The Love Story "Mazer Lover" ( High School love story ) Part 2
ប្រធានថ្នាក់សំណព្វចិត្ត
ភាគទី២
[..........]
«ដោយសារតែ ពួកឯងទាំងពីនាក់ទើបតែផ្លាស់មកពីសាលាផ្សេង ដូច្នោះរឿងកន្លែងអង្គុយចំា អ្នកគ្រូរៀបចំអោយនៅពេលក្រោយទៀត តែថ្ងៃនេះ ឯងទាំងពីរទៅអង្គុយនៅតុចុងនោះសិនទៅ»
«ហ្អា...........!ន..នរ..អ្នកគ្រូចង់អោយពួកខ្ញុំទៅអង្គុយតុជាមួយនឹង ម្សៀរនោះមែនទេ! ហិះ!ខ្ញុំសុខចិត្តប្តូរថ្នាក់វិញគឺវាល្អជាង ណាអ្នកគ្រូ!»
«មិនបានទេ!»
«ហេតុអី ទៅអ្នកគ្រូ?»
«គឺខាងមន្ទីរ គេបានចាត់ចែងអោយពួកឯងមករៀននៅទីនេះ! ដូច្នេះពួកឯងត្រូវតែគោរពវិន័យនៅក្នុងសាលានេះ
ដោយខានមិនបាន! លឺទេ!»
«ត្តី ត្តី!បានហើយ ថ្ងៃនេះឯងមានរឿងជាមួយនឹងមិត្តរួមថ្នាក់ហើយ ចង់មានរឿងជាមួយនឹងគ្រូបន្ទុកថ្នាក់ទៀតរឺអីហ្អា?បើសិនជាប៉ាឯងបានដឹងរឿងនេះណា!ច្បាស់ជាមិនលើកលែងអោយឯង ម្តងទៀតនោះទេណា!»
«បានហើយទៅតុអង្គុយរៀងៗខ្លួនទៅ!»អ្នកគ្រូនិយាយ សំលេងខ្លាំង
«ច៎ា អ្នកគ្រូ»នាថឆ្លើយ
ខ្ញុំមិនហ៊ានបើកភ្នែកមើលទៅពិភពលោកខាងក្រៅទេពេលនេះ ព្រោះកែវភ្នែកធំៗប៉ុនដប ទឹកកំពុងតែសំលក់ មកមុខខ្ញុំ ស្លាប់ហើយតើអ្នកគ្រូត្រូវអោយនាងមកអង្គុយរួមតុជាមួយនឹងខ្ញុំប៉ុន្មានថ្ងៃទៅន៎រ?
«មើលស្អី! »
«នេះគ្រាន់តែក្រលេវភ្នែក ប៉ះចំបន្តិចក៏មិនបានដែររឺហ្អា! ស្មានតែខ្ញុំនេះចង់មើលមុខដល់ស្រស់ស្អាតរបស់នាងខ្លាំងណាស់ទៅហ្អី?» ខ្ញុំតបទៅវិញដោយសំដីឌឺដង[..........]
[......]ក្រោយពីសង្រ្គាមចិត្តសាស្រ្ត ស៊ីសាច់ហុតឈាមរវាងខ្ញុំនឹងស្រីម្នាក់នោះចប់ហើយក៏ដល់ម៉ោងត្រលប់មកផ្ទះវិញ ខ្ញុំក៏ឡូកដៃចូលហ៊ោប៉ាវដកទូរស័ព្ទយកមកមើលម៉ោង ឃើញថាម៉ោងទើបតែដប់កន្លះជាង ណាមួយថ្ងៃនេះម៉ាក់មិននៅផ្ទះផង បែបនេះគ្មាននរណាថាអោយអីខ្ញុំបានទេ[.......]
«អេ៎?ទើបតែថ្ងៃចូលរៀនដំបូងសោះហេតុអីក៏បណ្ណាល័យ ក្នុងសាលានេះបើកអីចឹង?» ខ្ញុំមិនបង្អង់យូរក៏ឈានជើងចូលទៅក្នុង បន្ទុបបណ្ណាល័យនោះ ( ហ្អឺ.....!ខានចូលមកតែជាង៣ខែសោះ! ហេតុអីក៏ទីនេះខុសប្លែកអី ច្រើនម្លេះន៎រ?) ខ្ញុំគិតក្នុងចិត្ត តែជំហាននៅតែបន្ត
«ចូលមករកអីនៅទីនេះ ? »ខ្ញុំក៏ភ្ញាក់ព្រើតនឹងសំលេងពីក្រោយខ្នងខ្ញុំ ពេលនេះខ្ញុំមិនហ៊ានបែរទៅខាងក្រោយមើលទេថាវាជាសំលេងរបស់នរណានោះ! តែមានអារម្មណ៍ថាសំលេនេះដូចជាមិនចាស់ណាស់ណាទេ......ខ្ញុំក៏ប្រញាប់តបទៅវិញទាំងនៅតាំងចំហរដដែល
«អ៎.......! អ៎!បាទចូលមករកសៀវភៅ»
«នរណាគេ..?ម៉េចក៏មិនបែរមុខមក.....?» អេ! សំលេងដូចជា..............
«ហ្អា! នេះនាថមែនទេ.....?»នាងឈរមើលមុខខ្ញុំមួយសន្ទុសទើបនិយាយ
«ច៎ា ហើយចុះបូណាចូលមកក្នុងបណ្ណាល័យមានការអីដែរ? នាយិកាលោកមិនទាន់អនុញ្ញាតិអោយចូលមើលអ្វីនៅទីនេះទេណា! ព្រោះមិនទាន់បានរៀបចំរួចរាល់ផង!»
