Story; មិត្តភក្តិជិតស្និទរបស់ខ្ញុំវាមិនមែនជាប្រុសនោះទេ...
ឈ្មោះគីមសាន! មិនមែនស្រី នោះទេ!!! គឺជាប្រុស! តែឈ្មោះស្រដៀងស្រី....
ខ្ញុំធ្លាប់ជាជើងឯកខាងលេងហ្គេមអនឡាញតាមប្រពន្ធបណ្តាញសង្គម ហើយក៏មានហាងអ៊ីនធើណេតមួយដែលតែងតែដាក់ម៉ោងជាប្រចាំដើម្បីលេង ពេលដែលគេចពីម៉ោងគណិតវិទ្យា >.<
ឈ្មោះ ហាក់ឃឺ (ជា Nick Name ) ខ្ញុំធ្លាប់រៀនជាមួយវាតាំងតែពីថ្នាក់ទី ៧ ក្នុងជួរអនុវិទ្យាល័យ តែមិនចេះស្អីលេងហ្គេមដូចវានោះទេ ខ្ញុំគឺជាប្រធានថ្នាក់ ដែលគំរូ នឹងរៀនពូកែគួរសម តែស្អប់មុខវិជ្ជាគណិតវិទ្យាដូចវាចឹង ទើបរកគ្នាត្រូវ >.<
ឡើងថ្នាក់ទី ៨ ខ្ញុំក៏ចាប់ផ្តើមមានសង្សារម្នាក់ តែក៏មានស្រីលើសពីម្នាក់នេះទៀតដែលវ៉ៃគ្នាដោយសារខ្ញុំ តែខ្ញុំមិនខ្វល់នោះទេ បែរជាដើរហួស ព្រោះមិនសូវយល់អីទៅជាស្នេហា សុខៗ ក៏មានគេស្រលាញ់ ហើយក៏ទៅស្រលាញ់គេវិញ អោយតែស្អាត :P
ពាក់កណ្តាលថ្នាក់ទី ៨ ខ្ញុំក៏ចាប់ផ្តើមបែកគ្នាពីមិត្តស្រីខ្ញុំ ហើយស្រាប់តែលឺអាពួកម៉ាក់ របស់ខ្ញុំគឺអាគីមសាន វាទៅដើរជាមួយ ហើយខ្ញុំនឹងវា ក៏មិនសូវរាប់អានគ្នាដូចមិត្តជិតស្និទពីមុនទៀតដែរ ព្រោះខ្ញុំស្អប់វា
ចប់ថ្នាក់ទី៨ ខ្ញុំបានឡើងថ្នាក់ទី ៩ ដែលបំពេញមុខងារជាប្រធានថ្នាក់ដដែល តែក៏បែកមករៀនថ្នាក់ថ្មី ទៀតជាមួយសិស្សដែលមិនស្គាល់គ្នា តែសំណាងហើយដែលមាន មិត្តចាស់ម្នាក់មកអង្គុយក្បែរ វានោះគឺ អាគីមសាន T_< ណ្ហើយ! គ្រាន់បើជាងគ្មាននរណានិយាយជាមួយដែរ
ខ្ញុំនឹងវាក៏បានរាប់អានគ្នាសារជាថ្មី តែក៏មិនបានចាប់អារម្មណ៍ច្រើនពីវានោះដែរ ព្រោះខ្ញុំមិនសូវខ្វល់ប៉ុន្មានពីរឿងអត់បានការ មានថ្ងៃមួយនោះវាបបួលខ្ញុំទៅមើលវាលេង ហ្គេមអនឡាញ នៅក្នុងហាងអ៊ីនធើណេតមួយ ចូលទៅដល់ ក៏បានឃើញវាអោបគ្នាជាមួយនឹង ពួកខ្ទើយ ហើយធ្វើកាយវិការខុសប្រក្រតី ខ្ញុំមើលហើយក៏ហួសចិត្តទ្រាំមិនបាន ក៏បានចាប់កអាវវា មកសួរថា “ហ្អែងធ្វើស្អីឡប់ៗ ចឹងហ្អា? ម៉េចបានទៅរាប់អានពួកអាអស់នឹងទៅវិញចឹង? “ វាមើលមកមុខខ្ញុំហើយខាំមាត់បន្តិចដាក់ ធ្វើចរិកដូចពួកនោះទៀត រួចនិយាយថា “អញធ្វើលេងទេ!” ............
