អក្សរ​សិល្ប៍​ខ្មែរ​


ភាសា​ខ្មែរ​ សិក្សា​អត្ថ​បទ​ទី​១​

អត្ថ​បទ​ដក​ស្រង់
ផ្ទាំង​សិ​លា​ចា​រឹក​ខ្មែរ​
[...]សម័យ​អ​ង្គរ​ (៨០២​..​១៤៣១​)​អក្សរ​សិល្ប៍​ សម័យ​អង្គរ​ ពិត​មែន​តែ​បាន​ទទួល​ប​ន្ត​បន្ទាប់​គ្នា​នូវ​លទ្ធិ​ព្រា​ហ្មណ៍​ សា​ស​នា​ និង​ពុទ្ធ​សាសនា​ ប៉ុន្តែ​​បាន​រក្សា​ជា​លក្ខណៈ​ខ្មែរ​។​  ដោយ​យក​តួ​អក្សរ​ខ្មែរ​ពិត​ប្រា​កដ​ជា​ឧ​ទា​ហ​រណ៍​ អក្សរ​សិល្ប៍​ខ្មែរ​សម័យ​នោះ​ បាន​ផ្តិត​ជាប់​ទៅ​និង​សំ​ភារៈ​ពីរ​បែប​ ទី​មួយ​គឺ​អក្សរ​សិល្ប៍​ដែល​សរសេរ​ដោយ​ដី​ស​បំ​ពង​នៅ លើ​ស្បែក​ស្ងួត​ លាប​ពណ៍​ខ្មៅ​។ អ​ក្សរ​សិល្ប៍​ដែល​សរសេរ​លើ​សំ​ភា​រៈ​ បែប​នេះ​មិន​ស្ថិត​ស្ថេរ​ទេ​ ព្រោះ​ពុំ​អាច​ធម់​នឹង​កំ​លាំង​ធម្ម​ជាតិ​ មាន​ភ្លៀង​ខ្យល់​នឹង​ការ​បផ្លិច​​បណ​ផ្លាញ​របស់​សត្វ​បាន​ឡើយ​។ មួយ​ទៀត​គឺ​ អក្សរ​សិល្ប៍​ដែល​ចារ​ នៅ​លើ​ផ្ទាំង​ថ្ម​ជា​បន្ទះ​ ឬ​ ជា​បង្គោល​ ឬ​ជា​សសរ​។
          ​ក្នុង​ការ​សរសេរ​អត្ថ​បទ​ អ​ក្សរ​សិល្ប៍​ អ្នក​និ​ពន្ធ​ប្រើ​ភា​សា​ពីរ​ គឺ​ភាសា​សំស្រ្កឹក​ នឹង​ ខ្មែរ​បុ​រាណ​ ។ អត្ថ​បទ​សំ​ស្រ្កឹត​ច្រើន​ជា​ពាក្យ​កាព្យ​ ដែល​និ​យាយ​អំ​ពី​កំ​ណត់​ហេតុ​ក្នុង​ដំ​ណើរ​ប្រ​ព្រឹត្ត​ទៅ​នៃ​ប្រ​វត្តិ​របស់​ព្រះ​រា​ជា​ឬ​មន្ត្រី​ ឬ​ជា​ការ​អួត​សរ​សើរ​ចំ​ពោះ​តួ​អង្គ​ណា​មួយ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​ ។ ចំ​ណែក​អត្ថ​បទ​ជា​ភា​សា​ខ្មែរ​វិញ​ ច្រើន​ជា​ពាក្យ​ឧ​ទ្ទិស​ ឬ​ជា​បញ្ជី​រាប់​រេហ៍​ពល​ រាប់​វត្ថុ​ដែល​គេ​បូ​ជា​សំ​រាប់​បូ​ជន៍យ​ដ្ធាន​ទាំង​ឡាយ​។ […]

សំនួរ​លើ​អត្ថ​បទ​
1.    ចូរ​បង្ហាញ​ប្រ​ភព​នៃ​អត្ថ​បទ​ខាង​លើ​នេះ​ ។
2.    ​​. ដូច​ម្តេវ​ដែល​ហៅ​ថា​អក្សរ​សិល្ប៍​ ? តើ​អក្សរ​សិល្ប៍​ខ្មែរ​ទទួល​ពី​ឥ​ទ្ធិពល​អ្វី​ខ្លះ?
3.    . ដូច​ម្តេច​ដែល​ហៅ​ថា​ភា​សា​អក្សរ​សិល្ប៍​?
4.    តើ​អត្ថ​បទ​អក្សរ​សិល្ប៍​ដែល​អ្នក​និ​ពន្ធ​ចង​ក្រង​ឡើង​ក្នុង​បំ​ណង​អ្វី​ខ្លះ? ចូរ​បញ្ជាក់​ពី​បំ​ណង​នី​មួយ​ៗ​ ។
5.    ចូរ​ប​ង្ហាញ​ពី​បំ​ណង​របស់​អ្នក​និ​ពន្ធ​ដែល​បាន​សរ​សេរ​អត្ថ​បទ​នេះ​ឡើង​។

