ក្លាយជាអនុប្រធានមួយឆ្នាំទៀតហើយ-___-
គឺជាថ្នាក់ទើបតែបើកថ្មី
ក្នុងឆ្នាំនេះ ពេលចូលទៅដល់វាមានសភាពចាស់ណាស់ទៅហើយ។ ខ្ញុំបានសួរខ្លួនឯងថា
មិនស្តាយក្រោយទេរឺ? ដែលដូរចូលមកក្នុងថ្នាក់នេះ? ហមមម តែអ្វីៗវាហួសពេលអស់ទៅហើយ
។
ថ្ងៃនេះខ្ញុំជួយមិត្តរួមថ្នាក់
ក៏ដូចជាលោកគ្រូរូបវិទ្យាដែលជាបន្ទុកថ្នាក់រៀបចំ អស់មួយថ្ងៃ។
បន្ទាប់ពីរៀបចំអស់ហើយ បន្ថែមតុ នឹងកៅអីពេញថ្នាក់ចឹងទៅ
ក៏ក្លាយទៅជាថ្នាក់មួយដ៏គួរអោយចង់រៀន ទៅវិញ! :D នេះមិនមែនជាស្នាដៃខ្ញុំដែរទេរឺ? Lolz
ម៉ោងបន្ទាប់មក
លោកគ្រូក៏ហៅឈ្មោះសិស្សចូលក្នុងបញ្ជីតាមទម្លាប់រៀងរាល់ឆ្នាំ ។ បន្ទាប់ពីនឹងទៀត
គឺតែងតាំងសិស្សក្នុងចំនោម៥០នាក់ ជ្រើសយក៣នាក់ជាប្រធាន ។ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ
ចង់ប្រាប់ទៀតថា ខ្ញុំនៅតែជាអនុប្រធាន ទៀតហើយ ។ ដូចជាសប្បាយចិត្តជាងរាល់ឆ្នាំដែលមិនសប្បាយចិត្តនឹងតំណែងនេះ។
តែចាំមើលឆ្នាំនេះទៀតមើល! :D ។