ពីរ​ម៉ោង​កន្លះ​ជាមួយ​នឹង​សិស្ស​សាលា​មកពីស៊ីន​ហ្គា​ពួ

7:27 AM , 0 Comments

នេះគឺជារូបថត​ក្នុង​បន្ទប់របស់ខ្ញុំ​
ពីរម៉ោងកន្លះសំរាប់ពេលវេ​លា​ដ៏​មានន័យ​នឹង​ការ​ចែក​រំ​លែក​បទ​ពិ​សោធពីគ្នា​ទៅគ្នា​! ពីរម៉ោង​កន្លះ​សំ​រាប់ខ្ញុំ​គឺ​វា​វែង​ខ្លាំងណាស់ ចំពោះ​ការ​អង្គុយ​រឹង​ថ្កាម​ព្រោះ តែ​ភ័យ​ញ័រ​ខ្លួន​ជា​មួយ​នឹង​សិស្ស​សាលា​មក​ពី ហុងកុងជាង១០នាក់​នៅក្នុងបន្ទប់មួយ​ ដែល​មានតែ​ខ្ញុំ​នឹងបង​ស្រី​ម្នាក់ដែលជាខ្មែរ​ដូចគ្នា នឹងចេះភាសាអង់​គ្លេងយ៉ាង​តិចតួច​បំផុត​ តែអ្វី​ដែល​ខ្ញុំធ្វើ​បាន​នៅពេល​នោះ​ គឺ​គ្មាន​អ្វី ក្រៅ​ពី​ខំ និយាយ​ចេញទៅ ទោះ​បី​ជាមាន​ភាព​ខុសរឺ​ក៏ត្រូវយ៉ាងតិចតួចយ៉ាង​ណាក៏​ដោយ​ តាម​ដែល​ខ្ញុំ​សង្កេតឃើញ​នោះ គឺ​ពួក​គេ​មាន​ភាព​រួស​រាយ​រាក់ទាក់​នឹងស្មាមញញឺមល្អខ្លាំងមែន​ទែន​ ធ្វើ​អោយ​ខ្ញុំកោត​សរសើរពួក​គេ​មិន​បាន​ ពួក​គេ​ទាំងនោះ មាន​អាយុស្របាលនឹងខ្ញុំ គឺ​១៦​ទៅ១៧​ តែ​ភាសា​អង់គ្លេស​របស់ពួក​គេ​គឺប្រៀប​ដូចជាភាសាកំណើតបាត់ទៅ​ហើយ​!
          មែនហើយ​ គឺពួក​យើងជួប​ជុំ​គ្នា​ដើ​ម្បីនិ​យាយ​អំ​ពី ការតែង​និពន្ធ ចំពោះខ្ញុំ​បាន​ត្រឹមតែ​អង្គុយ​ចង់និ​យាយ​ក៏​មិន​កើត​! ក៏​ប៉ុន្តែ កូន​សិស្សហុង​កុងទាំងនោះ​មើលមកខ្ញុំក្នុង​ភាព​ជា​មិត្ត​ភាព​មួយ​ដ៏​ល្អ​មែន​ទែន ខ្ញុំ​គិត​ថាពួក​គេ​មានសំនួរជាច្រើនចង់សួរមកខ្ញុំ តែក៏​គ្មានឪ​កាស​ព្រោះ​តែមនុស្សជំនួស​ពី​បងស្រីម្នាក់​ដែលមក​​អង្គុយ​ជា​មួយ​ខ្ញុំ​មុន​នោះ រវល់​តែនឹងអួតពី​ស្នាដៃរបស់​ខ្ខ្លួន​ឯងគ្មាន​ចូលសាច់ការ ហ្ហើយ​!(មនុស្សដែលខ្ញុំស្អប់) បើ​ខ្ញុំចេះនិ​យាយ​អង់​គ្លេសបានល្អ​វិញណា ខ្ញុំមិន​ទុក​មុខ​អោយ​នោះទេ រហូត​ដល់​មួយ​សន្ទុះក្រោយ​មកបង​ម្នាក់​ទៀត​ដែលក្រុមអ្នក​និពន្ធឆ្នើមមួយ​រូប​នោះ​ក៏ បាន​មកដល់​នឹ​ងចូល​រួម​តុ​ជា​មួយ​ពួក​ខ្ញុំ​បន្ថែម​ ក៏​បាន​បង្ករ​ភាព​សប្បាយ​រីករាយ​ក្នុង​វង់របស់ពួក​យើងផង​ដែរ​​ J
          នេះ​គឺ​ជា​បទ​ពិ​សោធ​ថ្មីមួយ​ទៀត​របស់​ខ្ញុំ​ដែល​បាន​ទទួល​ក្នុង​ថ្ងៃនេះ​ ក៏​មាន​ចិត្ត​សប្បាយ​រីក​រាយ​ដែលជា​លើកទី​មួយ​បាន​ជួប​ផ្ទាល់​ជាមួយ​នឹង​សិស្ស​ដេល​មកពី​ក្រៅប្រទេស ដូចជាសិស្សសាលា​មក​ពីហុងកុង​នេះឯង​ J
ពួក​គេជាសិស្សមក​ពីស៊ីន​ហ្គាពួ​(ស៊ឹង្ហបុរី)

ថ្ងៃទី០៩ ខែ​ ០៩ ឆ្នាំ​២០១១
J 5:00 – 7:20 J

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?