កំ​ណត់​ហេតុ៖ 06/12/12

2:52 AM 0 Comments

ហ៊ឹម​... គិត​ទៅ​បី​ដូច​ជា​យូរ​ណាស់​ហើយ​ដែល​ខ្ញុំ​ខាត​មក​អើត​ប្លក់​ដ៏​កំ​សត់​មួយ​នេះ​របស់​ខ្ញុំ​ 
តាំង​តែ​ពី​បើក​ប​វេ​សន​កាល​ឆ្នាំ​ទី​១២​កន្លង​មក​នេះ​...
 អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​ ជា​មួយ​នឹង​ទំ​រង់​ជី​វិត​នឹង​ការ​សិ​ក្សា​របស់​ខ្ញុំ​ទៅ​តាម​រយះ​ពេល​... ថែម​ទាំង​រឿង​មិន​ល្អ​ៗ​មួយ​ចំ​នួន​ទៀត​ផង​ដែរ​។

ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​សំ​រាប់​សំ​រាប់​ខ្ញុំ​នោះ​ទេ ... តែ​វា​គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​មាន​ទុក្ខ​​នៅ​ក្នុង​ជី​វិត​​ជា​មួយ​នឹង​ការស្អ​ប់​ខ្ពើម​ពី​មជ្ឍ​ដ្ឋាន​ខាង​ក្នុង​...។ ខ្ញុំ​បាន​ព្យា​យាម​បំ​ភ្លេច​វា​ចោល​នៅ​ពេល​ដែល​ចូល​ទៅ​ដល់​ក្នុង​ថ្នាក់​រៀន​ នឹង​ព្យា​យាម​ញញឹម​ទៅ​កាន់​កូន​ក្រុម​នឹង​ស​មា​ជិក​ប្រ​ធាន​ថ្នាក់​ទាំង​អស់​ដោយ​សេច​ក្តី​សុខ​ ក៏​បន្ថែ​ពួក​គេ​នៅ​មិន​ទាន់​អាច​ឆ្វេង​យល់​ពី​ទំ​ហំ​នឹង​ការ​លាក់​លៀម​របស់​ខ្ញុំ​បាន​នៅ​ឡើយ​ទេ​...។

ថ្ងៃ​នេះ​ខ្ញុំ​បាន​តេ​ទៅ​និ​យាយ​លេង​ជា​មួយ​នឹង​ម៉ាក់​ ហើយថែម​ទាំង​បាន​ប្រាប់​គាត់​ផង​ដែរ​ថា “ខ្ញុំ​មិន​ដែល​តេ​ទៅ​ម៉ាក់​នោះ​ទេ​ បើ​សិន​ជា​ខ្ញុំ​មាន​រឿង​កើត​ទុក្ខ​ក្នុង​អា​រម្មណ៍​តិច​តួច​អ្វី​នោះ​ លុះ​ត្រា​តែ​អា​រម្មណ៍ខ្ញុំ​តាន​តឹង​ គិត​អ្វី​មិន​បាន​ ហើយ​ក៏​ជា​ក​រណី​ពិ​សេស​មួយ​ផង​ដែរ​”។ ត្រូវ​ហើយ​ ខ្ញុំ​ដឹង​ថា​​មិន​ថា​កូន​ៗ​ណា​ទេ តែង​តែ​រត់​ទៅ​រក​ពុក​ម៉ែ​ក្នុង​ពេល​ទាល់​ជ្រក​ ហើយ​នឹង​បោះ​បង់​ពួក​គាត់​ចោល​នៅ​ពេល​ដែល​ខ្លួន​សប្បាយ​ភ្លេច​ខ្លួន​...។ តែ​ខ្ញុំ​ក៏​ពុំ​ទាន់​ប្រា​កដ​ថា​ខ្ញុំ​អាច​​ធ្វើ​អ្វីមួយ​សម​ជា​កូន​ល្អ​របស់​គាត់​គ្រប់​គ្រាន់​នោះ​ដែរ​ ។

