ទស្ស​នៈ​កិច្ច​សិក្សា​ [ព្រះ​បរម​រាជ​វំាង​]


ថ្ងៃ​ទី​ ២៧ ខែ​ ធ្នូ​ ឆ្នាំ​ ២០១១​
            ទស្ស​នៈ​កិច្ច​សិក្សា​ប្រ​ចាំ​សា​លា​ ក៏​បាន​ចូល​មក​ដល់​ លោក​គ្រូ​បាន​ប្រ​កាស​ប្រាប់​ថា​ គឺ​ជា​ឪ​កាស​ល្អ​មិន​ងាយ​ នឹង​កំ​ររ​ រក​បាន​សំ​រាប់​ការ​ជួប​ជុំ​គ្នា សប្បាយ​រីក​រាយ​ នឹង​ការ​សិ​ក្សា​ចំ​នេះ​ដឹង​វប្ប​ធម៍​ទូ​ទៅ​នៅ​ខាង​ក្រៅ​ ដែល​សិស្ស​ៗ​ទាំង​អស់​ តែង​តែ​មាន​មុខ​ទៅ​ទាំង​អស់​គ្នា ។
            ក្នុង​ថ្ងៃ​ទី​ មួយ​ ដែល​ជា​ថ្ងៃ​ទី​ ២៧​ នេះ​ឯង​ ជួប​គ្នា​ក្នុង​ព្រះ​ប​រម​រាជ​វំាង​ វេ​លា​ម៉ោង ៧ ព្រឹក​
ពេល​ទៅ​ដល់​ ស្មាន​តែ​ខ្ញុំ​មក​លើន​ជាង​គេ​ទៅ​ហើយ តែ​នាយ​អី តែ​ពួក​សិស្ស​សាលា​គេ​នាំ​គ្នា​ មក​បាច​ចំ​នី​អោយ​សត្វ​ព្រាប តាំង​តែ​ពី​ ម៉ោង ៦ ព្រឹក​មក​ម្លេះ​ នាយ​តែ​ខ្ញុំ​ដែល​មិន​ដឹង​អី ហេហេ ។
ដល់​ម៉ោង ៧ កន្លះ​ហើយ​! ទ្វារ​វំាង​ក៏​បាន​បើក​ទ្វារ តែ​ខ្ញុំ​នឹង​មិត្ត​ប៉ុន្មាន​នាក់​ នៅ​ឈរ​ថត​រូប​លេង​ជា​មួយ​នឹង​នាយក​សា​លា​ប្រ​ចាំ​​ការ​ថ្នាក់​ទី ១១​ មួយ​ប៉ុស្ត​ពីរ​សិន! ហិហិហិ 
​​​​​​​​​​​​​​​             មក​ដល់​ពេល​នេះ​ ខ្ញុំ​នៅ​ក្រោយ​គេ​ហើយ​! T_T រវល់​តែ​ចូល​បន្ទប់​ទឹក​ ក៏​ប្រ​ញាប់​រត់​ទៅ​រក​ជួរ​នឹង​គេ​ តែ​ក៏​រក​មិន​ឃើញ​ ចេះ​ហេង​ហើយ​ ដែល​មាន​ ហ្គាយ៍​ ម្នាក់​គាត់​ជួយ​ប្រាប់​ថ្នាក់​ ហេហេ ពេល​ចូល​ដល់​ភ្លាម​ក៏​ប្រ​ញាប់​ថត​រូប​ជុំ​គ្នា​មួយ​ប៉ុស្ត​ជា​បន្ត​ទៀត​។

គឺ​មាន​តែ​ប៉ុណ្ណឹង​នោះ​ទេ​ ពិត​ជា​សប្បាយ​មែន​ ការ​សិ​ក្សា​ស្រាវ​ជ្រាវ​ទស្ស​នី​យ​ភាព នៅ​ក្នុង​វំាង​ស្តេច​ តែ​ក៏​បញ្ចប់​ដោយ​ភាព​ក្រៀម​ក្រោះ ដោយ​សារ​តែ​ ហ្គាយ៍​ ក្រ​មុំ​រឹក​ធំ​ ( រឹក​ស្រី​ស្អាត​) ធ្វើ​ជា​ខឹង​​សិស្ស​ដ​ទៃ​ដែល​ឌឺ​ដង​ដាក់​គាត់​ ទើប​គាត់​មិន​ព្រម​អោយ​ឯ​កសារ​ដែល​ជា​ប្រ​វត្តិ​ខ្លះ​ៗ​នៅ​ក្នុង​វំាង​អោយ​មក​ពួក​ខ្ញុំ​ ហ្ហើយ​! គួរ​តែ​ខឹង​ពួក​សិស្ស​អស់​នោះ  ក៏​ត្រូវ​ខឹង​គាត់​ទៅ? >,< .។
    ម៉ោង​ជាង​ ៩ ទើប​ខ្ញុំ​នឹង​មិត្ត​ភក្តិ​មួយ​ចំ​នួន​បាន​នាំ​គ្នា​ចេញ​ពី​ ក្នុង​វាំង​ ហើយ​បន្ត​ដំ​ណើរ​ទៅ​ដើរ​លេង​ក្នុង​សួន​កុ​មារ​ ថត​រូប​ស្អាត​លេង​ បាន​មួយ​ប៉ុស្ត​ដែរ​តាស់! ហាហ ឡូយ! 



Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?