ស្តាប់​រឿង​ស្នេហា​ឈឺ​ចាប់​របស់​មិត្ត្កម្នាក់​ក្នុង​អនុ​វិ​ទ្យា​ល័យ​



វិ​ទ្យា​ល័យ ឆ្នាំ២០១១ .....
ខ្ញុំ​ឈ្មោះ​ ​បូ​ណា​ វ៉ាន់​ ជា​សិស្ស​ជំ​នាន់​ថ្ងៃ​ទី​៩​ នៃ​អនុ​វិ​ទ្យា​ល័យ​ គោល​បំ​ណង​គឺចង់​ផ្ញើរ​សំបុត្រ​មួយ​ច្បាប់​នេះ​ជូន​ទៅ​ដល់​មនុស្ស​ដែល​ខ្ញុំ​តែង​តែ​ស្រ​លាញ់​ តែ​ក៏​បាន​ជា​មក​ទើ​ត្រឹម​ ទំ​ព័រ​បណ្តាញ​ស​ង្គម​ My High School life នេះ​ទៅវិញ​ ត្រូវ​ហើយ​ ខ្ញុំ​បាន​ប្រាប់ទៅ​ម្ចាស់​ប្លក់​នេះ​ហើយ​ បើ​សិន​ជា​គេ​បាន​ឃើញ​វា​ ហើយ​បាន​ដាក់​Comment នៅក្នុង​ប្លក់​របស់អ្នក សុំ​ប្រាប់​មកខ្ញុំ​ផង​….
ខ្ញុំ​នៅតែស្រ​លាញ់​គេ​ជារៀង​រហូត​ទៅ…….
          ថ្ងៃទី៣១ខែ​ធ្នូឆ្នាំ២០១០ ខ្ញុំ​បាន​អង្គុយ​នៅ​រាន​ហាល​ខាង​មុខ​ផ្ទះ​ ហើយ​សំ​លឹង​មើលទៅមេឃ​ដែល​មាន​កាំ​ជ្រួច​រាប់ពាន់គ្រាប់ បាន​ជះ​ពន្លឺភ្លឺ​ចញ្ចាច​ពាស​ពេញ​ផ្ទៃ​​មេឃ នា​វេ​លា​ម៉ោង ០០: ០៣​នាទី ឈាន​ចូល​ឆ្នាំថ្មី​នៃ​២០១១​ ហើយ​ក៏ជា​ថ្ងៃ​ឆ្លង​ចូល​នៃ​បុណ្យ​កំ​ណើត​គ​ម្រប​១៦​ឆ្នាំ​របស់​ខ្ញុំផង​ដែរ​ ទឹក​ភ្នែក​របស់ខ្ញុំស្ទើ​តែនឹង​ស្រក់ចុះគ្រប់​ពេល​នោះ​ពេលដែល​ បាន​គ្រ​លាស់​ភ្នែក​មើលទៅ​កាន់​ទូរ​ស័ព្ទ​ដែល​គ្មាន​បន្លឺ​សំ​លេង​រោទ៍​នឹង​សំលេង​ផ្ញើរ​សារ​ជូន​ពរថ្ងៃ​កំណើតរបស់ខ្ញុំ សូម្បី​តែ​ក្នុង​ឪកាស​ឆ្នាំ​ថ្មី​... ខ្ញុំ​បាន​ត្រឹម​តែ​អង្គុយ​អោប​ក្បាលជង្គុង​ឈ្ងោក​មុខ​​ចុះក្រោមភ្លើង​កាំជ្រួច​ដ៏​ហាក់​ប្រែ​ជា​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ​ សំ​រាប់​មនុស្សដែល​គ្មាន​បានការ​ដូច​ជា​រូប​ខ្ញុំ​នេះ​
          ម៉ោង​ ០០:១០​នាទី​ ខ្ញុំ​ដឹង​ត្រឹម​ថា​ខ្ញុំ​បាន​គេង​លក់បាត់​ទៅ​ហើយ​ សំលេង​កាំ​ជ្រួច​នៅ​តែ​បន្ត​ឡើង​ ត្រ​ចៀក​របស់ខ្ញុំ​ប្រែ​ជាស្ពឹក​​ព្រោះ​តែ​ថាមពល​នៃសំលេងដ៏​ខ្លាំងខ្លា​ នៃកំាជ្រួច​ទាំង​នោះ​ អា​រម្មណ៍​ចំលែក​មួយ​ក៏ ស្រាប់តែ​បានផុស​ឡើង​ កៅអីដែលខ្ញុំ​បានអង្គុយ​អោប​ក្បាលនឹង​ជង្គង់​នោះ​ក៏​ស្រាប់តែ​ញ័រ​ឡើង​ ក្នុង​ចិត្តខ្ញុំក៏​គិតឡើងថា នេះ​សង្ស័យ​ជាស​ញ្ញា​ដែរ​បញ្ជាក់​ថា​ការ​រញ្ជួយ​ដី​នៅ​ជប៉ុន​បាន​រាល់​ដាល​មក​ដល់​ស្រុក​ខ្មែរ​យើង​នេះ​ហើយ​តើ​មែន​ទេ​? ពេល​នេះអា​រម្ម​ណ៍​ខ្ញុំ​គ្មាន​អ្វី​ពោរពេញ​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច​ស្លាប់​នោះ​ទេ​ ខ្ញុំ​បាន​បំ​រាស់​ខ្លួន​ចេញ​ពី​លើ​កៅ​អី​ហើយ​ក៏​អោន​ខ្លួន​ក្រាប​ចុះ​ទៅ​ខាង​ក្រោម​កៅ​អី​វិញ​ម្តង​ បណ្តាល​អោយ​កៅ​អីដែល​ខ្ញុំកំ​ពុង​តែ​ជ្រក​ក្បាល​នោះ​ហើប​ជើងឡើង​ របស់អ្វី មួយ​ធ្ងន់ៗតែមាន​ទំ​ហំ​តូច​បាន​ធ្លាក់ចុះមក​ចំពី​លើ​ក្បាលរបស់ខ្ញុំ​ប៉ោក​!!
          ទេ​! ខ្ញុំ​មិន​អាច​ស្លាប់​បាន​នោះទេ​! ខ្ញុំ​ត្រូវតែ​ប្រញាប់​ក្រោប​ឡើង! មិន​គិតអី​ទៀត​ខ្ញុំក៏​បាន​តាំង​ជំហរ​វិញ​យ៉ាង​នឹង​ន៎រ​បំផុត តែ​ផ្ទុយ​ទៅ​វិញ​ពី​អ្វី​ដែល​នៅជុំ​វិញខ្លួន​ប្រែ​ជាស្ងប់ស្ងាត់ សំលេង​កាំជ្រួច​ដែល​តែង​តែ​ផ្ទុះ​ឡើងសឹងបែក​ក្រ​ដាស​​ត្រជាក់​ក៏​បែរ​ជាស្ងប់ទៅ​វិញ នៅ​សល់​ឡើយ​តែ​សំលេង​ទូ​រស័ព្ទ​ដែល​កំ​ពុងតែញ័រ​ វឺត...​វឺត....-[]_[]- ហ្ហើយ​!!!!!!!!!!!! ចំ​ជា​ឆ្កួត​មែន​....! ហាហាហាហា
          ហើយ​អ្វី​ដែល​ខ្ញុំត្រូវ​ធ្វើ​បន្ទាប់​ពី​បាត់បង់​នូវភាព​ផឹត​ភ័យ​ទាំង​នោះ​អស់​ហើ​យ គឺ​ជា​ការ​លើក​ទូ​រស័ព្ទ​មក​ចុច​មើលថា​ជាឈ្មោះអ្នក​ណាគេ​ដែល​បាន​តេ​មក​ ចប់​ហើយ! ១៤​ មីសខល​ ទៅហើយ​! ពេល​នេះ​អា​រម្មណ៍​របស់​ខ្ញុំ​បាន​ប្រែ​ជា​ស្រស់​ថ្លា​ នឹង​ហាក់​ដូច​ជា​រំភើប​មួយ​រំពេច​នៅ​ពេលដែរ​​អ្វី​ដែល​កំ​ពុងលោត​ឡើង​នៅ​លើ​អេក្រង់ទូ​រស័ព្ទ​របស់​ខ្ញុំ​នោះ​គឺជាឈ្មោះ​មនុស្សម្នាក់​ដែល​ខ្ញុំកំពុងតែ​ ទន់ទឹងរង់ចាំ​ជាង​មួយ​យប់​ទៅ​ហើយ​នោះ​
          “​ បូ​ណា​... “ សំលេង​​របស់​គេ​ពេល​នេះ​ហាក់​ដូច​ជា​ខ្សោយ​ៗ​
          “​ សួស្តី​ឆ្នាំ​ថ្មី​!!!!!! បង​សុំ​ជូន​ពរ​មនុស្ស​ដែលបង​ស្រលាញ់​...
