The Love Story "Mazer Lover" ( High School love story ) Part 2

6:26 PM , 0 Comments

ប្រ​ធាន​ថ្នាក់​សំ​ណព្វ​ចិត្ត​
ភាគ​ទី​២​
[..........]

«ដោយសារតែ ពួកឯងទាំងពីនាក់ទើបតែផ្លាស់មកពីសាលាផ្សេង ដូច្នោះរឿងកន្លែងអង្គុយចំា អ្នកគ្រូរៀបចំអោយនៅពេលក្រោយទៀត តែថ្ងៃនេះ ឯងទាំងពីរទៅអង្គុយនៅតុចុងនោះសិនទៅ»

          «ហ្អា...........!ន..នរ..អ្នកគ្រូចង់អោយពួកខ្ញុំទៅអង្គុយតុជាមួយនឹង ម្សៀរនោះមែនទេ! ហិះ!ខ្ញុំសុខចិត្តប្តូរថ្នាក់វិញគឺវាល្អជាង ណាអ្នកគ្រូ!»
          «មិនបានទេ!»
          «ហេតុអី ទៅអ្នកគ្រូ?»
          «គឺខាងមន្ទីរ គេបានចាត់ចែងអោយពួកឯងមករៀននៅទីនេះ! ដូច្នេះពួកឯងត្រូវតែគោរពវិន័យនៅក្នុងសាលា​នេះ
ដោយខានមិនបាន! លឺទេ!»
          «ត្តី ត្តី!បានហើយ ថ្ងៃនេះឯងមានរឿងជាមួយនឹងមិត្តរួមថ្នាក់ហើយ ចង់មានរឿងជាមួយនឹងគ្រូបន្ទុកថ្នាក់ទៀតរឺអីហ្អា?បើសិនជាប៉ាឯងបានដឹងរឿងនេះណា!ច្បាស់ជាមិនលើកលែងអោយឯង ម្តងទៀតនោះទេណា!»
          «បានហើយទៅតុអង្គុយរៀងៗខ្លួនទៅ!»អ្នកគ្រូនិយាយ សំលេងខ្លាំង
          «ច៎ា អ្នកគ្រូ»នាថ​ឆ្លើយ
ខ្ញុំមិនហ៊ានបើកភ្នែកមើលទៅពិភពលោកខាងក្រៅទេពេលនេះ   ព្រោះកែវភ្នែកធំៗប៉ុនដប ទឹក​កំពុង​តែ​​សំ​លក់​ មក​​​មុខ​ខ្ញុំ  ស្លាប់​ហើយ​តើ​អ្នក​គ្រូ​ត្រូវ​អោយ​នាង​មក​អ​ង្គុយ​រួម​តុ​ជា​មួយ​នឹង​ខ្ញុំ​ប៉ុ​ន្មាន​ថ្ងៃ​ទៅ​ន៎រ​?​
          ‌‍«មើលស្អី! »
          «នេះគ្រាន់តែក្រលេវភ្នែក ប៉ះចំបន្តិចក៏មិនបានដែររឺហ្អា! ស្មាន​តែ​ខ្ញុំ​នេះ​ចង់​មើល​មុខ​ដល់​ស្រស់​ស្អាត​រ​បស់​នាងខ្លាំង​ណាស់​​ទៅ​ហ្អី​?» ខ្ញុំតបទៅវិញដោយសំដីឌឺដង[..........]
          [......]ក្រោយពីសង្រ្គាមចិត្តសាស្រ្ត ស៊ីសាច់ហុតឈាមរវាងខ្ញុំនឹងស្រីម្នាក់នោះចប់ហើយក៏​ដល់​ម៉ោង​ត្រ​លប់មកផ្ទះវិញ ខ្ញុំក៏ឡូកដៃចូលហ៊ោប៉ាវដកទូរស័ព្ទយកមកមើលម៉ោង ឃើញថាម៉ោងទើបតែដប់​ក​ន្លះ​ជាង​ ណា​​មួយ​ថ្ងៃ​​នេះ​ម៉ាក់​មិន​នៅផ្ទះ​ផង​ បែបនេះគ្មាននរណាថាអោយអីខ្ញុំបានទេ[.......]
          «អេ៎?ទើបតែថ្ងៃចូលរៀនដំបូងសោះហេតុអីក៏បណ្ណាល័យ ក្នុងសាលានេះបើកអីចឹង?» ខ្ញុំមិនបង្អង់យូរក៏ឈានជើងចូលទៅក្នុង បន្ទុបបណ្ណាល័យនោះ ( ហ្អឺ.....!ខានចូលមកតែជាង៣ខែសោះ! ហេតុអីក៏ទីនេះខុសប្លែកអី ច្រើនម្លេះន៎រ?) ខ្ញុំគិតក្នុងចិត្ត តែជំហាននៅតែបន្ត
          «ចូលមករកអីនៅទីនេះ ? »ខ្ញុំក៏ភ្ញាក់ព្រើតនឹងសំលេងពីក្រោយខ្នងខ្ញុំ ពេលនេះខ្ញុំមិនហ៊ានបែរទៅខាងក្រោយមើលទេថាវាជាសំលេងរបស់នរណានោះ! តែមានអារម្មណ៍ថាសំលេនេះដូចជាមិនចាស់ណាស់ណាទេ......ខ្ញុំក៏ប្រញាប់តបទៅវិញទាំងនៅតាំងចំហរដដែល
