រឿងៈមួយរាត្រីភ័យបាស់សក់
វានឹងកើតឡើងក្នុងពេលនេះ
បើថ្ងៃស្អែកនៅតែបន្ត ខ្ញុំនឹងមិនដេកទៀតទេ
ថ្ងៃនេះសាលាមិនរៀនទេ មិត្តភក្តិខ្ញុំម្នាក់ទើបតែcallមកប្រាប់អំប្បាញ់មិញ ទើបបានជាមានពេលទំនេរ មានអារម្មណ៍មកចុចកំព្យូទ័រលេងឆាតក្នុងហ្វេសបុក លេងមួយម៉ោងជាងបាត់ទៅហើយ តែគ្មានមានស្រមោលអ្នកណាតបខមមិនឆ្លើយមកវិញសោះ និយាយទៅខ្ញុំទើបតែចេះប្រើអ៊ីនធើណេតថ្មីៗនេះទេ ទើបមិនជាសូវមានមិត្តភក្តិច្រើនក្នុងណេតនឹងគេ មានត្រឹមតែមិត្តភក្តិមួយចំនួនដែលរៀននៅក្នុងវិទ្យាល័យជាមួយគ្នាតែប៉ុណ្ណោះ
ខ្ញុំមិនដឹងថាត្រូវធ្វើអីជាបន្តក៏ចេះតែឆែកមើលពត៍មានផ្សេងៗ ដែលប្លែកៗ តែដូចជាគ្មានមានអី្វគួរអោយចាប់អារម្មណ៍ផង ក៏ប្រទះឃើញមានតំនរភ្ជាប់ច្រើន ហើយប្លែកៗក៏ចុចយកមួយដើម្បីមើល (វ៉ាវ....! មានរឿងអីច្រើនមែនទែន ប្រហែលជាប្លក់អ្នកនិពន្ធហើយមើលទៅ រឿងនេះទំនងជារឿងស្នេហា ត្រូវចិត្តខ្ញុំម៉ាច់តាម្ម៉ង ហិហិហិ ក៏ចុចមួយសាកមើល....
ដៃមួយក្តាប់របស់ខ្ញុំកំពុងតែកាន់គ្រាប់ស្វាយចន្ទី មួយថង់យ៉ាងទំនង ចំនែកឯភ្នែកវិញខំសំលឹងមើលចំនងជើងរឿងយ៉ាងជក់ចិត្ត មួយថ្ងៃក្នុងក្តីចងចាំ ហូ!!!! មិនណយទេបើកមើលសិន
[…………………] កុំប៉ះខ្ញុំ ពេលនេះអារម្មណ៍ខ្ញុំកំពុងតែអណ្តែតអណ្តូងហើយ!!!!
« មើល!!!! ម៉ាក់!
ម៉ាក់!!!!!!!!!!!
« បងចនហ្អា៎............ចេញទៅលេងក្រៅបានអត់? ខ្ញុំមិនខ្វល់ ហើយយកគ្រាប់ស្វាយចន្ទីក្តោបចូលទៅក្នុងពោះ
« អត់!!!!!
« ញុំាស្ករដូងបានអត់?
« អត់ទេ ទុកចាំក្រោកពីគេងចាំញុំា
« អាឆ្កួត............................ អុញ 0-o ហាហា ស្ពឹកមុខ!
បន្តិចក្រោយមក....... បន្ទាប់ពីខ្ញុំទ្រាំមិនបានចំពោះ សម្រែកជំទាលរបស់ នាងតូចនឹងមិនបាន ខ្ញុំក៏សម្រេចចាប់ផ្តើមវិធានការជាប្រចំារបស់ខ្ញុំ រាល់ពេលម៉ាក់មិននៅ! ហិហិ (នៅក្នុងទូនឹងហើយ) កឹកឹកឹកឹកឹ
« នៅក្នុងនឹងហើយ ចាំម៉ាក់មកវិញ ចាំចេញ! ហាហាហហាហាហា សំលេងសើច យ៉ាងខ្លាំងរបស់ខ្ញុំធ្វើអោយ ស្រីតូចរបស់ម៉ាក់ដែលនៅក្នុងទូខោអាវ កាន់តែបន្ថែម សម្រែកជេរកាន់តែខ្លាំងឡើងថែមទៀត ! (អា.........................................................កួត)ហាហហាហាហា
ខ្ញុំក៏សំរេចចិត្តថាឈប់ខ្វល់ ហើយដើរចេញពីបន្ទប់គេងរបស់ម៉ាក់ ទៅលេងណេតជាបន្ត
មួយសន្ទុសក្រោយមក.........
