រឿង​ខ្ញុំ​ផ្តាល់ៈសំរាប់នារីៗដែលទម្លាប់មិនចងសក់ទៅសាលា...(╯▽╰)

សំ​រាប់​នារី​ៗ​ដែល​ទម្លាប់​មិន​ចង​សក់​ទៅ​សាលា​...
          ព្រឹក​មិញ​នេះ​ខ្ញុំ​មិនបាន​ញុំា​បាយ​ពី​ផ្ទះ​ទៅ​សាលា​នោះ​ទេ​ ពី​ព្រោះ​តែ​ដាច់​បាយ​តាំង​តែ​ពី​ពេល​យប់​មក​ម្លេះ​ T_T ទើប​ខំ​រូត​រះ​ពី​ព្រ​លប់​ នឹង​ស្ទុះ​ទៅ​សាលា​ទាំង​ព្រ​លឹម​ ដើម្បី​កក់​បាយ​ញុំា​នៅ​សាលា​។
          ពេល​មក​ដល់​ថ្នាក់​ អ្នក​កាន់​សោរ​ទ្វា​ បន្ទប់​ក៏​មិន​ទាន់​មក​ទៀត​ ទើប​ជា​ឪ​កាស​របស់​ខ្ញុំ​ដើ​ម្បី​ទៅ​ញុំា​បាយ​ពេល​ព្រឹក​ >.^!
          មក​ដល់​តុ​កន្លែង​ញុំា​អា​ហារ​ភ្លាម​ ខ្ញុំ​ក៏​បក់​ដៃ​ស្តុំា​ឡើង​ ហៅ​អ្នក​លក់​ដើ​ម្បី​កម្ម៉ង់​បា​យញុំា​ J ចាំ​រហូត​ដល់​ជាង​៥​នាទី​ ​អា​ហារ​ពេល​ព្រឹក​របស់​ខ្ញុំ​ក៏​បាន​មក​ដល់​ ទាំង​ប្រ​ញាប់​ប្រ​ញាល់​ជូត​សម​នឹង​ស្លាប​ព្រា​ រួច​ដូស​បាយ​ញុំា​យ៉ាង​រ​ហន់​ ហាហា តែ​ក៏​បាន​ស្ទាក់​​ដៃ​នៅ​នឹង​មួយ​កន្លែង​ នៅ​ពេល​ដែល​បាន​ឃើញ​ស្រី​ស្អាត​ម្នាក់​មក​អង្គុយ​ ចុះ​ចំពីមុខ​តុ​របស់​ខ្ញុំ​ញុំា​បាយ​ សក់​វែង​រលូន​ ផ្ទៃ​មុខ​សរ​ម៉ត់​ខៃ​ បបូរ​មាត់​លាប​សុទ្ធ​តែ​ស្នាម​ក្រែម​ (​ពិ​និត្រ​​ពិ​ច័យ​គេ​ដល់​ក​)! ឈប់​និ​យាយ​!​
          ​នារី​ម្នាក់​នោះ​ក៏​បាន​ងាក​ទៅ​ខាង​ក្រោយ​ ហើយ​​អ៊ី​លក់​បាយ​​នោះ​ក៏​បាន​មក​ដល់​ ហើយសំ​លឹង​មក​មើល​មុខ​ខ្ញុំ​ហើយ​ញញឹម​ (​សង្ស័យ​តែ​ច្រ​ឡំ​ថា​ខ្ញុំ​នេះ​ជា​សង្សារ​នារី​ម្នាក់​ហ្នឹង​ហើយ​ក៏ មិន​ដឹង​ ហាហា)
          ទី​បំ​ផុត​ក៏​ឃើញ​ថា​អា​ហារ​ពេល​ព្រឹក​របស់​នាង​ក៏​បាន​មក​ដល់​ដំ​ណាល​នឹង​ខ្ញុំ​រៀប​ចំ​ជូត​សម​ស្លាប​ព្រា​រួច​ដែរ​​ ​អា​ក​ប្ប​កិ​រិ​យា​របស់​ខ្ញុំ​នៅ​ពេល​នេះ​ គឺ​ប្រៀប​ដូច​ជា​ស្រី​ក្រ​មុំ​ចូល​ម្លប់​អឹ​ញ្ចឹង​ អ្នក​ម៉ាក់​អើយ!​ហាហា ព្រោះ​តែ​អៀន​នឹង​នាង​ម្នាក់​នោះ​ខ្លាំង​ពេក​ តែ​មើល​ទៅ​មុខ​អ៊ី​លក់​បាយ​ក៏​មាន​អា​រម្មណ៍​ថា​គាត់​កំ​ពុង​តែ​រៀប​ចំ​បើក​កង្ហារ​ អោយ​ពួក​យើង​ទាំង​ពីរ​ដើ​ម្បី​កុំ​អោយ​អា​កាស​ធាតុ​ក្តៅ​ចូល​មក​ជ្រៀត​ជ្រែក​ ហាហា តែ​លោក​អើយ​ !!!​ ផ្លិត​កង្ហារ​ក៏​ត្រូវ​បាន​បង្វិល​ឡើង​ ធ្វើ​អោយ​សក់​ក្បាល​របស់​ខ្ញុំ​ ខ្លី​យ៉ាង​នេះ​ទៅ​ហើយ​ ក៏​ស្រាប់​តែ​បាស់​ឡើង​តាម​កំ​លាំង​វា​ ចុះ​ទម្រាំ​តែ​នារី​ម្នាក់​ដែល​នៅ​ពី​មុខ​ខ្ញុំ​នេះ​ទៅ?
​ខ្សែរ​ភ្នែក​ទី​មួយ​​របស់​ខ្ញុំ​ពេល​នេះ​ កំ​ពុង​តែ​សំ​លឹង​មើល​មក​កាន់​ សរ​សៃ​សក់​មួយ​សរ​សៃ​ដែល​កំ​ពុង​តែ​នៅ​ក្នុង​ចាន​ជ្រក់​
ហើ​យចំនែក​ឯ​ខ្សែរ​ភ្នែក​ទី​ពីរ​របស់​ខ្ញុំ​នោះ​ គឺ​កំ​ពុង​តែ​សំ​លឹង​មើល​ទៅ​កាន់​ សរ​សៃ​សក់​ដែល​កំពុង​តែ​សំ​ពីង​សំ​ពោង​ ហើរ​ចូល​មក​ក្នុង​ចាន​បាយ​របស់​ខ្ញុំ​ យ៉ាង​ដំណំ​ T_T (​ម៉ាក់​អើយ​..ញុំា​លែង​ឆ្ងាញ់​ប​ណ្តោយ​!)​T_T នៅ​ពេល​នេះ​មើ​ល​ទៅ​កាន់​ផ្ទៃ​មុខ​របស់​នាង​ដែល​ខ្ញុំ​ កំ​ពុង​តែ​សំ​លឹង​ នឹង​ធ្វើ​ទឹក​មុខ​ឆ្ងល់​ដាក់​ ធ្វើ​អោយ​នាង​បាន​បញ្ចេញ​ទឹក​មុខ​អៀន​ៗ​មក​កាន់​ខ្ញុំ​ ហាហហាហហាហា សប្បាយ​ធ្វើ​បាប​មែន​! នាង​ក៏​បាន​និ​យាយ​យ៉ាង​ញាប់​ឆ្មេរ​ មក​កាន់​ខ្ញុំ​ថា​ អូ....យ សុំ​ទោស​ សុំ​ទោស​ >.^! ហាហាហហា ចប់​!
 

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?