សំ​ណេរ​តែង​សេច​ក្តី​
ប្រ​ធានៈ ម​តិ​មួយ​បាន​លើក​ឡើង​ថា​ “ អក្សរ​សិល្ប៍​មាន​មុខ​ងារ​​បំ​រើ​ការ​អប់​រំ​ “​
ចូរ​ប​ង្ហាញ​ព្រម​ទាំង​លើក​ឧ​ទា​ហរណ៍​បញ្ជាក់​ ។

ចំ​លើយ​លើ​អត្ថ​បទ​
1.    . អត្ថ​បទ​ ខាង​លើ​នេះ​ដក​ស្រង់​នឹង​កែ​សំ​រួល​​ចេញ​ពី​សៀវ​ភៅ​ អរិយ​ធម៍​ខ្មែរ​ ជា​ស្នា​ដៃ​បស់​អ្នក​ស្រី​ត្រឹង​ងា​ (​គ.ស​ ១៩៧៥​ ព.ស​ ២៥១៨)​។
2.    ដែល​ហៅ​ថា​អក្សរ​សិល្ប៍​ គឺ​ជា​កំ​រង​អត្ថ​បទ​ ដែល​សរ​សេរ​ជា​ពាក្យ​រាយ​ ឬ​ជា​ពាក្យ​កាព្យ​ដោយ​លើក​យក​បញ្ហា​របស់​មនុស្ស​គ្រប់​ស្រ​ទាប់​វណ្ណៈ មក​ចោទ​ និង​​ដោះ​ស្រាយ​ប្រ​កប​ដោយ​សិល្ប៍​វិ​ធី របស់​អ្នក​និ​ពន្ធ​ ។
a.    អក្សរ​សិល្ប៍​ខ្មែរ​ ទទួល​​ជា​ច្រើន​មាន​ដូច​ជា​៖​
                                          i.    អក្សរ​សិល្ប៍​ទទួល​ពី​ព្រាហ្មណ៍​និ​យម
                                         ii.    អក្សរ​សិល្ប៍​ទទួល​ពី​ពុទ្ធ​និ​យម​
                                        iii.    អក្សរ​សិល្ប៍​ទទួល​ពីខេម​រ​និ​យម​
                                        iv.    អក្សរ​សិល្ប៍​ទទួល​ពីបរ​ទេស​និ​យម​
3.    ភា​សា​អក្សរ​សិល្ប៍​ គឺ​ជា​ភាសា​ដែល​ចាប់​ប្រ​ភព​ពី​ក្នុង​ភាសា​ប្រ​ជា​ប្រិយ៍​ហើយ​ភាសា​នេះ​ត្រូវ​បាន​លើក​តំ​កើង​ តុប​តែង​លំ​អរ​ក្នុង​ន័យ​ទាក់​ទាញ​អា​​រម្មណ៍​ ។
4.    អត្ថ​បទ​អក្សរ​សិល្ប៍​ ដែល​អ្នក​និ​ពន្ធ​បាន​ក្រង​ឡើង​មាន​បំ​ណង​ ៤​គឺ​
a.    បំ​ណង​បង្ហាញ​ភាព​ ត​ថៈ​ (​ការ​ពិត​ជាក់​ស្តែង​)​ អាច​ឆ្លុះ​បញ្ចាំង​អោយ​ជើញ​នូវ​ អ្វី​ដែល​កើត​មាន​ពិត​ក្នុង​សង្គម​ នា​សម័យ​កាល​ណា​មួយ​ ស្គាល់​ពី​ ទី កន្លែង​ ភូមិ​ស្រុក​ ទៅ​តាម​សម័យ​ កាល​ ។ ត​ថៈ​អោយ​យើង​ចេះ​ដក​ស្រង់​នូវ​បទ​ពិ​សោធន៍​ សំ​រាប់​ជី​វិត​។
b.    បំ​ណង​ផ្តល់​ចំ​ណេះ​ដឹង​ (​បំ​ណង​ពុទ្ធិ​)​ អក្សរ​សិល្ប៍​ត្រូ​វ​បាន​​អោយ​អ្នក​អាន​ អ្នក​ទស្ស​នា​នូវ​ចំ​នេះ​ដឹង​ និង​ស្គាល់​ពី​តំ​លៃ​នៃ​ជី​វិត​ តាម​រយៈ​មេ​រៀន​ល្អ​ៗ ស្តី​ពី​មនោ​គម​វិ​ជ្ជា​ ទស្ស​នៈ​វិ​ជ្ជា​ និង​វិ​ទ្យា​សា​ស្រ្ត​ជា​ដើម​
