The history of my king father of cambodia


ជី​វប្រ​វត្តិ​សង្ខេប​នៃ​ព្រះ​បាទ​នរោ​ត្តម​សី​ហ​នុ​
          ការ​ប្រ​សូត​និង​ការ​ឡើង​សោយ​រាជ្យ​របស់​ព្រះ​ក​រុ​ណា​ព្រះ​បាទ​ សម្តេច​ព្រះ​នរោត្តម​សី​ហ​នុ​ ព្រះ​ម​ហា​វិ​រ​ក្សត្រ​ខ្មែរ​ ព្រះ​អង្គ​ទ្រង់​ប្រ​សូត​នៅ​ថ្ងៃ​ទី ៣១​ ខែ​តុ​លា​ ឆ្នាំ​ ១៩២២ នៅ​ក្នុង​ព្រះ​បរ​ម​រាជ​វាំង​ នា​រាជ​ធា​នី​ភ្នំ​ពេញ​។ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រ​តែ​មួយ​ព្រះ​អង្គ​គត់​ របស់​ព្រះ​ករុ​ណា​ព្រះ​បាទ​ សម្តេច​ នរោ​ត្តម​ សុ​រា​ម្រិត​ និង​សម្តេច​ព្រះ​មហា​ក្ស​ត្រី​យា​នី​ ស៊ី​សុ​វត្តិ​ មុ​នី​វង្ស​ កុសមៈ​នា​រី​រត្ន​សេ​រី​វឌ្ឍ​នា​ ។ ព្រះ​អង្គ​ជា​ញាតិ​រង្ស​នៃ​ត្រ​កូល​ព្រះ​មហា​ក្សត្រ​ខាង​ព្រះ​បាទ​នរោ​ត្តម​និង​ព្រះ​បាទ​ស៊ី​សុ​វត្តិ​ ។ ព្រះ​បាទ​នរោត្តម​និង​ព្រះ​បាទ​ស៊ី​សុ​វត្តិ​ ជា​ជី​តាទួត​របស់​ព្រះ​អង្គ​ ។
          សម្តេច​ព្រះ​នរោ​ត្តម​សី​ហ​នុ​ ឡើង​គ្រង​រាជ្យ​ជា​ព្រះ​ម​ហា​ក្សត្រ​ នៅ​ឆ្នាំ​ ១៩៤១ ដល់​ឆ្នាំ​ ១៩៥៥ ។ បើ​យោង​ទៅ​តាម​ប្រ​វត្តិ​សាស្ត្រ​ខ្មែរ​ ព្រះ​អង្គ​គឺ​ជា​ស្តេច​ផែន​ដី​ នៅ​ពេល​ព្រះ​អង្គ​មាន​ព្រះ​ជន្មា​យុ​ ១៩​ព្រះ​វស្សា​ ។
ក្នុង​មួយ​ជី​វិត​របស់​ព្រះ​អង្គ​ បាន​​ឡើង​សោយ​រាជ្យ​ចំ​នួន​ ២​ដង​និង​ដាក់​រាជ្យ​វិញ​ក៏​បាន​ ២ដង​ដែរ​ ពោល​គឺ​ឆ្នាំ ១៩៤១​ដល់​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០០៤ ។
          មូល​ហេតុ​នៃ​ការ​ដាក់​រាជ្យ​សម្បត្តិ​ឆ្នាំ ១៩៥៥ ដល់​ឆ្នាំ ១៩៧០​ព្រះ​អង្គ​បាន​ក្លាយ​​ជា​ព្រះ​ប្រ​មុខ​រដ្ឋ​ ដោយ​សារ​តែ​ព្រះ​អង្គ​ដាក់​រាជ្យ​ថ្វាយ​ព្រះ​បិ​តា​ព្រះ​អង្គ​ គឺ​ព្រះ​សុ​រា​ម្រិត​ ដើ​ម្បី​ទាម​ទារ​ឯ​ក​រាជ្យ​ភាព​ ពី​អា​ណា​និ​គម​បា​រាំង​។ នៅ​ក្នុង​រយៈ​ពេល​មួយ​ទស​វត្ស​កន្លះ​ ព្រះ​បាទ​សម្តេច​ព្រះ​នរោ​ត្តម​សី​ហ​នុ​ ជា​ប្រ​មុខ​រដ្ឋ​នៃ​រដ្ឋ​មយយ​ដែល​ត្រូវ​រើ​ខ្លួន​ពី​អា​ណា​និ​គម​បា​រាំង​ ។ កាល​ណោះព្រះ​អង្គ​ត្រូវ​អ្នក​នយោ​បាយ​ និង​ប្រជា​រាស្ត្រ​ខ្មែរ​ថ្វាយ​ងារ​ជូន​ ព្រះ​អង្ក​ជា​សម្តេច​ឪ ។ និង​ធ្វើ​ចល​នា​ប្រ​ឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​អា​ណា​និ​គម​បា​រាំង​ តាម​ផ្លូវ​អហិ​ង្សា​ផង​ និង​ហិង្សា​ផង​ រហូត​បា​រាំង​យល់​ព្រម​ប្រ​គល់​ឯ​ករាជ្យ​ឲ​ខ្មែរ​ នៅ​ថ្ងៃ​ទី​ ០៩ ខែ​វិ​ច្ឆិ​កា ឆ្នាំ ១៩៥៣ ។
