Showing posts with label Around me. Show all posts

ការ​ងារ​ទី​៥​ ម៉ោង​រោង​ជាង​

ជំរាបសួរ!!!​ មើលទៅដូចជាបីទៅបួនសប្តាហ៍ហើយដែលមិនបានមកសរសេរប្រកាស​ថ្មី​នៅ​ទី​នេះ!​ វល់​ចុះ​ វិល​ឡើង​​ ទី​នេះ​នៅ​តែ​ជា​កន្លែង​រំ​សាយ​អា​រម្មណ៍​តាន​តឹង​មួយ​ដ៏​ល្អ​សំ​រាប់​ខ្ញុំ​។ ការ​ងារ​សាលា​ច្រើន​ពេក​ ខ្ញុំ​បាន​ច្រាន​ចោល​ការ​ងារ​ជា​ច្រើន​នៅ​ជំុ​វិញ​ខ្លួន​តាម​អា​រម្មណ៍​ដែល​អាច​ទទួល​យក​បាន​។ ហើយ​ការ​ងារ​សាលា​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​ទៅ​ជួប​ជា​មួយ​នឹង​អ​តិ​ថិ​ជន​ដែល​មិន​ស្គាល់​គ្នា​ ហើយ​ត្រូវ​និ​យាយ​ការ​ពារ​ស្នា​ដៃ​ នឹង​ទទួល​រាល់​ម​តិ​ចង់​បាន​របស់​ពួក​គេ​ ហមមម​ គឺ​វា​បែប​នេះ​ហើយ​!  តើ​ខ្ញុំ​ត្រូវ​រត់​គេច​ចេញ​ពី​រឿង​ដ៏​សុាំ​ញុាំ​នេះ​ដល​ពេល​ណា! បើ​អ​នា​គត​ទៅ​ខ្ញុំ​គឺ​ជា​ស្ថាបត្យ​ករ​ដែល​ត្រូវ​តែ​ជួប​នឹង​ការ​ពារ​ការ​ងារ​ខ្លួនឯង​ខាន​មិន​បាន​បែប​នេះ​!​ 

និ​យាយ​ពី​រឿង​ការ​ងារ​សាលា​វិញ​ ពេល​នេះ​មក​ដល់​កិច្ច​ការ​ទី​៥ ក្នុង​ម៉ោង​រោង​ជាង​ហើយ​!​ រាល់​ដង​ខ្ញុំ​តែង​តែ​រអ៊ូ​តែ​ក្នុង​ម៉ោង​រោង​ជាង​ទេ​ បើ​សិន​ជា​ខ្ញុំ​រអ៊ូ​គ្រប់​ៗ​មុខ​វិ​ជ្ជា​ឲ្យ​ស្តាប់​ទៀត​ម្នាក់​ៗ​ច្បាស់​ជា​អា​ណិត​សិស្ស​ស្ថា​បត្យ​កម្ម​ស្លាប់​ហើយ!​ 

ដូច​គេ​និ​យាយ​មិន​ទាន់​បាត់​ភ្លេ​ច​ថា​ ស្ថាបត្យករ​តម្លើង​ម៉ូត​ផ្ទះ​ឲ្យ​គេ​បាន​ស្អាត​ រស់​នៅ​ស្រួល​ តែ​មិន​បាច់​មើល​ផ្ទះ​ឯង​ផ្ទាល់​នោះ​ទេ​!! ជាង​សំ​បុក​កណ្តុរ​ទៅ​ទៀត​!​ ទោះ​បី​ជា​ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ភាព​ស្អាត​ក៏​ដោយ​ ក៏​គេច​មិន​ផុត​ពី​រឿង​រញ៉េរញ៉ៃ​ជា​មួយ​នឹង​របស់​កាត់​ ម៉ា​កែត​អស់​នេះ​ដដែល​។ -_- 
តុ​កុំ​ព្យូ​ទ័រ​សំ​ណព្វ​ចិត្ត​ខ្ញុំ​ ថត​ប្លង់​មើល​ពី​លើ​
វា​គឺ​ជា​រឿង​មួយ​ដែល​សប្បាយ​ចិត្ត​ដែរ​ ដែល​រាល់​ដង​ខ្ញុំ​​បា​ន​បណ្តុះ​គំ​និត​ថ្មីៗ​ តាម​រយៈ​កិច្ច​ការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នេះ​។ រឿង​គិត​ នោះ​វា​ធ្វើ​ឲ្យ​ស្មុគ្រ​ស្មាញ​ជៀស​មិន​រួច​ទៅ​ហើយ​ៗ​វា​ក៏​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​ដែរ​។​ ហើយ​ក៏​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ :) ។​ ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ថ្ងៃ​ដែល​ត្រូវ​ឆ្លង​ការ​ងារ​មុខ​គ្រូ​ហើយ​ តែ​ការ​ងារ​នៅ​មិន​ទាន់​រួច​ព្រោះ​គិច​មិន​ចេញ​ថា​ត្រូវ​ថែម​អី​ទេ​។ ប្រាប់​បន្តិច​ដែរ​ថា​ នេះ​គឺ​ជា​ការ​ងារ​ខ្នាត​តូច​មួយ​ ដែល​ខ្ញុំ​ត្រូវ​ដើរ​ប្រ​មូល​របស់​ៗ​ប្រើ​ប្រាស់​រួច​យក​មក​កែ​ច្នៃ​ឲ្យ​ចេញ​ជា​ម៉ូត​អា​គារ​ត្រូវ​តាម​ ទី​តាំង​ តួ​នា​ទី​ នឹង​ឥ​ទ្ធិពល​នៃ​ Material​ តែ​ក៏​ចំ​ណាយ​លុយ​អស់​មិន​តិច​ដែរ​សំ​រាប់​ការ​ងារ​មួយ​នេះ​!​ T_T ។​ ជួប​គ្នា​ស្តាប់​ខ្ញុំ​រអ៊ូ​រឿង​រៀន​សូត្រ​លើក​ក្រោយ​ទៀត :) ។ 

