Story: នឹក​ម៉ាក់​♥ស្រ​លាញ់​ម៉ាក់​≧◡≦


ខ្ញុំ​នៅ​ចង​ចាំ​បាន​ថា​ ខ្ញុំ​បាន​ជំ​ពាក់​បំ​ណង​ដែល​មិន​អាច​បំ​ភ្លេច​បាន​ជា​មួយ​នឹង​ ស្រ្តី​​ម្នាក់​....។
ពេល​នេះ​សំ​លេង​នៃ​ភ្លេង​ហ្គី​តា​បាន​បន្លឺ​ឡើង​ពេញ ក្នុង​វង់​ត្រ​ជាក់​របស់​ខ្ញុំ​ ក្មេង​ស្ត្រី​​ម្នាក់​ក៏​បាន​ស្រែក​ឡើង​មក​ថា​ ខ្ញុំ​នៅ​តែ​ចង​ចាំ​មុខ​អ្នក​​បាន​ ទោះ​បី​ជា​ពិភពដែលអ្នក​​រស់​នៅ​នោះ​ គ្មាន​រូប​ខ្ញុំ​....។
ខ្ញុំ​នៅ​តែ​នឹក​អ្នក​ នៅ​ពេល​ដែល​អ្នក​មិន​ដែល​ត្រូវ​ការ​ខ្ញុំ​ ខ្ញុំ​ចង់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ នូវ​អ្វី​ៗ ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ទៅ​ដល់​អ្នក តែ​ពេល​ដែល​ខ្ញុំ​បាន​សំ​រេច​ចិត្ត​ថា​នឹង​ធ្វើ​វា​ គឺ​អ្នក​មិន​នៅ​ទី​នេះ​ទៀត​នោះឡើយ​​ ខ្ញុំ​បាន​ត្រឹម​តែ​និ​យាយ​ពាក្យ​ថា​ស្តាយ​ក្រោយ​ នូវ​ពេល​ដែល​សំ​លេង​ហ្គី​តា​របស់​អ្នក​បាន​ឃ្លាត​ចេញ​ពី​ ខ្សែ​សំ​លេង​ដែល​បាន​ប៉ះ​ពាល់​នឹង​ត្រជាក់​របស់​ខ្ញុំ​ អ្នក​នៅ​តែ​ដក់​នៅ​ក្នុង​កូន​ចិត្ត​របស់​ខ្ញុំ​ លុះ​ត្រា​ណា​ដែល​អ្នក​អាច​ត្រ​ឡប់​វិល​មក​វិញ​ វិល​មក​រក​គ្រា​ដើម​ ​ក្បែរ​ចំ​ការ​ទ​ន្លាប់​ដ៏​ផ្អែម​ល្អែម​នៃ​វ័យ​កុ​មារ​ភាព​ ហើយ​អ្នក​នឹង​អាច​បញ្ចប់​គោល​បំ​ណង​របស់​អ្នក​បាន​នៅ​ពេល​នោះ​តែ​ម្តង​ ខ្ញុំ​មិ​នខ្វល់​នោះ​ទេ​ គឺ​ត្រឹម​តែ​ចង់​បាន​រូប​អ្នក​ត្រ​ឡប់​មក​វិញ​តែ​ប៉ុ​ណ្ណោះ​.... អរ​គុណ​ដែល​អ្នក​បាន​រង​ចាំ​គោល​បំ​ណង​របស់​ខ្ញុំ​...។
          រយះ​ពេល​ ១៨​ឆ្នាំ​មក​ហើយ​ វា​មិន​មែន​ជា​ពេល​វេ​លា​ដ៏​ខ្លី​មួយ​សំ​រាប់​ខ្ញុំ​នោះ​ទេ​ ខ្ញុំ​បាន​ឈាន​ជើង​មួយ​ជំ​ហ៊ាន​ចេញ​ពី​ស្ថាន​ទូត​អា​មេ​រិច​កាំង​ រួច​សំ​លឹង​មើល​ទៅ​ផ្ទៃ​មេឃ​ ដែល​មាន​តែ​ពណ៍​ខៀវ​ស្រ​ង៉ាត់​ដដែល​ ថែម​ទាំង​មិន​ដែល​ផ្លាស់​ប្តូរ​សោះ​ឡើយ​ នឹ​ងមិន​ខុស​គ្នា​នោះ​ទេ​ ក្នុង​វិនា​ទី​ដែល​ខ្ញុំ​បាន​ជួប​អ្នក​​... J
ស្នាម​ញញឹម​របស់​ខ្ញុំ​ក៏​បាន​បង្ហាញ​ចេញ​ឡើង​ ខ្សែរ​ដង្ហើម​ដ៏​ធំ​មួយ​ក៏​បាន​បង្ហើយ​ចេញ​មក​ “​ខ្ញុំ​ធ្វើ​បាន​សម្រេច​ហើយ​!!!!!” “​ខ្ញុំ​នឹង​បាន​ទៅ​ជួប​អ្នក​ គឺជា​អ្នក​ដែល​បាន​ធ្វើ​បាប​កូន​ចិត្ត​របស់​ខ្ញុំ​មួយ​នេះ​អោយ​នៅ​តែ​នឹក​ដល់​អ្នក​​ សឹង​តែ​គ្រប់​វិ​នា​ទី​ តែ​អ្នក​ក៏​ជា​ដំ​ណក់​នៃ​ក្តី​រឹង​ពឹង​ដែល​បណ្តាល​អោយ​ខ្ញុំ​មាន​កំ​លាំង​ចិត្ត​ឈាន​មក​ដល់​ថ្ងៃ​នេះ​ដែរ​..... J ។ ខ្ញុំ​​នឹង​បាន​ទៅ​រក​អ្នក​​....!
