ស្វែងរកសិល្បៈគំនូរបុកល្ងាចមិញ

8:09 PM , 0 Comments


ធ្មេចបើកៗ ខ្ញុំរៀនចប់ឆ្នាំទី១ហើយ! មិនដឹងថាទៅថ្ងៃមុខខ្ញុំត្រូវជួបរឿងអ្វីទៀតសំរាប់ឆ្នាំទី២ នាពេល២ខែទៀត គិតទៅមិនទាន់បានរៀនចេះអីច្រើនប៉ុន្មានផងពេលវេលាក៏មិនចាំខ្ញុំដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់កាលពីឆ្នាំទី១សោះ!​ តែយ៉ាងណាក៏ជីវិតមនុស្សត្រូវដើរទៅមុខជានិច្ច ហើយបញ្ហាដែលនៅសល់គឺត្រូវដោះស្រាយវាជាបណ្តើរៗ ទោះបីខ្វះខាតអ្វី រឺក៏ត្រូវការអ្វីបន្ថែម ផ្លូវដោះស្រាយបញ្ហាទាំងនោះវានៅតែមាន គ្រាន់តែមនុស្សត្រូវការពេលវេលាដើម្បីធ្វើវាឲ្យបានល្អ។

ប្លក់នេះរយៈពេល២ឆ្នាំហើយមិនសូវមានការUpdateអ្វីថ្មីនោះទេ បើសរសេរគឺមានតែកំណត់ហេតុរបស់ខ្ញុំ ហើយសំរាប់១សប្តាហ៍ក្នុងពេលវាកងកន្លងមកនេះ គឺគេងនៅផ្ទះ ធ្វើម្ហូបញុំា បើរឿងភាគថៃ អានសៀវភៅប្រវត្តិសាស្ត្រ អានរឿងកំប្លែងអង់គ្លេស ស្រោចទឹកផ្កា ដាក់ចំណីត្រី ហើយនឹងឈឺក្បាលរឿងការរកស៊ីបន្តិចបន្តួច តែក៏នៅមានពេល ញុំានឹងដើរលេងខាងក្រៅបានទៀតផង ។ សប្បាយម្យ៉ាងដែរ តែខ្ញុំមិនចូលចិត្តនៅក្នុងសភាពបែបហ្នឹងយូរពេកនោះទេ ដឹងហើយថានៅអត់អីធ្វើវាអផ្សុកប៉ុណ្ណា។ ល្ងាចមិញខ្ញុំបានជិះតម្រង់ទៅសាលា មើលលទ្ធផលពិន្ទុមួយភ្លេតហើយក៏ឈាងចូលសារៈមន្ទីរ បំណងដើម្បីសិក្សាពី គំនូរបុក ដែលខ្មែរសព្វថ្ងៃមិនសូវមានការនិយមប្រើ ដោយសារបច្ចុប្បន្នសំភារៈទំនើបបានវាយលុកយ៉ាងច្រើន រឺឯមនុស្សក៏គិតតែពីភាពងាយស្រួលនឹងចំណាយពេលវេលាតិច។ ដឹងបានថាគំនូរបុកដែលមាននៅខេត្តបាត់ដំបងគឺគេប្រើសំរាប់គូរជាជើងសរសេរនៅក្នុងវិហារតាមអារាមនានា តែមិនទាន់បានទៅដល់ ត្រូវរងចាំដល់ចុងខែ ៩ ដែលមានការងារធ្វើនៅទីនោះ។ បើសិនជាប្រើគំនូរបុក ជាសិល្បៈបោះពុម្ពនៅលើអាវយឺតប្រាកដជាល្អ។ ដើររកអស់ពេលបីម៉ោង គ្រប់វត្ថុបុរាណនៅសារៈមន្ទីរដូចជាមិនមានអ្វីពាក់ព័ន្ធហ្នឹងគំនូរបុកឡើយ តែបែរជាឃើញគេប្រើវានៅនឹងជ្រាយបង្អួចនៃសារៈមន្ទីរ ដែលគេប្រើក្បាច់ភ្ញីវល្លិ៍ជាក្បាច់លំអរ ហើយភាគច្រើនគេនិយមជ្រើសក្បាច់នេះឯង។ ពិតជាល្អ តែមិនបានថតទុកនោះទេ ចាំលើកក្រោយចុះ!​
វត្តមួយនៅក្នុងខេត្តបាត់ដំបង

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?