សំ​បុត្រ​ពី​ក្មេង​ស្រី​តូច​ម្នាក់​

7:19 PM , 0 Comments



ពិ​ភព​លោក​តែង​តែ​ស្រស់​ត្រ​កាល​ពេល​ណា​ដែល​ខ្ញុំ​បាន​ដើរ​ចេញ​ពី​ក្នុង​ផ្ទះ​របស់ខ្ញុំ​ ហើយ​បណ្តើរ​កូន​កង់​ពណ៍​ផ្កា​ឈូក​ដ៏​គួរ​អោយ​ស្រ​លាញ់​មួយ​ ជា​មួយ​នឹង​កាស​Mp3ខ្លប់​នឹង​ត្រ​ចៀក​ទាំង​សង​ខាង​ក្នុង​ខែ​រងារ​ដែល​មាន​ដំ​ទឹក​កក់​តូច​ៗ​ស្រាល​ដូច​ជា​សំលី​ នៃ​រដូវ​កាល​បុណ្យ​គ្រិស្តស្មាស់​ជិត​ឆៀន​ចូល​មក​ដល់​ ខ្ញុំ​បាន​ដើរ​កាត់​សួរ​ច្បារ​សារ​ធារ​ណៈ​មួយ​កន្លែង​ ដែល​មាន​ក្មេង​ៗ​ជា​ច្រើន​បាន​រត់​លេង​ប្រ​ដេញ​គ្នា​យ៉ាង​សប្បាយ​ នឹង​មាន​តា​ណូ​អែល​កំ​ពុង​តែ​ដើរ​ចែក​ស្ករ​គ្រាប់​ ដល់​កូន​ក្មេង​ទាំង​អស់​នោះ​​ ធ្វើ​អោយ​ភ្នែក​របស់​ខ្ញុំ​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​ពិ​ភព លោក​ដ៏​អស្ចារ្យ​នេះ​ សំ​លេង​ច្រៀង​ខ្សាវ​ៗ​របស់​ខ្ញុំ​ក៏​បាន​បន្លឺ​ឡើង​ចេញ​ពី​ក្នុង​ទ្រូង​ ជា​ចង្វាក់​ស្លូរ​បែប​រ៉ូ​មែន​ទិច​ ដែល​ជា​ចំនោល​ចិត្ត​របស់​ក្មេង​ស្រី​ដូច​ជា​ខ្ញុំ​
          ​ខ្ញុំ​បាន​ផ្តេក​កូន​កង់​របស់​ខ្ញុំ​ទៅ​នឹង​បង់​អង្គុយ​នៃ​សួន​ច្បារ​សារ​ធារ​ណៈ​មួយ​​ ហើយ​លុត​ចង្គង់​ចុះ​ទៅនឹង​ដី​ យក​ដៃ​ទាំង​គូរ​ដែល​បំ​ពាក់​ដោយ​ស្រោម​ដៃក្រាស​​ពណ៍​លឿង​ដែល​ម៉ាក់​ហើយ​នឹង​ប៉ា​របស់​ខ្ញុំ​បាន​ទិញ​ជូន​ខ្ញុំ​ក្នុង​ថ្ងៃ​ដែល​ខ្ញុំ​បាន​បែក​ពី​ពួក​គាត់​ ខ្ញុំ​បាន​ត្រឹម​តែ​និ​យាយ​ពី​ចំ​ងាយ​ហើយ​ផ្ញើរ​វា​ទៅ​តាម​ខ្យល់​ជូន​ទៅ​ដល់​អ្នក​ទាំង​ពីរ​ ថា​នៅ​ទី​នេះ​មិន​ដូច​ជា​កន្លែង​កំ​ណើត​ដ៏​កក់​ក្តៅ​របស់​ខ្ញុំ​នោះ ទេ ដែល​តែង​តែ​មាន​ម៉ាក់​មាន​ប៉ា​ថ្នាក់​ថ្នម​ ថ្ងៃ​នេះ​គឺ​កូន​មាន​អា​យុ​១៦​ឆ្នាំ​ហើយ​ កូន​បាន​ធ្វើ​បុណ្យ​កំណើត​ដោយ​ខ្លួន​ឯង​ នឹង​បាន​ពូន​ដុំ​ព្រិល​តូច​ៗ​អោយ​ដូច​ជា​នំ​ខួប​កំណើត​ដែល​ម៉ាក់​ប៉ា​បាន​ទិញ​មក​ពញ្ញាក់​អា​រម្មណ៍​ដល់​កូន​ក្នុង​ថ្ងៃ​នោះ​ ហើយ​នឹង​ច្រៀង​បទ​ ហេប​ពី​បឺស​ស្តេរ ដែល​មាន​ផ្សែង​នៃ​ចំហាយ​ត្រ​ចៀក​ចេញ​ពី ក្នុងមាត់​មក​ ដែល​ជា​សញ្ញា​បញ្ចាក់​ប្រាប់ទៅ​អ្នក​ទាំងពីរ​​ថា​ ពេល​នេះ​កូន​កំពុង​តែ​ត្រូវ​ការ​ភាព​កក់ក្តៅ​ពី​អ្នក​ទាំង​ពីរ​ខ្លាំង​ណាស់​!
កូន​នឹក​ប៉ា​!​
កូន​នឹក​ម៉ាក់​!
ឯនាយ​សមុទ្រ​ ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១១

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?