little girl of Rain​ Drop ( ក្មេង​តូច​ដំ​ណក់​ភ្លៀង​)

អ្វី​ៗ​ចាប់​ផ្តើម​​ នឹង​បាន​បញ្ចប់​ទៅ​វិញ​លើន​​ណាស់​ សឹង​តែ​ខ្ញុំ​មិន​អាច​ត្រៀម​ខ្លួន​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​សំ​រាប់​មនុស្ស​ដែលបាន​លះ​បង់​ជី​វិត​ជស់​ខ្ញុំ​​ សូ​ម្បី​តែ​វិ​នា​ទី​សំ​រាប់​អោ​យខ្ញុំ​និ​យាយ​ពាក្យ​ថា​អរគុណ​ ចំពោះគេ​ក៏​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ដែរ​…..!
រឿង​គ្រប់​យ៉ាង​ត្រូវ​បាន​ចាប់​ផ្តើម​ក្មុង​ពេល​ភ្លៀង​ ទោះ​បី​ជា​អ្វី​ៗខ្ញុំ​មិន​បាន​ដឹង​មុន​ តែ​គេ​គឺ​ជា​មនុស្សដំ​បូង​ដែល​បាន​លះ​បង់​គ្រប់​អ្វី​ៗ​ទាំង​អស់​មក​ដល់ខ្ញុំ​សូ​ម្បី​តែ​ជី​វិត​របស់​គេ​
          ​ក្រោម​ដំ​ណក់​ភ្លៀង​គ្រាប់​ធំ​ៗ​ជ្រៀប​ជោគ​សព្វ​រាង​កាយ​របស់​ខ្ញុំ​ សំ​រឹប​ជើង​ក្មេង​ស្រី​​តូច​ម្នាក់​បាន​ដើរ​​មក​រក​ខ្ញុំ​ ទាំង​ក្នុង​ដៃ​មាន​កាន់​ឆ័ត្រ​ពណ៍​សរ​​មួយ តំ​រង់​មក​ខ្ញុំ​​ សំ​លេង​ស្រួយ​ស្រឹប​ដូច​ថង់​ដាក់​ឥ​វ៉ាន់​​ក៏​បាន​បន្លឺឡើង​
“​ភ្លៀង​ហើយ​...(╯_╰)”​
“​បាទ​មែន​ហើយ(╯▽╰)​” ខ្ញុំ​សំ​លឹង​ទៅ​មុខ​ក្មេង​ស្រី​ម្នាក់​ក្នុង​សភាព​មិន​ធ្លាប់​ស្គាល់​គ្នា​
“​ហក់​នេះ​...!​” ក្មេង​ស្រី​ក៏​បាន​ហុច​ឆ័ត្រ​ដែល​កំ​ពុង​ទ​ទូល​មក​អោយ​ខ្ញុំ​ ក្រោម​ទឹក​មុខ​ក្រៀម​ក្រំ​ស្រ​ពាប់​ស្រ​ពោន​ ក្នុង​កាយ​វិ​ការ​អោន​មុខ​ចុះ​
“មិន​យក​ទេ​...​
“ ហេតុ​អី​ទៅ​? “
“ ចុះ​នាង​? “
“​មិន​អី​​នោះ​ទេ​...​( ̄. ̄)”​ បបូរ​មាត់​ស្រាល​ស្តើង​ ក្រ​ពុំ​ពណ៍​ផ្កា​ឈូក​កំ​ពុង​តែ​កំ​រើក​ហាក់​ដូច​ជា​ចាញ់​នឹង​ឥ​ទិ​ពល​នៃ​ដំ​ណក់​ភ្លៀង​ តែ​នាង​នៅ​តែ​ខំ​និ​យាយឡើង​​ “ យក​​វា​ទៅ​ ចាត់ទុក​​ថា​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ជូន​លោក​ទៅ​ចុះ​ “ ក្មេង​ស្រី​តូច​ ស្រាប់​តែ​កញ្ឆក់​ដៃ​ដែល​ត្រ​ជាក់​ស្រឹប​របស់​ខ្ញុំ​ថ្មម​ៗ អា​រម្ម​ណ៍​ខ្ញុំ​បែរ​ជា​មាន​ភាព​កក់​ក្តៅ​យ៉ាង​ពេញ​ទំ​ហឹង​មួយ​រំ​ពេច​ ក្មេង​ស្រី​​ក៏​ហុច​ដង​ឆ័ត្រ​មក​អោយ​ខ្ញុំ....