អតីតសណ្ឋាគារកំឡុងឆ្នាំ ៥០,៦០?

3:48 AM , , 0 Comments

បើយើងធ្វើដំណើរចាប់ពីរង្វង់មូលនាងគង្ហីងចម្ងាយ ៦៥០ម៉ែត្រ តាមបណ្តោយមហាវិថីសាលដឺហ្គោលមកត្រង់ចំនុចទល់មុខអាគារធនាគារកាណាឌីយ៉ា យើងនឹងមិនចាប់អារម្មណ៍ឡើយពីអាគារមួយដែលជាអតីតសណ្ឋាគារក្នុងសម័យ៥០ រឺ៦០នេះឡើយ។ ដោយការចាប់អារម្មណ៍ទៅលើរូបរាងខាងក្នុងអាគារដ៏ធំល្វឹងល្វើយជាមួយនឹងកាំជណ្តើរទំហំធំងាយស្រួលដល់ការឡើងចុះ នឹងការរចនាលើបង្កាន់ដៃតាមលក្ខណៈធម្មតាបែបទំនើបក្នុងសម័យនោះ។
                   មកទល់រយៈពេលសព្វថ្ងៃនេះ ប្រជាជនប្រមាណ ៣០គ្រួសារបានមកតាំងទីលំនៅក្នុងអាគារមួយនេះ អស់ពេលជាង ៣០ឆ្នាំជាងមកហើយក្រោយពីសម័យសង្គ្រាមពណ៍ខ្មៅត្រូវបានបញ្ចប់។ កំពុងតែធ្វើដំណើរមួយតាមកាំជណ្តើរ លោកយាយម្នាក់បានរៀបរាប់នៅស្ថានភាពខ្លះៗកាលពីគាត់បានផ្លាស់ទីលំនៅមកនៅទីនេះ '' បើគិតមើលទៅកាលពីមុន វាគឺដូចជាសណ្ឋាគារដែលរៀបចំទុកសំរាប់ភ្ញៀវជាតិ នឹងអន្តរជាតិមួយអឹញ្ចឹង! គេធ្វើសំណង់អាគារនេះរឹងមាំល្អណាស់! នៅជាន់ទី៣មើលទៅគេមានហាងលក់ការហ្វេ តែមកដល់ពេលនេះគេយកធ្វើផ្ទះនៅបាត់ហើយ! ហើយនៅជាន់លើ គេមានដូចជាភោជនីយដ្ឋាន ព្រោះគេទុកទីធ្លាធំទូលាយ ហើយមកដល់ជំនាន់៩០ជាង ដោយសារតែជាន់ទី៤នោះមានទីធ្លាធំទូលាយ ខាងភូមិសង្កាត់គេតែងតែប្រមូលប្រជាជនមកប្រជុំនៅទីនេះ ។

 ដើម្បីឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់គេបានរចនាអាគារនេះឲ្យមាន ចន្លោះចំនិតត្រសក់ដើម្បីឲ្យពន្លឺជះចូលមកបានល្អនាពេលថ្ងៃ។ ចំពោះការសាងសង់អាគារនេះគេបានធ្វើជា បំពង់ធំមួយប្រមាញជា ២ម៉ែត្រ ៤ជ្រុងទំលុះពីខាងលើចុះទៅជាន់ផ្ទាល់ដី ដោយមិនមានដំបូល ដើម្បីឲ្យមានខ្យល់ចេញចូលដល់គ្រប់បន្ទប់ស្នាក់នៅគ្រប់ជាន់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសំរាប់ខ្ញុំនៅ គឺខ្ញុំបានសង្កេតឃើញថានៅក្នុងស្រទាប់រនៀប គេបានក្រាលធ្យូងមួយស្រទាប់ទៀត ក្រៅពីស្រទាប់ថ្ម ខ្សាច់ នឹង ស៊ីម៉ង់... ដែលជារឿងមួយប្លែកបំផុតសំរាប់ខ្ញុំ ហើយចម្លើយដែលគួរតែយល់នោះគឺ ប្រហែលជាគេប្រើប្រាស់វាដើម្បីការពារ ការជ្រៀបពីការដក់ទឹកនៅស្រទាប់លើនៃរនៀប។ បើចង់ដឹងបន្ថែមសូមរងចាំនៅពេលក្រោយ នៃប្រកាសផ្សេងទៀត ។ សូមអរគុណ

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?