Don't understand

5:38 AM 0 Comments

មិនយល់ពីអារម្មណ៍ខ្លួនឯងសោះហើយ! គិតនេះគិមិន​ដឹងជាគិតពីរឿងអីខ្លះទេ រឿងរៀន រឿងសាលា រឿងគ្រួសារ រឿង​ផ្ទាល់ខ្លួន រឿងបងប្អូន រឿងថ្ងៃក្រោយ ហើយនឹងថ្ងៃក្រោយទៀត ខ្ញុំ​ត្រូវរៀនរស់ដោយខ្លួនឯងបណ្តើរៗ ខ្ញុំដឹងថាពេលនោះប្រាកដជាមកដល់ ក្នុងពេលណាមួយ តែខ្ញុំមិនទាន់មានជំហរចំពោះខ្លួនឯងចាប់ពីពេលនេះបានឡើយ ធ្វើអ្វីមួយគឺត្រូវការពេលវេ​លាហេតុអ្វីបានជាមនុស្សរស់ត្រូវការអោយពេលវេលាធ្វើជាម្ចាស់ការលើខ្លួនឯងពេល​​វេលាសំខាន់ វា​បានជាអោយខ្ញុំរងចាំវា​ វាបានធ្វើអោយខ្ញុំរីករាយនៅពេលដែលពេលវេលានៃក្តីរីករាយបានមកដល់ហើយក៏ធ្វើអោយខ្ញុំមានទុក្ខ​​នៃពេលវេលាសំរាប់
រឿងអាក្រក់បានមកដល់ផងដែរវាពិតជាស្ចារ្យមែនសូម្បីតែជានាយករដ្ធមន្ត្រីមួយរូបនឹងស្តេចផែនដីក៏ត្រូវគោរពវាដែរតែសំរាប់ខ្ញុំ ខ្ញុំមានតែរងចាំ នឹងបន្តជីវិតដែលបណ្តែតបណ្តោយទៅតាមពេលវេលានេះហូតដល់ខ្ញុំបានជោគជ័យ នោះគឺរៀន
អោយចប់ រៀនអោយចប់ រៀនអោយចប់ បើមិនរៀនអោយចប់ទេ ខ្ញុំមុខជាមិនអាចតាំងជំហរលើខ្លួនឯងបាននោះទេ អ្វី​ ដែលខ្ញុំបានធ្វើកន្លងមក គឺ ធ្វើដោយខ្យល់ ខ្យល់ជាអ្នកបក់វាមកអោយខ្ញុំ ហើយក៏បក់ទៅឆ្ងាយចេញពីខ្ញុំទៅវិញ គឺគ្មានអ្វីជាភាពស្ថិតស្ថេរនោះទេ បើរៀនមិនចប់! រៀនចប់ខ្ញុំអាចធ្វើអ្វីបានទាំងអស់! ក្តីបំណងខ្ញុំគឺវាធំណាស់! គឺធំខ្លាំងណាស់! ខ្ញុំមិនចង់អោយក្តីសង្ឃឹមខ្ញុំ ក្លាយទៅជាខ្យល់នោះទេ
វឌ្ឍនៈ! ឈ្មោះឯងនេះវាសមណាស់ចំពោះ ក្តីសង្ឃឹមរបស់ឯង! ដឹងទេ??? 

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?