          ខ្ញុំ​បាន​រៀប​ចំ​អី​វ៉ាន់​ នឹង​របស់​របរ​មួយ​ចំ​នួន​របស់​ខ្ញុំ​ ខ្ញុំ​អាច​បោះ​ជំហ៊ាន​ចេញ​ពី​ទី​កំ​ណើត​របស់​ខ្ញុំ​ ដោយ​ក្តី​មោ​ទ​ន​ភាព​ កំ​លាំង​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​មាន​ នៅ​ពេល​ដែល​អា​រម្មណ៍​របស់​ខ្ញុំ​នៅ​តែ​គិត​ដល់​អ្នក​ ខ្ញុំ​ដឹង​ថា​អ្នក​នឹង​កំ​ពុង​តែ​រង​ចាំ​ខ្ញុំ​ J ....
          រយះ​ពេល​មួយ​យប់​ មួយ​ថ្ងៃ​ ត្រ​បក​ភ្នែក​ដ៏​ក្រាស​គួប​ផ្សំ​នឹង​ខ្យល់​ដង្ហើម​ដែល​ផ្តល់​មក​តែ​ភាព​ត្រ​ជាក់​មិន​ដាច់​ពី​អា​រម្មណ៍​ទាល់​តែ​សោះ​ ខ្ញុំ​បាន​ឈាន​ជំ​ហ៊ាន​មក​ជា​លើក​ទី​២​មក​ហើយ ក្រ​ម៉ា​បង់​ក​របស់​ខ្ញុំ​ ក៏​បាន​ជ្រុះ​ធ្លាក់​ចេញ​ពី​រង្វង់​ ក របស់​ខ្ញុំ​ៗ​ អោន​ចុះ​ព្រម​ទាំង​សំ​យុង​ដៃ​រើស​វា​មក​ទាំង​កាយ​វិ​ការ​ខ្ចិល​ៗ​ ក្រោយ​ពី​ងើប​មក​ទទួល​នូវ​អា​រម្មណ៍​មួយ​ដ៏​ភ្ញាក់​ផ្អើល​ នឹង​រំ​ភើប​ គឺ​មាន​តែ​មនុស្ស​តែ​ម្នាក់​នោះ​ទេ​ ដែល​បាន​ផ្តល់​ភាព​កក់​ក្តៅ​អោយ​រូប​ខ្ញុំ​តែ​ម្នាក់​នេះ​បាន​ J ​ក្រ​ដាស់​ស មួយ​សន្លឹក​ដែល​បាន​សរ​សេរ​ពាក្យ​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​មួយ​ឃ្លា​ថា​ “​ (សំ​ណាង​ ) កូន​ប្រុស​ពៅ​របស់​ម៉ាក់​” .....។
          ទឹក​ភ្នែក​របស់​កូន​ក៏​បាន​ស្រក់​ចុះ​ទៅ​ដល់​ដី​ក្នុង​ស​ហ​រដ្ធ​អា​មេ​រិច​ជា​លើក​ទី​មួយ​ ជា​មួយ​នឹង​ក្តី​ស្រ​លាញ់​ដ៏​លើស​លុប​របស់​អ្នក​ម្តាយ​របស់​ខ្ញុំ​ ដែល​រយះ​ពេល​១៨​ឆ្នាំ​មក​នេះ​ធ្វើ​អោយ​ខ្ញុំ​ស្តើរ​តែ​មិន​អាច​ឈរ​ជើង​​ជាប់​នឹង​ដី​បាន​ កូន​ពិត​ជា​នឹក​ម៉ាក់​ខ្ញុំ​ណាស់​!!!!!!!!!!!! J នៅ​ក្នុង​វិ​នា​ទី​នេះ​ត​ទៅ​កូន​ប្រ​កដ​ជា​នឹង​អាច​ស្តាប់​សម្លេង​ហ្គី​តា​របស់​ម៉ាក់​ដែល​ដេញ​ឡើង​សំ​រាប់​លួង​បំពេរ​អា​រម្មណ៍​កូន​នូវ​រៀង​រាល់​រា​ត្រី​ជា​រៀង​រហូត​ ​ហើយ​..... J
ក្តី​ស្រ​លាញ់​ចំ​ពោះ​អ្នក​មាន​គុណ​ចំ​ពោះ​ខ្ញុំ​ J នេះ​​ជា​អា​រម្មណ៍​មួយ​ សូម​ចំនាយ​ពេល​មួយ​វិ​នា​ទី​ ដែល​អ្នក​ចំ​ណាយ​ចំពោះ​ការ​ជួប​ជុំ​របស់​មិត្ត​ភក្តិ​របស់​អ្នក​នៅ​ជា​មួយ​នឹង​មនុស្ស​ដែល​កំ​ពុង​តែ​នឹក​គិត​ដល់​អ្នក​គ្រប់​វិ​នា​ទី​...​អ្នក​នឹង​បាន​ពរ​ពី​គាត់ថែម​ទាំង​ក្តី​ស្រ​លាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ពី​ក្នុង​ខ្សែរ​ជី​វិត​របស់​អ្នក​... :)
និ​ព្ធ​ន្ត​ដោយៈ​ វឌ្ឍនៈ​

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?