយ​កូន​ក្រោក​ហើយ​នៅ​?​ឆាប់​ចុះ​មក​ញុំា​បាយ​ ស្លៀក​ពាក់​ទៅ​រៀន! “
          “បាទ​ ម៉ាក់​! ភ្ញាក់​ហើយ​!”
ទឹប​ ទឹប​ ទឹប​........................
          “ថ្ងៃ​នេះ​ខ្ញុំ​មិន​បាន​ញុំា​បាយ​ពេល​ព្រឹក​ទេ​ម៉ាក់​ មើល​ទៅ​ហួស​ម៉ោង​ហើយ ខ្ញុំ​វីស​តែ​នឹង​ភ្លេចទៅ​ថា​នេះ​គឺ​ជា​ថ្ងៃ​ចូល​រៀន​ដំ​បូង​ផង​!”​
          “​អើ​! ចឹង​ក៏​ចឹង​ចុះ​ណា​! តែ​គួរ​តែ​ខ្ចប់​នំ​បុ័ង​យក​ទៅ​ញុំា​នៅ​សាលា​ គ្រាន់​ទប់​ពោះ​ផង​ណា​កូន​!
          “បាទ​ ម៉ាក់​!”
ខ្ញុំ​រៀប​ចំ​អី​វ៉ាន់​ដាក់​កាតាប់​រួច​ក៏​ប្រ​ញាប់​ប្រ​ញាល​ចេញ​ពី​ផ្ទះទៅ​រក​សាលា​ មក​ដល់​សាលា​ស្ងាត់​ណាស់​!!!!!!!!​ អាកាសធាតុនាពេលព្រឹកព្រហៀមក្នុងបរិវេនទីធ្លាសាលា សែនស្ងាត់ច្រងំ ខ្ញុំបានដើរនិយាយតែម្នាក់ឯងក្រោមដើមស្រល់ក្បែរអាគារទី៩...........
«អ៊ី......!នៅមិនទាន់ឃើញមាននរណាគេមករៀនអីម្នាក់ចឹងនៀក! តឹចឡូមកច្រឡំថ្ងៃទេដឹង?»ប្រហែលជាយប់ម៉េញនេះអារម្មណ៍ខ្ញុំ រវល់តែនឹងគិតពីរឿងត្រៀមខ្លួនចូលរៀនថ្ងៃដំបូងរបស់ខ្ញុំពេកទេដឹង?
ខ្ញុំនៅតែបន្តចំហានវែងៗតំរង់ទៅអង្កុយលើបង់មួយដែលទំនេរ
«ហ៊ឺ!!មិនដឹងថាម៉ោងប៉ុន្មានទើបមានមនុស្សមកនោះទេ! »ខ្ញុំនិយាយបន្តើរដើរ​ឈ្ងោកមុខចុះបន្តើរ ដៃមួយចំហៀងទៀតបានលូកចូលទៅក្នុងហ៊ោប៉ាវយកទូរស័ព្ទមកពិនិត្យមើលថាម៉ោងប៉ុន្មានហើយ
«អេ! បូ​ណា​! »សំលេងស្រែកយ៉ាងខ្លាំងនឹងទំងន់ជើងលាន់លឺសឹងធ្លាក់ថ្លើម បណ្តាលអោយទូរស័ព្ទដែលកាន់នៅក្នុងដៃ សឹងតែនឹងរបូតចេញ​ពីក្នុងដៃ
«ហើ! ហើ ហើយ!ចុះហ្អែងម៉ោយូហើយម៉េចក៏មិនចូលថ្នាក់? ហើយចុះមានបានទៅមើលថ្នាក់ថ្មីហើយរឺនៅ នេះ​យើង នឹងបាន​រៀន​ជា​មួយ​នឹង​ឯង​ម៉ា​ឆ្នាំ​ទៀត​ហើយ​ណា​!​»​
«ងាប់​ហើយ​!​ហើយ​ឯង​ទើប​តែ​ចេញ​មក​ពី​ណា​នឹង​ហ្អា​? បាន​ជា​បោល​ដូច​គោ​ដាច់​ខ្សែ​អី​ចឹង​ហ្អា​?​«យើង​ទើប​តែ​ចុះ​មក​ពី​លើ​ថ្នាក់​នឹង​ណា​.​.​.​.​!​គឺ​គ្នា​បាន​ឃើញ​ឯង​អ​ង្គុយ​លើ​បង់​ម្នាក់​ឯង​មើល​ពី​ក្រោយ​ដូច​ជា​ ​ប្រ​ហែល​ៗ​បាន​ជា​ខំ​រត់​ចុះ​មក​»​
«អើ​....!គឺ​យើង​មិន​ទាន់​ស្គាល់​ថ្នាក់​នឹង​ណា​!​ មាន​តែ​សុខ​ចិត្ត​នៅ​អង្គុយ​ចាំ​ក្រែង​មាន​ន​រណា​គេ​ស្គាល់​នឹង​អាល​សួរ​នាំ​ ​តែ​បើ​បាន​ឯង​ដឹង​មុន​បែប​នឹង​ទៅ​ហើយ​ ​គ្នា​គ្រាន់​ធូរ​ទ្រូង​ប​ន្តិច​»​
          «អ៊ឺ​ៗ​តោះ​នាំ​គ្នា​ឡើង​ទៅ​ថ្នាក់​ទៅ​!​ ​សល់​តែ​១៥​នា​ទី​  ​គ្រូ​ឡើង​ថ្នាក់​អស់​ហើយ​!​»​
          «អើ​!​ទៅ​ចឹង​»