          ចលនា​ប្រ​ឆាំង​នឹង​វៀត​មិញ​​​នៅ​ឆ្នាំង​ ១៩៥៤​ ដោយ​​មាន​ការ​រីក​រាយ​ពួក​​វៀត​មិញ​ឬ​ហៅ​ថា​ ពួក​វៀត​ណាម​ខាង​ជើង​ ចូល​ទឹក​ដី​កម្ពុ​ជា​នៅ​តំ​បន់​ភាគឦសាន​​​ ។ គ្រា​នោះ​ ព្រះ​អង្គ​បាន​ដឹក​នាំ​កង​ខេរភូមិន្ទ​ក្រោម​បញ្ជា​ផ្ទាល់​ពី​ព្រះ​អង្គ​ ។ ព្រះ​អង្គ​បាន​ចូល​រួម​ធ្វើ​ដំ​ណើរ​កាត់​ទឹក​កាត់​ព្រះ​ចូល​សម​រ​ភូមិ​ជា​មួយ​កង​ទ័ព​កម្ពុ​ជា​ដើ​ម្បី​វាយ​​កម្ទេច​ជំ​រម​រៀត​មិញ​ ដែល​លួច​បោះ​ទី​តាំង​ក្នុង​ខេត្ត​ក្រ​ចេះ​ និង​បាន​បណ្តេញ​វៀត​មិញ​ចេញ​ពី​ទឹក​ដី​ខ្មែរ​ ។
          បេស​ក​កម្ម​ទាម​ទារ​ប្រា​សាទ​ព្រះ​វិ​ហារ​ ក្រោយ​ពី​បាន​ទួល​ឯ​ករាជ្យ​ភាព​ពី​បារាំង​សេស​ រា​ជា​ណា​ចក្រ​ថៃ​ ចាប់​ផ្តើម​ឈ្លាន​ពាន​កាន់​កាប់​ប្រ​សាទ​ព្រះ​វិ​ហារ​របស់​ខ្មែរ​ ដោយ​ខុស​ច្បាប់​ក្នុង​ឆ្នាំ ១៩៥៤ ។

គ្រា​នោះ​កម្ពុ​ជា​​ចាប់​ផ្តើម​ទាប​ទារ​ប្រ​សាទ​ព្រះ​វិ​ហារ​ពី​ភា​គី​ថៃ​ដែល​មាន​ព្រះ​បាទ​សី​ហ​នុ​ បិ​តា​ជាតិ​ជា​ប្រ​មុខ​រដ្ឋ​ ។ រឿង​ក្តី​ប្រា​សាត​ព្រះ​វិ​ហារ​ បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​រហូត​កម្ពុ​ជា​សម្រេច​យក​រឿង​ក្តី​ ប្រា​សាទ​ព្រះ​វិ​ហារ​ប្តឹង​តុ​លា​ការ​ យុ​ត្តិ​ធម៍​អន្តរ​ជាតិ​ ICJ ។ លុះ​ឆ្នាំ​ ១៩៦២ព្រះ​បាទ​សី​ហ​នុ​បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​ទោ​កាន់​កាប់​ប្រ​សាទ​ព្រះ​វិ​ហារ​សារ​ជា​ថ្មី​ ដោយ​មាន​ធ្វើ​ពិ​ធី​បង្ហូត​ទង់​ជាតិ​ខ្មែរ​លើ​ប្រាង្ក​ព្រះ​វិ​ហារ​ ។ នៅ​គ្រា​នោះ ហើយ​កិ​ត្តិ​នាម​ព្រះ​អង្គ​បាន​ល្បី​ពេញ​ពិ​ភព​លោក​ ហើយ​េល​នោះ​អ្នក​ន​យោ​បាយ​ខ្មែរ​និង​ប្រ​ជា​រា​ស្ត្រ​របស់​ព្រះ​អង្គ​ និង​ប្រ​ជា​រា​ស្ត្រ​របស់​ព្រះ​អង្គ​ ជា​ព្រះ​បិ​តា​ឯ​ករា​ជ្យជាតិ​ ត្រូវ​បាន​ប្រើ ជា​រៀង​រហូត​មក​ដល់​ប​ច្ចុ​ប្បន្ន​​នេះ​ ។ ព្រះ​បាទ​សម្តេច​ ព្រះ​បិ​តា​ជាតិ​ខ្មែរ​ បាន​ឡើង​សោយ​រាជ្យ​ចុង​ក្រោយ​ នៃ​ជី​វិត​របស់​ព្រះ​អង្គ​គឺ​នៅ​ឆ្នាំង​ ១៩៩៣​ ដល់​ឆ្នាំង​ ២០០៤ គឺ​តាម​រយៈ​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​ នៃ​រា​ជា​ណា​ចក្រ​ទី​ពីរ​ ។ ប៉ុន្តៃ​ហេតុ​ផល​ ដែល​ព្រះ​អង្គ​ដាក់​រាជ្យ​ ជា​លើក​ទី​២​នៅ​ឆ្នាំ ២០០៤​គឺ​ដោយ​សារ​តែ​ព្រះ​អង្គ​ មាន​ព្រះ​ជន្មា​យុ​កាន់​តែ​ជ​រា​ ។ អ្នក​វិ​ភាគ​ខ្លះ​គិត​ថា​ ព្រះ​អង្គ​ប្រ​ញាប់​ដាក់​រាជ្យ​​ដោយ​សារ​តែ​ព្រះ​អង្គ​ និង​សម្តេច​ម៉ែ​ចង់​ឃើញ​ព្រះ​បាទ​នរោ​ត្តម​ សី​ហមុ​នី​ បាន​ឡើង​សោយ​រាជ្យ​នៅ​ចំ​ពោះ​ព្រះ​ភក្ត្រ​របស់​ព្រះ​អង្គ​ផ្ទាល់​ ។ បើ​គិត​ពី​ការ​ដាក់​រាជ្យ​ របស់​ព្រអង្ក​គឺ​ ២០០៤​ដល់​ឆ្នាំង​ ២០១២​គឺ​មាន​រយៈ​ពេល​ ៨​ឆ្នាំ​ ។
          ​ការ​ទម្លាក់​ព្រះ​អង្គ​ពី​ព្រះ​ប្រ​មុខ​រដ្ឋ​​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​មិ​នា​ ឆ្នាំ ១៩៧០​ព្រះ​បាទ​ សម្តេច​ព្រះ​ន​រោត្តម​សី​ហ​និ​ត្រូវ​បាន​ធ្វើ​រដ្ឋ​ប្រ​ហារ​ទម្លាក់​ពី​ព្រះ​ប្រ​មុខ​រដ្ឋ​ដោយ​ក្រុម​លោក​សេ​នា​ប្រ​មុខ​ លន់​ ណុល​ នៅ​ខែ​មិ​នា​ឆ្នាំង​ ១៩៧០ តាម​ការ​រុះ​រើ​រដ្ឋ​ធម​នុញ្ញ​ ដោយ​កាល​នោះ​ក្រុម​លោក​សេ​នា​ប្រ​មុខ​បាន​សម្រេច​ដឹក​នាំ​របប​សា​ធារណ​រដ្ឋ​ខ្មែរ​ ។ របប​នេះ​ត្រូវ​បាន​ប្រ​វត្តិ​សា​ស្ត្រ​ចារ​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ដឹក​នាំ​រដ្ឋ​ដូច​ស​ហ​រដ្ឋ​អា​មេ​រិក​ ។ ប៉ុ​ន្តែ​ការ​ធ្វើ​រដ្ឋ​ប្រ​ហារ​នោះ​ គឺ​ចំ​ពេល​ព្រះ​បាទ​ នរោ​ត្តម​សី​ហ​នុ​កំ​ពង់​គង់​ប្រ​ថាប់​នៅ​ក្នុង​ប៉ូ​ស្គូ​ ប្រ​ទេស​រុ​ស្សី​ ។ ដោយ​ខឹង​ និង​តូច​ចិត្ត​ជា​ខ្លាំង​ ទៅ​លើ​ក្រុម​លោក​ លន់​ ណុល​ ព្រះ​បាទ​នរោ​ត្តម​សី​ហ​នុ​ បាន​ចាត់​ទុក​ក្រុម​លោក​សេ​នា​ប្រ​មុខ​ និង​អា​មេ​រិក​ ជា​សត្រូវ​របស់​ព្រះ​អង្គ​ ។ ព្រះ​អង្គ​បាន​ប្រ​កាស​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ស្រ​លាញ់​និង​ចូល​ចិត្ត​ព្រះ​អង្គ​នាំ​គ្នា​ចូល​ព្រៃ​ម៉ា​គី​ ត​ស៊ូ​ និង​កាន់​អា​វុធ​ ធ្វើ​សង្គ្រាម​ប្រ​ឆាំង​អា​មេ​រិក​ និង​ក្រុម​លោក​ លន់​ ណុល​ ។