ឧ​ទា​ហរណ៍៖
ត​ថៈ​ មនុស្ស​កើត​មក​ក្រែង​ មាន​សុខ​និង​ទុក្ខ​
ពុ​ទ្ធិៈ ផ្អែក​តាម​ទ្រឹ​ស្តី​ព្រាហ្មណ៍​សា​សនា​យល់​ថា​សុខ​នឹង​ទុក្ខ​ គឺ​អ​ទិ​ទេព​ ជា​អ្នក​កំ​ណត់​ ។
+ រី​ឯ​ក​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​ យល់​ថា​សុខ​នឹង​ទុក្ខ​គឺ​ មក​ពី​កម្ម​
+ ចំ​នែក​ទស្ស​នៈ​ ជឿន​លឿន​យល់​ថា​សុខ​នឹង​ទុក្ខ​មក​ពី សង្គម​មាន​ការ​ ជិះ​ជាន់​ កេង​ប្រ​វ័ញ្ញ​ ។
+ បំ​ណង​ផ្តល់​ការ​អប់​រំ​ (​ទូន្មាន​ប្រ​ដៅ​) បន្ទាប់​ពី​ផ្តល់​ចំ​នេះ​ដឹង​ អក្សរ​សិល្ប៍​ក៏ បាន​ផ្តល់​ការ​អប់​រំ​ដល់​មនុស្ស​ អោយ​ចេះ​កែ​ប្រែ​ខ្លួន​ អោយ​យល់​ច្បាស់​នូវ​អ្វី​ដែល​ល្អ​ ។​
+ បំ​ណង​ផ្តល់​តំ​លៃ​សោ​ភ័ណ​ បំ​ណង​ទាំង​៣​ ខាង​លើ​ សំ​រេច​បាន​វា​ អា​ស្រ័យ​បាន​ទៅ​លើ​បំ​ណង​ចុង​ក្រោយ​គឺ​តំ​លៃ​សោ​ភ័ណ​ ។ សោ​ភ័ណ​នៅ​ក្នុង​អ​ក្សរ​សិល្ប៍​ មាន​តួ​អង្គ​ ទី​កន្លែង​ពាក្យ​ពេចន៍​ ឃ្លា​ឃ្លោង​...។​
1.    .. ហេតុ​ដែល​​ អ្នក​និ​ពន្ធ​ព្យា​យាម​បង្កើត​អត្ថ​បទ​នេះ​ឡើង​ព្រោះ​៖​
_ សម្រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ​បាន​ស្គាល់​... យល់​ដឹង​ពី​ប្រ​វត្តិ​នៃ​អក្សរ​ និង​អក្សរ​សិល្ប៍​អោយ​កាន់តែ​រីក​ចំ​រើន​ ។
_ សម្រាប់​ជា​ក្បួន​ច្បាប់​ក្នុង​ការ​អប់​រំ​ទូ​ន្មាន​ ។
_ ជួយ​លើក​តំ​កើង​ដល់​អក្សរ​សិល្ប៍​ជាតិ​ អោ​យកាន់​តែ​រីក​ចំ​រើន​
_ ទុក​ជា​ឯ​កសារ​សំ​រាប់​សិក្សា​ស្រាវ​ជ្រាវ​ ។
_ ទុក​សំ​រាប់​កំ​សាន្ត​សប្បាយ​ផង​ដែរ​ពេល​ទំ​នេរ​ពី​ការ​ងារ​
_ បំ​ណង​ផ្តល់​ តថភាព​ សង្គម​នា​សម័យ​កាល​និ​ពន្ធ​រឿង​​
_ ពិសេស​ចង់​រក្សា​វប្ប​ធម៍​ អរិយ​ធម៍​ជាតិ​ឲ​ផូរ​ផង់​រឹង​មាំ​ ។
អត្ថ​បទ​ដោយ​ 

My High School life...Diary◕‿◕

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?