រឿង​ First LoVe របស់​សិស្ស​វិទ្យា​ល័យ​ម្នាក់​

1:51 AM , , 2 Comments


First LoVe....

សួស្តី! គឺ​ខ្ញុំ​ក្មេង​ប្រុស​ថ្នាក់​ទី​១០​នៃ​វិ​ទ្យា​ល័យ​មួយ​ក្នុង​ទី​ក្រុង​
រឿង​ស្នេហា​អ្វី​គឺខ្ញុំមិនចេះ​នោះ​ទេ តែក៏ចង់មាន​នឹង​គេដែរ !  ហិហិ តើអាច​ជួយ​ខ្ញុំ​បាន​ទេ​? ព្រោះពេល​នេះ​ខ្ញុំកំពុង​តែ​ធុញទ្រាន់នឹងក្មេង​ស្រីដ៏​គួរ​អោយ​ស្រ​លាញ់​តែ​ម្នាក់របស់ខ្ញុំ​ហើយ​!
            អូ​រ​មែន​ហើយ​! ប្រហែល​ជា​បង​ប្អូន​មិត្តយុ​វវ័យ​ចង់​ដឹងខ្លះ នៃ​​ប៉ុន្មាន​ចំនុច​ដែល​ខ្ញុំ​បាន​ឈាន​ជើង​ចូល​ទៅស្គាល់​អ្វី​ទៅ​ដែល​គេ​ហៅ ថា​ First Love ហើយ​! តោះ​មកចូល​រួម​ស្តាប់ទាំងអស់គ្នា​!