អា​វិ​​បុល​​ ​វា​គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​តែ​មួយ​រ​បស់​ខ្ញុំ​តាំង​តែ​ពី​ថ្នាក់​ទី​៧​មក​ម្លេះ​ រ​ហូត​ដល់​ថ្នាក់​ទី​៩​ហើយ​វា​នៅ​តែ​រាប់​អាន​​ នឹង​​ខ្ញុំ​ដូច​ជា​បង​ប្អូន​នឹង​គ្នា​ ​សឹង​តែ​មិន​ដែល​បាន​ដើរ​បែក​ពី​គ្នា​សូ​ម្បី​តែ​មួយ​ជំ​ហាន​សោះ​ឡើយ​....​តែ​ទាស់​តែ​វា​មាន​​ចា​​រឹក​​ខុស​ពី​ខ្ញុំ​បន្តិច​ ​គឺ​រឿង​ញ៉េ​ញ៉ែរ​ស្រី​ទុក​ចិត្ត​លើ​វា​ទៅ​ខុស​ពី​ខ្ញុំ​ស្រ​លះ​ដែល​មិន​សូ​វ​ចូល​ចិត្ត​រឿង​បែប​នឹង​ប៉ុ​ន្មាន​​ទេ​ ​មាន​ថ្ងៃ​ខ្លះ​ស​ង្សារ​វា​ស​ង្ស័យ​ថា​ខ្ញុំ​នេះ​គឺ​មនុស្ស​ខ្ទើយ​ទៅ​ហើយ​!​តែ​ចំ​ពោះ​រឿង​ខ្ញុំ​ស​ង្ហារ​រឺ​មិន​ស​ង្ហារ​នោះ​គឺ​ប្រាប់​មិន​ទាន់​បាន​នោះ​ទេ​ ​ពី​ព្រោះ​មិន​ទាន់​ដល់​ពេល​ត្រូវ​ប្រាប់​!​
          ក្នុងថ្នាក់រៀន
ខ្ញុំ​ហើយ​នឹង​ អា​វិ​​បុល​​កំ​ពុង​តែ​ដើរ​ស្វែង​រក​តុ​សំ​រាប់​អង្គុយ​ ​តែ​ដោយ​សារ​តែ​កំ​ពស់​រ​បស់​វា​ទាប​ជាង​ខ្ញុំ​ ទើប​គ្រូ​បន្ទុក​ថ្នាក់​បាន​រៀប​ចំ​ក​ន្លែង​អ​ង្គុយ​រ​បស់​វា​ ​នឹង​ ​ខ្ញុំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ​គឺ​វា​អ​ង្គុយ​នៅ​តុ​ខាង​មុខ​ចំ​នែក​ ខ្ញុំ​អ​ង្គុយ​នៅ​តុ​ជួរ​ទី​4​ឃ្លាត​ពី​តុ​របស់​វា​មិន​ជា​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេ​ តែ​ល្មម​នឹង​អាច​ខ្សឹម​គ្នា​លឺ​ស្រួល​ខ្លះ​ដែរ​..​...:)
          «អា​​បូ​​ណា​​ !​».......................«អា​​បូ​​ណា​​​!» អ៊ី​!​អា​នេះ​វើយ​.......មិន​ទាំង​ទាន់​រៀប​រាប់​អស់​ផង​ ក៏​ប​ញ្ចេញ​សំ​លេង​​ ​ខ្សឹប​ឆ្លង​មក​តុ​ឯង​បាត់​ទៅ​ហើយ​
          «អើយ​!ស្អី​ឯង​»ខ្ញុំ​សួរ​វា​ដោយ​ទឹក​មុខ​ធុញ​ទ្រាន់​
          «នេះ​មាន​សិស្ស​មក​ពី​សា​លា​ផ្សេង​ដែរ​តើ​ វី​!»ខ្ញុំ​ក៏​ងាក​ទៅ​មើល​សិស្ស​ស្រី​ពី​នាក់​ដែល​កំ​ពុង​ តែ​ដើរ​រក​តុ​អ​ង្គុយ​
មើល​ទៅ​គ្មាន​តុ​ណា​ដែល​ទំ​នេរ​ក្រៅ​ពី​តុ​ខ្ញុំ​នោះ​ទេ​ ​ពី​ព្រោះ​តុ​រ​បស់​ខ្ញុំ​គឺ​នៅ​ចុង​ក្រោយ​គេ​បំ​ផុត​ទៅ​ហើយ​ បើ​សិន​ជា​បាន​ម​នុស្ស​​ស្រី​ដែល​​​ ខ្ញុំ​ពេញ​ចិត្ត​ម្នាក់​មក​អ​ង្គុយ​តុ​ក្បែរ​
ខ្ញុំ​មិន​ដឹង​ជា​ ខ្ញុំ​មាន​អា​រម្មណ៍​​ចង់​រៀន​បន្ត​ទៀត​រឺ​ក៏​អត់​ទេ​ន៎រ​? ខ្ញុំ​ច្បាស់​ជា​មក​សា​លា​អោយ​បាន​ជាប់​
លាប់​ហើយ​ដើ​ម្បី​ ​បាន​មក​សា​សង​គ្នា​អោយ​បាន​កាន់​តែ​ច្រើន​...............(0-o’’)
          «អា​​បូ​ណា​!!! »..................................