​ ​(ហេតុ​អី​ទៅ?) ខ្ញុំ​ស្រាប់​តែ​មាន​ចំ​ងល់​ឆ្ងល់​មក​លើ​ខ្លួន​ឯង​មួយ​រំ​ពេច​ ថា​ខ្ញុំ​ធ្លាប់​ស្គាល់​ក្មេង​ស្រី​ម្នាក់​នេះ​តាំង​តែ​ពី​ពេល​ណាមក​​ក៏មិន​ដឹង​​ ​ពេល​វេ​លា​វា​ឡើន​ខ្លាំង​ណាស់​សំ​រាប់​ពេល​នេះ​ (​មួយ​វិ​នា​ទី​ក្រោយ​មក​) ដៃ​ដ៏​កក់​ក្តៅ​របស់​ក្មេង​ស្រី​តូច​ម្នាក់​នោះ​ក៏ បា​ន​ពន្លា​ចេញ​ពី​ដៃ​របស់​ខ្ញុំ​យ៉ាង​ឆាប់​រហ័ស ក្មេង​ស្រី​​តូច​ក៏​រត់​ចេញ​ពី​ខ្ញុំ​ទៅ​ ដោយ​ទឹក​មុខ​​តក់​ស្លុត​នឹង​ហេតុ​ការណ៍​អ្វី​មួយ​ដែល​នឹង​កើត​ឡើង​នូវ​ប្រ​មាណ​វិ​នា​ទី​ខាង​​មុខ​ ឡាន​គង់​ទី​នឺ​ ពណ៍​ខ្មៅ​ដ៏​ធំ​មួយ​បាន​បើក​តំ​រង់​មក​រក​ខ្ញុំ​យ៉ាង​ឡើន​ស្ទើរ​តែ​មិន​អាច​ប៉ាន់​ប្រ​មាណ​បាន​ ខ្ញុំ​ស្ទើរ​តែ​នឹង​គាំង​បេះ​ដូង​ស្ទក់​មួយ​កន្លែង​ដោយ​​ដង​ខ្លួន​គាំង​ស្ទេញ​ ក្រោម​ដំ​ណក់​ភ្លៀង​ដែល​ចេះ​តែ​ធ្លាក់​មក​មិន​ចេះ​ប្រ​មាណ​ សំ​លេង​អ្វី​ម្យ៉ាង​ក៏​បាន​បន្លឺ​ឡើង​ ដូច​ជា​ស្នូរ​រន្ទះ​បាញ់​ វា​ឡង​ត្រ​ហឹង​ពេញ​រង្វង់​ត្រ​ចៀក​ដែល​កំពុង​ស្ពឹក​របស់​ខ្ញុំ​ មិន​ប្រ​មាណ​វិ​នា​ទីកន្លង​ទៅ​ ​ដង​ខ្លួន​របស់​ក្មេង​ស្រី​តូច​ ស្តើង​ សក់​រួញ​អង្គារ​ដី​ ក្នុង​សភាព​ផ្ទៃ​មុខ​​ពោរ​ពេញ​ទៅ​ដោយ​ឈាម​ក្រ​ហម​ច្រាល​បាន​រ​សាត់​មក​ផ្ទប់​នឹង​ដើម​ទ្រូង​របស់​ខ្ញុំ​ ឡាន​​គង់​ទី​នឺ​ដែល​នៅ​ខាង​មុខ​របស់​ខ្ញុំ​ក៏ បាន​រ​លាយ​បាត់​មួយ​រំ​ពេច​ដូច​ជា​ផ្សែង​ដែល​រសាត់​មក​តាម​ដំ​ណក់​ភ្លៀង​នៃ​ខែ​កក្តិក​ ពេល​នេះ​ខ្ញុំ​គ្មាន​អា​រម្មណ៍​អ្វី​នឹង​លេច​ឡើង​មក​ទេ​ ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​មុន​ក្នុង​ពេល​នេះ​
ក្នុង​ស​ភាព​ពោរ​ពេញ​ទៅ​ដោយ​ឈាម​ហូរ​ជោគ​ជាំ​ពេញ​រាង​កាយ​ ក្មេង​ស្រី​ក៏​បាន​លើក​ដៃ​របស់​នាង​ឡើង​មក​បរ​បោស​អ​ង្អែល​ថ្ពាល់​ស្តាំ​របស់​ខ្ញុំ​ថ្នម​ៗ​ ហាក់​ដូច​ជា​ចង់​និ​យាយ​អ្វី​ចេញ​មក​​ តែ​កំ​លាំង​នៃ​មេ​ភ្លៀង​ដ៏​​ធំ​នេះ​កាន់​តែ​ធ្លាក់​ចុះ​មក​មិន​ចេះ​បញ្ចប់​​​សោះ​ឡើយ​ មាត់​ដ៏​ក្រ​ពុំ​ពណ៍​ផ្កា​ឈូក​របស់​ក្មេង​ស្រី​តូច​ បាន​ក្លាយ​ទៅ​ជា​ពណ៍​ក្រ​ហម​បាត់​ទៅ​ហើយ​ តែ​នៅ​តែ​ប្រឹង​បង្ហើប​ឡើង​ហើយ​និ​យាយ​ថា​ “​បង​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ​​...