          «អ៎.......! អ៎!បាទចូលមករកសៀវភៅ»
          «នរណាគេ..?ម៉េចក៏មិនបែរមុខមក.....?» អេ! សំលេងដូចជា..............
          «ហ្អា! នេះនាថ​មែនទេ.....?»នាងឈរមើលមុខខ្ញុំមួយសន្ទុសទើបនិយាយ
          «ច៎ា ហើយចុះបូ​ណា​​​ចូលមកក្នុងបណ្ណាល័យមានការអីដែរ? នាយិកាលោកមិនទាន់អនុញ្ញាតិអោយចូលមើលអ្វីនៅទីនេះទេណា! ព្រោះមិនទាន់បានរៀបចំរួចរាល់ផង!»
          «ហើយចុះ ម៉េចក៏ចិន្តានៅទីនេះតែម្នាក់ឯងចឹង? ហើយចុះចូលមកទីនេះធ្វើអីដែរទៅ?»
          «អ៎រ គឺខ្ញុំត្រូវជាកូនស្រីរបស់នាយិកានុងណា ទើបខ្ញុំចង់មកជួយសម្រាលការងារដល់គាត់ខ្លះ ព្រោះយូហើយខ្ញុំមិនដែលបានមកជួយគាត់ផ្ទាល់ដល់ទីនេះទេ!»
          «នាងត្រូវជាកូនរបស់នាយិកា! »ខ្ញុំនិយាយដោយឧទាន«ចឹងតើ បានជាអ្នកគ្រូបន្ទុកថ្នាក់ តឹងតែងជាមួយពួកនាងដល់ម្លឹង...ហិហិហិ»
          «ត្រូវហើយ.....អ៎រ....និយាយចឹង ចំពោះរឿងព្រឹកមិញនោះ ! ខ្ញុំចង់សុំទោសបូ​ណា​​ជំនួស វត្តីផងតើបានទេ? »
          «អ៎រ ! បាទ វាមិនជាអ្វីនោះទេ...ហេហេហេ» ខ្ញុំយកដៃអេសក្បាលហើយក៏បន្តសំនួរ«ហើយចុះវត្តីនោះ ត្រូវជាអ្វីជាមួយនឹង​នាថ​ដែរ?»កំពុងតែនិយាគ្នាជិតដឹងដល់រឿងសំខាន់ ក៏មានមនុស្សដើរចូលមកកាត់ចង្វាក់យើងទាំងពីរ
          «នាថ​......!»ខ្ញុំដឹងជាមុននៅពេលដែលបានលឺសំលេងគួរអោយខ្លាចនេះ ក៏ប្រញាប់បែរមុខចេញទៅរកទូដាក់សៀវភៅ យ៉ាងលើនតាមអ្វីដែលអាចធ្វើបាន
          «ហើយចុះ នរ​​ណា​គេ​អំ​បាញ់​មិញ​? អេ....! នរណាគេហ្នឹង? ឯងហ៊ាននាំប្រុសមកនៅតែពិរនាក់ផងហ្អេស? អ៎រ......»
          «អ៎រ ឯងអី! គឺជាបូណាតើ!  »ស្លាប់ហើយម្តងនេះខ្ញុំ!ច្បាស់ជាត្រូវយាយធ្មប់ម្នាក់នេះចំរះបញ្ចីចាស់ជាមួយមិនខានទេ..
          ខ្ញុំភ័យឡើងញ័រខ្លួន សឹងតែនឹងសូត្រនមៈសកា៣ចប់ទេ ក្រែងអាចដេញយាយម្នាក់នេះចេញពីរទីនេះបាន! តែខ្ញុំមានអារម្មណ៍ថាដូចជាហួសពេលយ៉ាងម៉េចមិនដឹងទេ! បើអ្នកនិពន្ធចេះតែសរសេររៀបរាប់វែងយ៉ាងនេះនោះ!ហាហហាហាហហា
          ដៃដ៏តូចគួរអោយស្រលាញ់របស់នាង បានចាប់ក្របួចកអាវរបស់ខ្ញុំជាប់ រួចក៏ចាប់បង្វែរខ្លួនខ្ញុំ ទាល់តែច្រមុះរបស់ខ្ញុំបានប៉ះទង្គិចនឹងថ្ពាល់ ដ៏ទន់របស់នាង (ពេលនេះរឿងធំទៀតហើយ...ហិហិហិ លោកអើយ!វាមិនមែនជាកំហុសរបស់ខ្ញុំនោះទេណា! )ខ្ញុំគិតក្នុងចិត្ត! តែក៏នៅតែមិនហ៊ានបើកភ្នែកឡើងនៅឡើយទេ
ព្រោះខ្លាចស៊ីកំផ្លៀងទៀត..