ខ្ញុំ​គ្មាន​វិ​ធី​អ្វី​ក្រៅ​ពី​រត់​ចេញ​អោយ​ឆ្ងាយ​ពី​បញ្ហា​ ស្មុគ្រ​ស្មាញ​នឹង​គ្មាន​បាន​ការ​ទាំង​នោះ​ មក​ធ្វើ​ជា​ឧ​ប​សគ្គ​ដល់​ការ​រៀន​សូត្រ​របស់​ខ្ញុំ​នោះ​ដែរ​។ ព្រោះ​ខ្ញុំ​ដឹង​ថា​សំ​ដី​មាស​របស់​ម្តាយ​ខ្ញុំ​ គាត់​ប្រៀន​ប្រ​ដៅ​ខ្ញុំ​បាន​ល្អ​ នឹង​ជា​វិ​ធី​មួយ​ដែល​អាច​អោយ​អា​រម្មណ៍​ខ្ញុំ​ស្ងប់​ ហើយ​បញ្ហា​ទាំង​នោះ​នឹង​រលាយ​បាត់​ដោយ​ខ្លួន​ឯង​ក្នុង​ថ្ងៃ​មួយ​ ប៉ុន្តែ​សារ​ជាតិ​នឹង​អ្នក​បង្កើត​បញ្ហា​ គឺ​តែង​តែ​ព្យា​យាម​រុក​រក​ផ្លូវ​មួយ​ថ្មី​ដើ​ម្បី​ជា​ជ​ម្លោះ​គ្មាន​ថ្ងៃ​ស្រាក​ស្រាន្ត​បាន​ឡើយ​ មិន​ថា​តែ​នរ​ណា​ម្នាក់​ដែល​មិន​ធ្លាប់​បង្កើត​អ្វី​ទៅ​ដែល​ហៅ​ថា​បញ្ហា​នោះ​ឡើយ​។
លោក​គ្រូ​គាត់​ចេញ​ល​ទ្ធ​ផល​សិ​ក្សា​របស់​សិស្ស​ក្នុង​ថ្នាក់​មក​ហើយ​។ ឆ្នាំ​នេះ​ខ្ញុំ​ទទួល​បាន​ពន្ទុ​ម​ធ្យម​ តែ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​នឹង​រីក​​រាយ​ជា​មួយ​ហ្នឹង​ល​ទ្ធផល​មួយ​នេះ​ជា​ខ្លាំង​ ពី​ព្រោះ​អ្វី​ៗ​ទាំង​នេះ​វា​នៅ​តែ​ជា​ស​មត្ថ​ភាព​ពិត​របស់​ខ្ញុំ​ដដែល​ ។ វា​ពិត​ជា​ការ​ល្អ​មែន​ ហើយ​ក៏​មិន​អាច​បំ​ភ្លេច​បាន​ ដែល​នៅ​ជុំ​វិញ​ខ្លួន​របស់​ខ្ញុំ​សុទ្ធ​សឹង​តែ​ជា​កំ​ពូលសិស្ស​ពូ​កែ​ ពួក​គាត់​មាន​អត្ថ​ច​រិក​ល្អ​ៗ​ នឹង​គួរ​អោយ​ចង់​រាប់​អាន​ជា​ខ្លាំង​។ ខ្ញុំ​លែង​លាក់​លែង​លៀម​ជា​មួយ​នឹង​ការ​ខ្មាស់​អៀន​កន្លង​មក​ ជា​មួយ​នឹង​សំ​ណួរ​សួរ​ទៅ​កាន់​មិត្ត​ភក្តិ​ខ្លាំង​ៗ​ពេល​ដែល​ខ្លួន​ឆ្ងល់​។

មិន​ទាន់​អស់​នៅ​ឡើយ​នោះ​ទេ​ តែ​ឲ្យ​តែ​ខ្ញុំ​សរ​សេរ​បាន​តែ​ប៉ុ​ណ្ណេះ​គឺ​អា​រម្មណ៍​ខ្ញុំ​ពិត​ជា​បាន​ស្ងប់​ស្ងាត់​មែន​។
ល្អ​! សំ​រាប់​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្ញុំ​ សំ​រាប់​វិ​ទ្យា​ល័យ​​មួ​យ​នេះ​ ។ ខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​នឹង​តាំង​ជំ​ហរ​ជា​អ​នុ​ប្រ​ធាន​មួយ​ដ៏​ល្អ​ម្នាក់​ ។ នឹង​ខិត​ខំ​ដើ​ម្បី​មុខ​មាត់​ពុក​នឹង​ម៉ែ​ខ្ញុំ​ ទោះ​បើ​សិន​ខ្ញុំ​មិន​អាច​ចាប់​យក​វា​បាន​ ខ្ញុំ​សង្ឃឹម​ថា​អ​នា​គត​ដ៏​ល្អ​មួយ​វា​កំ​ពុង​តែ​រត់​នឹង​រង​ចាំ​ខ្ញុំ​ដើ​ម្បី​ជំ​នួប​គ្នា​ជា​មិន​ខាន​ J
អរ​គុណលោក​គ្រូ​ ជា​ទី​គោ​រព​ផង​ដែរ​...

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?