The Love Story "Mazer Lover" ( High School love story )
ប្រធានថ្នាក់សំណព្វចិត្ត
ពេលខ្លះខ្ញុំពិបាកចិត្ត ពេលខ្លះខ្ញុំសប្បាយចិត្ត ពេលខ្លះមានមនុស្សជាច្រើនមិនចូលចិត្តខ្ញុំហើយស្អប់ខ្ពើមខ្ញុំ ពេលខ្លះក៏មានមនុស្សជាច្រើនច្រនែននឹងខ្ញុំ តាមធ្វើបាប នឹងឈ្នានីសខ្ញុំ តែខ្ញុំក៏សប្បាយចិត្តនៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានបញ្ចប់នៅពេល វិស្សមកាលចុងឆ្នាំរបស់ខ្ញុំ
ខ្ញុំតែងតែខ្លាចពាក្យមួយឃ្លាដែលចេញពីមាត់របស់គ្រូថ្មីខ្ញុំថា “លឺគ្រូចាស់របស់ឯងប្រាប់ខ្ញុំថា ឯងគឺជាសិស្សល្អ ហើយខិតខំរៀនទៀតមែនទេ? ចឹងខ្ញុំចង់អោយឯងធ្វើប្រធានថ្នាក់ តទៅទៀតតើបានទេ?”
“ O_!! #”.........................................”
សំលេងហូរកញ្ច្រៀវរបស់កូនសិស្សដែលនៅក្នុងថ្នាក់ជាច្រើនបានលាន់លឺឡើង បូណា បូណា បូណាៗៗៗៗៗៗៗៗៗ ខ្ញុំឈឺក្បាលខ្លាំងណាស់នៅពេលដែលលឺគេហៅឈ្មោះខ្ញុំមិនចេះដាច់បែបនេះ ! ((O.o))
“ចឹង សំរេចថាប្រធានថ្នាក់នៅក្នុងឆ្នាំនេះគឺ បូណា ទៅចុះ”
“ អេ! ទ ទ ទេទេ អ្នកគ្រូ ខ្ញុំខ្ចិលខ្លាំងណាស់ ខ្ញុំមិនសូវបានមករៀនទៀងទាត់ពេលនោះទេ! ហើយឈប់ច្រើនទៀតផង! “
“អរ! ចឹងហ្អី? “
“បាទអ្នកគ្រូ!” (កាលពិតនេះគ្រាន់តែជាពាក្យដោះសារយករួចខ្លួនរបស់ខ្ញុំនោះទេ)
“ចឹង ត្រូវប្តូរទៅអោយ រម្យនា ជាអ្នកកាន់វិញហើយចឹងនោះ! “
“អត់អត់ទេ! អ្នកគ្រូ កុំជឿវា! ឆ្នំាមុនវាធ្វើបានល្អខ្លាំងណាស់! “
“ អឺ........... ណ្ហើយ! រឺក៏ឯងចង់បដិសេធជាមួយអ្នកគ្រូហ្អា បូណា?”
ពេលនេះខ្ញុំស្ទើរតែបោកក្បាលខ្លួនឯងទៅនឹងក្តារខៀនដែលនៅពីក្រោយខ្នងខ្ញុំអោយសន្លប់ឆាប់ៗនោះទេ! តែខ្ញុំដូចជាឈឺក្បាលខ្ទោកៗ រួចបាត់ទៅហើយ បន្ទាប់ពីបើកភ្នែកព្រឹមៗ របស់ខ្ញុំចេញម៉ោរួច! ហ្ហើយ! ថ្ងៃនេះដេករើរអាក្រក់ម្លេះខ្ញុំ? សង្ឃឹមថាសុបិន្តរបស់ខ្ញុំមិនមែនជាការពិតទៅចុះ !
“បូណា ហ៎ា! បានហើយកូនក្រោកហើយនៅ?ឆាប់ចុះមកញុំាបាយ ស្លៀកពាក់ទៅរៀន! “
“បាទ ម៉ាក់! ភ្ញាក់ហើយ!”
ទឹប ទឹប ទឹប........................
“ថ្ងៃនេះខ្ញុំមិនបានញុំាបាយពេលព្រឹកទេម៉ាក់ មើលទៅហួសម៉ោងហើយ ខ្ញុំវីសតែនឹងភ្លេចទៅថានេះគឺជាថ្ងៃចូលរៀនដំបូងផង!”