​(︶︿︶)”​ស្នាម​ញញឹម​នៃ​ក្មេង​ស្រីម្នាក់​នេះ​ហាក់​ដូច​ជា​ចង់​បង្កប់​នៃ​អ្វី​ម្យ៉ាង​ដែល​ធ្វើ​អោ​យខ្ញុំ​ឆ្ងល់​ តែ​នៅពេល​នេះ​ភ្លៀង​ដ៏​ម​ហិ​មា​មួយ​នេះ​ស្រាប់​តែ​រាំង​ទៅ​មួយ​រំពេច​ ហាក់​ដូច​ជា​មាន​អ្វី​មក​ពាំង​ ខ្ញុំ​ក៏​ងើយ​ក​សំលឹង​មើល​ទៅ​​មេឃ​ដែល​ស្ថិត​ក្នុង​សភាព​ស្រ​លះ​ជែស​ គ្មាន​ឃើញ​ដុំ​ពពក​ខ្មៅ​មួយ​ដុំ​ណា​ ក្នុង​ចន្លោះ​ភ្នែក​ខ្ញុំ​សោះ​ហើយ​ ដើម​ទ្រូង​របស់​ខ្ញុំ​ស្រាប់​តែ​មាន​សភាព​ស្រាល​ស្ញើច​ ខុស​ពី​ប៉ុន្មាន​វិ​នា​ទី​មុន​ដែល​មាន​ក្មេង​ស្រី​តូច​​ម្នាក់​មក​ ពោប​ក្រោម​ដើម​ទ្រូង​របស់​ខ្ញុំ​ ខ្ញុំ​ក៏​បាន​អោន​ផ្ទៃ​មុខ​ត្រល​ប់​មក​សភាព​ដើម​វិញ​ តែ​អ្វី​ៗ​វា​បាន​កន្លង​ផុត​អស់​ទៅ​ហើយ​ ក្រ​សែ​ភ្នែក​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​ គឺ​គ្រាន់តែ​ជា​ស្រ​មោល​ផ្សែង​ពណ៍​ស​ ហាក់​បី​ដូច​ជា​ដុំ​ពពកមួយ​ដុំ​​ បាន​រលាយ​ចេញ​ពី​ខ្លួន​របស់​ខ្ញុំ​ទៅ​ បន្សល់​នូវ​តែ​ភាព​ត្រ​ជាក​ស្រឹម​ នៅ​ចុង​ជើង​..........
          ពន្លឺ​ថ្ងៃ​ពណ៍​លឿង​ចាំង​ចូល​មក​ប៉ះនឹ​ងត្រ​បក​ភ្នែក​ទាំង​សង​ខាង​របស់​ខ្ញុំ​ ធ្វើ​អោយ​ខ្ញុំ​ស្ទុះ​ក្រោក​ឡើង​ សឹង​បើក​ភ្នែក​មិន​ទាន់​ ហើយ​ស្រ​វា​ទៅ​ចាប់ដុំ​​ផ្សែង​ពពក​នោះ​ ដែល​បាន​រសាត់​ចេញ​ឆ្ងាយ​​ពី​​​ខ្ញុំ​​បាត់​ទៅ​ហើយ​ នៅ​សល់​ឡើយ​តែ​ធម្ម​ជាតិ​ស្រស់​បំ​ព្រង​នៃ​ពណ៍​បៃ​តង​ដែល​ដុះ​ព្រៀប​ត្រៀប​ត្រា​នៅ​ជុំ​វិញ​បង់​ដែល​ខ្ញុំ​កំ​ពុង​តែ​អង្គុយ​ ជ្រក​ភ្លៀង​ក្រោម​ដើម​ឆ័ត្រ​មួយ​នៃ​សា​លា​វិ​ទ្យា​ល័យ​បាក់​ទូក​
          ​ការ​ពិត​វា​គ្រាន់​តែ​ជា​សុ​បិន្ត​មួយ​ដែល​ខ្ញុំ​មិន​អាច​បំ​ភ្លេច​បាន​ក្រោយ​ពី​បាន​អាន​រឿង​”ព្រះ​នាង​ដំ​ណក់​ភ្លៀង”​ ដែល​បាន​កើត​ឡើង​ពី​ដុំ​ពពក​នៃ​ក្តី​ស្រ​ម៉ៃ​តូច​មួយ​ ដែល​តែង​តែ​ស្វែង​រក​នឹង​ជួយ​សង្គ្រោះ​ជី​វិត​អ្នក​ដែល​បាន​សាង​តែ​អំ​ពើ​បុណ្យ​ល្អ​ៗ នឹង​ប្រ​ព្រឹត្តិ​តែ​​​អំ​ពើ​ល្អ​មក​ជាប់​ខ្លួន​​ជា​រៀង​រហូត​មក​ តែ​ប៉ុ​ណ្ណោះ​… ខ្ញុំ​មិន​នឹក​ស្មាន​ថា​វា​ពិត​ជាបាន​​កើត​មាន​មែន​នៅ​ក្នុង​សុ​បិន្ត​ដ៏​ខ្លី​របស់​ខ្ញុំ​នេះ​សោះ​! នាង​ពិត​ជា​ស្អាត​មែន​!!! J
នី​ពន្ឌ​នឹង​រៀប​រៀង​ដោយ​ វឌ្ឃនៈ​
សំ​រាប់​វិ​ស្សម​កាល​នៃឆ្នាំ​ថ្មី​នេះ​ :)

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?