When I am Sick ᵔ.ᵔ

3:30 AM , 0 Comments


ឈឺ​!!!!!!  ឈឺ​ក្រ​ពះ ថាឈឺ​ៗ​មែន​ ខ្ញុំ​មិន​ចង់​ឈឺ​នោះ​ទេ  តែ​ថា​មិន​បាន​ទេ​ គឺ​ព្រោះ​តែ​ខុស​ខ្លួន​ឯង​ ញុំា​មិន​គ្រប់​គ្រាន់​ ខ្លួន​ឯង​ពិត​ជា​ធ្វើ​បាប​ខ្លួន​ឯង​មែន​ ខ្ញុំ​ពេល​នេះ​ដូច​មនុស្ស​ចាស់​ហើយ​មែន​ទេ? ដែល​ត្រូវ​មក​កំ​ណត់​ម៉ោង​ញុំា​ថ្នាំ​ដ៏​ច្រើន​បែប​នេះ?​
ហ្ហើយ​! មុន​បាយ​មួយ​ម៉ោង​ ញុំា​ម្តង​ [ ចង់​ប្រាប់​ថា​មុន​នឹង​ញុំា​បាយ​ញ៉ុម​ត្រូវ​អង្គុយ​មើល​មុខ​គេ​ញុំា​សិន​ ទើប​គ្រប់​មួយ​ម៉ោង​ ខ្ញុំ​អាច​ញុំា​បាយ​ ទម្រាំ​តែ​គ្រប់​ម៉ោង​ ខ្ញុំ​ប្រ​ហែល​ជា​ត្រូវ​អង្គុយ​កេះ​គូទ​ឆ្នាំ​ញុំា​ក្រោយ​គេ​ហើយ​ T_T ]។
នៅ​មាន​ម៉ោង​ ៨​ យប់​ញុំា​ម្តង​ទៀត​ រាល់​យប់​ខ្ញុំ​គេង​មិន​ដឹង​ម៉ោង​នោះ​ទេ​ ជួន​ម៉ោង​១០ ម៉ោង​៧​ ជា​ពិ​សេស​ម៉ោង​៨​នេះ​ហើយ តើ​ខ្ញុំ​ត្រូវ​សំ​រេច​ចិត្ត​យ៉ាង​ណា​ទៅ​ ខ្ញុំ​នេះ​ពិត​ជា​ចាក់​ខ្ចៅ​មែន​!
យប់​មិញ​ពេល​ទៅ​ដល់​ជួប​នឹង​យាយ​របស់​ខ្ញុំ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ ជំងឺ​របស់​ខ្ញុំ​ត្រូវ​ព្យា​បាល​អស់​លុយ​ច្រើន​ណាស់​ T_T មួយ​សប្តាហ៍​ចំណាយ​អស់​ 70000 ទៅ​ 80000 ឯ​ណ្ណោះ​ T_T តែ​សំណាង​ហើយ​ដែល​រយះ​ពេល​ព្យា​បាល​មាន​ត្រឹម​តែ​ 3 សប្តាហ៍​ ។ [ ញ៉ុម​គិត​ថា​ពេល​នេះ​ ញ៉ុម​ត្រូវ​នាំទុក​ដល់​យាយ​របស់​ញ៉ុម​ទៀត​ហើយ​ T_T សុំ​ទោស​ផង​លោក​យាយ​ L ]។
តែ​ក៏​មាន​អា​រម្មណ៍​ថា​ ពេល​ឈឺ​លើក​នេះមាន​របស់​ប៉ូវ​ញុំា​ច្រើន​ មានភាពកក់ក្តៅពីម៉ាក់ប៉ានឹងអ៊ុំៗ​ពូ​មីង​របស់​ខ្ញុំ​ជា​ច្រើន​ ជា​ពិសេស​គឺ លោក​យាយ​របស់​ខ្ញុំ​ ╯▽╰ បើយាយទៅខ្ញុំ​ពិតជាអរគុណសំរាប់ការយក​ចិត្ត​ទុក​ដាក់​ទាំង​នេះ​ខ្លាំង​ណាស់​!!!=^.^=
ញ៉ុម​ឈប់​យាយ​ហើយ​ កំពុង​តែ​ដេក​ឈឺ ទើប​តែ​ជា​ថ្មី​ៗ ​ពេល​នេះ​កំ​ពុង​តែ​លេង​ Facebook ជា​មួយ​ស្រី​ៗ​ក្នុង​វិ​ទ្យា​ល័យ​ទៀត​ ហាហហាហ ជី​វិត​ខ្ញុំ​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​មែន​ទែន! ថ្ងៃ​ច័ន្ទ​ខ្ញុំ​ត្រូវ​ប្រ​លង​មុខ​វិ​ជ្ជា​ អក្សរ​សាស្ត្រ​ខ្មែរ​ ជា​បន្ត​ទៀត​ ទើប​យប់​នេះ​ត្រូវ​តែ​អង្គុយ​បន់​ព្រះ​ទុក​ជា​មុន​ សំ​រាប់​ថ្ងៃអា​ទិត្រ​ស្អែក​ត្រូវ​តែ​ទន្ទេញ​មេ​រៀន​អោ​យឆាប់​ចាំ !!!! ស៊ូ​ស៊ូ! ។

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?