ថ្ងៃទី១៧ខែមករាឆ្នាំ២០១២
ខែរងារទៀតហើយ! ខ្ញុំមិនចង់គេងដណ្តប់ភួយច្រើនជាន់បែបនេះនោះទេ ទើបបានជាខ្ញុំគេងមិនលក់ ងើបមកអង្គុយចុចកុំព្យូទ័រលេងជំនួសវិញ ។
ម៉ោង៥:៥៥ នាទី សល់តែ៥នាទីទីទៀតខ្ញុំត្រូវរៀបចំទៅរៀនទៀតហើយ ! o(‧'''‧)o រកនឹកសរសេរអីម៉េចនឹងទាន់នោះទៅ?
ថ្ងៃទី១៧ខែមករាឆ្នាំ២០១២
ក្រោយពីបានគេចសាលាថែមម៉ោង ពីព្រោះតែលេសថាងងុយគេងពេក ក៏នឹកឃើញដើរទៅមើលរឿងឯកសារនៅ មជ្ឍមណ្ឌលសោតទស្ស៍បុប្ឋាណា ស្វែងរកឯកសារខ្លះៗដែលទាក់ទងនឹងរឿងរាមកេរិ៍ នឹងប្រវត្តិអប្សរាខ្មែរ ។ ម៉ោង ៤ជាងជិតប្រាំក៏ប្រញាប់ត្រលប់មកផ្ទះវិញ ព្រោះខ្លាចហួសម៉ោងម៉ាក់មិនអោយចូលផ្ទះ! ហាហហា ។
មកដល់ផ្ទះភ្លាម បងរចនាក៏បានតេមកបបួល “ចង់ទៅលេងផ្ទះបងផលអត់?” ខ្ញុំក៏បានឆ្លើយទៅយ៉ាងលឿន! ព្រោះតែខានជួបមុខពួកគាត់យូរយារណាស់មកហើយ “okបង” (づ ̄ ³ ̄) ។ បន្តិចក្រោយមកទើបតែនឹកឃើញថា ថ្ងៃនេះត្រូវទៅរៀនអង់គ្លេស បើមិនទៅទេ គ្រូនឹងគាត់ពូកែណាស់រឿងដុតខ្ញុំតាមសំដីរបស់គាត់ >Д< ម្តងៗធ្វើអោយខ្ញុំស្ពឹកមុខទាំងដុម ។ តែក៏ត្រូវបានបងផលតេមកតឿនទៀត ទើបសំរេចថា ពេលនេះអត់មិនបាននោះទេ ព្រោះបងផលគាត់កំពុងតែមកយកហើយនោះ (-̮̮̃•)۶។
មកដល់ផ្ទះថ្មីរបស់បងផល បន្ទប់មួយគេងតែម្នាក់ឯង ហើយស្អាតទៀតមានសុវត្តិភាព មានបងណា ឌីយ៉ា បងលី នឹង បងតម្ត និយាយគ្នាប្រហែលជាមួយម៉ោងជាងក៏បាន នាំគ្នាទៅញុំាម្ហូបបួស កន្លែងដែលខ្ញុំចូលចិត្តជាងគេ ហើយមានតំលៃសមរម្យទៀតផង ស្តាយណាស់ដែលមិនបានយករូបមកមើល តែចាំពេលបានចាំដាក់តែម្តង។
ហើយអ្វីដែលពិសេសសំរាប់ថ្ងៃនេះនោះគឺ បានទទួលសៀវភៅមួយក្បាលទៀតពីបងផលទៀតហើយ! ហាហហាហា។