កើតក្នុងគ្រួសារកសិករគឺជាមោទនភាពរបស់ខ្ញុំ

រស់នៅក្នុងសង្គមមួយនេះ វាពិបាកផង ងាយផងសំរាប់ខ្ញុំ ដែលប្រើប្រាស់ការគ្រប់គ្រងលើខ្លួនឯង ដោយគ្មានការមើលការខុសត្រូវពី ពុក ម៉ែ ។ ថ្ងៃនេះរឿងមួយបានលេចឡើងចេញពីអារម្មណ៍មួយផ្នែកបន្ទាប់ពីការងាររបស់ខ្ញុំត្រូវបានបញ្ចប់មួយគម្រោងជាមួយនឹងព្រឹត្តិការណ៍ពិពរណ៍មួយ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃខាងមុខ។ ការងារជាអ្នក ក្រាហ្វិកឌីហ្សាញ ធ្វើឲ្យខ្ញុំអាចបង្កើនការគិតបានច្រើន ហើយថ្មីៗតាមរយៈការចង់បានរបស់ភ្ញៀវដែលខ្ញុំធ្វើការជាមួយ។ ទោះមានពេលខ្លះ ខ្ញុំមានភាពស្មុគ្រស្មាញក្នុងការគិត តែខ្ញុំនៅតែជំនះធ្វើវាដោយខានពុំបាន ព្រោះនេះគឺជាការងារ នឹងកិត្តិយស។ ការដែលធ្វើការបណ្តើរ រៀនបណ្តើរវានៅតែជាបញ្ហាចម្បងរបស់ខ្ញុំនៅឡើយ ទោះបីជាខ្ញុំព្យាយាមបែងចែកពេលវេលាបានច្បាស់លាស់ក៏ដោយ ពីព្រោះខ្ញុំមិនមែនធ្វើការដោយប្រើកំលាំង ផ្ទុយទៅវិញគឺប្រើខួរក្បាលទៅគិតដើម្បីឲ្យចេញជាលទ្ធផលជាច្រើន វាមិនមែនជារឿងងាយឡើយ ដែលខ្ញុំចាប់យកជំនាញស្ថាបត្យកម្ម ដែលជាជំនាញមួយយ៉ាងលំបាកក្នុងការគិតគំនិតថ្មីៗចេញមកមួយៗ ។ តែល្អទៅវិញដែលខ្ញុំបានប្រើពេល ជាង៣ ឆ្នាំមកនេះប្រលូកចូលក្នុងការងារជាអ្នកឌីហ្សាញស្រាប់ ធ្វើឲ្យការសិក្សារបស់ខ្ញុំចេញលទ្ធផលបានល្អគួរសមក្នុងការ រកConcept design ។ ខ្ញុំបានព្យាយាមលះបង់ឳកាសការងារជាច្រើន ដើម្បីត្រលប់ទៅការសិក្សាដោយមិនចាំបាច់ខ្វល់ពីរឿងធ្វើការទៀត តែផ្ទុយទៅវិញបីដូចជា បំផ្លាញចោលនៅអ្វីៗដែលខ្លួនបានខិតខំប្រឹងប្រែងក្នុងពេលកន្លងមកអឹញ្ចឹង ។ ដោយបានដឹងខ្លួនឯងហើយថា ការងារធ្វើឲ្យខ្ញុំខាតបង់ការសិក្សា ២០% ទៅ ៣០% ហើយក៏ជាបំណងរបស់គ្រួសារដែលចង់ឲ្យខ្ញុំលះបង់វាចោលហើយផ្តោតលើការសិក្សាវិញ។ បើនិយាយពីការងារកន្លងមក ខ្ញុំបីដូចជាមិនបានចំណាយថវិការទៅលើការបង់ថ្លៃរៀនសូត្ររឿងជំនួញរកសុីនោះឡើយ គឺខ្ញុំបានសិក្សាពីវាបានច្រើនលើសពីអ្វីដែលខ្ញុំបានប៉ងកាលពីរៀននៅវិទ្យាល័យ ។ ខ្ញុំធ្លាប់ អង្គុយធ្វើការនៅក្នុង Office ក្នុងក្រុមហ៊ុនល្បីឈ្មោះមួយ ហើយបានបង្ហាញស្នាដៃជាច្រើននៅលើទីផ្សារ រៀនពីការងារក្នុងក្រុមហ៊ុនធ្វើឲ្យខ្ញុំយល់ដឹងច្រើនអំពីចរិកលក្ខណៈរបស់បុគ្គលិកដែលរួមការងារជាមួយគ្នា ទិចនិចខាងទីផ្សារ នឹងយល់ដឹងបានច្រើនអំពីជំនាញផ្ទាល់ខ្លួន។ បើនិយាយពីការងារ Freelance វិញ កាន់តែមានភាពសប្បាយផង ម៉ត់ចត់ផងលើការងារ ក៏ប៉ុន្តែខ្ញុំនៅមានពេលដើរលេងនឹង លេងកីឡា ឲ្យធូរអារម្មណ៍។ ការងារទាំងអស់នេះហើយបង្រៀនខ្ញុំ ឲ្យដឹងពីខ្លួនឯងថា ខ្លួនឯងមិនមែននៅក្មេងទៀតឡើយ ហើយកាន់តែមានភាពជឿជាក់ នឹងម៉ត់ចត់លើខ្លួនឯងកាន់តែខ្លាំង។ 
សំរាប់ពេលខ្លះខ្ញុំបានភ្លេចថាខ្លួនឯងចេញមកពីណា ហេតុអ្វីបានជាក្លាយទៅជាមនុស្សបែបនេះមកទល់សព្វថ្ងៃ។ ខ្ញុំមានមោទនភាពណាស់ដែលខ្លួនខ្ញុំជាកូនម្នាក់ក្នុងគ្រួសារប្រកបរបសកសិកម្ម តែបានមករៀននៅភ្នំពេញ ផ្នែក ស្ថាបត្យកម្ម ហើយធ្វើការជាអ្នក ឌីហ្សាញ បែបនេះ។ ការរស់នៅដោយប្រើជីវិតបែបនេះ គឺជារឿងចៃដន្យ ដោយសារតែបញ្ហាគ្រួសារបានធ្វើឲ្យខ្ញុំរសាត់ខ្លួនមករស់នៅភ្នំពេញឆ្ងាយពីឳពុកម្តាយ ផ្ញើរខ្លួននឹងគេ។ កាលពីខ្ញុំអាយុនៅក្មេងនៅឡើយខ្ញុំមានការតូចចិត្តលើខ្លួនឯង ដោយសារតែឋានៈគ្រួសារមិនបានល្អដូចគេ តែបានត្រឹមតែខំមាត់ហើយបោះជំហ៊ានបន្តដើរទៅសាលា ដោយឈ្ងោកមុខមើលទៅដី មិនខ្វល់ពីទិដ្ឋភាពនៅជុំវិញខ្លួន។ តែសំរាប់ពេលនេះខ្ញុំបានយល់កាន់តែច្បាស់ថា ខ្ញុំបានប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ ពេលដែលកន្លងហួសគឺជាបទពិសោធល្អសំរាប់ខ្ញុំ ហើយពេលឥឡូវគឺជាភាពជោគជ័យដែលខ្ញុំទទួលបាន នឹងមានគម្រោងចាប់យកវានាពេលអនាគតបន្តទៀត។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំនឹងមិនរាថយឡើយ ។ 