“បាទ ម៉ាក់!”
ខ្ញុំរៀបចំអីវ៉ាន់ដាក់កាតាប់រួចក៏ប្រញាប់ប្រញាលចេញពីផ្ទះទៅរកសាលា មកដល់សាលាស្ងាត់ណាស់!!!!!!!! អាកាសធាតុនាពេលព្រឹកព្រហៀមក្នុងបរិវេនទីធ្លាសាលា សែនស្ងាត់ច្រងំ ខ្ញុំបានដើរនិយាយតែម្នាក់ឯងក្រោមដើមស្រល់ក្បែរអាគារទី៩...........
«អ៊ី......!នៅមិនទាន់ឃើញមាននរណាគេមករៀនអីម្នាក់ចឹងនៀក! តឹចឡូមកច្រឡំថ្ងៃទេដឹង?»ប្រហែលជាយប់ម៉េញនេះអារម្មណ៍ខ្ញុំ រវល់តែនឹងគិតពីរឿងត្រៀមខ្លួនចូលរៀនថ្ងៃដំបូងរបស់ខ្ញុំពេកទេដឹង?
ខ្ញុំនៅតែបន្តចំហានវែងៗតំរង់ទៅអង្កុយលើបង់មួយដែលទំនេរ
«ហ៊ឺ!!មិនដឹងថាម៉ោងប៉ុន្មានទើបមានមនុស្សមកនោះទេ! »ខ្ញុំនិយាយបន្តើរដើរឈ្ងោកមុខចុះបន្តើរ ដៃមួយចំហៀងទៀតបានលូកចូលទៅក្នុងហ៊ោប៉ាវយកទូរស័ព្ទមកពិនិត្យមើលថាម៉ោងប៉ុន្មានហើយ
«អេ! បូណា! »សំលេងស្រែកយ៉ាងខ្លាំងនឹងទំងន់ជើងលាន់លឺសឹងធ្លាក់ថ្លើម បណ្តាលអោយទូរស័ព្ទដែលកាន់នៅក្នុងដៃ សឹងតែនឹងរបូតចេញពីក្នុងដៃ
«ហើ! ហើ ហើយ!ចុះហ្អែងម៉ោយូហើយម៉េចក៏មិនចូលថ្នាក់? ហើយចុះមានបានទៅមើលថ្នាក់ថ្មីហើយរឺនៅ នេះយើង នឹងបានរៀនជាមួយនឹងឯងម៉ាឆ្នាំទៀតហើយណា!»
«ងាប់ហើយ!ហើយឯងទើបតែចេញមកពីណានឹងហ្អា? បានជាបោលដូចគោដាច់ខ្សែអីចឹងហ្អា?«យើងទើបតែចុះមកពីលើថ្នាក់នឹងណា....!គឺគ្នាបានឃើញឯងអង្គុយលើបង់ម្នាក់ឯងមើលពីក្រោយដូចជា ប្រហែលៗបានជាខំរត់ចុះមក»
«អើ....!គឺយើងមិនទាន់ស្គាល់ថ្នាក់នឹងណា! មានតែសុខចិត្តនៅអង្គុយចាំក្រែងមាននរណាគេស្គាល់នឹងអាលសួរនាំ តែបើបានឯងដឹងមុនបែបនឹងទៅហើយ គ្នាគ្រាន់ធូរទ្រូងបន្តិច»
«អ៊ឺៗតោះនាំគ្នាឡើងទៅថ្នាក់ទៅ! សល់តែ១៥នាទី គ្រូឡើងថ្នាក់អស់ហើយ!»