«ហើយចុះ ម៉េចក៏ចិន្តានៅទីនេះតែម្នាក់ឯងចឹង? ហើយចុះចូលមកទីនេះធ្វើអីដែរទៅ?»
«អ៎រ គឺខ្ញុំត្រូវជាកូនស្រីរបស់នាយិកានុងណា ទើបខ្ញុំចង់មកជួយសម្រាលការងារដល់គាត់ខ្លះ ព្រោះយូហើយខ្ញុំមិនដែលបានមកជួយគាត់ផ្ទាល់ដល់ទីនេះទេ!»
«នាងត្រូវជាកូនរបស់នាយិកា! »ខ្ញុំនិយាយដោយឧទាន«ចឹងតើ បានជាអ្នកគ្រូបន្ទុកថ្នាក់ តឹងតែងជាមួយពួកនាងដល់ម្លឹង...ហិហិហិ»
«ត្រូវហើយ.....អ៎រ....និយាយចឹង ចំពោះរឿងព្រឹកមិញនោះ ! ខ្ញុំចង់សុំទោសបូណាជំនួស វត្តីផងតើបានទេ? »
«អ៎រ ! បាទ វាមិនជាអ្វីនោះទេ...ហេហេហេ» ខ្ញុំយកដៃអេសក្បាលហើយក៏បន្តសំនួរ«ហើយចុះវត្តីនោះ ត្រូវជាអ្វីជាមួយនឹងនាថដែរ?»កំពុងតែនិយាគ្នាជិតដឹងដល់រឿងសំខាន់ ក៏មានមនុស្សដើរចូលមកកាត់ចង្វាក់យើងទាំងពីរ
«នាថ......!»ខ្ញុំដឹងជាមុននៅពេលដែលបានលឺសំលេងគួរអោយខ្លាចនេះ ក៏ប្រញាប់បែរមុខចេញទៅរកទូដាក់សៀវភៅ យ៉ាងលើនតាមអ្វីដែលអាចធ្វើបាន
«ហើយចុះ នរណាគេអំបាញ់មិញ? អេ....! នរណាគេហ្នឹង? ឯងហ៊ាននាំប្រុសមកនៅតែពិរនាក់ផងហ្អេស? អ៎រ......»
«អ៎រ ឯងអី! គឺជាបូណាតើ! »ស្លាប់ហើយម្តងនេះខ្ញុំ!ច្បាស់ជាត្រូវយាយធ្មប់ម្នាក់នេះចំរះបញ្ចីចាស់ជាមួយមិនខានទេ..
ខ្ញុំភ័យឡើងញ័រខ្លួន សឹងតែនឹងសូត្រនមៈសកា៣ចប់ទេ ក្រែងអាចដេញយាយម្នាក់នេះចេញពីរទីនេះបាន! តែខ្ញុំមានអារម្មណ៍ថាដូចជាហួសពេលយ៉ាងម៉េចមិនដឹងទេ! បើអ្នកនិពន្ធចេះតែសរសេររៀបរាប់វែងយ៉ាងនេះនោះ!ហាហហាហាហហា
ដៃដ៏តូចគួរអោយស្រលាញ់របស់នាង បានចាប់ក្របួចកអាវរបស់ខ្ញុំជាប់ រួចក៏ចាប់បង្វែរខ្លួនខ្ញុំ ទាល់តែច្រមុះរបស់ខ្ញុំបានប៉ះទង្គិចនឹងថ្ពាល់ ដ៏ទន់របស់នាង (ពេលនេះរឿងធំទៀតហើយ...ហិហិហិ លោកអើយ!វាមិនមែនជាកំហុសរបស់ខ្ញុំនោះទេណា! )ខ្ញុំគិតក្នុងចិត្ត! តែក៏នៅតែមិនហ៊ានបើកភ្នែកឡើងនៅឡើយទេ
ព្រោះខ្លាចស៊ីកំផ្លៀងទៀត..
« ឯងចូលមកទីនេះធ្វើអី? » ហិហិហិ ចង់តែស្រែកយំអោយបែកអាកាស់ទេលោកអើយ ព្រោះរឿងគ្រប់យ៉ាងវាមិនដូចដែលខ្ញុំគិតមកសោះ! នៅពេលដែលឃើញ យាយធ្នប់នឹងមិត្តរបស់នាងឈរផ្អែកទូទៅម្ខាង ដូចគោរពទង់ជាតិ នោះ ហេហេហេ......។
«ថ្ងៃនេះពួកឯងមិនបាច់ទៅណានោះទេ! ត្រូវទៅជួបយើងនៅក្នុងបន្ទុបប្រជុំគ្រូ លឺទេ?»
«ច៎.ច៎ា ច៎ា អ្នកគ្រូ........»
«ឯងលឺទេ..!.......?
«បា បាទ..........អ្នកគ្រូ.......»
ខ្ញុំក៏បានដើរពីក្រោយអ្នកគ្រូតំរង់ទៅបន្ទប់ប្រជុំធំរបស់គ្រូៗ នៅតាមផ្លូវមានគ្រូៗជាច្រើនកំពុងតែសំលឹងមើលមុខពួកយើងសឹងតែគ្រប់ៗគ្នា [.....]
សូមដានតាមដានភាគ៣ជាបន្ត ថានឹងមានអ្វីកើតឡើងចំពោះពួកគេទៀតនោះ?>>>
និពន្ធនឹងរៀបរៀងដោយៈវឌ្ឍនៈ
ក្នុងឪកាសវិស្សមកាលឆ្នាំនេះ