១ ខែក្នុងម៉ោងរោងជាង

ខ្ញុំតែងតែស្រម៉ៃថាចង់ក្លាយទៅជា សិល្បៈករមួយរូបនៅថ្ងៃអនាគត តែបន្ទាប់ពីខ្ញុំក្លាយទៅជាសិល្បៈករហើយ ខ្ញុំក៏ស្រម៉ៃចង់ដាក់តាំងបង្ហាញស្នាដៃខ្លួនឯងឲ្យគេឃើញទៀត! 
១ ខែក្នុងម៉ោងរោងជាង
ខ្ញុំជានិសិត្សឆ្នាំទី២ហើយ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វាគឺជារយៈពេលមួយពព្រិចភ្នែក បីដូចជាភ្លេកបន្ទោដែលជះចំតែមួយឆាវក៏បាត់ទៅវិញ។ ហើយក៏បន្តមកដល់រយៈពេល ១ខែ ថ្មីនេះដែលខ្ញុំបានអង្គុយនៅក្នុងថ្នាក់នៃ មហាវិទ្យាល័យស្ថាបត្យកម្ម ។ នៅក្នុងម៉ោងរោងជាង មានសាស្ត្រាចារ្យចំនួនបីនាក់សំរាប់នែនាំ ដែលបែងចែកជា សាស្ត្រាចារ្យដឹកនាំ សាស្ត្រាចារ្យជំនួយការ និងសាស្ត្រាចារ្យទទួលបន្ទុកផ្នែកអវត្តមាន។ ដូចអ្វីដែលខាងសាលារៀបចំមែន សាស្ត្រាចារ្យដឹកនាំ ត្រូវតែជាអ្នកមានទេពកោសល្យ ចំនេះដឹង ប្រាជ្ញា នឹងបទពិសោធ ដែលធ្វើឲ្យខ្ញុំមានភាពពេញចិត្តលើរូបគាត់ខ្លាំង ទោះបីជាការងារដែលគាត់បានដាក់ឲ្យធ្វើ វាមានភាពពិបាកខុសប្លែកពីថ្នាក់ដទៃមែន តែឃើញថាការងាររបស់ខ្ញុំចេញមក គឺធ្វើឲ្យខ្ញុំដឹងថា ការរៀនសូត្រចេះដឹងពីគាត់គឺមានភាពខុសគ្នាឆ្ងាយពីកាលមុន តែទម្រាំហ្នឹងធ្វើ នឹងស្វែងរកគំនិត Concept ចេញមួយៗ ត្រូវឆ្លងគាត់អស់ជាច្រើនសារ នឹងផ្លាស់ប្តូរ Concept ជាប្រចាំតាមដែលគាត់ចង់បានឲ្យយើងធ្វើ តែល្អនាពេលចុងក្រោយដែល កិច្ចការយើងត្រូវបានគាត់ទទួលស្គាល់ ហើយបន្តជាមួយនឹងការនែនាំដ៏ក្បោះក្បាយពីគាត់ផ្ទាល់ទៅលើការប្រើប្រាស់ ទិចនិចពន្លឺ ភាពទាក់ទាញ ហ្នឹងការគូរ ព្រមទាំងផ្សេងៗទៀត។ ខ្ញុំមានភាពភ្ញាក់ផ្អើលនៅរាល់ពេលដែលខ្ញុំយកកិច្ចការទៅឆ្លងគាត់ គាត់មិនដែលថាទេ រឺរវល់អ្វីឡើយ មានតែហៅយើង រឺក៏សួរសុខទុក្ខរឿងកិច្ចការរបស់ខ្ញុំទៅវិញ។ ចំនុចនេះប្រហែលជាមិត្តភក្តិនៅក្នុងថ្នាក់មិនបានចាប់អារម្មណ៍ឡើយ តែខ្ញុំចង់លើកទឹកចិត្តពួកគាត់ឲ្យខំព្យាយាមស្តាប់ការនែនាំរបស់គាត់ ហើយបង្កើតភាពស្និទស្នាល ព្រមទាំងចម្ងល់ នឹងការដោះស្រាយទៅកាន់គាត់។ កុំរារែកចិត្តនឹងបាក់ទឹកចិត្តឡើយ សាកធ្វើវា ហើយយើងនឹងឃើញការផ្លាស់ប្តូរនៃខ្លួនឯងដល់កំរិតណា។ ជួបគ្នាលើកក្រោយទៀត :)

ស្វែងរកសិល្បៈគំនូរបុកល្ងាចមិញ


ធ្មេចបើកៗ ខ្ញុំរៀនចប់ឆ្នាំទី១ហើយ! មិនដឹងថាទៅថ្ងៃមុខខ្ញុំត្រូវជួបរឿងអ្វីទៀតសំរាប់ឆ្នាំទី២ នាពេល២ខែទៀត គិតទៅមិនទាន់បានរៀនចេះអីច្រើនប៉ុន្មានផងពេលវេលាក៏មិនចាំខ្ញុំដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់កាលពីឆ្នាំទី១សោះ!​ តែយ៉ាងណាក៏ជីវិតមនុស្សត្រូវដើរទៅមុខជានិច្ច ហើយបញ្ហាដែលនៅសល់គឺត្រូវដោះស្រាយវាជាបណ្តើរៗ ទោះបីខ្វះខាតអ្វី រឺក៏ត្រូវការអ្វីបន្ថែម ផ្លូវដោះស្រាយបញ្ហាទាំងនោះវានៅតែមាន គ្រាន់តែមនុស្សត្រូវការពេលវេលាដើម្បីធ្វើវាឲ្យបានល្អ។

ប្លក់នេះរយៈពេល២ឆ្នាំហើយមិនសូវមានការUpdateអ្វីថ្មីនោះទេ បើសរសេរគឺមានតែកំណត់ហេតុរបស់ខ្ញុំ ហើយសំរាប់១សប្តាហ៍ក្នុងពេលវាកងកន្លងមកនេះ គឺគេងនៅផ្ទះ ធ្វើម្ហូបញុំា បើរឿងភាគថៃ អានសៀវភៅប្រវត្តិសាស្ត្រ អានរឿងកំប្លែងអង់គ្លេស ស្រោចទឹកផ្កា ដាក់ចំណីត្រី ហើយនឹងឈឺក្បាលរឿងការរកស៊ីបន្តិចបន្តួច តែក៏នៅមានពេល ញុំានឹងដើរលេងខាងក្រៅបានទៀតផង ។ សប្បាយម្យ៉ាងដែរ តែខ្ញុំមិនចូលចិត្តនៅក្នុងសភាពបែបហ្នឹងយូរពេកនោះទេ ដឹងហើយថានៅអត់អីធ្វើវាអផ្សុកប៉ុណ្ណា។ ល្ងាចមិញខ្ញុំបានជិះតម្រង់ទៅសាលា មើលលទ្ធផលពិន្ទុមួយភ្លេតហើយក៏ឈាងចូលសារៈមន្ទីរ បំណងដើម្បីសិក្សាពី គំនូរបុក ដែលខ្មែរសព្វថ្ងៃមិនសូវមានការនិយមប្រើ ដោយសារបច្ចុប្បន្នសំភារៈទំនើបបានវាយលុកយ៉ាងច្រើន រឺឯមនុស្សក៏គិតតែពីភាពងាយស្រួលនឹងចំណាយពេលវេលាតិច។ ដឹងបានថាគំនូរបុកដែលមាននៅខេត្តបាត់ដំបងគឺគេប្រើសំរាប់គូរជាជើងសរសេរនៅក្នុងវិហារតាមអារាមនានា តែមិនទាន់បានទៅដល់ ត្រូវរងចាំដល់ចុងខែ ៩ ដែលមានការងារធ្វើនៅទីនោះ។ បើសិនជាប្រើគំនូរបុក ជាសិល្បៈបោះពុម្ពនៅលើអាវយឺតប្រាកដជាល្អ។ ដើររកអស់ពេលបីម៉ោង គ្រប់វត្ថុបុរាណនៅសារៈមន្ទីរដូចជាមិនមានអ្វីពាក់ព័ន្ធហ្នឹងគំនូរបុកឡើយ តែបែរជាឃើញគេប្រើវានៅនឹងជ្រាយបង្អួចនៃសារៈមន្ទីរ ដែលគេប្រើក្បាច់ភ្ញីវល្លិ៍ជាក្បាច់លំអរ ហើយភាគច្រើនគេនិយមជ្រើសក្បាច់នេះឯង។ ពិតជាល្អ តែមិនបានថតទុកនោះទេ ចាំលើកក្រោយចុះ!​
វត្តមួយនៅក្នុងខេត្តបាត់ដំបង

