វិ​ស្ស​មកាល​ពីរ​ខែ​កន្លះរបស់​ខ្ញុំ​​

12:13 AM 0 Comments


ពីរ​ខែ​កន្លះ​ត្រឹម​ដែល​ជី​វិត​ខ្ញុំ​បាន​ស្ថិត​នៅ ក្នុង​វិ​ស្ស​មកាល​យ៉ាង​វេ​ទ​នា​
ពីរ​ខែ​ន្លះ​ត្រឹម​មក​នេះ​ អាច​និ​យាយ​បាន​ថា​ជា​ប្រ​វត្តិ​​សាស្ត្រ​ហើ​យដែល​ខ្ញុំ​តែង​តែ​មាន​អា​រម្មណ៍​ស្មុ​គ្រ​ស្មាញ​ នឹង​ការ​ររស់​នៅ​ដោយ​គ្មាន​សា​លា​ ដោយ​ផ្លាស់​ប្តូរ​មក​សងំ​នៅ​ក្នុង​ផ្ទះ​ ដ៏​​សោយ​សុខ​របស់​ខ្ញុំ​​ មិន​សូវ​បាន​ចេញ​ទៅ​ក្រៅ​សឹង​តែ​ ៨០​% សល់​២០%ទៀត​គឺ​ មាន​កម្ម​វិ​ធី​ជួប​ជា​មួយ​នឹង​អ្នក​ដែល​ស្គាល់​គ្នា​ តិច​តួច​បំ​ផុត​នៅ​ខាង​ក្រៅ​
បែរ​មក​ថ្ងៃ​នេះ​វិញ​ម្តង​
          អា​រម្មណ៍​ស្មុ​គ្រ​ស្មាញ​ អស់​កំ​លាំង​ដោយ​សារ​តែ​ភាព​គ្មាន​អ្វី​ធ្វើ​ ម៉ោង​១២​ជាង​ ខ្ញុំ​បាន​រៀប​ចំ ខ្លួន​ងូត​ទឹក​ នឹង​ស្លៀក​ពាក់​ ដែល​មិន​ដឹង​ថា​ខ្លួន​ឯង​ ធ្វើ​បែប​នេះ​នឹង​មាន​គំ​រោង​ចេញ​ទៅ​ទីណា​ ក៏​ដើរ​ចុះដើរ​ឡើង​នៅក្នុង​ផ្ទះ​តែ​ម្នាក់​ឯង​​ ស្រាប់​តែ​លឺ​ក្មេង​ៗ​ស្រី​ៗ ដែល​រៀន​នៅ​ថ្នាក់​អ​នុ​ក្នុង​សា​លា​តែ​មួយ​​ បាន​នាំ​គ្នា​និ​យាយ​គ្នា​ពី​រឿង​ថ្នាក់​ Z ថ្នាក់​ C ដែល​ជា​តំ​រុយ​មួយ​ដែលធ្វើ​អោយ​ខ្ញុំ​ចេញ ពី ក្រៅ​ផ្ទះ​ហើយ​ដើរ​ទៅ​សួរ​ពួក​គេ​ដល់​កន្លែង​ រី​ឯ​ចំ​លើយ​ដែល​បាន​ គឺគេ​បិទ​ឈ្មោះ​ថ្ងៃ​នេះ​ហើយ​ នៅពេល​នេះ​ខ្ញុំ​ដឹង​ហើយ​ថា​អ្វី​ដែល​ខ្ញុំចង់​ធ្វើ​នោះ គឺ​អ្វី​ ក៏កាន់​ប៊ិចនឹ​ងកូន​សៀវ​ភៅ​តូច​មួយ​ ចេញ​ទៅ​តំ​រង់ទៅ​សា​លា​ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប៉ុ​ន្មាន​
