The Love Story "Mazer Lover" ( High School love story ) Part 5
ប្រធានថ្នាក់សំណព្វចិត្ត
ភាគទី៥
បូណា
[........] ព្រឹកនេះខ្ញុំមកដល់សាលាមុនម៉ោងជារាល់ដង ព្រោះតែខ្ញុំអាចសុំាខ្លះៗ ទៅហើយពីមជ្ឈដ្ថានមិត្តថ្មី នឹងថ្នាក់ថ្មីរបស់ខ្ញុំ ថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អ ទើបចង់កាន់អំបោស មកបោសថ្នាក់ តែខ្ញុំក៏ស្រាប់តែរអ៊ូខ្ញុំចិត្តថា ToT ( ហើយចុះម៉េចក៏ថតតុស្រីៗមានសំរាមច្រើនខ្លាំងម្លេះ? ) បន្ទាប់ពីរអ៊ូជាមួយខ្លួនឯងរួចហើយចំលើយដែល នឹងលិចចេញមកនោះគឺ ខ្ញុំបានចាំយ៉ាងច្បាស់នូវពាក្យមួយដែលបានម៉ាក់ខ្ញុំថា “ស្រីៗគឺពូកែខ្លាំងណាស់! រឿងអចឹបអចុប បែបនេះនោះ! ចឹងហើយបានជាឯងមានម្ហូបឆ្ងាញ់ៗ ញុំាបានដូចរាល់ថ្ងៃនេះនោះ ! “ >.^!! ហហាហហា មិនដឹងថាអ្វីដែលខ្ញុំគិតចេញមកនេះវាត្រូវរឺក៏អត់នោះទេ :P នេះមិនទាន់មានអាយុច្រើនដូចម៉ាក់ខ្ញុំផង ក៏ពូកែខាងនឹងបាត់ទៅ ហើយ! ណ្ហើយ! បោសបន្តទៀតចុះ!
មួយសន្ទុះក្រោយមក សំលេងស្បែកជើងនារីវ័យជំនាស់ ម្នាក់ក៏បានបន្លឺ ឡើងតាមកាំជណ្តើរដែលនៅជាប់នឹងថ្នាក់រៀនរបស់ខ្ញុំ លឺសូរ ប៉ុក ប៉ុក ប៉ុក!!!!!!
ស្រីវ័យកណ្តាលម្នាក់ក៏បានដើរចូលមកក្នុងថ្នាក់រៀន ដៃកាន់សឺមី ពណ៍ផ្កាឈូកអោបជាប់នឹងដើមទ្រូង ហើយនៅមានកាបូបនិស្សិតធំមួយនៅកាន់នឹងដៃម្ខាងទៀត បានសំលឹងមើលមកខ្ញុំដោយទឹកមុខ ស្រុះស្រាយនឹងការពេញចិត្ត ( នែ! មិនមែនខ្ញុំ អោយដៃស្រីវ័យចំណាស់មើលមុខខ្ញុំនោះទេ! ណា! កុំច្រឡំ)
“ អ្នកគ្រូ ! “ ខ្ញុំបានដាក់អំបោលចុះ ហើយអោនក្បាលសំពះ តាមទំលាប់របស់សិស្សល្អសាលាក្នុងស្រុកខ្មែរ ^_^
“ អឺ! ល្អហើយណា! ចេះមកសាលាមុនម៉ោង បោលសំ អាតថ្នាក់រៀនបានស្អាតល្អផងនៀក! “ អ្នកគ្រូនិយាយដោយញញឺម J
“ បាទអ្នកគ្រូ ខ្ញុំមកមុនម៉ោង មិនដឹងថាធ្វើត្រូវអ្វី ក៏គិតថាបោលថ្នាក់លេងៗតែម្តងទៅ ហិហិ “ (អូយ! លើកខ្លួនឯងពេកទេដឹងនេះ? ^-^!!
“ អឺល្អណាស់កូន! ធ្វើបន្តទៀតចុះណា! បន្តិចទៀត ពេលពួកឯងមកដល់ជុំគ្នាអស់ហើយ អ្នកគ្រូនឹងចាត់ចែង វេនសំអាតដល់ពួកឯង ណា !”
