You Vs Me

5:35 AM 0 Comments

ពី​ស​ង្សារ​ចាស់​​របស់​អូន​ ​បង​មិន​ដែល​សរ​សេរ​ពាក្រ​ស្នេហ៍​ស្នូក​អី​ ​តាម​សំ​បុត្រ​អី​ញ្ចឹង​ទេ​ ​តែ​ពេល​នេះ​យើង​បាន​ចែក​ផ្លូវ​គ្នា​រួច​ទៅ​ហើយ​បង​មិន​ចង់​ឃើង​មុខ​អូន​ទៀត​ទេ​!​ ​ព្រោះ​បង​ខ្លាច​ត្រូវ​ធ្វើ​ជា​ស​ង្សារ​អូន​ជា​លើក​ទី​4ទៀត​ ​!​បង​វិល​មុខ​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​បង​ត្រូវ​គ្នា​ជា​មួយ​នឹង​អូន​ម្តង​ៗ​ ​អូន​ធ្លាប់​និ​យាយ​ថា​ ​បង​គឺ​ជា​ត្រី​ ​អូន​សុខ​ចិត្ត​ធ្វើ​ជា​នុយ​ ​អា​ឡូវ​នេះ​មែន​ ត្រី​​មិន​​អាច​ទប់​ចិត្ត​បាន​ជា​មួយ​នឹង​ខ្លឹន​ប្រ​ហុក​រ​បស់​អូន​បាន​ទេ​  មាន​តែ​សុំ​អូន​ធ្វើ​ជា​ស​ង្សារ​ម្តង​ទៀត​!​ ​តែ​អូន​ឯង​នេះ​ពិត​ជា​អា​ក្រក់​មែន​ អូន​បាន​សុំ​បែក​​ពី​ស​ង្សារ​ចាស់​ៗ​អូន​អស់​ហើយ​ ​ម៉េច​បាន​ជា​អ្នក​ដែល​អូន​ចង់​ត្រូវ​គឺ​ជា​រូប​បង​? តែ​បង​វា​មិន​ឆ្ងល់​នូវ​អា​រឿង​ប៉ុ​ណ្ណឹង​នោះ​ទេ​ ​ព្រោះ​បង​ដឹង​ថា​ ​អូន​នៅ​ស្រ​លាញ់​បង​ ​ស្រី​ពេញ​សា​លា​គេ​និ​យាយ​អោយ​បង​ថា​ ស្រី​​ៗ​ម៉ា​គ​គោក​ដើរ​ជាន់​ងាប់​អស់​ហើយ​ អា​អី​!​ ​បាន​ជា​ទៅ​យកម​នុស្ស​ដូច​អូន​ធ្វើ​ស​ង្សារ​?​ ​​ការ​ពិត​បង​ក៏​ចង់​យក​ថ្មី​ដូច​ជា​អូន​ដែរ​​ តែ​បង​នូវ​តែ​គិត​ថា​អូន​ជា​អ្នក​ទី​មួយ​ក្នុង​ចិត្ត​បង​!​ ម៉េច​ក៏​អូន​មិន​ស្លាប់​អោយ​បាត់​ទៅ?​​ ​កុំ​អោយ​បង​គិត​ច្រើន​ពេក​ ​!​ក្រែង​បង​ក៏​ធ្លាប់​និ​យាយ​ពាក្យ​នឹង​ជា​មួយ​នឹង​អូន​តើ​……?
{….}អូន​​ក៏​ខូច​ចិត្ត​មិន​ចាញ់​បង​ប៉ុ​ន្មាន​ដែរ​!​ ​តែ​ ​មើល​ទៅ​បង​ ដូច​ជា​មិន​រ​វី​រ​វល់​ជា​មួយ​នឹង​ទ​ង្វើ​ដែល​អូន​បាន​ខិត​ខំ​ធ្វើ​ដាក់​បង​សោះ​ ​!​ ​បង​បែរ​ជា​ទៅ​ជឿ​ពាក្យ​អុជ​អាល​រ​បស់​ស្រី​ផ្សេង​ៗ​ដែរ​ ​គេ​មិន​ត្រូវ​ជា​មួយ​នឹង​អូន​…..! បង​តែង​តែ​គិត​ថា​ម​នុស្ស​ស្រី​ដូច​ជា​អូន​ ​តែង​តែ​យក​ស​ង្សារ​មក​លេង​សើច​ ​ត្រូវ​!​ ​តែ​អូន​ក៏​មិន​​ចង់​​ធ្វើ​បែប​នេះ​ដែរ​….ក៏​ព្រោះ​តែ​បុរស​ម្នាក់​ដូច​ជា​បង​ ដែល​ចេះ​តែ​មក​ ​ក្រ​វែល​ក្បែរ​បេះ​ដូង​អូន​……..អូន​ចង់​និ​យាយ​ប្រាប់​បង​ថា​ អូន​នៅ​តែ​មិន​អាច​បំ​ភ្លេច​បង​បាន​ឡើយ​!​
អូន​​មាន​​តែ​ទ​ទួល​យក​ម​នុស្ស​ម្នាក់​ទៀត​មក​ជំ​នួស​រូប​បង​ ​!​ ​បង​ទេ​ដែល​ជា​អ្នក​ធ្វើ​បាប​បេះ​ដូង​រ​បស់​អូន​ អូន​​​មាន​តែ​រង​ចាំ​ឪ​កាស​មួយ​ដែល​បង​មាន​សំ​រាប់​អូន​តែ​ប៉ុ​ណ្ណោះ​ ​បើ​សិន​ជា​បង​នៅ​តែ​ស្អប់​អូន​សូម​បង​បំ​ភ្លេច​អូន​ចោល​ទៅ​!​
{…..}បាន​ហើយ​ណា​ ​!​ ​បង​ដឹង​ខ្ខួន​ឯង​ច្បាស់​ណាស់​!​ ​បង​បាន​ត្រឹម​តែ​នឹក​អូន​តែ​ប៉ុ​ណ្ណោះ​ ប៉ុ​ន្តែ​បើ​សិន​ជា​អូន​ចង់​អោយ​បង​បំ​ភ្លេច​រូប​អូន​គឺ​បង​ធ្វើ​មិន​បាន​នោះ​ទេ​!​ ទោះ​ជា​យ៉ាង​ណា​ក៏​យើង​មិន​អាច​ស្រ​លាញ់​គ្នា​ដូច​មុន​បាន​នោះ​ទេ​ អ្វី​ៗ​គឺ​ហួស​ពេល​បាត់​ទៅ​ហើយ​ តែ​បង​គ្រាន់​តែ​ចង់​សុំ​អូន​ចុង​ក្រោយ​ថា​ បើ​សិន​អូន​មាន​អ្នក​ជំ​នួស​ម្នាក់​ថ្មី​ហើយ​សូម​អូន​បំ​ភ្លេច​បង​ទៅ​!​ ​កុំ​នៅ​នឹក​បង​ទៀត​អី​!​អូន​ត្រូវ​តែ​ អា​ណិត​គេ​ម្នាក់​នោះ​ផង​ ​មើល​ទៅ​គេ​ក៏​ស្រ​លាញ់​អូន​ខ្លាំង​ណាស់​ដែរ​ ហើយ​បង​ក៏​មិន​ចង់​អោយ​គេ​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​តែ​បង​ទៅ​បំ​បែក​អូន​ពី​គេ​នោះ​ដែរ​.​ សូម​អោយ​អូន​មាន​ក្តី​សុខ​ជា​មួយ​នឹង​អ្នក​ថ្មី​ចុះ​​………..
ពីសង្សារចាស់របស់អូន

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?