          នៅ​តាម​ផ្លូវ​ទៅ​សាលា​ អ្វី​ដែល​ខ្ញុំ​គិត​ថា​ខុស​ប្លែក​ពី​ប៉ុន្មាន​ខែមុន​គឺ​មាន​ច្រើន​ មាន​កែវ​ភ្នែក​មនុស្សជាច្រើន​មើល​មកខ្ញុំ​ អា​រម្មណ៍​ខ្ញុំ​ហាក់​ដូច​ជា​មាន​ភាព​ភ័យ​ខ្លាច​តិច​តួច​ចំ​ពោះខ្សែរ​ភ្នែក​ទាំ​ងនោះ ដែល​បាន​មើល​មក​ខ្ញុំ​ ហាក់​ដូច​ជា​មិន​មែន​មនុស្ស​ រឺ​ក៏​គិត​មក​ខ្ញុំ​ក្នុង​ផ្លូវ​ផ្សេង​ ខ្ញុំ​ក៏​បន្ត​ទៅ​មុខ​ទៀត​រហូត​ទៅ​ដល់​សាលា​ ពេល​ដែល​មើល​ក្តារ​ខៀន​​ពត៍​មាន​សាលា​ រួច​ហើយ​ក៏​ស្រាប់​តែ​ “​អុញ​”
ថ្ងៃ​ទី​១៣​ ខែ​០៩​ មើល​ឈ្មោះ​សំរាប់​សិស្សថ្នាក់​ទី​៨ដល់ទី​៩
ថ្ងៃ​ទី​១៤​ ខែ​០៩​ មើល​ឈ្មោះ​សំរាប់​សិស្ស​ថ្នាក់​ទី​ ១០.១១​ដល់​ទី​១២​
ខក​ជើង​ហើយ​ពេល​នេះ​ តែ​ក៏​ចៀស​ពី​ទៅ​សំ​កុក​នៅ​ក្នុងផ្ទះ​អត់​បាន​ការ​ ខ្ញុំ​ក៏​បាន​ដើរ​មក​អង្គុយ​​ នៅ ក្រោម​ដើម​ពោធិ​ ធំ​មួយ​នៅ​មុខ​ទី​ចាត់ការ​សាលា សំ​លេង​ទូរស័ព្ទ​ក៏​បាន​រោទ៍​ឡើង​មក​ វា​គ្រាន់​តែ​ជា​ម៉ោង​ដែល​ខ្ញុំ​ដាក់​ខុស​តែប៉ុ​ណ្ណោះ​ តែ​ក៏​នឹក​ឃើញ​ពី​សារ​ដែល​ក្មេង​ស្រី ម្នាក់​បាន​ផ្ញើរ​មក​អោយ​ខ្ញុំ​កាល​ពី​យប់​មិញ ថារាត្រី​សួស្តី តែ​ក៏​មិន​បាន​តប​ទៅគេ​វិញ​នោះ​ដែរ​ ព្រោះ​ពេលដែល​បាន​ឃើញ​នោះ​ វា​ជា​ពេល​ព្រឹក​បាត់​ទៅ​ហើយ​ (ពិតជាចិត្តដាច់​មែន​) ពេល​នេះខ្ញុំ​បាន​លេង​ម៉េសសេកជាមួយ​នឹង​គេ​ រហូត​ដល់​មេឃ​ប្រែ​ជាស្រទុំ​ ខ្ញុំ​ក៏​បាន​ត្រ​លប់​មក​ផ្ទះ​វិញ​ ទាំង​ដើរ​ចុច​ទូ​រស័ព្ទ​លេង​សារ​បណ្ណើរ ដូច​ឆ្កួត​
វា​គ្រាន់​តែ​ជា​អា​រម្មណ៍​ខុស​ប្លែក​មួយ​ដោយ​សារ​តែ​ខ្ញុំ​នេះ​ ខាន​ចេញ​មក​ជួប​មនុស្ស​នៅ ខាង​ក្រៅ​បែប​នេះជាយូ​រខែមក​ហើ​យនោះ​ទេ​ ពេលនេះខ្ញុំ​កំពុង​តែសរ​សេរអ្នក​ណា​គេមើលទៅ? ប្រហែល​ជា​សរ​សេរ​ខ្លួន​ឯង​ហើយ​មើលខ្លួន​ឯង​ហើយ​មើល​ទៅ​ ! ហេហេ សុំា​ញុំា​មែន​! តែ​សុំ​បញ្ជាក់​ផង​ថា​ ក្មេង​ស្រី​ម្នាក់​នោះ គឺជា​ប្អូន​ស្រីរបស់ខ្ញុំនោះ​ទេ​ ​:D 

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?