«អើ!ទៅចឹង»
អាវិបុល វាគឺជាមិត្តជិតស្និទ្ធតែមួយរបស់ខ្ញុំតាំងតែពីថ្នាក់ទី៧មកម្លេះ រហូតដល់ថ្នាក់ទី៩ហើយវានៅតែរាប់អាន នឹងខ្ញុំដូចជាបងប្អូននឹងគ្នា សឹងតែមិនដែលបានដើរបែកពីគ្នាសូម្បីតែមួយជំហានសោះឡើយ....តែទាស់តែវាមានចារឹកខុសពីខ្ញុំបន្តិច គឺរឿងញ៉េញ៉ែរស្រីទុកចិត្តលើវាទៅខុសពីខ្ញុំស្រលះដែលមិនសូវចូលចិត្តរឿងបែបនឹងប៉ុន្មានទេ មានថ្ងៃខ្លះសង្សារវាសង្ស័យថាខ្ញុំនេះគឺមនុស្សខ្ទើយទៅហើយ!តែចំពោះរឿងខ្ញុំសង្ហាររឺមិនសង្ហារនោះគឺប្រាប់មិនទាន់បាននោះទេ ពីព្រោះមិនទាន់ដល់ពេលត្រូវប្រាប់!
ក្នុងថ្នាក់រៀន
ខ្ញុំហើយនឹង អាវិបុលកំពុងតែដើរស្វែងរកតុសំរាប់អង្គុយ តែដោយសារតែកំពស់របស់វាទាបជាងខ្ញុំ ទើបគ្រូបន្ទុកថ្នាក់បានរៀបចំកន្លែងអង្គុយរបស់វា នឹង ខ្ញុំដាច់ដោយឡែកពីគ្នា គឺវាអង្គុយនៅតុខាងមុខចំនែក ខ្ញុំអង្គុយនៅតុជួរទី4ឃ្លាតពីតុរបស់វាមិនជាឆ្ងាយប៉ុន្មាននោះទេ តែល្មមនឹងអាចខ្សឹមគ្នាលឺស្រួលខ្លះដែរ.....:)
«អាបូណា !».......................«អាបូណា!» អ៊ី!អានេះវើយ.......មិនទាំងទាន់រៀបរាប់អស់ផង ក៏បញ្ចេញសំលេង ខ្សឹបឆ្លងមកតុឯងបាត់ទៅហើយ
«អើយ!ស្អីឯង»ខ្ញុំសួរវាដោយទឹកមុខធុញទ្រាន់
«នេះមានសិស្សមកពីសាលាផ្សេងដែរតើ វី!»ខ្ញុំក៏ងាកទៅមើលសិស្សស្រីពីនាក់ដែលកំពុង តែដើររកតុអង្គុយ
មើលទៅគ្មានតុណាដែលទំនេរក្រៅពីតុខ្ញុំនោះទេ ពីព្រោះតុរបស់ខ្ញុំគឺនៅចុងក្រោយគេបំផុតទៅហើយ បើសិនជាបានមនុស្សស្រីដែល ខ្ញុំពេញចិត្តម្នាក់មកអង្គុយតុក្បែរ
ខ្ញុំមិនដឹងជា ខ្ញុំមានអារម្មណ៍ចង់រៀនបន្តទៀតរឺក៏អត់ទេន៎រ? ខ្ញុំច្បាស់ជាមកសាលាអោយបានជាប់
លាប់ហើយដើម្បី បានមកសាសងគ្នាអោយបានកាន់តែច្រើន...............(0-o’’)
«អាបូណា!!! »..................................
«អាបូណា!!».................................សំលេងស្រែកយ៉ាងខ្លាំងរបស់អាវិបុល ធ្វើអោយអារម្មណ៍ខ្ញុំភ្ញាក់ពីការរវើរវាយនោះ
«ស្អី......គេវី!»ខ្ញុំក៏ស្រែកទៅវា វិញដោយសំលេងខ្សឹប
«គ្រូគាត់ហៅឯងហើយ ឯងលឺអត់!?»ខ្ញុំក៏ប្រញាប់ស្ទុះក្រោកឡើងពីតុ បែរមុខទៅរកក្តាខៀន តែក៏មានអារម្មណ៍ថាបាន ប៉ះទង្គិចនឹងរបស់អ្វីម្យ៉ាង ទន់ៗ ក្រអូបៗ ហ្អឺ...........ស្អីគេក៏ក្រអូបម្លេះន៎រ?