Diary today.

Time to review ... 
Happy that i had found a Chor Tean School by some help from my classmate today.I'm not very sad and not very stressed today but it's giving me a good feeling after a little thing had done and some lesson still waiting for me to review and welcoming my final-examination of first year. By the way after i leaving from my work place as a staff i'm ready to thinking about my small business and going to work as a freelancer like before. Five month at work is too fast for me but they're teach me a lots and right now i can see the result of my work and my confident. How ever i'm look so tired, i have no time to think about myself and i'm so far for my classmate and school but i'm really proud of this life for all the time i'm so independent of myself and only person can control me is my best boss at work... I'm really
enjoy to work with him and learning a lot of work and he always give me all of occasionally however i am not good at the first times until i can see nowadays have been changed on my work. But finally i have to go back to focus on study and going to opening my life with friends like before also run my business. Occasionally always opening for someone who can caught it. Don't be afraid discrimination on in. Sometimes you think that it's not related to what you do or study etc but it's will help you in de end and future. Like architecture student me after i heard from my lecturer said " You're not allow to focus only your drawing plan,because you will be meet many project to control as a leader. Or you only want to be a staff and waiting for you plan?" Yes, this is really touching me to trying hard on it but i was confusing with my healthy. Right, It's gonna be okay right now but i can not imagine for my future life. So, that's only healthy can control ur life to be successful on your dream.Now i trying to wake my feeling up and say the word " Saving money !!! " i don't know what i need to do that... but this life i really need money for my way home and can me far than this and i think you always try to do that too how successful with your plan? for a month ago. I decided already to stop thinking about it but the first i need to think i do it or not. So, the important of this point is focus on your activity not only your feeling. Combined your activity with your feeling and start to saving your money for yourself. Wow... It's too long typing right now. Ok, i should to stop it now and go back to my school work... :) Thanks for you ready... Plz help me to correct my very poor grammar in this post. 

05.06.2014
Vathanak Moung

លក់អាវ

អង្គុយសុខៗក៏គិតរឿងមួយថា ជាសិស្សអាហារូបករណ៍នៅស្រុកខ្មែរ មិនសូវមានតម្លៃសោះ ដឹងចឹងខ្ញុំមិនខ្ចីទៅប្រលងស្អីទេ! តែមិនធ្វើចឹងមិនកើត!​ ព្រោះកើតមកក្នុងត្រកូលខ្សត់ខ្សោយ តែកុំធ្វើអ្វីសព្ធថ្ងៃគេចពីមុខមាត់មនុស្សដែលចាំតែមើលងាយ មើលថោក មើលបណ្តាំមកលើគ្រួសារខ្ញុំ។​ (បែកប្រធានបទ) 

        ថ្ងៃនេះចេញពីធ្វើការ ក៏ដើរមករកអីហូបក្នុងផ្សារទំនើបម្តង បន្ទាប់ពីហត់នឹងការរកស៊ីរយះពេល៤ ថ្ងៃក្នុងពិព័រណ៍កន្លងមក។ មិននឹកស្មានថា អាវរបស់ខ្ញុំលក់ឆាប់ដាច់រហ័សយ៉ាងនេះសោះ តែដូចជាមិនសូវមានអារម្មណ៍រំភើប នៅពេលដែលមិត្តភក្តិសួរថា សប្បាយចិត្តអត់នៅពេលដែលឃើញមនុស្សគ្រប់គ្នាពាក់អាវរបស់យើង? ខ្ញុំបានតែសើចដាក់គេហើយអរគុណ តែការពិតខ្ញុំហត់ខ្លាំងណាស់!​ ហត់ទាំងចិត្ត តែកាយមិនសូវហត់ឡើយ!​ ព្រោះនេះគឺជាការងារ ខ្ញុំទើបតែទម្លាប់ជាមួយនឹងភាពហត់នឿយកន្លង់ពេលចូលធ្វើការក្នុងក្រុមហ៊ុនឯកជនមួយកន្លែង។ តែហត់នឹងមិត្តរួមការងារដែល ធ្វើឲ្យខ្ញុំគិតច្រើនដោយសារតែគេ។ តែចេះតែសំរបតាមអារម្មណ៍របស់មិត្តចុះ​ ព្រោះថានេះក៏ជាអារម្មណ៍របស់ខ្ញុំពីដំបូងដែលមិនទាន់ដឹងអីបែបហ្នឹងដែរ។ ថ្ងៃទីមួួយលក់អស់ ១០០ អាវ ពិជាអស្ចារ្យ ហើយព្រឹកស្អែកក៏អស់ ជាង ៥០អាវទៀត ធ្វើឲ្យពេលល្ងាចឡើងខ្ញុំត្រូវអង្គុយបក់រុយ ដោយសារតែអត់អីលក់ ថ្ងៃទី៣ ខ្ញុំធ្វើលក់ចំនួន ៨៩ អាវបន្ថែមទៀត។ គ្រាន់តែគេដឹកមកដល់ភ្លាម ត្រឹមតែរយះពេល ២ ម៉ោងសោះ!​ អាវក៏ត្រូវលក់អស់យ៉ាងរហ័សម្តងទៀត រហូតដល់ថ្ងៃទី៤ ខ្ញុំក៏អង្គុយបក់រុយម្តងទៀត :D នេះហើយគឺជាភាពជោគជ័យក្នុងការរកស៊ីដំបូងរបស់ខ្ញុំ ។ តែក៏មិនភ្លេចដែរ ខ្ញុំនឹងបរិច្ចាគប្រាក់មួយចំនួនដល់កុមារកំព្រា គរ ថ្លង់. ខ្ញុំសង្ឃឹមថាពួកគេនឹងបានបន្តការសិក្សា ហើយខិតខំរៀនសូត្រឲ្យបានពូកែ កុំឲ្យដូចខ្ញុំ :) ។
សកម្មភាពពេលក់ អាវរបស់ខ្ញុំនឹងមិត្តភក្តិ



