My love it's just a happy time

4:44 PM 0 Comments

វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ដែល​ខ្ញុំ​បាន​ជួប​នឹង​នា​រី​ម្នាក់​ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បា​ន​បែប​នេះ ខ្ញុំ​គិត​ថា​គេ​ក៏​មិន​ចូល​ចិត្ត​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​មិន​ចូល​ចិត្ត​គេ​វិញ​ដែរ ។ ខ្ញុំ​ដឹង​តាំង​តែ​ពី​ដំ​បូង​មុន​នឹង​ខ្ញុំ​និ​យាយ​ពាក្យ​ថា​អូន​បង​ ដើ​ម្បី​ជំ​នួស​ពាក្យ​ថា​ស្រ​លាញ់​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​ទី​១ គឺ​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​មិន​ទាន់​បាន​ស្រ​លាញ់​គេ​នោះ​ពិត​មែន​នោះ​ទេ​... គឺ​គ្រប់​យ៉ាង​ខ្ញុំ​ចង់​ដក​ពិ​សោធ​លើ​អា​រម្មណ៍​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ត្រង់​ចំ​នុច​នេះ​ខ្ញុំ​គឺ​ជា​អ្នក​ខុស... ហើយ​ក៏​សុំ​ទោស​ផង​ដែល​ខ្ញុំ​ដើរ​ចេញ​ពី​គេ ដោយ​ការ​មិន​Callទៅ​និ​យាយ​ពី​មូល​ហេតុ។ ដូច​ដែល​រាល់​ដង​អឹ​ញ្ចឹង ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ខ្លួន​ដើរ​ចេញ​ពី​មនុស្ស​ម្នាក់​ដោយ​ស្ងាត់​ៗ។ សុំ​ទោស​ផង​ដែល​ខ្ញុំ​ចាត់​ទុក​ស្នេហា​មួយ​នេះ​គឺ​ជា​ការ​សប្បាយ​ មួយ​ពេល​ ហើយ​ក៏​បោះ​បង់​វា​ចោល​។ ខ្ញុំ​ដឹង​យូរ​ហើយ​ថា ក្នុង​វ័យ​របស់​ខ្ញុំ​ស្នេហា​វា​ជា​រឿង​មិន​ទៀង​ទាត់​ ហើយ​ក៏​គិត​ថា​គេ​ក៏​គិត​ដូច​ជា​ខ្ញុំ​នោះ​ដែរ។ រឿង​ដែល​សំ​ខាន់​តែ​មួយ​គត់​នោះ​ គឺ​ការ​សិ​ក្សា​របស់​ខ្ញុំ​ រយះ​ពេល​២​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​ទុក​ខ្លួន​អោយ​ទំ​នេរ​ចាក​ចេញ​ពី​រឿង​ស្នេហា​ ហើយ​ក៏​នឹក​ឃើញ​រឿង​ឆ្កួត​បែប​នេះ​ឡើង។ តែ​មិន​ថ្វី​ដែល​វា​មិន​មែន​ជា​ឧប​សគ្គ​សំ​រាប់​ការ​សិ​ក្សា​របស់​ខ្ញុំ​។ រឿង​ដែល​ល្អ​គឺ​ខ្ញុំ​អាច​ទទួល​បាន​ចំ​នាត់​ថ្នាក់​ល្អ​ក្នុង​ត្រី​មាសទី​២​នេះ​ទៅ​បាន​ហើយ​ ។ នៅ​តែ​ស្វែង​រក​អ្នក​ដែល​ខ្ញុំ​ស្រ​លាញ់​តែ​ម្នាក់​ដូច​ដើម J .
ពី​មនុស្ស​អា​ក្រក់​ម្នាក់​នេះ​
ពេល​បែក​ពី​ខ្ញុំ​ហើយ​កុំ​យក​សង្សារ​ច្រើន​ទៀត​អី គួរ​តែ​ខំ​រៀន​ ហើយ​កុំ​យក​ភាព​ជា​អ្នក​មាន​របស់​
អ្នក​មក​ប្រើ​ក្នុង​លក្ខណ​ស្នេហា​ដូច​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​អ្នក​នោះ​ឡើយ​។ សំ​រាប់​ខ្ញុំ​លុយ​មិន​មែន​
ជា​រឿង​អស្ចារ្យ​អ្វី​នោះ​ឡើយ​។ ខ្ញុំ​ចង់​បាន​បេះ​ដូច​មនុស្ស​ម្នាក់​ដែល​មាន​ការ​ស្រ​លាញ់​ស្មោះ​
មិន​គិត​ពី​សំ​បក​ក្រៅ​របស់​នរ​ណា​ម្នាក់​នោះ​

សោះ​...។

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?