          « ឯងចូលមកទីនេះធ្វើអី? » ហិហិហិ ចង់តែស្រែកយំអោយបែកអាកាស់ទេលោកអើយ ព្រោះរឿងគ្រប់យ៉ាងវាមិនដូចដែលខ្ញុំគិតមកសោះ! នៅពេលដែលឃើញ យាយធ្នប់នឹងមិត្តរបស់នាងឈរផ្អែកទូទៅម្ខាង ដូចគោរពទង់ជាតិ នោះ ហេហេហេ......។
          «ថ្ងៃនេះពួកឯងមិនបាច់ទៅណានោះទេ! ត្រូវទៅជួបយើងនៅក្នុងបន្ទុបប្រជុំគ្រូ លឺទេ?»
          «ច៎​.ច៎ា ច៎ា អ្នកគ្រូ........»
          «ឯងលឺទេ..!.......?
          «បា បាទ..........អ្នកគ្រូ.......»
ខ្ញុំក៏បានដើរពីក្រោយអ្នកគ្រូតំរង់ទៅបន្ទប់ប្រជុំធំរបស់គ្រូៗ នៅតាមផ្លូវមានគ្រូៗជាច្រើនកំពុងតែសំលឹងមើលមុខពួកយើងសឹងតែគ្រប់ៗគ្នា [.....]


សូម​ដាន​តាម​ដាន​ភាគ​៣ជា​បន្ត​ ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំ​ពោះ​ពួក​គេ​ទៀតនោះ?​>>>
និ​ពន្ធ​នឹង​រៀប​រៀង​ដោយៈវឌ្ឍនៈ
ក្នុង​ឪ​កាស​វិ​ស្ស​មកាល​ឆ្នាំនេះ​

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?