«ហ្អាវ.........!នេះចង់ធ្វើស្អីគេនឹងហ្អា អាឆ្កួត!»ខ្ញុំស្រាប់តែទទួលអារម្មណ៍ដឹងថា នេះគឺជាសំលេងមនុស្សស្រីកំពុងតែស្រែកដាក់ខ្ញុំទេតើ! នេះខ្ញុំកំពុងតែមានរឿងអីកើតឡើងនឹងហា?ខ្ញុំបានបើកភ្នែកឡើងក៏ដឹងខ្លួនថា បានដេកពោបទៅនឹងតុបាត់ទៅហើយ_“”ក៏បានក្រោកឡើងមកយ៉ាងប្រញាប់ទប់ទល់នឹងហេតុការណ៍នោះភ្លាម
«ហើយនេះម៉េចក៏នាងមកច្រានខ្លួនខ្ញុំ គ្មានហេតុផលសោះអីចឹង?...ហា!»
«អើយ ពួកវិកលចារឹកដូចជា ម្សៀរឯងនឹងហ្អី ដែលត្រូវចាំបាច់ទទួលយកហេតុផលពីខ្ញុំនោះ? នៀកស៊ីម៉ាកំផ្លៀងទៅ!» ពេលនេះខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីបិទភ្នែកតែប៉ុណ្ណោះទេ ហ្អើយ......ថ្ងៃចូលរៀនដំបូងរបស់ខ្ញុំម៉េចបានជាមកជួបនឹងរឿងអកុសលជាមួយនឹងស្រីបេះដូងខ្លាបែបនេះទៅវិញ ?
(អេ៎!ហេតុអីក៏ហាក់ដូចជាគ្មានរឿងអីកើតឡើងតទៀតអីចឹង? )នៅចំពីមុខខ្ញុំហាក់ដូចជាមានអ្វីមួយមកបិទបាំងងងិតសូន្យឈឹងចឹង? ខ្ញុំក៏បានបើកភ្នែកឡើងមកមើលថាវាជាអ្វី 8) រាងដ៏ស្រលូន......គ្របបាំងដោយឯកសណ្ធានសិស្សពណ៍សរ នឹងសំពត់ខ្មៅក្របភ្លៅត្រឹមក្បាលជង្កង់ មានខ្លឹនក្រអូបតែមួយ ដូចជារបស់ដែលខ្ញុំបានប៉ះពាល់ពីមុនមកចឹង!
«នេះ!មានន័យថាម៉េចនឹងហ្អា....!..នាថ!..........»សំលេងស្រែកគំហក់ដាក់គ្នាធ្វើអោយខ្ញុំកាន់តែមានការងឿងឆ្ងល់កាន់តែខ្លាំងឡើង
«ឯងឆ្កួតទេ ហ្អី.....! នេះឯងមករៀនមិនទាំងទាន់បានមួយម៉ោងផង ឯងចង់បង្កើតសង្គ្រាមនឹងគេ ហើយរឺអី ហ្អា?»
«នេះឯង........!»
«បានហើយ !សិស្សគ្រប់គ្នា ចូលកន្លែងរៀងខ្លួនទៅ!គ្រូនឹងរៀបចំកន្លែងអង្គុយអោយ! វត្តី នឹង
សិរីនាថ ឆាប់ម៉ោនេះមក!»
ហ្អើយ...........មើលទៅនាងច្បាស់ជាមិនលើកលែងអោយខ្ញុំនោះទេ មើលទៅ!មិននឹកស្មានថានៅលើលោកនេះ នៅសល់ស្រីឆ្នាស់ដូចជានាងម្នាក់នេះទៀតន៎រ...?
«ច៎ា អ្នកគ្រូ! ចាំទុកសិនចុះ ហិះ!» អេ៎!ឆ្នាស់ខ្លាំងណាស់ន៎រ នៅប្រើកំលាំងគោះតុឡើងចង់ផ្អើលគេផ្អើលឯងទៀត
«នែ៎!វត្តី បានហើយ! អ្នកគ្រូហៅយើងហើយន៎ក!»
នាងនៅមិនព្រមអោយខាតនៅក្រសែភ្នែកគំរៀមចុងក្រោយដែលគួរអោយខ្លាចរបស់នាងទៀត ! [......]
សូមដានតាមដានភាគ២ជាបន្ត ថានឹងមានអ្វីកើតឡើងចំពោះពួកគេទៀតនោះ?>>>
និពន្ធនឹងរៀបរៀងដោយៈវឌ្ឍនៈ
ក្នុងឪកាសវិស្សមកាលឆ្នាំនេះ