កំណត់ហេតុៈ ខុសពីមុន

           ជីវិតគឺបែបនេះហើយ!​​ នៅពេលដែលយើងព្យាយាមប្រើវាឲ្យមានតំលៃ...អ្វីៗក៏ត្រូវបានបង្ហាញតាមរយៈសកម្មភាពថ្មីៗរបស់យើង។ ៨ឆ្នាំមកហើយដែល ខ្ញុំបានប្រើប្រាស់ជីវិតមួយនេះដោយខ្លួនឯង... គ្មានម៉ាក់ប៉ាជេរ គ្មាននរណាម្នាក់អាចសំរេចបំណងរបស់ខ្ញុំបានក្រៅពីខ្លួនឯង។
ពេលនេះកាន់តែខុសឆ្ងាយពីកាលមុន... យាយបានចូលនិវត្តន៍ គាត់ចាស់ណាស់ហើយ ក៏មិនអាចមើលថែឲ្យប្រាក់បង់សាលាដូចកាលពី៨ឆ្នាំមុនបានទៀតទេ... ពេលយាយមកដល់កម្ពុជាលើកនេះ គាត់បានហុចស្រោមសំបុត្រប្រាក់ខែចុងក្រោយមកឲ្យខ្ញុំដោយផ្ទាល់ ខុសពីកាលលើកមុន ដែលរាល់ដងខ្ញុំត្រូវទៅបើកលុយនៅធនាគារដោយផ្ទាល់។ "យាយចូលនិវត្តន៍ហើយ យាយគ្មានលុយឲ្យដូចពីមុនទៀតនោះទេ" នេះគឺជាអ្វីដែលខ្ញុំលឺពីយាយមក ខ្ញុំមិនបាននិយាយអ្វីទៅកាន់យាយវិញទេ បានត្រឹមតែឈ្ងោកមុខចុះហើយហូបបាយបន្ត។ កាលពិតខ្ញុំធំហើយ ខ្ញុំបានព្យាយាមរកប្រាក់ទៅសាលាដោយខ្លួនឯងតាំងពី៣ឆ្នាំមុនមកម្លេះ ដោយសារតែកាយចាយវាយរបស់ខ្ញុំមិនមានកំណត់ ពីព្រោះខ្ញុំជាមនុស្សចូលចិត្តដើរច្រើន តែក៏មិនធ្វើអ្វីឲ្យហួសហេតុពីក្របខណ្ឌរបស់ខ្លួនឯងដែរ។ ប៉ុន្មានថ្ងៃក្រោយខ្ញុំក៏ពិភាក្សាជាមួយពូអំពីរឿងនេះម្តងទៀត។ ពេលដែលបាននិយាយជាមួយពូលើកនេះ ខ្ញុំក៏មានអារម្មណ៍ប្លែកជាងរាល់ដង។ ការនិយាយស្តី និងការសរសេរចេញពីគំនិតគឺខុសប្លែកពីការដែលខ្ញុំនៅក្មេង ខ្ញុំចាប់ផ្តើមដឹងហើយថាខ្ញុំនេះធំជាងមុនឆ្ងាយណាស់។ ពូក៏ប្រាប់ដែរថា "ល្អហើយ ព្រោះក្មួយធំៗអស់ហើយ​ " ហើយចំពោះលើកនេះ គាត់ក៏លែងប្រកែកដាច់អហិង្កាពីរឿងខ្ញុំយកពេលរៀនទៅធ្វើការដូចពីមុនទៀតដែរ។ បែរជាលើកយករឿងការតស៊ូក្នុងជីវិតមកនិយាយជាមួយខ្ញុំទៅវិញ។
         ខ្ញុំក្លាយទៅជាមនុស្សលែងគិតពីខ្លួនឯង កន្លងមកការផ្លាស់ប្រែគ្រប់យ៉ាងបានធ្វើឲ្យខ្ញុំកាន់តែក្លាយទៅជាមនុស្សម្នាក់ថ្មី ហើយរូបរាងកាយស្គមស្គាំងជាងមុន តែក៏មិនដែលគិតខ្វល់នឹងរឿងទាំងនោះទៀតដែរ។ អ្នកគ្រប់គ្នាដែលធ្លាប់ស្គាល់កាលពីមុនគេថាខ្ញុំស្គម មកទល់ថ្ងៃនេះ គេជួបខ្ញុំ គេក៏ថាខ្ញុំនេះស្គមជាងមុនខ្លាំងទៅទៀត។ ខ្ញុំគ្មានអ្វីតបទៅវិញទេ ក្រៅពីញញឹមហើយជំនួសដោយពាក្យ "ហត់ពេក" ហើយក៏បង្វែរប្រធានបទផ្សេង។
        លើកទីមួយក្នុងជីវិតដែលខ្ញុំបានឈានជើងចូលមកធ្វើការក្រៅម៉ោងនៅក្នុងក្រុមហ៊ុនមួយដែលមានមុខមានមាត់នៅក្នុងសង្គមអ៊ីនធើណេតក្នុងស្រុកខ្មែរ តែខ្ញុំបែរជាលាក់កំបាំងពីអ្នកដទៃនៅពេលដែលខ្ញុំបានចូលធ្វើការនៅទីនោះ។ មើលទៅចាងហ្វាងនៅទីនោះ ដូចជាទុកចិត្តមកលើខ្ញុំណាស់ គាត់បានផ្តល់ឪកាសដល់ខ្ញុំ ខ្ញុំដឹង ការងាររបស់ខ្ញុំមិនមែនជាការងារជាអាជីពនៅថ្ងៃអនាគតនោះទេ តែកាលៈទេសៈបានបង្ខំចិត្តឲ្យខ្ញុំចែកពេលពីការសិក្សាមកធ្វើការរកប្រាក់បន្ថែមសំរាប់រៀន និងចាយវាយក្នុងផ្ទះ។ កាលពីចូលធ្វើការដំបូង ខ្ញុំធុញ ស្មុគ្រស្មាញ ហើយចង់ទៅផ្ទះ តែកន្លះខែក្រោយមកខ្ញុំក៏មិនសូវអី បន្ទាប់ពីមេបានរៀបចំតុធ្វើការ នឹងដេសថបថ្មីសំរាប់ការងារខ្ញុំរួចរាល់ហើយ។ ទើបធ្វើឲ្យខ្ញុំដឹងខ្លួនឯងថា កាលពិតមកពីខ្ញុំមិនចង់ប្រើប្រាស់របស់ខ្លួនឯសំរាប់ធ្វើការងារទាំងនេៈនោះទេ។ មកទល់ពេលនេះខ្ញុំអាចសម្របខ្លួនបានល្អ អាចធ្វើការបានម៉ត់ចត់ជាងមុន ហើយក៏ល្អជាងមុនបន្តិចដែរ។

