ការងារទី៥ ម៉ោងរោងជាង
ជំរាបសួរ!!! មើលទៅដូចជាបីទៅបួនសប្តាហ៍ហើយដែលមិនបានមកសរសេរប្រកាសថ្មីនៅទីនេះ! វល់ចុះ វិលឡើង ទីនេះនៅតែជាកន្លែងរំសាយអារម្មណ៍តានតឹងមួយដ៏ល្អសំរាប់ខ្ញុំ។ ការងារសាលាច្រើនពេក ខ្ញុំបានច្រានចោលការងារជាច្រើននៅជំុវិញខ្លួនតាមអារម្មណ៍ដែលអាចទទួលយកបាន។ ហើយការងារសាលាគឺជាអ្វីដែលខ្ញុំចូលចិត្តជាងទៅជួបជាមួយនឹងអតិថិជនដែលមិនស្គាល់គ្នា ហើយត្រូវនិយាយការពារស្នាដៃ នឹងទទួលរាល់មតិចង់បានរបស់ពួកគេ ហមមម គឺវាបែបនេះហើយ! តើខ្ញុំត្រូវរត់គេចចេញពីរឿងដ៏សុាំញុាំនេះដលពេលណា! បើអនាគតទៅខ្ញុំគឺជាស្ថាបត្យករដែលត្រូវតែជួបនឹងការពារការងារខ្លួនឯងខានមិនបានបែបនេះ!
និយាយពីរឿងការងារសាលាវិញ ពេលនេះមកដល់កិច្ចការទី៥ ក្នុងម៉ោងរោងជាងហើយ! រាល់ដងខ្ញុំតែងតែរអ៊ូតែក្នុងម៉ោងរោងជាងទេ បើសិនជាខ្ញុំរអ៊ូគ្រប់ៗមុខវិជ្ជាឲ្យស្តាប់ទៀតម្នាក់ៗច្បាស់ជាអាណិតសិស្សស្ថាបត្យកម្មស្លាប់ហើយ!
ដូចគេនិយាយមិនទាន់បាត់ភ្លេចថា ស្ថាបត្យករតម្លើងម៉ូតផ្ទះឲ្យគេបានស្អាត រស់នៅស្រួល តែមិនបាច់មើលផ្ទះឯងផ្ទាល់នោះទេ!! ជាងសំបុកកណ្តុរទៅទៀត! ទោះបីជាខ្ញុំជាមនុស្សចូលចិត្តភាពស្អាតក៏ដោយ ក៏គេចមិនផុតពីរឿងរញ៉េរញ៉ៃជាមួយនឹងរបស់កាត់ ម៉ាកែតអស់នេះដដែល។ -_-
តុកុំព្យូទ័រសំណព្វចិត្តខ្ញុំ ថតប្លង់មើលពីលើ |
វាគឺជារឿងមួយដែលសប្បាយចិត្តដែរ ដែលរាល់ដងខ្ញុំបានបណ្តុះគំនិតថ្មីៗ តាមរយៈកិច្ចការដែលគ្រូដាក់ឲ្យធ្វើនេះ។ រឿងគិត នោះវាធ្វើឲ្យស្មុគ្រស្មាញជៀសមិនរួចទៅហើយៗវាក៏ក្លាយទៅជាទម្លាប់ទៅហើយដែរ។ ហើយក៏ជាអ្វីដែលខ្ញុំចូលចិត្ត :) ។ ថ្ងៃស្អែកនេះគឺជាថ្ងៃដែលត្រូវឆ្លងការងារមុខគ្រូហើយ តែការងារនៅមិនទាន់រួចព្រោះគិចមិនចេញថាត្រូវថែមអីទេ។ ប្រាប់បន្តិចដែរថា នេះគឺជាការងារខ្នាតតូចមួយ ដែលខ្ញុំត្រូវដើរប្រមូលរបស់ៗប្រើប្រាស់រួចយកមកកែច្នៃឲ្យចេញជាម៉ូតអាគារត្រូវតាម ទីតាំង តួនាទី នឹងឥទ្ធិពលនៃ Material តែក៏ចំណាយលុយអស់មិនតិចដែរសំរាប់ការងារមួយនេះ! T_T ។ ជួបគ្នាស្តាប់ខ្ញុំរអ៊ូរឿងរៀនសូត្រលើកក្រោយទៀត :) ។