          ប្រ​ទេស​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ស៊ី​វិល​ ជា​ការ​ពិត​ កម្ពុ​ជា​ចាប់​ផ្តើម​ស្គាល់​អណ្តាត​ភ្លើង​សង្គ្រាម​គឺ​មុន​ឆ្នាំ​ ១៩៧០ នោះ​ទៅ​ទៀត​ គឺ​ដោយ​សារ​តែ​អា​មេ​រិក​ធ្វើ​សង្គ្រាម​ជា​មួយ​ វៀត​ណាម​ខាង​ជើង​ ។ នៅ​គ្រា​នោះ​យន្ត​ហោះ​ចម្បាំង​អា​មេ​រិក​ដេញ​បាញ់​កង​ទ័ព​វៀត​ណាម​ខាង​ជើង​លាក់​ខ្លួន​ក្នុង​ទឹក​ដី​កម្ពុ​ជា​ ក្នុង​ការ​ត​ស៊ូ​ប្រ​យុទ្ធ​វៀត​ណាម​ខាង​ត្បូង​ ដែល​អា​មេ​រិក​គាំ​ទ្រ​ ។ ដោយ​នៅ​គ្រា​នោះ​ចលនា​បះ​បោរ​របស់​ខ្មែរ​ក្រ​ហម​ប្រ​ឆាំង​អា​មេ​រិក​កាន់​តែ​ខ្លាំង​ ស្រប​ពេ​ល​ម៉ា​ស៊ីន​ឃោស​នា​របស់​ក្រុម​សម្តេច​ឪ​ប្រ​ឆាំង​ក្រុម​លោក​ លន់​ ណុល​ និង​អា​មេ​រិក​ កាន់​តែ​មាន​ប្រ​ជា​ប្រិយ​ភាព​ ។ គេ​សង្កេត​ឃើញ​ មហា​ជន​ក្រី​ក្រ​វណ្ណៈ​កសិ​ករ​តាម​ជន​បទ​ បាន​អប់​រំ​កូន​ចៅ​របស់​ពួក​គេ​ឲ្យ​ស្អប់​អា​មេ​រិក​ និង​ក្រុម​លោក​ សេ​នា​ប្រ​មុខ​ ក៏​កាន់​តែ​ពុះ​កញ្ជ្រោល​ ទី​បំ​ផុត​ចល​នា​ពីរ​រួម​គ្នា​ គឺ​ទ័ព​ព្រៃ​ខ្មែរ​ក្រ​ហម​ និង​ក្រុម​ត​ស៊ូ​របស់​សម្តេច​ឪ ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​ ពី​ក្រុម​លោក​ លន់​ ណុល​ នៅ​ថ្ងៃ​ទី​ ១៧​ ខែ​មេ​សា​ ឆ្នាំ ១៩៧៥ ។
          ការ​ឡើង​ជា​ប្រ​មុខ​រដ្ឋ​នៃ​របប​កម្ពុ​ជា​ប្រ​ជា​ធិ​ប​តេយ្យ​យ៉ាង​ហោច​ណាស់​ ព្រះ​បាទ​ នរោ​ត្តម​ សី​ហ​នុ​បាន​ឡើង​ជា​ប្រ​មុខ​រដ្ឋ​បាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​គឺ​នៅ​ឆ្នាំ​ ១៩៧៦​ ។ ប៉ុន្តែ​ ព្រះ​អង្គ​បាន​សម្រេច​ចាក​ចេញ​ពី​ដំ​ណែង​នេះ​ភ្លាម​បន្ទាប់​ពី​ព្រះ​អង្គ​ទត​យល់​ថា​ របប​កម្ពុ​ជា​ប្រ​ជាធិ​បតេយ្យ​លើក​បន្ទុប​ព្រះ​អង្គ​ជា​ប្រ​ធាន​រដ្ឋ​ នៅ​ក្រោម​របប​មួយ​ដែល​យក​កសិ​ករ​ជា​ទាស​ករ​របស់​ខ្លួន​ និង​កាប់​សម្លាប់​ប្រ​ជា​ជន​ស្លួត​ត្រង់​ជាតិ​ខ្មែរ​ ។