          «អា​បូ​ណា​!!».................................សំ​លេង​ស្រែក​យ៉ាង​ខ្លាំង​រ​បស់​អា​វិ​​បុល​​ ធ្វើ​អោយ​អា​រម្មណ៍​ខ្ញុំ​ភ្ញាក់​ពី​ការ​រ​វើរ​វាយ​នោះ​
          «ស្អី​......គេ​វី!»ខ្ញុំ​ក៏​ស្រែក​ទៅ​វា​ វិញ​ដោយ​សំ​លេង​ខ្សឹប​
          «គ្រូ​គាត់​ហៅ​ឯង​ហើយ​ ឯង​លឺ​អត់​!?»ខ្ញុំ​ក៏​ប្រ​ញាប់​ស្ទុះ​ក្រោក​ឡើង​ពី​តុ​ បែរ​មុខ​ទៅ​រក​ក្តា​ខៀន​ តែ​ក៏​មាន​អា​រម្មណ៍​ថា​បាន​ ប៉ះ​ទ​ង្គិច​នឹង​រ​បស់​អ្វី​ម្យ៉ាង​ ​ទន់​ៗ​ ​ក្រ​អូប​ៗ​ ​ហ្អឺ​...........ស្អី​គេ​ក៏​ក្រ​អូប​ម្លេះ​ន៎​រ?
          «ហ្អាវ​.........!នេះ​ចង់​ធ្វើ​ស្អី​គេ​នឹង​ហ្អា​ អា​ឆ្កួត​!»ខ្ញុំ​ស្រាប់​តែ​ទ​ទួល​អា​រម្មណ៍​ដឹង​ថា​ នេះ​គឺ​ជា​សំ​លេង​មនុស្ស​ស្រី​កំ​ពុង​តែ​ស្រែក​ដាក់​ខ្ញុំ​ទេ​តើ​!​ ​នេះ​ខ្ញុំ​កំ​ពុង​តែ​មាន​រឿង​អី​កើត​ឡើង​នឹង​ហា​?​ខ្ញុំ​បាន​បើក​ភ្នែក​ឡើ​ង​​ក៏​ដឹង​ខ្លួន​ថា​ បាន​ដេក​ពោប​ទៅ​នឹង​តុ​បាត់​ទៅ​ហើយ​_“”​ក៏​បាន​ក្រោក​ឡើង​មក​យ៉ាង​ប្រ​ញាប់​ទប់​ទល់​នឹង​ហេតុ​ការណ៍​នោះ​ភ្លាម​
          «ហើយ​នេះ​ម៉េច​ក៏​នាង​មក​ច្រាន​ខ្លួន​ខ្ញុំ​ គ្មាន​ហេតុ​ផល​សោះ​អី​ចឹង​?​...ហា​!»