ចំមែន! ហាងអ៊ីនធើណេតម៉ាកំណរវាមិនទៅទេ ម៉េចក៏ មកលេងអាហាងសំបូរពួកភេទទីបីអីយ៉ាងនេះ!ពួកវានោះ មើលមកមុខខ្ញុំហើយ កេះគ្នាខ្សិបខ្សៀវ មិនដឹងជានិយាយស្អីខ្លះនោះទេ! ខ្ញុំអត់មិនបានក៏ដើរចេញមកក្រៅហើយ តំរង់ទៅផ្ទះ ដោយមិនបានលា… ពេលត្រឡប់មកដល់ផ្ទះ វិញ អាគីមសានវាបានតេមកខ្ញុំ ពេលដែលខ្ញុំលើកឡើង ក៏ឆ្ងល់ថាសំលេងវាអីក៏ យ៉ាងនេះ! ពេលដែលសំលត់សួរទៅអ្នកដែលនៅក្នុងទូរសព្ទ នោះក៏បាននិយាយឡើងមកថា “ខ្ញុំជាសង្សារបស់គីមសានណា….....ចាស់.......” @0@
“ ចង្រៃ..យ៎រ” ! ខ្ញុំបាននិយាយទៅវាវិញដោយប្រើពាក្យបែបនេះព្រមទាំង បិទ ទូរស័ព្ទខ្ញុំចោលភ្លាម ហើយក៏ យកសោរទ្វារចាក់ចូលផ្ទះទៅដេកផ្ងារជើងក្នុងបន្ទប់វិញ
ថ្ងៃមួយនៅសួន ខ្ញុំបានជិះដើរលេងជាមួយវា អស់មួយល្ងាច រហូតដល់ជិតយប់ ទើបវាបបួលខ្ញុំអោយទៅ ជួបនឹងមិត្តវាមួយក្រុមនៅជិត .... ដល់ពេលទៅដល់ មានមិត្តវាជាច្រើនអង្គុយចាំនៅលើមូតូ ហើយនាំគ្នានិយាយភាសាបិសាច អ៊ូអរពេញតែផ្លូវ វាស្រាប់តែឈប់ម៉ូតូ ងក់ ធ្វើអោយខ្ញុំស្រង៉ាកចិត្តថ្លែន វាបាននិយាយមកកាន់ខ្ញុំថា “ចុះមក ហាន់នី...!!!!” ក្រោយពីបានលឺ ពាក្យប៉ុន្មានម៉ាត់នេះហើយ ធ្វើអោយខ្ញុំក្រហមមុខងំាង ដៃខ្ញុំក៏ ក្តាប់ចូលគ្នា យ៉ាងណែន ហើយដាល់សំដៅទៅ ចំ ផ្ទៃមុខរបស់វាមួយដៃយ៉ាងពេញទំហឹង ធ្វើអោយវាដួលផ្កាប់មុខទៅនឹងដី មុខមិត្តភក្តិស្រី មិនចំស្រីរបស់វា ខ្ញុំមិនទាន់អស់ចិត្តក៏ ដើរទៅកាន់តែជិតវា ឃើញវាកំពុងតែសំលឹងមើលមុខរបស់ខ្ញុំ ដោយឆ្ងល់ ធ្វើអោយលេចមុខឌឺៗរបស់វាឡើងមកភ្លាម មួយដៃចុងក្រោយដែលខ្ញុំប្រុងនឹងបង្ហើយនោះ បែរជាយៀរមិនបាន ព្រោះតែនឹកឃើញគ្រាមុនៗដែលវាធ្លាប់ជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំ ធ្លាប់ដើរលេងញ៉ែសិស្សបឋមជាមួយគ្នា អីឡូវបែរជាផ្លាស់ប្តូរចរិកមកក្លាយជាមនុស្សបែបនេះ ....
អាគីមសាន... យើងមិនស្អប់ទេឯង តែយើងបែរជាសោកស្តាយនៅពេលដែលបាត់បង់មិត្តល្អដូចជាឯងនេះ ឯងនេះល្ងង់ណាស់! ពីមុនឯងធ្លាប់លួចស្រលាញ់សង្សាររបស់យើង ទើបឯងព្រមដើរបែកពី យើងទៅដើរជាមួយនឹងសង្សាររបស់យើង តែម៉េចក៏ ឯងធ្លូយខ្លួនមកក្លាយជាបែបនេះទៅវិញ? ....
ពាក្យចុងក្រោយដែលយើងមាន បានត្រឹមតែនិយាយថាស្តាយក្រោយតែប៉ុណ្ណោះ!!!
ដោយវឌ្ឍនៈ
អានកំសាន្តពេលងផ្សុក