ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១២
ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១២
(ខ្ញុំត្រូវបានគ្រូបន្ទុកថ្នាក់
រូបវិទ្យាចាក់ទឹកសុទ្ធដាក់លើក្បាល) វាគឺជារឿងមួយដែលអាម៉ាស់មុខជាទីបំផុតសំរាប់ជីវិតរបស់ខ្ញុំ
ដោយព្រោះតែកំហុសអចេតនារបស់ខ្ញុំមួយចំនុច ដោយភ័ណច្រឡំថ្ងៃ ប្រហ្បស៍ត្តិ
ទៅជាថ្ងៃ ច័ន្ទ ។ តែអ្វីដែលគាត់បានធ្វើមកលើខ្ញុំ ប្រៀបដូចជាហួសហេតុខ្លាំងណាស់។
នេះគឺជាកំណត់ហេតុមួយថ្មី ដែលខ្ញុំត្រូវតែកត់ទុកនៅក្នុងជីវិតនៃការសិក្សារបស់ខ្ញុំ។
យប់នេះខ្ញុំគេងមិនលក់
សបិឃើញតែរឿងកាលពីម្សិលមិញ នឹងងឿងឆ្ងល់នូវអំពើរបស់គាត់ ថាហេតុអ្វីបានជាគាត់ធ្វើបែបនេះមកលើខ្ញុំ
តែម្នាក់ឯង ទាំងមិត្តភក្តិដទៃទៀតគេភ័ណច្រឡំថ្ងៃដូចខ្ញុំដែរសោះ ។
ខ្ញុំចង់សួរគាត់ថា
តើគាត់ស្អប់ខ្ញុំដល់កំរិតណា?
អ្វីដែលលោកគ្រូបានធ្វើនឹងនិយាយចេញ
មកកាលពីម្សិលមិញ តើលោកគ្រូសប្បាយចិត្តដែររឺទេ?ដែលពោលពាក្យថា ក្នុងថ្នាក់រៀន
ខ្លួនជាស្តេច ចង់ធ្វើហួសហេតុដាក់កូនសិស្សគ្មាននរណាម្នាក់មកឈឺឆ្អាលបាន?។
ព្រោះតែខ្ញុំគ្មានអណាព្យាបាល
ឃុំគ្រងនឹងឈឺឆ្អាលដូចគេ តែសូមកុំមើលងាយសមត្ថភាពខ្ញុំហួស ហើយធ្វើអ្វីតាមដែលអំពើចិត្តនោះអី។
សម័យនេះអំពើហឹង្សាមកលើសិស្សត្រូវបានហាមឃាត់ ។
ជាធម្មតាខ្ញុំស្ងប់ស្ងាត់ជានិច្ចនៅក្នុងម៉ោងរៀន
តែគាត់បែរជានិយាយដាក់ទៅមិត្តរួមថ្នាក់ថា “ បើរញ៉េរញ៉ៃ ប្រយ័ត្នគាត់ចាក់ទឹកសុទ្ធដាក់ក្បាលដូចខ្ញុំ” សំដីមួយម៉ាត់ចុងក្រោយនេះខ្ញុំឈឺខ្លាំងណាស់!
តែខ្ញុំមិនចុះចាញ់នោះទេ
ខ្ញុំទៅរៀនជាមួយគាត់ ដើម្បីចំនេះខ្ញុំ ។ គង់មានថ្ងៃណាមួយគាត់នឹងនិយាយមកកាន់ខ្ញុំ
ហើយឃើញនូវទឹកចិត្តបែបណារបស់ខ្ញុំជាមិនខាន ។
អរគុណលោកគ្រូសំរាប់មេរៀនថ្មីនៅក្នុងដើមឆ្នាំនេះ។