សូមអរគុណសំរាប់ជីវិតមួយនេះ ដែលម៉ាក់ ហើយនិងប៉ា បានផ្តល់មកឲ្យខ្ញុំ។ ខ្ញុំមិនចង់ឲ្យមាននរណាម្នាក់ រឺសាច់ឈាមខាងណាមកប្រមាថមើលងាយ ដល់គ្រួសាររបស់ខ្ញុំទៀតនោះទេ។ ទោះបីជាលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវស៊ូទ្រាំរហូតទាល់តែរៀនចប់ ហើយនិងបន្តដំណើរទៅខាងមុខទៀត... ខ្ញុំមិនអាចឈប់ពាក់កណ្តាលទីដូចបងៗរបស់ខ្ញុំទាំង៣ បានទេ...។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានបាក់ទឹកចិត្ត ពីព្រោះពេលនេះខ្ញុំលំបាកជាងគេ ព្រោះកាលពីជំនាន់បងៗរៀន មានលុយបង់សាលាគ្រប់គ្រាន់ ដោយសារមានយាយជួយ តែក៏លែងគិតទៀតហើយ ព្រោះទោះជាយ៉ាងណា ខ្ញុំក៏បានក្លាយជាសិស្សអាហារូបករណ៍ ម្នាក់ក្នុងចំនោម ៣០នាក់ លេខរៀនទី ៨ ហើយបានរៀននៅសាលា ដែលពោរពេញទៅដោយវប្បធម៍ និង សិល្បៈ ដែលជនបរទេសគ្រប់គ្នាតែងតែនិយាយថា ខ្ញុំជាមនុស្សសំណាងដែលបានរៀននៅសាលានោះ។ បានហើយនេះគ្រាន់តែជា ពាក្យលើកទឹកចិត្តរបស់ខ្ញុំ តែប៉ុណ្ណោះ។

ជួបគ្នាលើកក្រោយទៀត ប្លក់សំណព្វចិត្តខ្ញុំ។
ថ្ងៃ អាទិត្រទី ២៣ ខែ មិនា ឆ្នាំ ២០១៤

Need a help me out.

I'm home today. After everyone have gone to their school in the morning. I have a bit trouble after i have done prepared to school and the result i'm lost my home keys. Yes!, It's not my first time and it's going to be a hobbit of my life like every times. I use to spent for 1 and a half hour to found it but finally my third brother has came into my house and asked me why did you tried to moved all of the shoes like this? and i'm said back. I'm finding my home keys! but right now you come, Oh okay i'm going to school right now. But the watch was late already. So i'm gonna stay at home for the first time that i was absent in the class. 

So it's freedom for me to go to the book center and bought something around the Architecture students need to use. Okay, There are. Flip chart paper 100*84, Compap Color Card paper, Jing Wei Paper Tape 24m mx Faber-Castell Pencil *2, A bottle for an A0 paper and a Transformers Ruler15cm lolz 
Noted

Assignment team

Their come from other team in my classroom 
but we all have a meeting to talkative and drawing in the museum​.
 In occasionally we are special class in the 
new session of 25th student of Ru-fa University of Fine Art this year. 
We both have a lots of activity and out going together and share our experience to our mate. 
We say, that We are mate.  

The surprise day

This September 10th, and i'm continues to waiting for my result on 16th.

I got up earlier than every days. and drive to my future university with my depressed feeling. It's 8:00 am but the Division room was closed, because the demonstration day. So i went to the bank for get some money for the first year of this uni, because i have no expected​ with my result, and i want to walk a way for relax before the result will showing at the evening. I went to the high tower of Canadia bank and looking for the Canon store for the price but it's haven't. So i have to go down to the hall and back home.

At the 2 pm i was called to my new best friend to go there again but they have no result yet. It's make me feels really worried about it. I just only came back home and sleep after i turn on Facebook for chat but finally i got a called from my new best friend with the surprised. He's told me that i'm Passed the exam with a whole scholarship at Rofa university of fine art. But i think it's not really, So i want him to post me a photo and make sure about that. Finally it's became the truth with my happy tears. I walk ran around my house and called to my god-mother about this but she didn't pick up her phone and i tried to called to my grandma but she was busy with her job than i call to my uncle and i told him about that " I'm so proud of you " uncle said. It's my first time that i was crying with my happy tear when i talked to someone like that. The fourth is my parents hahahha I thought that they're will be cried with me about this. My dad ran to my mom and told her " Your son got it. Your son passed" I listened with a lots of my tears but i can't talked a lots because i also can't believed myself. I'm successful :)

The man who can't get married

A really nice Movie of August. I hardly ever watched the Korea drama movie for long time ago. But when my mom came to visit me in Phnom penh she repeat me to watch it again with her by my laptop. Sometimes i really don't want to take many time with these movie. Finally i can find my favorite one of Korea movie. How ever my mother doesn't like it really much because she refer Thai drama movie than me... That's why i don't like Thai drama. Look to this movie is talking about A 40 years old man working as an Architecture design. He's really stranger like me sometime. He doesn't care about love with some women who love him or he love. He just living with his stranger life and find a lots money for spending what he want. In the part 2 of this drama stranger Director Cho jee hee meet a women who can see his body in time he was sick in a hospital. She's name Park Hyun Kyu, she's a doctor in a hospital of Korea. Between this both person always make many war all of the time they're got a meeting from their parents, but what i want to tell, Their parents didn't know how they're know clearly then them. They're just want them to get married as a couple. Lolz 
For me. I like kind of this drama because i have interesting with Cho jee hee who working for Architecture design. He's really good at drawing, really fast and nice view. I like to try like him one day. but i don't don't like why he don't want to get married with someone. I don't want to be like him in this point for future. But just want to get his try to make a company has a few people work together with some project and earn a lots money.

Vote for the first time

I'm going to vote for the first time in this morning for my beloved country,people,land and my future of Cambodia. How ever my country have a lot of problems with this election. To day i just do my best as a good people of my country. I want to change, I want to see my beloved country have a big change than this. I will waiting to see a best result that make most of Cambodian youth happy with what they try for his country... anyway i don't want to see VN people had living in my country doy kos jbab nos te... Happy election day ... The sunshine now, every Khmer people plz get up :)