          «​អើយ​ ​ពួក​វិក​ល​ចា​រឹក​ដូច​ជា​ ម្សៀរ​ឯង​នឹង​ហ្អី ​​ដែល​ត្រូវ​ចាំ​បាច់​ទ​ទួល​យក​ហេតុ​ផល​ពី​ខ្ញុំ​នោះ​?​ នៀក​ស៊ី​ម៉ា​កំ​ផ្លៀង​ទៅ​!​»​ ​ ​ពេល​នេះ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​បិទ​ភ្នែក​តែ​ប៉ុ​ណ្ណោះ​​​ទេ​ ហ្អើយ​......​ថ្ងៃ​ចូល​រៀន​ដំ​បូង​រ​បស់​ខ្ញុំ​ម៉េច​បាន​ជា​មក​ជួប​នឹង​រឿង​អ​កុ​សល​ជា​មួយ​នឹង​ស្រី​បេះ​ដូង​ខ្លា​បែប​នេះ​ទៅ​​វិញ​ ?​
(អេ៎​!​ហេតុ​អី​ក៏​ហាក់​ដូច​ជា​គ្មាន​រឿង​អី​កើត​ឡើង​ត​ទៀត​អី​ចឹង​?​ )​នៅ​ចំ​ពី​មុខ​ខ្ញុំ​ហាក់​ដូច​ជា​មាន​អ្វី​មួយ​មក​បិទ​បាំង​ង​ងិត​សូន្យ​ឈឹង​ចឹង​?​ ​ខ្ញុំ​ក៏​បាន​បើក​ភ្នែក​ឡើង​មក​មើល​ថា​វា​ជា​អ្វី​ ​8) រាង​ដ៏​ស្រ​លូន​......​គ្រប​បាំង​ដោយ​ឯក​ស​ណ្ធាន​សិស្ស​ពណ៍​សរ​ ​នឹង​សំ​ពត់​ខ្មៅ​ក្រប​ភ្លៅ​ត្រឹម​ក្បាល​ជ​ង្កង់​ មាន​ខ្លឹន​ក្រ​អូប​តែ​មួយ​ ដូច​ជា​របស់​ដែល​ខ្ញុំ​បាន​ប៉ះ​ពាល់​ពី​មុនមក​ចឹង​!​
          «​នេះ​!​មាន​ន័យ​ថា​ម៉េច​នឹង​ហ្អា​....​!​..​នាថ​!​..........»​សំ​លេង​ស្រែក​គំ​ហក់​ដាក់​គ្នា​ធ្វើ​អោយ​ខ្ញុំ​កាន់​តែ​មាន​ការ​ងឿង​ឆ្ងល់​កាន់​​តែ​ខ្លាំង​ឡើង​
          «‍ឯង​ឆ្កួត​ទេ​ ​ហ្អី​.....!​ នេះ​ឯង​មក​រៀន​មិន​ទាំង​ទាន់​បាន​មួយ​ម៉ោង​ផង​ ឯ​ង​ចង់​ប​ង្កើត​ស​ង្គ្រាម​នឹង​គេ​ ហើយ​រឺ​អី​ ​ហ្អា​?​»​
          «នេះ​ឯង​........!»
          «បាន​ហើយ​ ​!​សិស្ស​គ្រប់​គ្នា​ ​ចូល​ក​ន្លែង​រៀង​ខ្លួន​ទៅ​!​គ្រូ​នឹង​រៀប​ចំ​ក​ន្លែង​អ​ង្គុយ​អោយ​!​ ​វត្តី​​​​ ​នឹង​
សិ​រី​​​នាថ​​ ​ឆាប់​​​ម៉ោ​នេះ​មក​!​»​
ហ្អើយ​...........​មើល​ទៅ​នាង​ច្បាស់​ជា​មិន​លើក​លែង​អោយ​ខ្ញុំ​នោះ​ទេ​ មើល​ទៅ​!​មិន​នឹក​ស្មាន​ថា​នៅ​លើ​លោក​នេះ​ ​នៅ​សល់​ស្រី​ឆ្នាស់​ដូច​ជា​នាង​ម្នាក់​នេះ​ទៀត​ន៎រ​...?​
          «ច៎ា​ ​អ្នក​គ្រូ​!​  ចាំ​ទុក​សិន​ចុះ​ ​ហិះ​!​» អេ៎​!ឆ្នាស់​ខ្លាំង​ណាស់​ន៎រ​ នៅ​ប្រើ​កំ​លាំង​គោះ​តុ​ឡើង​ចង់​ផ្អើល​គេ​ផ្អើល​ឯង​ទៀត​
          «នែ៎​!​វត្តី​​ ​បាន​ហើយ​!​ ​អ្នក​គ្រូ​ហៅ​យើង​ហើយ​ន៎ក​!​»​
នាង​នៅ​មិន​ព្រម​អោយ​ខាត​នៅ​ក្រ​សែ​ភ្នែក​គំ​រៀម​ចុង​ក្រោយ​ដែល​គួរ​អោយ​ខ្លាច​រ​បស់​នាង​ទៀត​ ​!​ [......]

សូម​ដាន​តាម​ដាន​ភាគ​២​ជា​បន្ត​ ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំ​ពោះ​ពួក​គេ​ទៀតនោះ?​>>>
និ​ពន្ធ​នឹង​រៀប​រៀង​ដោយៈវឌ្ឍនៈ
ក្នុង​ឪ​កាស​វិ​ស្ស​មកាល​ឆ្នាំនេះ​

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?