ខួបកំណើតមុនថ្ងៃកំណត់

5:23 AM , , 0 Comments


អរ​គុណ​សំ​លាញ់​ទាំង​ពីរ :) Ma Darika & Tep Sovichet :)

           ខ្ញុំ​ទើប​តែ​មក​ពី​ស្រុក​វិញ​បាន​ ២​ថ្ងៃ​ក៏​ដល់​ថ្ងៃ​ទី ៩​ ថ្ងៃ​ចន៍​ ខែ​មេ​សា​ ឆ្នាំ​២០១២​ ។
ត្រូវ​ហើយ​! បង​ប្រុស​របស់​ខ្ញុំ​ម្នាក់​ដែល​ជា​បង​ប្រុស​ដែល​តែង​តែ​ផ្តល់​កំលាំង​ចិត្ត​នឹង​ក្តី​សុខ​ខាង​ផ្លូវ​ចិត្ត​ដល់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​ដែល​បាន​ជួប​ប្រ​ទះ​នឹង​ភ័ក្ត្រ​គាត់​យ៉ាង​ម៉េច​ផង​ក៏​ដោយ​ (╯▽╰) តែ​ខ្ញុំ​មាន​អា​រម្មណ៍​ថា​ដូច​ជា​បាន​ស្គាល់​គាត់​កាល​ពី​ណា​ពី​ណី​ណាស់​មក​ហើយ​ចឹង​ រី​ឯ​គាត់​ក៏​គិត​ដូច​ខ្ញុំដែរ​ ។ បើ​មិន​ចូល​សាច់​រឿង​វិញ​។
កា​ដូ​ពី បង​ប្រុស​​ (ចន​នី​ខ្មែរ​ ) ម៉េស​សេក​របស់​គាត់​ផ្ញើរ​មក​តាំង​តែ​ពី​យប់​ថ្ងៃ​ទី​៨ តែ​ខ្ញុំ​ទើប​តែ​បើក​មើល​ក្នុង​ព្រឹក​ថ្ងៃ​ទី​៩​ នេះ​ឯង​ J គាត់​បាន​ផ្ញើរ​ប្រាក់​ខ្លះ​ៗ​សំ​រាប់ជា​កា​ដូ​ក្នុង​ថ្ងៃ​កំ​ណើត​របស់​ខ្ញុំ​ដែល​នឹង​មក​ដល់​ក្នុង​៥​ថ្ងៃ​ខាង​មុខ​នេះ​ J គឺ​ជា​ឧ​ប​ករណ៍​ចាក់​តន្ត្រី​ដែល​ខ្ញុំ​តែង​តែ​ចង់​បាន​ (╯▽╰) ។
រឿង​គ្រួ​សារ​៖ Hmmmmmmmmmm តែ​ក៏​មិន​បាន​ដូច​បំ​ណង​ ពី​ព្រោះ​តែ​រឿង​គ្រួ​សារ​បាន​ជ្រៀប​ចូល​មក​ក្នុង​ជី​វិត​ខ្ញុំ​គ្រប់​វិ​នា​ទី​ ហើយ​ខ្ញុំ​ក៏​មិន​អាច​នឹង​និ​យាយ​ប្រាប់​អ្នក​ដែល​បាន​អាន​កំ​ណត់​ហេតុ​របស់​ខ្ញុំ​នេះ​អស់​នោះ​ដែរ​ ដឹង​ត្រឹម​ថា​ខ្ញុំ​នេះ​ស្មុគ្រ​ស្មាញ​ជា​ទី​បំ​ផុត​ទៅ​បាន​ហើយ​ ។
ដោយ​ប្រាក់​ដែល​បង​ប្រុស​ខ្ញុំ​​បាន​ផ្តល់​ជា​កា​ដូ​ថ្ងៃ​កំ​ណើត​អោយ​នោះ​ ខ្ញុំ​បាន​យក​ទៅ​ជួយ​ជា​បន្ទាន់​ដល់​ពុក​ម៉ែ​ ដោយ​ខ្ញុំ​ត្រូវ​យក​ទៅ​ទិញ​ជ្រូក​ចឹ​ញ្ចឹម​ពី​បង​ប្រុស​ធំ​ដែល​គាត់​ត្រូវ​ការ​ប្រាក់​ជា​បន្ទាន់​សំ​រាប់​រៀប​ចំ​រោង​ការ​ដែល​សល់​តែ​១០​ថ្ងៃ​ខាង​មុន​ទៀត​ប៉ុណ្ណោះ​ ។ ខ្ញុំ​បាន​ជូន​ប្រាក់​នោះ​ដើ​ម្បី​អោយ​ពុក​ម៉ែ​គាត់​ទិញ​យក​ពី​បង​ធំ​​ ដោយ​មូល​ហេតុ​ មួយ​ទៀត​គឺ ជ្រូក​ទាំង​នោះ​វា​តូច​ៗ​ពេក​ លក់​ក៏​មិន​បាន​ថ្លៃ​ ពុក​ម៉ែ​ក៏​អោយ​ខ្ញុំ​ទិញ​ត​ពី​គាត់​ រួច​អោយ​ពុក​ម៉ែ​ចឹ​ញ្ចឹម​អោយ​រហូត​ដល់​ធំ​ គាត់​នឹង​ផ្តល់​ប្រាក់​ទាំង​នោះ​មក​អោយ​ខ្ញុំ​វិញ​ តែ​ខ្ញុំ​បាន​សន្យា​នឹង​ពួក​គាត់​វិញ​ថា​ ខ្ញុំ​មិន​ចង់​យក​​អ្វី​ពី​ពួក​គាត់​អី​នោះ​ទេ​ ត្រឹម​តែ​ប្រាក់​ដែល​ខ្ញុំ​បាន​ទិញ​ ចំ​នែក​ឯង​ប្រាក់​ដែល​សល់​ពី​ការ​លក់​ជ្រូក​ទាំង​នោះ​នៅ​ពេល​ដែល​វា​ធំ​ទៅ​ នឹង​ជូន​ដល់​ពួក​គាត់​វិញ​ ។ យ៉ាង​ហោច​ណាស់​ក៏​ជួយ​សំ​រួល​ដល់​ការ​រក​ស៊ី​របស់​គាត់​ត​ទៅ​ទៀត​ដែរ​។
ភ្ញាក់​ផ្អើល​នឹង​មិត្ត​ភក្តិ​ (*_*)៖ បញ្ចប់​រឿង​នេះ​ចូល​មក​ក្នុង​ថ្ងៃ​ដដែល​តែ​ខុស​ពេល​វេ​លា​ គឺ ម៉ោង​២​គត់​ ។ គ​ម្រោង​របស់​មិត្ត​ភក្តិ​ជិត​ស្និទ​ប៉ុន្មាន​នាក់​ចង់​បបួល​គ្នា​ជុំ​​ម្តង​ដែល​នឹង​ធ្វើ​ខួបកំ​ណើត​ដោយ​ភាព​ភ្ញាក់​ផ្អើល​ដល់​ លីន​ដា​ មិត្ត​រួម​ក្រុម​! (.)
ខ្ញុំ​បាន​ទិញ​ផ្កា​មួយ​ផើង​ជា​កា​ដូ​ ដល់​លីន​ដា​​ (*_*) ព្រោះ​ខ្ញុំ​ស្រ​លាញ់​ធម្ម​ជាតិ​ ខ្ញុំ​ចង់​អោយ​មិត្ត​ខ្ញុំ​គេ​ចេះ​ស្រ​លាញ់​ធម្ម​ជាតិ​ដូច​ខ្ញុំ​ដែរ​។ លុះ​ដល់​ពេល​ជួប​ជុំ​គ្នា​ ខ្ញុំ​នឹង​ ដា​រី​កា​ នឹង​លីន​ដា​ បាន​និ​យាយ​លេង​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​ ដោយ​អូស​បន្លាយ​ពេល​វេ​លា​ ចាំ​អា​មិត្ត​សំ​លាញ់​ខ្ញុំ​ម្នាក់​ទៀត​ គឺ អា​ ចូច​ ( ទេព​ សុ​វិ​ចិត្រ​ ) វា​មក​ដល់​។ តែ​សំ​រាប់​ ដារីកា​ វិញ​អាណិត​ខ្លាំង​ណាស់​! ដូច​ជ្រូក​ពុល​អី​ចឹង​! រត់​ចុះ​រត់​ឡើង​ ហាហា ដោយ​ចង់​ធ្វើ​អោ​យ​មិត្ត​ភក្តិ​ភ្ញាក់​ផ្អើល​! ប្រ​ហែល​ជា​១០​នា​ទី​ក្រោយ​មក​ ខ្ចូច​ក៏​មិន​ដល់​ ក៏​នាំ​គ្នា​ទៅ​កម្ម៉ង់​អី​ញុំា​ទាំង​អស់​គ្នា​។
            ​កំ​ពុង​ញុំា​ៗ​ស្រាប់​តែ​ដា​រីកា​ នឹង​អា​ចិត្រ​ក៏​បាន​លើក​នំ​មក​ ចំ​នែក​ឯ​ខ្ញុំ​ក៏ ច្រៀង​ចំ​រៀង​ រីក​រាយ​ថ្ងៃ​កំ​ណើត​ជូន​លីន​ដា​ ទាំង​មិន​ដឹង​ថា​ លើ​នំ​នោះ​មាន​ឈ្មោះ​របស់​ខ្លួន​ឯង​ដែរ​! ហាហាហហា កំ​ប្លែង​មែន​! ហើយ​ក៏​មិន​ឆ្ងល់​អី​នោះ​ដែរ​​ដោយ​សារ​តែ​ ខួប​ខ្ញុំ​ជិត​ដល់​ទៅ​ហើយ​ គេ​ក៏​ធ្វើ​អោយ​ជុំ​គ្នា​នឹង​លីន​ដា​តែ​ម្តង​ទៅ J អរ​គុណ​សំ​លាញ់​អាប់​ទាំង​ពីរ​នាក់​! (*_*) ។ ហើយ​ក៏​ចង់​ប្រាប់​ថា​នេះ​គឺ​ជា​លើក​ទី​មួយ​ក្នុង​ជី​វិត​របស់​ខ្ញុំ​ J


Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?