លទ្ធផលរបស់ខ្ញុំសំរាប់ឆ្នាំនេះ...(╯▽╰)
មានអ្នកណាអាចដឹងពីអារម្មណ៍របស់ខ្ញុំពេលនេះទៅ? ហហាហាហ ខ្ញុំអាចនិយាយបានថា ឆ្នាំនេះគឺជាឆ្នាំនៃភាពជោគជ័យនៅក្នុងជីវិតរបស់ខ្ញុំ ជួបរឿងជាច្រើនដែលជារឿងល្អៗ បំណងរបស់ខ្ញុំបានក្លាយជាការពិត ដោយសារតែ ភាពខំប្រឹង ទោះបីជាខ្ញុំនៅតែមានអារម្មណ៍ថា តែងតែខ្វះភាពកក់ក្តៅរហូតមកក៏ដោយ។
អ្វីដែលខ្ញុំទទួលបាននៅក្នុងឆ្នាំ នេះ គឺ ក្តីស្រលាញ់ ភាពយកចិត្តទុកដាក់ ភាពរួសរាយ ការពេញចិត្ត នឹងវត្ថុក្រៅខ្លួនមួយចំនួន ដែលខ្ញុំប្រាថ្នាចង់បាន
ពេលដែលយាយ អ៊ុំប្រុសអ៊ុំស្រី នឹងបងប្រុសមកដល់ស្រុកខ្មែរ
ភាពកក់ក្តៅទាំងនេះវាបានជ្រាបចូលបន្តិចម្តងៗក្នុងអារម្មណ៍របស់ខ្ញុំ ក្តីស្រលាញ់នៅពេលដែលខ្ញុំរត់ទៅអោបអ៊ុំៗ បន្ទាប់មកក៏អោប យាយជាទីស្រលាញ់ ដោយក្តីនឹករលឹក អស់ពីបេះដូង ។ ដូចខ្ញុំបាននិយាយពីមុនមកចឹង ខ្ញុំបានជូនវត្ថុអនុស្សាវរី៍ ដល់បងប្រុសរបស់ខ្ញុំ អាវយឺត I loVe Cambodia ។ ហើយអ៊ុំស្រីក៏ហៅខ្ញុំអោយទៅជួបគាត់ក្នុងបន្ទប់ជាមួយនឹងអ៊ុំប្រុស ដែលខ្ញុំបានឡើងទៅជាមួយនឹង ហ៊ាឌី ។ អ្វីដែលអ៊ុំមានគឺ សំលៀកបំពាក់មួយចំនួន នំចំនី នឹងស្ករគ្រាប់ ។ តែ អ្វីដែលពិសេសជាងគេនោះ គឺជាកាម៉េរ៉ា Canon មួយគ្រឿង យ៉ាងស្រស់ស្អាត ហាហាហ
ដែលវាជាក្តីស្រម៉ៃរបស់ខ្ញុំតាំងពីយូរណាស់មកហើយ ។ បន្ទាប់មកទៀត ក៏ចុះមកទទួលយក Laptop មួយគ្រឿងបន្តទៀត ពីប្រុសជីដូនមួយរបស់ខ្ញុំ ដែលផ្ញើរមកដោយ ពូរបស់ខ្ញុំ សំរាប់ជារង្វាន់ J ជាមួយនឹង Pan pad មួយឈុតទៀត។ ឈប់និយាយរឿងនេះចូលរឿងដ៏រំភើបរបស់ខ្ញុំជាងនេះវិញម្តង...
នៅសាលា...
មិត្តភក្តិជាច្រើនបានហូរ ស្រែកសើចសប្បាយ តែខុសអីតែខ្ញុំ ដែលរារ៉ែកមិនហ៊ានទៅទទួល សៀវភៅតាមដានការសិក្សានឹងគេ ទាំងអារម្មណ៍ភ័យតិចៗនឹងស្ទាក់ស្ទើរ ពេលនេះវាបានមកនៅចំពោះមុខខ្ញុំហើយ មានមិត្តម្នាក់គេបានយកមកអោយ តែមុននឹងដាក់អោយ វាបានឆែកមើល ហើយលោតកញ្ឆែង ហើយយកដៃមកគោះខ្នងរបស់ខ្ញុំដឹបដឹប ថាខ្ញុំបានជាប់ចំណាត់ថ្នាក់ លេខ៣ហើយ ហាហា យ៉ាប់មែន បើទុកអោយខ្ញុំ ពន្ញាក់អារម្មណ៍ខ្លួនឯងវិញវាពិតជាល្អជាង! ហាហា
ពេលនេះខ្ញុំបានមកដល់ផ្ទះវិញហើយ ក្រោយពីខំរូតរះដើរពីសាលាមកយ៉ាងលើន រយះពេល១៥នាទី ខ្ញុំក៏បានប្រញាប់បើក Laptop ថ្មីរបស់ខ្ញុំ នឹងថតរូបនៃលទ្ធផលខ្ញុំ បញ្ចូលទៅក្នុង Gmail ដើម្បីផ្ញើរជូនដល់ពូរបស់ខ្ញុំមើល។ ហើយចំនែកគំរោងការជាបន្ទាប់គឺយប់នេះ ខ្ញុំនឹងទៅជួបយាយរបស់ខ្ញុំ ដើម្បីអោយគាត់ចុះហត្ថលេខាចូលក្នុងសៀវភៅដល់ខ្ញុំ ហហេហេហហេ
ជីវិតគឺពិតជាសប្បាយនៅពេលដែលយើងធ្វើបានជោគជ័យ... :)