ថ្ងៃ​ទី​១​នៃ​ថ្នាក់​ទី​១២​

3:59 PM 0 Comments


ថ្ងៃ​ទី​១ ខែ​តុ​លា​ ឆ្នាំ​២០១២.

អ្នក​ប្រ​ហែល​ជាដឹង​ហើយ​ថា​ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​អ្វី ។ សិ​ក្សា​នុ​សិស្ស​ទាំង​អស់​បាន​ឈាន​ជើង​ដើរ​ចូល​ទៅ​កាន់​ថ្នាក់​ថ្មី​របស់​ពួក​គេ ជួប​មិត្ត​ថ្មី ជួប​គ្រូ​ថ្មី​ នឹង​ចំ​នេះ​ដឹង​ថ្មី។ ចំ​នែក​ខ្ញុំគឺ​ត្រូវ​ចូល​រៀន​ក្នុង​ថ្នាក់​ទី​១២ ដែល​ជា​ថ្នាក់​បញ្ចប់​នៃ​ជី​វិតក្នុង​វិទ្យា​ល័យ​របស់​ខ្ញុំ​។ មិន​ដឹង​ថា​ក្នុង​ឆ្នាំ​នេះ​ខ្ញុំ​នឹង​មាន​លទ្ធ​ភាព​អាច​យក​បាន​និ​ន្ទេស​ល្អ​រឺ​ក៏​អត់​ទេ៕ J
            ព្រឹក​នេះ​ខ្ញុំ​ភ្ញាក់​ពី​ព្រ​លឹម​ មើល​មេ​រៀន​ នឹង​ធ្វើ​លំ​ហាត់​រូប​វិ​ទ្យា​បាន​មួយ​ :D នេះ​គឺ​ជា​ជោគ​ជ័យ​របស់​ខ្ញុំ​ទី​មួយ​ដែរ ហិហិហិ ល្ងាច​នេះ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ទៅ​សាលា ចូល​រួម​កម្ម​វិ​ធី​បើក​ បវេសន​កាល​រឺ​ក៏​អត់​នោះ​ទេ តែ​រាល់​ឆ្នាំ​ខ្ញុំ​ក៏​មិន​ដឹង​ទៅ​ស្រាប់​ទៅ​ហើយ ។ គឺ​ចាំតែ​ពេល​ចូល​រៀន​តែ​ប៉ុណ្ណោះ ! ( គ្មាន​លក្ខណៈ​ជា​សិស្ស​ល្អ​អី​បន្តិច​សោះ) ។
            ខោ​អាវ ស្បែក​ជើង សៀវ​ភៅ​ ប៊ិច ។ល។ មាន​គ្រប់​សឹង​តែ​ទាំង​អស់​ហើយ តែ​មិន​ទាន់គ្រប់​អស់​ទេ។ ខ្ញុំ​ត្រូវ​ទិញ​វា​សំ​រាប់​ប្រើ​បណ្តើរ​ៗ​សិន​ ទើប​អាច​ទុក​លុយ​ចាយ​ក្នុង​មួយ​ខែ​នេះ​គ្រប់។ ហើយ​រឿង​សំ​ខាន់​នោះ ឆ្នាំ​នេះ​ទាំង​សុខ​ភាព​ នឹង​ការ​ខិត​ខំ​រៀន​សូត្រ​គឺ​ត្រូវ​ដើរ​អោយ​ទន្ទឹម​គ្នា ។ គឺ​ថា​ត្រូវ​ស៊ី​អោយ​បាន​ច្រើន​ជាង​ឆ្នាំ​មុន :D

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?