អារម្មណ៍ស្មុគស្មាញ
ហេតុអ្វីទើបខ្ញុំចូលចិត្តយករឿងអ្នកដទៃយកមកគិតបែបនេះអឹញ្ចឹង?
ឈប់គិតទៀតទៅ! ឯងត្រូវដឹងថាអនាគត់ឯងនៅវែងឆ្ងាយ! ឯងមិនអាចសម្រេចក្តីបំណងរបស់ឯងនៅពេលនេះបាននៅឡើយនោះទេ!
ទោះបីជាមានមនុស្សមើលងាយយើង ថាឯងនេះវា ថោកទាប យ៉ាងណាក៏ដោយ ក៏ឯងមិនត្រូវប្រើមនោគតិឃើញដំរីជុះចង់ជុះតាមដំរីដែរនោះទេ!
គេធំជាយើង! គេស្គាល់អ្វីទៅដែលហៅថាបទពិសោធខ្លាំងជាងយើង! ទម្រាំគេបានមកដល់ក្នុងថ្ងៃនេះ
ហើយបង្អួតអោយឯងឃើញគឺសុទ្ធតែបានមកពីអ្វីដែលគេប្រឹងប្រែង! អោយគេតស៊ូដើម្បីអនាគត់គេតទៅទៀតទៅ!
កុំខ្វល់ពេកអី! គ្រប់យ៉ាងយើងមិនទាន់ស្គាល់រសជាតិជីវិតបានច្បាស់! ឯងត្រូវរៀនអោយចប់ចុងចប់ដើមសិន!
មុននឹងឈានដល់ការឆ្ពោះទៅរកក្តីសង្ឃឹមរបស់ឯង! ហើយត្រូវដឹងថា គ្មាននរណាគេជួយឯងបានឡើយ!
មានតែខ្លួនឯងទេដែលអាចកំណត់ទិសដៅរបស់ខ្លួនឯងបានច្បាស់! ។
ការព្រួយបារម្ភចំពោះនរណាម្នាក់
ក៏ឯងល្មមឈប់គិតហើយដែរ! ពេលខ្លះមានពាក្យគួរនិយាយឯងគួរតែនិយាយតែសំរាប់កាលៈទេសៈខ្លះឯងគួរតែលាក់វាទុកសិនទៅ!
មនុស្សតែងតែជ្រួលជ្របល់នៅពេលដែលខ្លួនបានសំរេចបំណងរបស់គេហើយ តែគេមិនទាន់ដឹងឡើយថាការធ្វេសប្រហែលដោយមិនបានគិតទុកមុនបែបនេះ
អាចនឹងបណ្តាលអោយមានគ្រោះថ្នាក់ប៉ុណ្ណានោះទេ! ។ រៀនស្វែងយល់ពីគេអោយបានច្បាស់!
ព្រោះថាមជ្ឍដ្ឋានជុំវិញខ្លួនគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតត្ថភាពគ្រប់រស់ជាតិឲ្យយើងគ្រប់គ្នាបានស្គាល់នឹងទទួលទុកជាបទពិសោធ!
។ តែចំពោះមនុស្សដែលយើងស្រលាញ់ហើយមិនចង់អោយគេបរាជ័យយើងគួរតែស្វែងរកវិធីណាមួយល្អដើម្បីជាការនែនាំផ្លូវចិត្តរបស់គេ
ដោយប្រើគោលជំហរមួយសមរម្យ។
ព្យាយាមរំងាប់អារម្មណ៍អោយបានល្អឡើងណា!
អនាគតល្អកំពុងស្វះស្វែងហៅយើង! លុះត្រាណាដែលយើងខំប្រឹងដោយប្រើចំនេះដឹងដ៏ឈ្លាសវៃរបស់យើង។
ហើយសំលឹងមើលពិភពលោកអោយបានវែងឆ្ងាយ យើងនឹងដឹងថាអនាគតរបស់យើងមាននៅទីណាខ្លះ។
ខ្ញុំស្រលាញ់ពេលវេលាដែលបានអោយខ្ញុំរស់នៅជាមួយអ្នកគ្រប់ៗគ្នា! សូមមេត្តាជួយផ្តល់កំលាំងចិត្តដល់ក្មេងប្រុសម្នាក់នេះផង
J។ Smile
J