          ព្រះ​បាទ​នរោ​ត្តម​សី​ហនុ​ ត្រូវ​បំពេញ​បេ​ស​ក​កម្ម​រំ​ដោះ​ជាតិ​ម្តង​ទៀត​ របប​កម្ពុជា​ប្រ​ជា​ធិ​ប​តេយ្យ​ ដែល​ដឹក​នាំ​ដោយ​អតីត​នាយក​រដ្ឋ​មន្ត្រី​ ប៉ុល​ ពត​ ត្រូវ​បាន​ផ្តួល​រំ​លំ​ នៅ​ថ្ងៃ​ទី ០៧ ខែ​មក​រា​ ឆ្នាំ​ ១៩៧៩តាម​រយៈ​ការ​ចូល​មក​រំ​ដោះ​ប្រ​ទេស​ពី​សំ​ណាក់​កង​ទ័ព​វៀត​នាម​ ។​ ដោយ​មើល​ឃើញ​អំ​ពី​គ្រោះ​ថ្នាក់​ជាតិ​សាសន៍​និង​ប្រ​ទេស​កម្ពុ​ជា​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​ទ័ព​វៀត​ណាម​ ព្រះ​បាទ​នរោត្តម​សី​ហនុ​បាន​ចេញ​ព្រះ​ភក្ត្រ​ម្តង​ទៀត​ធ្វើ​ការ​ត​ស៊ូ​រំ​ដោះ​ប្រ​ទេស​ ។ នៅ​គ្រា​នោះ​ព្រះ​អង្គ​បាន​ក្លាយ​ជា​មេ​ទ័ព​មួយ​នៃ​ចលនា​ ហ្វ៊ុន​ស៊ិន​ប៉ិច​ ដែល​សហ​ការ​ជា​ក្រុម​ចល​នា​ត​ស៊ូ​ត្រី​ភាគី​ដោយ​មាន​ទាំង​ក្រុម​ចល​នា​ខ្មែរ​ក្រ​ហម​ដែល​ចាញ់​សង្គ្រាម​នៅ​ថ្ងៃ​ទី​ ០៧​ ខែ​មករា​​ ឆ្នាំ ១៩៧៩​និង​ចល​នា​ត​ស៊ូ​របស់​លោក​តា​ សឺន​ សាន​ ។​ ក្រោយ​មក​ទៀត​ព្រះ​អង្គ​ជា​ប្រ​ធាន​ចល​នា​ត្រី​ភា​គី  ។ ការ​ត​ស៊ូ​របស់​ព្រះ​អង្គ​កាន់​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​សហ​គមន៍​អន្ត​រ​ជាតិ​និង​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ។ ទី​បំ​ផុត​ព្រះ​អង្គ​បាន​ក្លាយ​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​ចល​នា​ត​ស៊ូ​ត្រី​ភា​គី​ដែល​នាំ​សន្តិ​ភាព​ជូន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ និង​មាតុ​ភូមិ​កម្ពុ​ជា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ា​រីស​ ២៣​តុលា​ ឆ្នាំ​ ១៩៩១ ។ តាម​រយៈ​សន្តិ​ភាព​នេះ​ បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​ នរោត្តម​សី​ហ​នុ​ បាន​ឡើង​សោយ​រាជ្យ​លើក​ទី​ពីរ​នៃ​ទឹក​ដី​កម្ពុ​ជា​ឆ្នាំ ១៩៩៣ដល់​ ២០០៤ ។
          ​សរុប​ទៅ​ មួយ​ជី​វិត​របស់​ព្រះ​ករុ​ណា​ ព្រះ​ម​ហា​វី​រ​ក្សត្រ​សម្តេច​ព្រះ​បាទ​នរោ​ត្តម​ សី​ហ​នុ​ ព្រះ​អង្គ​បាន​សោយ​រាជ្យ​សម្បតិ្ត​បាន​ ២​ដង​ ដាក់​រាជ្យ​បាន​ ២ដង​ គង់​ជា​ព្រះ​ប្រ​មុខ​រដ្ឋ​ បាន​២ដ​ និង​ត្រូវ​បាន​ធ្វើ​រដ្ឋ​ប្រ​ហារ​ទម្លាក់​ជា​ប្រ​មុខ​រដ្ឋ​ម្តង​ដោយ​ក្រុម​លោក​សេ​នា​ប្រ​មុខ​លន់​ណុល​៕
ដក​ស្រង់​ចេញ​ពី http://www.vodhotnews.com/

7:00 PM