          “ បង​កំពុង​តែធ្វើ​អី​នឹង​?
          ខ្ញុំបាន​ស្ងាត់មាត់មួយ​រំពេចនៅពេលដែលបានលឺសំលេង​នឹងសំដីខ្សោះៗខុសប្លែក​ពី​ធម្មតា​បែប​នេះ​
          “​ ពេលនេះ​បងទំ​នេរ​ដែរទេ​?
          “ 0.0
          “​ គឺ អូន​ចង់​ជួប​បង​! .... យើង​ជួប​គ្នា​នៅ​ស្តារ​ម៉ាត​​ខាង​ក្រោម​ផ្ទះ​បង​ចុះ​
          “ នេះ​...អូន​មាន​រឿង​អី​តើ​មែន​ទេ​? .....
តឺត​តឺត​តឺត​......
សំលេង​តឺត​តឺត​តឺត​...... បែប​នេះ​បាន​បញ្ជាក់​ថា​ខ្សែរ​ទូ​រស័ព្ទ​ពី​ម្ខាងទៀត​ត្រូវបាន​ផ្តាច់​ការ​ទាក់​ទង​បាត់​ទៅ​ហើយ​ អារម្មណ៍​របស់​ខ្ញុំហាក់ប្រែ​ជា​ធ្ងន់ បេះដូង​ដែល​ស្ងប់បានប្រែជាលោតញាប់ ដឹ​បដឹប​ដឹប​ ខ្ញុំ​បាន​រត់សំ​ដៅ​ទៅ​រក​ទ្វារ​ផ្ទះ​យ៉ាង​លើន​ ដើ​ម្បី​ចេញ​ទៅ​ជួប​នឹង​មនុស្សដែល​ខ្ញុំ​យល់​ថា​គេ​ច្បាស់​ជា​មាន​រឿង​អ្វី​ ទុក្ខ​សោក​ជាក់​ជា​មិន​ខាន​នោះ​ទេ​ ....
          អា​កាស​ធាតុ​ប្រែ​ជា​ស្ងប់​ ខ្យល់​ហាក់​ដូច​ជា​ប្លែក​ សំ​លេង​ស្លឹក​ឈើ​ប្រែ​ជា​នៅ​នឹង​ហាក់គ្មាន​ជី​វិត​អ្វី​សំ​រាប់​បន្ត​ទៅ​ថ្ងៃ​ស្អែកទៀត​ ខ្ញុំ​បាន​ឈរ​ចាំ​មនុស្ស​ដែល​ខ្ញុំ​ចង់​ឃើញ​មុខ​យ៉ាង​យូ​ ទាំង​កាយ​ប្រែ​ជា​រងារ​ដោយ​គ្មាន​ភាព​ត្រជាក់​នៅជុំ​វិញ​ខ្លួន​សោះ​នោះ​  សំ​លេង​ម៉ូ​តូ​ម៉ាក​ល្បី​មួយ​គ្រឿង​ក៏​បាន​បន្លឺ​សំលេង​ឡើងមក​ពី​ចំងាយ​ បណ្តាល​អោយ​អា​រម្មណ៍​ខ្ញុំ​បែរជា​នឹងនរមួយ​រំពេច​​
ខ្ញុំ​ក៏​ប្រ​ញាប់​បែរ​មុខ​មក​ក្រោយ​ រួច​សំលេង​មើល​ទៅទី​តាំង​នៃ​សំលេង​ម៉ូ​តូ​នោះ​ គឺ​ជា​មនុស្ស​ប្រុស​កំលោះ​សង្ហារ​ម្នាក់​ ថែម​ទាំង​មាន​ក្មេង​ស្រី​ម្នាក់​ជិះ​អោប​ជ​ង្កេះ​នៅពី​ក្រោយ​ទៀតផង​ អ្វី​ដែលខ្ញុំគិតនោះ គឺ ប្រា​កដ​ជា​គូរ​ស្នេហ៍​គេ​​ជិះ​ម៉ូ​តូ​ដើរ​លេង​ពេល​រា​ត្រី​បន្ទាប់ពី​ការ​ខោន​ដោន​សំ​រាប់​ឆ្នាំ​ថ្មី​នេះ​ហើយ​មើល​ទៅ​ តែ​ប្លែក​អី​តែ​ម៉ូ​តូដ៏​ល្បី​មួយ​គ្រឿង​នោះ​ បែរ​ជា​មក​ឈប់​ង៉ក់​នៅ​ចំ​ពី​មុខ​របស់​ខ្ញុំ​ទៅ​វិញ​ ក្មេង​ស្រី​ម្នាក់​ដែល​ខ្ញុំ​តែង​តែ​ស្គាល់​មុខ​នឹង​តែង​តែ​ដក់​នៅ​ជាប់​ក្នុង​ក្រ​អៅ​បេះ​ដូង​របស់​ខ្ញុំ​ពី​មុន​មក​នោះ​ ក៏​ក្លាយទៅជា​គូរ​សង្សារ​មួយ​គូរ​នោះ​ទៅ​វិញ​ ពួក​គេ​បាន​​ឈាន​ជើង​ចុះ​ពី​លើម៉ូតូ​នោះ​ព្រម​ៗគ្នា​ ហើយ​បាន​ដើរ​មក​ឈប់​នៅ​ចំ​ពោះ​មុខ​របស់ខ្ញុំ​ បុ​រស​​ម្នាក់​ដែល​កំពុងតែ​ឈរ​កាន់ដៃក្មេងស្រី​ក្នុង​បេះដូចខ្ញុំ ក៏​បាន​ឈោងដៃមកចាប់​ដៃ​របស់ខ្ញុំ​ ហើយ​បាន​និ​យាយ​​មក​កាន់​ខ្ញុំថា​ “  ឈប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​សង្សាររបស់​ខ្ញុំទៀតតើ​បាន​ទេ​? “ ជំហរ​របស់ខ្ញុំប្រែ​ជាលែងនឹង​ ដៃ​ដែល​ខ្ញុំ​កំពុង​តែ​ចាប់​ជា​មួយ​នឹង​ បុរស​ម្នាក់​នោះ ហាក់​ប្រៃ​ជា​ទន់ ខ្ញុំ​បាន​ទន់​ជង្គង់​នៅចំពោះ មុន​គេ​ទាំងពីរនាក់​ ហើយ​ទឹក​ភ្នែក​របស់​ខ្ញុំស្រាប់តែ​ស្រក់ចុះ​ តែ​មុខ​របស់​ខ្ញុំ​ក៏បាន​សំលឹង​មើល​ទៅមនុស្សស្រី​ដែល​ខ្ញុំ​តែង​តែ​ស្រ​លាញ់​ តែង​តែ​ប្រើ​ពេល​វេ​លា​សំ​រាប់រង​ចាំ តែងតែហ៊ាន​លះ​បង់គ្រប់​ទាំងអ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​គេ​ នៅ​ពេល​នេះ​គេ​បាន​ប្រែ​ជា​យក​ការ​ឈឺ​ចាប់​ទាំង​នេះ​មក​ប្រ​គល​អោយ​រូប​ខ្ញុំ​តែ​ម្នាក់​ឯង​បែប​នេះ​សោះ​​ អ្វី​ទៅ​ដែល​ហៅថា​ស្នេ​ហា​ដែល​អូន​តែងតែធ្លាប់ប្រគល់​ជូន​​មក​បង.....ពេលនេះ​បងបាន​ត្រឹម​តែ​អង្គុយ​លត់ជង្គង់នៅទល់មុខអូន​នឹង​មនុស្សដែល​កំ​ពុងតែដ​ណ្តើម​អូន​ចេញពីរូប​បង​បែប​នេះតើ​មែន​ដែរទេ​...? អូន​ប្រាប់​បង​មក​…..!!!!
