ថតរូបមុនថ្ងៃប្រលង
ជិតដល់ពេល ប្រលងឆមាសលើកទី១ហើយ ។ មិត្តគ្រប់គ្នាក្នុងថ្នាក់ទី ១២M2
កំពុងតែរងចាំពេលវេលា ដើម្បីថតរូបសំរាប់ត្រៀមការប្រលងឆ្នាំចុងក្រោយនេះ
ដែលមាន៣ដំណាក់កាល ។ ពេលវេលាពិតជាដើរលឿនណាស់ សំរាប់សិស្សខ្ចិលដូចជាខ្ញុំ
^_^ រៀននិងអាលឆាប់ចប់នឹងបានដើរហើរដូចគេដូចឯងម្តង តែនេះគឺជាសំដីរបស់ក្មេងខ្ចិល
-_-! ។ ថ្ងៃនេះសប្បាយចិត្តណាស់ ពីព្រោះតែថតរូបបានស្អាតគួរសម ល្មមនឹងមើលចូលភ្នែក
។ ធ្វើម៉េចរូបបិតលើសញ្ញាបត្រមួយទាំងមូល ប្រើមួយជីវិត ត្រូវតែថតអោយបានស្អាត
ក្រែងល៎រ កូនឃើញទៅខ្មាសវាមិនខានទេ :D
។
រៀនមិនទាន់ដឹងអីផង
និយាយរឿងកូនទៀតហើយ ។ មិនចង់នោះទេ ដែលមិត្តភក្តិថាអោយ រៀនចប់ការប្រពន្ធទៅ!
>,< ។ សំលេងមិត្ត្ភក្តិស្រែកពេញតែសាលថតរូប ! លោកគ្រូបែបនេះ លោកគ្រូបែបនោះ!
ថតរូបមិនស្អាតក៏សូមថតម្តងទៀត! ឯខ្ញុំឯណ្ណេះក៏ឆិចតាមគេដែរ :D គឺបាន២ប៉ុស្តនឹងគេ! ហាហហាហាហា ។