ខ្ញុំរត់យ៉ាងលឿននៅពេលដែលលឺសំលេងថង់បន្លែ រីករោកៗ នៅឯខាងក្រោយផ្ទះ ដឹប ដឹប ដឹប នេះហើយជាសំលេងជើងរបស់ខ្ញុំ ប្រវត្តិសាស្រ្តហើយ នរណាក៏ប៉ាចោអោយឡើងសុំា ដែររាល់តែថ្ងៃនឹង ^o^”
« ឯណាអូន ហ្អរ? ម៉ាក់កាន់ថង់ស្បែកជើងមួយសំរាប់ មើលទៅប្រហែលជារបស់ស្រីតូចរបស់គាត់ហើយមើលទៅ “0”
ខ្ញុំស្រាប់តែមានអារម្មណ៍ថា ភ្ញាក់ផ្អើលមួយរំពេច លាយឡំនឹងភាពភិតភ័យចំពោះសំនួររបស់ម៉ាក់ ម៉ាក់បានសំលឹងមើលភ្នែករបស់ខ្ញុំ ហាក់ដូចជាយល់នៅអ្វីមួយដែលមាននៅក្នុងកែវភ្នែករបស់ខ្ញុំ
« ប្អូននៅឯណា? ម៉ាក់សំលត់ខ្ញុំធ្វើអោយទឹកភ្នែករបស់ខ្ញុំចាប់ផ្តើមស្រក់ចុះមក តក់តក់
ខ្ញុំក៏ប្រញាប់រត់ចូលទៅក្នុងបន្ទប់របស់ម៉ាក់ ទាំងមានម៉ាក់នៅពីក្រោយ សភាពនៅក្នុងបន្ទប់ស្ងប់ឈឹង គ្មានមានសំលេងរំងឹកអ្វីបន្តិចសោះឡើយ ធ្វើអោយអារម្មណ៍របស់ខ្ញុំកាន់តែភ័យរន្ធត់ថ្វេរដង
ខ្ញុំបានលត់ជង្គង់ចុះនៅនឹងមុខទូខោអាវដ៏ធំមួយ រួចចាប់កាច់សោរ យ៉ាងអស់កំលាំងពីដៃ
ស្រីតូចបានបាត់ខ្លួនពីក្នុងទូ សភាពនៅក្នុងទូ ស្រាប់តែទទេរស្អាត គ្មានសល់អ្វីសូម្បីតែសំលៀកបំពាក់របស់ម៉ាក់
ខ្ញុំភ័យ! ខ្ញុំខ្លាច! ខ្លាចបាត់បង់ រឿងដែលមកពីខ្ញុំ ដែលធ្វើអោយខ្ញុំ មិនអាចអត់អោនអោយខ្លួនឯងបាន ម៉ាក់កូនពិតជាខ្លាចមែនយប់មិញនោះ! កូនបានរត់មកមើលម៉ាក់នឹងមីអូនទាំងមមើ ទាំងភាពភ័យស្លុតអស់ពី អារម្មណ៍ កូនមិនចង់អោយមានរឿងចឹងកើតឡើងមែននោះទេ ម៉ាក់! កូនភ័យណាស់ចំពោះហេតុការណ៍យប់មិញ វាអាចកើតឡើងមែនទេ? កូនភ័យណាស់?
ម៉ាក់បានអង្អែលក្បាល់ខ្ញុំថ្នមៗ ដោយភាពកក់ក្តៅ ហើយប្រាប់មកខ្ញុំវិញថា
« វានឹងកើតឡើងនៅពេលនេះ! ភ្នែកម៉ាក់ស្រាប់តែឡើងក្រហមមួយរំពេចហើយ ឈាមពណ៍ក្រហមឆ្អឹនក៏បានស្រាក់ចុះមក លើថ្ពាល់ខាងឆ្វេងរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានទេ បើពេលនេះខ្ញុំកំពង់តែស្ថិតនៅក្នុងរង្វង់ដៃម៉ាក់បាត់ទៅហើយនោះ! ង៉ា......................ម៉ាក់.....................!!!!!!!!!!!!!!!!!!!!!
គ្មានអ្នកណាដឹងនោះទេ ក្រៅពីខ្ញុំក៏មិនបានដឹងខ្លួនឯងដែរថា អ្នកដែលផ្តល់ភាពកក់ក្តៅដល់ខ្ញុំបានខ្លាចជាបែបនេះ ម៉ាក់បានស្លាប់បាត់បង់ជីវិតយូមកហើយ តែថ្ងៃនេះខ្ញុំបែរជា យល់សប្តិឃើញគាត់ទាំងស្រស់ ហើយដក់ភាពភ័យខ្លាចយ៉ាងខ្លាំងដល់អារម្មណ៍របស់ខ្ញុំ ម៉ាក់.......!
វឌ្ឍនៈខ្មែរ
ថ្ងៃទី១៦ ខែ តុលា ២០១០