“ អុស! បា បាទ! អ្នកគ្រូ” -_-*
រយះពេលជាងមួយម៉ោងក្រោយមក សំ លេងអូអរ ស្រាប់តែបន្ទរឡើងពេញថ្នាក់រៀន សំលេងបន្ទាត់វែង ដែលវ៉ៃ ឡើងជំនួសរំពាត់ផ្តៅនោះ ក៏បានបន្លឺឡើងលឺសូរ ផាំងផាំង
“ បានហើយសិស្សទាំងអស់គ្នាសូមស្ងាត់! “ គ្រាន់តែលឺភ្លាមសិស្សទាំងអស់បាននាំគ្នាស្ងាត់ តំរៀបដៃនៅលើតុនឹងសំរបឥរិយាបថជាសិស្សរៀងខ្លួន.
“ អីឡូវនេះអ្នកគ្រូ នឹងរៀបចំ ប្រកាសវេន នឹងមុខងាររៀងៗខ្លួនសំរាប់សិស្សនៅក្នុងថ្នាក់នេះ “
បន្ទាប់ពីលឺ អ្នកគ្រូនិយាយចប់ សិស្សទាំងអស់ បែរជានាំគ្នាមកមើលមុខខ្ញុំ ហើយបន្លឺសំលេងវ៉ូកវ៉ាក់ ដូចចាបចេកចូច! មិនដឹងជាស្អីខ្លះនោះទេ! ហ្ហើយ! តែ (ភ័យ) ! ! ! !! @_^!!
ក្រ......ក្រេ.....ក្រេក!!
សំលេងទ្វារឈើ នៃថ្នាក់រៀនក៏បានបន្លឺឡើង ពន្លឺថ្ងៃដែលបញ្ជាក់ថា គឺជាព្រឹកថ្មីមួយទៀតក៏បាន ចាំងចូលមកក្នុងថ្នាក់រៀន បណ្តាលអោយអ្វីៗទាំងអស់ក្លាយទៅជាពណ៍លើងទុំ
សិស្សស្រីដែលទើបនឹងផ្លាស់មកពីសាលាថ្មីពីនាក់ ក៏បានដើរចូលមកដល់ ម្នាក់ក្នុងសភាពទន់ភ្លន់សមជាសុភាពនារី ឯម្នាក់ទៀតក្នុងសភាពគ្មានជំពាក់លុយអ្នកណាមួយរៀល
“ សុំទោសអ្នកគ្រូ ដែលខ្ញុំមកយឺត “ នាថនិយាយឡើង ក្នុងចិត្តគិតថាខ្លួនខុស ហើយបានកេះទៅក្មេងស្រី មុខមាត់ស្រស់ស្អាតដែលឈរក្បែរនោះអោយរៀបរឹកពារអោយត្រឹមត្រូវ
“ សុំទោសផងអ្នកគ្រូ “ ពេលនេះ កែវភ្នែករបស់អ្នកគ្រូ ក៏ បានសំ លេងមើលទៅវត្តីក្នុងន័យមិនពេញចិត្ត
“ បានហើយឆាប់ចូលទៅកន្លែងរៀងៗខ្លួនភ្លាមទៅ “
ក្រោយពីអ្នកគ្រូសំរួលអារម្មណ៍បានវិញ ហើយគាត់ក៏បន្តនូវការប្រកាសជាបន្ទាប់ទៀត
“ តោះ! អីឡូវអ្នកគ្រូ នឹងប្រកាសឈ្មោះនឹងតំណែងជាប្រធានថ្នាក់ ដល់សិស្សទាំងអស់គ្នាបានដឹងនោះ គឺ ………..”
អ្វីៗចាប់ផ្តើមប្រែជាស្ងាត់ អស់មួយសន្ទុះតូច នៅសល់តែទឹកមុខងឿងឆ្ងល់ដាក់គ្នាទៅវិញទៅមក O-o??? [...........]
សូមដានតាមដានភាគ៦ជាបន្ត ថានឹងមានអ្វីកើតឡើងចំពោះពួកគេទៀតនោះ?>>>
និពន្ធនឹងរៀបរៀងដោយៈវឌ្ឍនៈ
ក្នុងឪកាសវិស្សមកាលឆ្នាំថ្មីនេះ