Sick
ថ្ងៃនេះហត់ ឈឺ ហើយក៏កាន់តែអស់កំលាំង ទោះបីជាខ្ញុំចង់គេចក៏គេចមិនរួច
ដូចពាក្យចាស់លោកថា ( នុយតូច ស្ទួចបានត្រីធំ) រឿងតូចតាចក៏អាចក្លាយទៅជារឿងធំ
ដូចនេះហើយ ឈឺតិចតួច តែវាអាចមានប្រយោជន៍ដ៏ពេលក្រោយ
ត្រូវហើយថ្ងៃ នេះគឺជាលើកទីមួយក្នុងជីវិតខ្ញុំហើយ ដែលត្រូវបានគ្រូពេទ្យចាក់ ម្ជុលតូចៗ ចូលទៅក្នុងសាច់ រហូតដល់ទៅ៦ម្ចុល ពេលនេះ ចង់តែស្រែកប្រាប់ខ្លួនឯងថា "ពេលនេះឯង ឈឺគ្រប់ទីកន្លែងអស់ហើយ ToT "
ថ្ងៃនេះជួបទាំងរឿងសប្បាយចិត្តនឹងរឿងមិនសូវសប្បាយចិត្តក្រោយពីបានចេញពី មន្ទីរពេទ្យ កន្លែងពិនិត្យសុខភាព IOM
រឿងមួយនោះគឺ ខ្ញុំរីករាយនឹងកំពស់របស់ខ្ញុំ គឺ
Tall = 170cm Weight = 49ឃើញថាអីឡូវនេះភ្លេចៗខ្លួនវាឡើងចឹងហ្អេក! ហាហហាហាហាហហាហាហារីឯរឿងមួយទៀតដែលខ្ញុំមិនសូវសប្បាយ នឹងគ្មានភាពពេញចិត្តនោះគឺ ខ្ញុំយល់ឃើញ នឹងដឹងយ៉ាងច្បាស់ថា ភ្នែករបស់ខ្ញុំ កំពុងតែឋិត ក្នុងសភាព ព្រិល ព្រៀលៗ
រឿងអាក្រក់ក្នុងថ្ងៃនេះគឺ ភ្នែកខ្ញុំ បានម្ញូបជាស្ថាពរហើយ! ToTវាប្រៀបដូចជាបាត់បង់អ្វី ចេញពីខ្លួននឹងចិត្តរបស់ខ្ញុំអឹញ្ចឹង! តែខ្ញុំនៅតែចងចាំថា ខ្ញុំគ្មានថ្ងៃទទួលនៅការពិតនេះជាដាច់ខាត!!!!!!!!!