បញ្ឈប់​

1:37 AM 0 Comments

                ហត់ ហើយ​ក៏​ធុញ​ធប់​នឹង​គិត​ពី​រឿង​រៀន​ទាំង​នោះ​ត​ទៅ​ទៀត។ ប្រ​ហែល​ជា​ត្រូវ​ទុក​ពេល​អោយ​ទំ​នេរ​
ត​ទៅ​ទៀត​សិន​ទើប​ល្អ រក​សាលា​ធម្ម​តា​រៀន​វិញ​ ហើយ​ត្រ​លប់​ទៅ​សំ​រុក​ការ​ប្រ​លង​សារ​ជា​ថ្មី​។ ប៉ុន្មាន​ថ្ងៃ​នេះ​សឹង​ឆ្កួត​។ តែ​ឈប់​ខ្វល់​ទៅ​។ ថ្ងៃ​ទាំង​នោះ​ក៏​ជិត​មក​ដល់​ហើយ​ គួរ​តែ​ខំ​សំ​រាប់​អ្វី​ដែល​ខ្លួន​ឯ​ង​គិត​ហើយ​ធ្វើ​អោយ​បាន​ ដើ​ម្បី​អោយ​គេ​មើល​ឃើញ​។ កុំ​ខំ​អត់​ប្រ​យោជន៍​ច្រើន​ពេក​ ហើយ​កុំ​យក​ពេល​ដេក​អត់​បាន​ការ​ច្រើន​ដែរ។ ប្រ​លង​ចប់​ខែ​ ៨ ថ្ងៃ​ទី​៥ ឆ្នាំ​២០១៣​នេះ​ ហើយ​ត្រៀម​ខ្លួន​ទៅ​ប្រ​លង​យក​អា​ហារូប​ករណ៍​នៅ​សកល​វិ​ទ្យា​ល័យ​ តាម​មើល​ទៅ​ប្រ​ហែល​ជា​ឯង​អាច​នឹង​ជាប់​ បើ​ឯង​មិន​យក​ពេល​មក​គិត​រឿង​ដែល​មិន​អាច​ទៅ​រួច​ដូច​ពេល​នេះ​។ ទោះ​បី​ជា​មាន​ជំ​នួយ​ពី​គេ​ក៏​ដោយ​ ឯង​គួរ​តែ​នៅ​ប្រ​កាន់​ការ​រអែង​របស់​ម្ចាស់​ជំ​នួយ​ដដែល​ទៅ​ ហើយ​ក៏​គ្មាន​ហេតុ​ផល​អ្វី​ច្រើន​ទៀត​ដែរ។ ខំ​អោយ​តែ​បាន​ អ្វី​ដែល​ឯង​ប៉ង​ហើយ​ ប្រ​មូល​លទ្ធ​ផល​ល្អ​ៗ​លើក​ទឹក​ចិត្ត​គាត់​ទៅ​ គឺ​វា​ល្មម​សំ​រាប់​ឯង​ហើយ​។ កុំ​ធ្វើ​អោយ​គេ​ត្រូវ​ពិ​បាក​ដោយ​សារ​តែ​មនុស្ស​ដែល​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ដូច​ជា​ឯង​អី ។ ខំ​ទៅ​មុខ​ទៀត កុំ​លោភ​លន់​នឹង​ពេល​វេ​លា​របស់​ឯង​អី​។ ទំ​នេរ​ទុក​ពេល​ធ្វើ​អី​ផ្សេង​វិញ​ទៅ យើង​មិន​ជឿ​ថា​ឯង​ធ្វើ​មិន​បាន​នោះ​ទេ វា​ត្រូវ​ការ​ពេល​វេ​លា​ បន្តិច​ទៀត​ទៅ​ឯង​ច្បាស់​ជា​អាច​រៀន​វា​នៅ​ពេលក្រោយ​ក៏​អាច​ថា​បាន​ ដឹង​រឺ​នៅ? អូខេ ឈប់​ ឈប់​ ឈប់​។

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?