ខ្ញុំដឹងថា​ទោះ​បី​ជាខ្ញុំ​ស៊ូ​ទ្រាំបាក់​ទឹក​ចិត្ត​ នឹង​ភាពទន់ជ្រាយ​ទាំងអស់នេះ​ទៀតក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​មកវិញ​នោះ​ដែរ ព្រោះ​តែ​អ្វី​ៗ​គេ​គឺ​ជា​អ្នក​រៀប​ចំ​ ខ្ញុំ​បាន​ព្យា​យាម​ក្រោប​ឡើង​ ដៃ​របស់ខ្ញុំ​ដែល​ធ្លាប់​តែ​ទន់ជ្រាយ​ក្នុង​ពេល​នេះ​ គឺ​ខ្ញុំ​បាន​ព្យា​យាមធ្វើ​អោយ​វា​មាន​ភាព​រឹងមាំឡើងវិញ សំរាប់ទប់ខ្លួន​មិន​អោយ​ដួល​នៅ​នឹង​មុខ​មនុស្សស្រីដែល​បានក្បត់ស្នេ​ហារបស់ខ្ញុំបែប​នេះ​នោះទេ​ អ្វី​ដែល​ខ្ញុំអាច​ធ្វើបាននៅពេលនេះ​គឺខំ​ប្រឹង​ដើរចេញពី​ពួកគេ​ទាំងពីរនាក់​ ទាំងភាព​ឈឺ​ចាប់​នឹង​ការ​ចុះចាញ់​ ហើយ​បាន​និ​យាយ​ពាក្យ​បី​បួន​ឃ្លា​ទាំងកំពុងតែនឹង​ឈាន​ជើងចេញ​ពី​ភាព​អាម៉ាស់នោះ​មក
          “​ បង​នឹង​ធ្វើ​ខ្លួន​អោយ​កាន់តែរឹងមំា​ជាង​នេះ​ បង​នឹង​ខិត​ខំធ្វើអ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ខ្លួន​ឯងវិញ បងនឹងព្យាយាម​ខំបំភ្លេច​អូន​ចេញ​ពី​បេះដូង​ដែល​អូន​បាន​បំផ្លាញវា​ចោល​នេះ​ បង​នឹងលុប​រូប​អូន​ចេញ​ពី​បេះ​ដូច​របស់​បង …... “ សំលេង​យំ​ចេញ​ពី​បេះ​ដូចដ៏​ខ្ទេច​ខ្ទាំ​របស់ខ្ញុំនេះក៏​បានបន្លឺឡើង ​បង​មិន​ខ្មាស់​អូន​នោះ​ទេ​ បើ​បង​គ្រាន់តែ​បង្ហូរទឹក​ភ្នែក​ចេញ​ពី​បេះដូចបង​បែប​នេះ​នោះ​ សូម​អោយ​អូន​នៅ​ជាមួយ​គេ​ដោយ​មាន​សេច​ក្តីសុខ​ដូចអ្វី​ដែល​អូន​បាន​ធ្វើ​ក្នុង​ពេលនេះទៅ​ចុះ​
…………
រឿង​ស្នេហា​ដ៏​ឈឺ​ចាប់​របស់ខ្ញុំ​មួយ​នេះ​វា​បាន​បញ្ចប់​ត្រឹម​​ម៉ោង១ នឹង​ ០០ នាទី(យប់)​.......

ដោយ​វឌ្ឍនៈ​
សំ​រាប់​អ្នក​ដែល​ធ្លាប់មាន​ការឈឺចាប់នឹងរឿងស្នេ​ហា​

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?