            ខ្ញុំគឺ​ជា​ក្មេងប្រុស​ម្នាក់​ដែល​ក្រៀមក្រោះ​បំ​ផុត​ហើយ​​នៅក្នុង​ថ្នាក់​របស់ខ្ញុំ​ តែ​​ក៏​មិន​លាក់​បាំងអ្វី នោះ​ដែរ​ គឺ​តែង​តែ​មាន​ក្មេងស្រីមួយចំនួន​ផ្ញើរសារ​តាមរយះ​ទូ​រស័ព្ទ​ ក៏​មិន​ដឹងដែរថា ពួក​នាង​បាន​លេខខ្ញុំ​នោះ​មក​ពី ណា​ដែរ​ក៏មិន​ដឹង! ហិហិហិ (​មិន​មែន​អួត​ទេ​ណា​បាទ​) តែ​នេះ​ចំៗតែ​ម្តងហើយ​ តែធាតុ​ពិត​ត្រូវតែនិ​យាយ​ បើ​លាក់​ទុក​ ខ្លាច​បាប​! J
ថ្ងៃមួយ​ខ្ញុំ​នឹង​មិត្តភក្តិ​បាន​នាំ​គ្នា​ចូល​ទៅក្នុង​ហាង​អ៊ីន​ធើ​ណេត​នៅ​ជិត​សា​លា​របស់​ខ្ញុំ​ គ្នា​មិន​តិចទេ​គឺ​៥​នាក់​តែ​ក៏​សុំ​ទូ​គេតែ​មួយ​ទូ​តែ​ប៉ុណ្ណោះ ​! ( ពួក​វា​ពិតជារិះ​លុយ​មែន​ទែន)! តែ​មិន​ដឹង​ធ្វើ​ម៉េច​ នេះ​ហើយ​ចរឹក​ខូច​សតិ​របស់​មិត្តភក្តិ​ខ្ញុំ​ ហិហិ ក៏មាន​អារម្មណ៍​ថា​ចង្អៀតមែន​ទែន​!​ ខ្ញុំ​ក៏​បាន​សុំកក់ទូ​ មួយ​ផ្សេង​ពី​ពួក​វា​
មួយ​សន្ទុះក្រោយ​មក​ ពួក​វា​ក៏​ហៅខ្ញុំចំ​ៗឈ្មោះថា​ អា​ស្វា ពេញៗ​តែ​ម្តង​
“​វា​ស្អី !!”  គឺ​រូប​ស្រី​ស្អាត​!​ @_@ ពេលខ្ញុំ​មើល​ហើយ​ស្រាប់​តែ​មាន​អា​រម្មណ៍​ថា​ ហ្ហើយ​!  គ្មាន​ស្អាត​អី​បន្តិច​ផង​ ខ្ញុំ​ក៏​យក​ដៃ​ ដែល​កំ​ពុង​តែច្រុត​នឹងតុ ​វ៉ៃ​ក្បាលអាពួក​ម៉ាក់​ខ្ញុំ​ម្នាក់​ដែល​ហៅ​ខ្ញុំមក​​​នោះ​ ហាហ “​យក​តែ​ខ្លួន​ឯងទៅ!! “ ពេល​ដែល​ខ្ញុំ​មក​អង្គុយ​ចុះនៅមុខ​ទូ​របស់​ខ្លួន​ឯងហើយ​ ក៏ ប្រ​ញាប់​បើកហ្វេស​បុក​មើល​ភ្លាមថា​ ស្រី​ម្នាក់​នោះ គឺ ជា​អ្នក​ណា​ >.^!! គឺ ឃើញ​ហើយ​! ពាក់​ឯក​សណ្ធាន​សិស្ស​សា​លា​ អាវ​មិន​ចំជា​អាវ​ សំ​ពត់​កំ​ព្រោង​ធំជាង​ខ្លួន​ ពាក់​បូ​ពណ៍​ផ្កា​ឈូក​ស្លេក​ តែ​មុខ​ហេតុ​អី​ក៏​Cute ម្លេះ​ន៎រ​! ហាហាហា​
ជំហ៊ាន​បន្ទាប់​នោះ​គឺ​ Status is single មុខ​របរ​ជា​សិស្ស​ តែ​លក់​គុយ​ទាវ​ ? អូ​មែន​ហើយ​! ប៉ា​គេ​បើកហាង​គុយ​ទាវ​! ហាហាហាហា អាស័យ​ដ្ធាន​ នេះ​ច្បាស់ ជា​ចង់ផ្សាយ​ពាណិ​ជ្ធកម្ម​អោយ​ហាង​គុយ​ទាវ​ប៉ា​របស់គេ​ហើយ​មើល​ទៅ? ហហាហា ខ្ញុំ​ក៏​បាន​កត់វា​ចូល​ទៅក្នុង​ក្រ​ដាស់​Note តូច​មួយ​របស់ខ្ញុំ​
            មួយ​សប្តាហ៍​ក្រោយ​មក​ ខ្ញុំក៏​បាន​ទៅដល់​ហាង​គុយ​ទាវ​របស់​នាង​ អ្វី​ដែល​បាន​ជួប​នោះ​គឺ ក្មេង​ស្រី​រ​ឡិ​រ​ឡក់​ម្នាក់​ ដែល​ធ្វើ​ខ្លួន​ដូចជា​ប្រុស​ ពាក់​អាវ​យឺតពណ៍​ស​ធំជាង​ខ្លួន​ សក់​ខ្លី​កន្ត្រីង​កន្ត្រើង​ គួរ​អោយ​ខ្នាញ់​ >.^!! មើល​មកខ្ញុំហើយ​និ​យាយ​មក​ថា​ “​មាន​គុយ​ទាវ​សរ​សៃ​ធំ​ សរសៃ​តូច​ នឹង​មី​សាច់​គោ “@_@?
ខ្ញុំ​ធ្វើ​មុខ​ឡី​ឡឺ​ ភ្នែក​ក៏​ក្រ​ឡាប់ចុះ​ក្រ​ឡាប់ឡើង​ ធ្វើ​អោយ​ក្មេងស្រី​ម្នាក់​នោះ​ ផ្អៀង​ក​ មើល​មុខរបស់​ខ្ញុំ​កាន់តែ​ជិត​ ហាហាហា
ខ្ញុំ​ក៏បាន​និ​យាយ​ទៅកាន់នាង​ថា​ ខ្ញុំ​​នេះ​ហើយ​ជា​ហ្រ្វេន​របស់​នាង​ក្នុងហ្វេសបុក​ ( និ​យាយ​បែប​អៀន​)
នាងឈរឆ្ងក់ ហើយ​ធ្វើ​ភ្នែក​សំលក់​មក​កាន់ខ្ញុំ​ ព្រមទាំងនិ​យា​យ​ថា​
“ ហ្វ្រេន​របស់ខ្ញុំ​? “
“​ បាទ !”
O-0?
