ថ្ងៃ​ទី​ ១៨ ខែ​តុ​លា​ ឆ្នាំ​២០១២


ថ្ងៃ​ទី​ ១៨ ខែ​តុ​លា​ ឆ្នាំ​២០១២
            (ខ្ញុំ​ត្រូវ​បាន​គ្រូ​បន្ទុក​ថ្នាក់​ រូប​វិ​ទ្យា​ចាក់​ទឹក​សុទ្ធ​ដាក់​លើ​ក្បាល​) វា​គឺ​ជា​រឿង​មួយ​ដែល​អា​ម៉ាស់​មុខ​ជា​ទី​បំ​ផុត​សំ​រាប់​ជី​វិត​របស់​ខ្ញុំ​ ដោយ​ព្រោះ​តែ​កំហុស​អ​ចេត​នា​របស់​ខ្ញុំ​មួយ​ចំ​នុច​ ដោយ​ភ័ណ​ច្រ​ឡំ​ថ្ងៃ​ ប្រ​ហ្បស៍ត្តិ​ ទៅ​ជា​ថ្ងៃ ច័ន្ទ​ ។ តែ​អ្វី​ដែល​គាត់​បាន​ធ្វើ​មក​លើ​ខ្ញុំ​ ប្រៀប​ដូច​ជា​ហួស​ហេតុ​ខ្លាំង​ណាស់​។ នេះ​គឺជា​កំ​ណត់​ហេតុ​មួយ​ថ្មី​ ដែល​ខ្ញុំ​ត្រូវ​តែ​កត់​ទុក​នៅ​ក្នុង​ជី​វិត​នៃ​ការ​សិ​ក្សា​របស់​ខ្ញុំ​។
            យប់​នេះ​ខ្ញុំ​គេង​មិន​លក់​ សបិ​ឃើញ​តែ​រឿង​កាល​ពី​ម្សិល​មិញ នឹង​ងឿង​ឆ្ងល់​នូវ​អំ​ពើ​របស់​គាត់​ ថា​ហេតុ​អ្វី​បាន​ជា​គាត់​ធ្វើ​បែប​នេះ​មក​លើ​ខ្ញុំ​ តែ​ម្នាក់​ឯង​ ទាំង​មិត្ត​ភក្តិ​ដទៃ​ទៀត​គេ​ភ័ណ​ច្រ​ឡំ​ថ្ងៃ​ដូច​ខ្ញុំដែរ​សោះ​ ។
            ខ្ញុំ​ចង់​សួរ​គាត់​ថា តើ​គាត់​ស្អប់​ខ្ញុំ​ដល់​កំ​រិត​ណា?
            អ្វី​ដែល​លោក​គ្រូ​បាន​ធ្វើ​នឹង​និ​យាយ​ចេញ​ មក​កាល​ពី​ម្សិល​មិញ​ តើ​លោក​គ្រូ​សប្បាយ​ចិត្ត​ដែរ​រឺ​ទេ?​ដែល​ពោល​ពាក្យ​ថា​ ក្នុង​ថ្នាក់​រៀន​ ខ្លួន​ជា​ស្តេច​ ចង់​ធ្វើ​ហួស​ហេតុ​ដាក់​កូន​សិស្ស​គ្មាន​នរ​ណា​ម្នាក់​មក​ឈឺ​ឆ្អាល​បាន​?។
            ព្រោះ​តែ​ខ្ញុំ​គ្មាន​អ​ណា​ព្យា​បាល​ ឃុំ​គ្រង​នឹង​ឈឺ​ឆ្អាល​ដូច​គេ តែ​សូម​កុំ​មើល​ងាយ​សមត្ថ​ភាព​ខ្ញុំ​ហួស​ ហើយ​ធ្វើ​អ្វី​តាម​ដែល​អំ​ពើ​ចិត្ត​នោះ​អី។ សម័យ​នេះ​អំ​ពើ​ហឹង្សា​មក​លើ​សិស្ស​ត្រូវ​បាន​ហាម​ឃាត់​ ។
            ជា​ធម្ម​តា​ខ្ញុំ​ស្ងប់​ស្ងាត់​ជា​និច្ច​នៅ​ក្នុង​ម៉ោង​រៀន តែ​គាត់​បែរ​ជា​និ​យាយ​ដាក់​ទៅ​មិត្ត​រួម​ថ្នាក់​ថា​ បើ​រញ៉េ​រញ៉ៃ​ ប្រ​យ័ត្ន​គាត់​ចាក់​ទឹក​សុទ្ធ​ដាក់​ក្បាល​ដូច​ខ្ញុំ​ សំ​ដី​មួយ​ម៉ាត់​ចុង​ក្រោយ​នេះ​ខ្ញុំ​ឈឺ​ខ្លាំង​ណាស់​!​
            តែ​ខ្ញុំ​មិន​ចុះ​ចាញ់​នោះ​ទេ ខ្ញុំ​ទៅ​រៀន​ជាមួយ​គាត់​ ដើម្បី​ចំ​នេះ​ខ្ញុំ​ ។ គង់​មាន​ថ្ងៃ​ណា​មួយ​គាត់​នឹង​និ​យាយ​មក​កាន់​ខ្ញុំ​ ហើយ​ឃើញ​នូវ​ទឹក​ចិត្ត​បែប​ណា​របស់​ខ្ញុំ​ជា​មិន​ខាន ។ 
            អរ​គុណ​លោក​គ្រូ​សំ​រាប់​មេ​រៀន​ថ្មី​នៅ​ក្នុង​ដើម​ឆ្នាំ​នេះ​។

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?