លក់អាវ

អង្គុយសុខៗក៏គិតរឿងមួយថា ជាសិស្សអាហារូបករណ៍នៅស្រុកខ្មែរ មិនសូវមានតម្លៃសោះ ដឹងចឹងខ្ញុំមិនខ្ចីទៅប្រលងស្អីទេ! តែមិនធ្វើចឹងមិនកើត!​ ព្រោះកើតមកក្នុងត្រកូលខ្សត់ខ្សោយ តែកុំធ្វើអ្វីសព្ធថ្ងៃគេចពីមុខមាត់មនុស្សដែលចាំតែមើលងាយ មើលថោក មើលបណ្តាំមកលើគ្រួសារខ្ញុំ។​ (បែកប្រធានបទ) 

        ថ្ងៃនេះចេញពីធ្វើការ ក៏ដើរមករកអីហូបក្នុងផ្សារទំនើបម្តង បន្ទាប់ពីហត់នឹងការរកស៊ីរយះពេល៤ ថ្ងៃក្នុងពិព័រណ៍កន្លងមក។ មិននឹកស្មានថា អាវរបស់ខ្ញុំលក់ឆាប់ដាច់រហ័សយ៉ាងនេះសោះ តែដូចជាមិនសូវមានអារម្មណ៍រំភើប នៅពេលដែលមិត្តភក្តិសួរថា សប្បាយចិត្តអត់នៅពេលដែលឃើញមនុស្សគ្រប់គ្នាពាក់អាវរបស់យើង? ខ្ញុំបានតែសើចដាក់គេហើយអរគុណ តែការពិតខ្ញុំហត់ខ្លាំងណាស់!​ ហត់ទាំងចិត្ត តែកាយមិនសូវហត់ឡើយ!​ ព្រោះនេះគឺជាការងារ ខ្ញុំទើបតែទម្លាប់ជាមួយនឹងភាពហត់នឿយកន្លង់ពេលចូលធ្វើការក្នុងក្រុមហ៊ុនឯកជនមួយកន្លែង។ តែហត់នឹងមិត្តរួមការងារដែល ធ្វើឲ្យខ្ញុំគិតច្រើនដោយសារតែគេ។ តែចេះតែសំរបតាមអារម្មណ៍របស់មិត្តចុះ​ ព្រោះថានេះក៏ជាអារម្មណ៍របស់ខ្ញុំពីដំបូងដែលមិនទាន់ដឹងអីបែបហ្នឹងដែរ។ ថ្ងៃទីមួួយលក់អស់ ១០០ អាវ ពិជាអស្ចារ្យ ហើយព្រឹកស្អែកក៏អស់ ជាង ៥០អាវទៀត ធ្វើឲ្យពេលល្ងាចឡើងខ្ញុំត្រូវអង្គុយបក់រុយ ដោយសារតែអត់អីលក់ ថ្ងៃទី៣ ខ្ញុំធ្វើលក់ចំនួន ៨៩ អាវបន្ថែមទៀត។ គ្រាន់តែគេដឹកមកដល់ភ្លាម ត្រឹមតែរយះពេល ២ ម៉ោងសោះ!​ អាវក៏ត្រូវលក់អស់យ៉ាងរហ័សម្តងទៀត រហូតដល់ថ្ងៃទី៤ ខ្ញុំក៏អង្គុយបក់រុយម្តងទៀត :D នេះហើយគឺជាភាពជោគជ័យក្នុងការរកស៊ីដំបូងរបស់ខ្ញុំ ។ តែក៏មិនភ្លេចដែរ ខ្ញុំនឹងបរិច្ចាគប្រាក់មួយចំនួនដល់កុមារកំព្រា គរ ថ្លង់. ខ្ញុំសង្ឃឹមថាពួកគេនឹងបានបន្តការសិក្សា ហើយខិតខំរៀនសូត្រឲ្យបានពូកែ កុំឲ្យដូចខ្ញុំ :) ។
សកម្មភាពពេលក់ អាវរបស់ខ្ញុំនឹងមិត្តភក្តិ



Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?