“ ហើយ​ក៏ចង់​......​រាប់​អាន​នាង​...​:P
ពេល​បាន​លឺ​ខ្ញុំ​និ​យាយ​ហើយ​ នាងក៏​ធ្វើ​ទឹក​មុខ​ដូចជាយ៉ាងម៉េច​មិន​ដឹងទេ​ រត់ចេញ​ពី​ខ្ញុំ​ពីរ​បី​ជំហ៊ាន​ហើ​យ​ក៏ បែរ​ខ្នង​ដាក់​ខ្ញុំ​ ធ្វើ​មុខដូចជារំភើប​ ដៃ​អេស​ក្បាល​ ហាស់ហាស់ ទិច​ប៉ះ​ចំ​អ្នក​ខ្សោយ​បេះដូងទៅ? :P
មិនបាន​ប៉ុ​ន្មាន​ថ្ងៃ​ផង ខ្ញុំ​នឹង​នាង​ក៏​បាន​ក្លាយទៅ​ជា​មិត្ត​ភាព​នឹង​គ្នា​ គឺបែ​ប​នៀក! ចេញ​ពី​សាលា​ ក៏​ជិះ​ម៉ូ​តូ​ឆាលី​ ដុប​គ្នា​មក​ផ្ទះ​ ហើ​យក៏​ជូន​​គ្នា​មក​ផ្ទះ​វិញ​ ហើ​យ​ក៏​ជូន​ទៅ​វិញ​ >.^!! ពេល​មួយ​នាង​បាន​នាំ​ខ្ញុំ​ទៅជិះ​រម៉ក​ដឹង​ឥ​វ៉ាន់របស់​ប៉ា​របស់​នាង​ រហូត​ដល់​គេ​ដេញគប់​សក់​ក្បាល​ប្រ​លាក់​សុទ្ធ​តែ​ស្ពៃផង​ក៏​មានដែរ​ ហេហេ តែ​យ៉ាង​ណា​ក៏​វា​ហាក់​មានន័យ​ នៃ​ជី​វិត​ថ្មី​មួយ​នៃ​វ័យ​របស់​ខ្ញុំ​នេះ​ដែរ​ J នា​ងតែង​តែធ្វើ​ចរឹក​ដូច​ក្មេង​ រ​ឡិ​ររឡក់​ តែ​ក៏​គួរ​អោយ​ស្រ​លាញ់​ខ្លាំងមែន​ទែន​ហើយ​...​ <3 រហូត​ដល់​ថ្ងៃ​បុណ្យ​ណូ​អែល​ខ្ញុំក៏​បាន​ស្មាគ្រ​ចិត្តសុំស្នេហ៍​​ពី​នាង​ គឺជាFirst Love ពេល​នោះ​នាង​ក៏បាន​សំលក់មុខ​របស់​ខ្ញុំហើយ​ខាំ​មាត់ដាក់​ខ្ញុំ​រហូត​ដល់​ចេញ​ថ្ពាល់ខួចរបស់​នាង​ ទី​បំផុតនាង​ក៏​បាន​បង្ហាញនូវ​ស្នាម​ញញឹម​ចេញ​មក​ ហើ​យក៏​ហក់មក​អោប​ក​របស់ខ្ញុំ​ ហើយ​ក៏ទាញ​ដៃ​រ​បស់ខ្ញុំ​អោយ​រត់​ទៅតាមនាង​ កន្លែង​នោះ​គឺ​ជា​កន្លែង​ដាក់​អី​វ៉ាន់នឹងមានរទះ​ដឹក​អី​វ៉ាន់​របស់​ប៉ា​នាង​ (​នាង​ចង់នាំខ្ញុំជិះ​រទះ​នេះទៀតហើយ​មែន​ទេ? ) ហាហហាហាហា តែ​ពេលនេះ​គ្មាន​អ្នក​ណាម្នាក់​​ឃើញ​ទៀតនោះ​ទេ​ នាងជា​អ្នក​ដុប​ខ្ញុំ​ហើយ​ខ្ញុំ​ក៏ បាន​អង្គុយ​នៅ​លើ​រទះ​ម៉ូតូ​ដឹកអី​វ៉ាន់​នោះ​
ក្រោម​ខ្យល់​អា​កាស​ដ៏​បរិ​សុទ្ធ​ ត្រជាក់​ស្រួល​តាម​ដង​ផ្លូវ​ ពួក​យើង​បាន​មក​ដល់​មាត់បឹងមួយ​ដែល​មាន​ដុំ​ថ្ម​ធំ​ៗ​ ហើយ​នាំ​គ្នា​រត់​លេង​យ៉ាង​សប្បាយ​ ហើយ​ក៏​ជា​​ពេល​ដែល​នាង​ស្រែក​ប្រាប់​ទៅមេឃ​ដែល​នៅចំ ពោះ មុខ​ខ្ញុំដែរ​ថា​ (​អូន​..........ស្រ​.......​លាញ់​.......បង​......... >.^!! អា​រម្មណ៍​រំភើប​ដែល​គ្មាន​អ្វីលាក់​បាំង​បាន​ ក៏​ត្រូវបាន​បង្ហាញ​ឡើង​មក​ !!!!!!!! ខ្ញុំ​ពិត​ជាសប្បាយ​ចិត្តមែន​ទែន! នឹង​ទទួល​យក​ First Love របស់​ខ្ញុំ​មក​ទុក​ក្នុង​​បេះ​ដូង​ ជា​រៀង​រហូត​ទៅ​.............! >>>>បង​ពិតជា​ស្រ​លាញ់​អូន​ខ្លាំង​ណាស់​ណា​ ស្រី​រពិល​រ​ប៉ូច​! >3< hahah
គឺ​វា​បាន​ចប់​ហើយ​! ហើ​យស្នេហា​ដំ​បូងរបស់​ខ្ញុំ​នេះ​ក៏ បាន​បន្ត​រហូត​មក​ដល់​ថ្នាក់​បណ្ឌិត​ ដែល​មាន​ម៉ាក់​ប៉ា​លោក​ទទួល​ស្គាល់​ ពួក​យើង​បាន​បញ្ចប់​បរិញ្ញា​ជា​មួយ​នឹង​គ្នា​ ហើយ​ក៏​មាន​គំ​រោង​ចាប់​ដៃ​គ្នា​ជា​គ្រួសារ​នៅ​ចុង​ឆ្នាំ​ក្រោយ​នេះ​ផង​ដែរ​ ក_ក! ពិតជាសប្បាយ​ចិត្តមែន​! ហាហហាហា
ដោយ​វឌ្ឍនៈ​
សំរាប់​កំសាន្ត​ពេលអផ្សុក​ :P ក្នង​ថ្ងៃ​វិ​ស្ស​ម​កាល​ឆ្នាំ​នេះ​ :)

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?