First day at English class

How amazing day... hahaha I'm stilling impossible that i can stand infront of this university... Although i think that every student can study in this school so why i can not study like them? My uncle and grandma always give my dream came true all the time. oh forgot! My testing result is really good for me to get it :) how ever my friend can got level Beginner ^__^ Everyone in the class is really kind and friendly when i'm talk to them and when they're talk back to me :) The most student in my class has graduate high school and study at the first year of different university also. About my Khmer teacher is very good sound and friendly with us so much. He's try to make us happy to study however he's activity like a monkey but i love the ways he try to teach us very much :) He's can speak English very well and easy for me to listen to him. I raise my hand up and ask him some question, he's give me a really good idea to make some of my mistake better than. I can try to sit in this class for the first time with the cool weather of Air conditioner it's make me feeling fresh because i never study in this kind of Air con class like this before ^__^ hahahahha (I'm a country side student) :P. They's are talk " They're cool and hungry so much " and i feel the same but just try to stay coz this is the way i love to live hahahhahahahaha. I'm get of from the class at 7:30pm found my motor bike in the park and drive in the rain drop make my feel so cool and beautiful day... :) I never drive a motor bike to school at night like this however my motor is old than my age but i'm happy to use it so much :).
This is my day at school at the first day :) I'm really happy so so much :)
Thanks alot and Good night all ma dear ...
19/07/2014

បណ្ណាល័យជាតិ

Here is the way i am. After my Mart'teacher was busy with his work out to day... One of my friends said, She want to sing to day and everyone said back they have no enough money to go KTV. So it's time for me to put my hand up and told to them about my idea to go to the Library​ for founding some book for research our relate to the university after high school. Sophea said, She like to go with us and invite her friend to go with me also... There is a bit silent and romantic time for reading book. That time i have to found my book that i block it last time but finally i'm lost it. I don't know who get it to read and don't take it back to this place. -_-! So i have to change mind to read my favorite History book ^__^.
Now i'm siting with my friend who agree with me to come here. She told me about her book about love. >,< I feel don't like that kind of her book but try to listen her till de end. Her book said about Men is look like a top sugarcane.... This point i don't want to write it here. Plz try to think about this word. lolz. I try to talk anyway with her that i want to chose a university to study English. I ask them to pray for me that i have to confirm my Grandma to study at PUC to night. But now i just waiting a reply from my Uncle. I hope to get a best result with him very soon :). 
We get out from here at 4:00pm and have some khmer fast food near the brush of this library with my four friends under the raining time. We back home at 5:08 as our time :)
 Okay de diary for to day is de end... :P

Semester II result

What's make me feel impossible of de day... My teacher telling me about my result of semester II a few days ago... I'm feeling proud of myself when a possible thing just born haaha How about all of you guy? ??  ♥

Phea's Birthday party

                Her face look really fresh for to day ... i think i never have a happy time in birthday like this ...if everything I have to think about my money In a pocket but after i go to see theirs everything are hopeless :) I'm really enjoy in so much :)
We're get back (Kama Suki soup)  around 8pm and we're drive around Diamond island to see many sweet love along the ways hahaha they're kiss and sit beside like a sugars lolz ...I said that I feel want to be like that :P but no hahaha ....
When we're back to our home.,a bit program is coming to us. We're really worry that my two best fri lost her bag with a lots of phone and their money at Kaka place... we're have to go back and find it with some of my Fri. We're drive too fast...we're find and try to ask to a guard but they said that he's didn't know about this ...for finally one of my friend can see it a one set of a motor bike of a staff at Kaka suki soup but we don't want to make a big problems just get out of this place and drive to our house bc it too late night for us to come back at 9 am like this ...

I'm really happy that everything are ended with a beautiful night like this :) Anyways i want to wish for my fri all de best with his honey love till the end of life  ★±★

Actor ???

How to dream to be an Actor ? I never thought that before but i still remember when i was young my brother take me to have a test for a production company and on that time i past the test but it's has some problem make me far from that crazy dream. For now still have peoples want me to show like before. I said the trust i'm just a designer and i love artiest but i don't want to make myself be an actor but anytime i think that i should to go again and again for my experience has'has'ha It's mix for my experiences make me feel i can do anything of my talent. Okay It's just third time to have a test like this... It's okay... I try to make my face like a cow again has'has'ha

First day in drawing class

Okay Okay :D I'm back to drawing class again :D Than i lost my favorite for long years and now i come back with my name of a Designer lolz [ Just dream ] I like it and it also relate to my subject in university. To day i feel like fun and fresh so much . I will start it every weekend with all of my new friends my this class till my graduate day in high school will close ... Welcome Moung to enjoys your toy again :D  

[ OKAY! IT'S NORMALLY FOR ME ]

It's show me to night. That i can't sleep Just turn on to music and listen all my beloved song ting ting ting. It's so cool. Everyday must busy from day to day. It's time to happy and study hard with my future. My teacher give me three paper to chose other school for study at the university and which subject that we want to all student in the class. It's take me a few day to think about it. My result is i want to study as an Architecture after i asked to my uncle about that and he support me to study this subject to. For now i just have to try my life by study about what lesion that relate to my subject at university. I think it's going happy and must freedom in this few week. My memo is running by my fresh feeling with all of my friends and some time sad by time :)
It's sure that i really love my life some time. If everything has a lot of problem but i can get it by the way it's normal for me all the time. :) This is called funny in my high school life and really difficult with some days....
But i'm still say. 
[ O K A Y !   I T ' S    N O R M A L L Y   F O R   M E ] 

MY BIRTHDAY

H A PP Y   K H M E R  N E W   Y E A R
មួយ​កែវ​នេះឆ្ងាញ់​ណាស់! ខ្ញុំ​នៅ​តែ​ស្រ​លាញ់​រស់​ជាតិ​
សូ​កូ​ឡា​ ជា​មួយ​នឹង វ៉ានី​ឡា​ដដែល​ Sweet
Happy Birthday ល្ងាច​ឡើង​ខ្ញុំ​ចេញ​ពីផ្ទះទាំង​​ហើយជិះ​ម៉ូ​តូ​ដើរ​លេង​ម្តុំ​ផ្លូវ​កម្ពុ​ជា​ក្រោម​ រួច​ឈៀង​ចូល​ញុំា​កា​រ៉េម​នៅ​ Swensen ព្រោះ​មើល​ទៅ​ថ្ងៃ​ចូល​ឆ្នាំ​បែប​នេះ​ប្រ​ហែល​ជា​ស្ងាត់​ល្អ​ តែ​ដល់​ពេល​ទៅដល់​ទើប​ដឹង​ថា​មនុស្ស​អ៊ូ​អរ​ប៉ុណ្ណា​ ។ ខ្ញុំ​បាន​គិត​ថា​ប្រ​ហែល​ជា​យក​ការ៉េម​មួយ​កែវនេះ​ជំ​នួស​អោយ​នំCakeថ្ងៃ​កំ​ណើត​របស់​ខ្ញុំ​ហើយ​ ព្រោះ​មុន​ចេញ​ពីផ្ទះ​ខ្ញុំ​គិត​ថា​ទៅរក​កន្លែង​អង្គុយ​ញុំា​នំ​Cakeអោយសប្បាយ​ចិត្ត​បន្តិច​សិន​ តែ​មាត់​ពិត​ជា​ក្បត់​ចិត្ត​ខ្ញុំ​មែន​ ហាហាហា។
អង្គុយ​ញុំា​សុខ​ៗ​ម៉ាក់​ក៏​បាន​តេ​មក​ អា​រម្មណ៍​ភ្ញាក់​ផ្អើល​ក៏​បាន​កើត​ឡើង​ភ្លាម​ៗ​ មើល​ទៅ​ម៉ាក់​ប្រ​ហែល​ជា​តេ​មក​ជូន​ពរ​ថ្ងៃ​កំ​ណើត​របស់​ខ្ញុំ​ហើយ! >,^
តែ​ក៏​ត្រូវ​ខក​ចិត្ត​ទៅវិញ​ ពី​ព្រោះតែ​ម៉ាក់​គ្រាន់តែ​តេ​មក​សួរ​ថា​ ថ្ងៃ​នេះ​បាន​អី​ញុំា​ ហាហាហហាហាហា
និ​យាយ​លេង​ជាមួយ​ម៉ាក់​បន្តិច​រួច​ក៏បានញុំា​បន្ត​រហូត​ដល់អស់​ក៏មក​ផ្ទះ​វិញ​។ គិត​ទៅ​ពេល​ទៅ​ញុំា​អី​តែ​ម្នាក់​ឯង​អឹ​ញ្ចឹង​ទើប​ដឹង​ថា​មាន​អា​រម្មណ៍​យ៉ាង​ណា​...គឺសោក​សៅ​អ​ស្ចារ្យ​មែន​តែ​ម្តង​ហើយ​​តែ​កុំនិ​យាយអី ! ។ មក​ដល់​ផ្ទះ​ភ្លាម​ក៏រៀប​ចំ​អីវ៉ាន់​បន្ត​សំ​រាប់​ទៅ​ដើរ​លេង​នៅ​កំ​ពង់​សោម​ជាមួយអ៊ុំ​ ទើប​ត្រូវ​ទៅ​គេង​នៅ​ទីនោះ​មួយ​យប់​ ងាយស្រួល​ចេញ​ទៅពីព្រ​លឹម​ តែ​ក៏នឹក​ឃើញ​បបួល​បង​ប្រុស​ទៅ​មើល​គេ​លេង​ល្បែងប្រ​ជា​ប្រិយ​ខ្មែរ​នៅ​វត្ត​ភ្នំ​សិន​ ។ ពេល​ជិះ​ទៅ​ដល់​​ ដូច​ជា​មិន​សូវ​មាន​មនុស្ស​លេង​ដូច​ឆ្នាំ​មុន​ ក៏អោយបង​ដឹក​ខ្ញុំ​ជួន​ទៅ​ផ្ទះ​អ៊ុំ​តែ​ម្តង​ទៅ​ តែ​មិន​ឃើញ​មាន​អ្នកនៅ​ មានតែ​អ៊ុំ​ប្រុស​កំ​ពុង​ជាប់​រវល់​ពិ​និត្រ​ជំ​ងឺ​អោយ​គេ​ ខ្ញុំ​ក៏​ដើរ​ចូល​ទៅ​ដោយ​មិន​មាត់​មួយម៉ាត់​ ព្រោះ​ជា​ទម្លាប់​ អ៊ុំ​មិនចូល​ចិត្ត​អោយ​និ​យាយ​ច្រើន​នៅ​ពេល​គាត់​រវល់​នោះ​ទេ​។ ខ្ញុំ​ក៏​ដក​Laptop ចេញ​ពី​កា​តាប ចុច​ហ្វេស​បុក​លេង​ នឹង​ឆ្លើយតប​Comment មិត្ត​ដែល​បាន​ផ្ញើរ​សារ​ជូន​ពរ​​អស់​គ្នា ហាហាហា។ អង្គុយ​លេង​យូរ​ៗ ចែ​ពេជ្រ​ក៏​មក​ដល់​ គឺ​មក​ពី​ផ្សារ​Lucky ទិញអី​វ៉ាន់​ ហើយ​ក៏ថ្ងៃ​កំ​ណើត​ដល់​ខ្ញុំ​ សំ​រាប់​សារ​ដែល​ជូន​ពរ​ឆ្នាំ​នេះ​គឺ​ទទួល​បាន​ 69 សារ​ គឺ​ជា​លេខ​ល្អ​តែ​ម្តង​ហើយ ហាស់ហា់ហា​ លេខ​អាស​អា​ភាស​សុទ្ធ :D គឺ​ខុស​ឆ្ងាយ​ពី​ឆ្នាំ​មុន​ដែលខ្ញុំ​ទទួល​បាន​ 100 សារ​ជាង​ឯ​ណ្ណោះ​ ប្រហែល​ជា​មាន​អ្នក​មិន​ចូលចិត្ត​ច្រើន​ក៏​មិន​ដឹង​! តែ​មិន​អី​ទេ អរ​គុណ​អ្នក​ទាំង​អស់​គ្នា :) ស្លាញ់​មិត្ត​ភក្តិ​ទាំងបាន​ដើរ​ទៅ​ក្រោយ​បាត់​ ខ្ញុំ​ក៏​តាម​ទៅ​មើល​ឃើញ​គាត់​កំ​ពុង​តែ​រៀបចំ​នំ Cake សូ​កូ​ឡា​ ដ៏​តូច​ល្មម​មួយ​ តែ​មើល​ទៅ​គួរ​អោយចង់​ញុំា​ណាស់​! ខ្ញុំ​ដឹង​ហើយ​ថា​វា​ច្បាស់​ជា​របស់ខ្ញុំ​! ហាហាហាហាហាហាហា ។ 
នំ​ខេក​នេះ​ ចែ​ខ្ញុំ​ជា​អ្នក​ធ្វើ​ខ្លួន​ឯង​
យប់​បន្តិច​​ច​ម្រៀង​ខួប​កំ​ណើត​ក៏បាន​បន្លឺ​ឡើង​ រស្មី​  ចែ​ពេជ្រ នឹង​អ៊ុំ​ប្រុស​ របស់​ខ្ញុំ​ច្រៀង​បាន​ពិ​រោះ​ណាស់! ហិហិ លើក​ទីមួយ​ក្នុង​ជី​វិត​របស់​ខ្ញុំ​ហើយ​ ដែល​ខួប​កំ​ណើត​បែប​នេះ​ធ្វើ​អោយខ្ញុំ​មាន​អា​រម្មណ៍​ខុស​ពី​ធម្ម​តា​ :) អស្ចា​រ្យណាស់! :) ខ្ញុំនឹង​ចង​ចាំ​វា​ទុក​ រួច​ក៏​បួង​សួង​សំ​រាប់​ឪ​កាស​នេះ​ចំ​នួន​បី​ប្រ​ការ​ដែល​សំ​ខាន់​ៗ​ក្នុង​ជី​វិត​។ ចប់​ហើយ​ :D ថ្ងៃ​ស្អែក ទី​១៥​ជា​ថ្ងៃចូល​ឆ្នាំ​ទី​២​ ខ្ញុំ​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​ក្រុង​ព្រះ​សី​ហ​នុ​ទៀត​។ 
:D


Thanks for your like this page :)

You like this page? Do you have something to say?