Trip a long way by bicycle
នេះគឺជាលើកទី១ហើយសំរាប់ការជិះកង់ជាក្រុមជាមួយហ្នឹងបងប្រុស Rithy Thul ជាមួយនឹង Tep Sovichit, Kris Tith , នឹងជនជាតិបរទេសម្នាក់។ ពួកយើងបានធ្វើដំណើរដោយកង់ អស់រយះពេលប្រមាណ៤ជាង ទាំងទៅទាំងមក នឹងមានចំងាយ មិនតិចជាង២០គីឡូម៉ែតនោះទេ ចាប់ពីក្រុងភ្នំពេញ រហូតដល់ អារីក្សត្រ។ ពីចំណុចផ្តើម គឺ Small World ហើយក៏ជួបជុំគ្នានៅមុខវិមានឯករាជ។
ហើយក៏បន្តទៅកំពង់ចំលង អរីក្សត្រ ដើម្បីឆ្លងភ្នំពេញទៅទីនោះ សំរាប់សំបុត្រក្នុងម្នាក់ ចំណាយលើកង់អស់ 200R នឹងមនុស្សម្នាក់ចំនួន 800R តែសុំបញ្ជាក់ថាក្នុងដំណើរនេះបងរឹទ្ធីគាត់ជាអ្នកចេញអោយពួកយើងទេ ហេហេហេ ។
ជិះប្រហែលជា១០នាទី យើងក៏មកដល់គោលដៅតែម្តង ហើយក៏ចាប់ផ្តើមចេញដំណើរ កាត់ដីហុយត្រលូមតាមថ្នល់។ ឆ្លងកាត់ផ្លូវមួយ បត់ផ្លូវមួយ ពីវត្តមួយទៅវត្តមួយទៀតដោយបងរឹទ្ធីជាអ្នកនាំផ្លូវទៅកាន់ផ្ទះមិត្តភក្តិរបស់គាត់ដែល ជាជនបរទេសសាងសង់ឡើងជាប់នឹងមាត់ទន្លេយ៉ាងសន្ទឹង ស្កឹមស្កៃឃើញហើយពិតជាភ្ញាក់ផ្អើលមែនទែន ពីព្រោះពួកគាត់បានមកសង់វិឡាយ៉ាងប្រណិតនៅដាច់សង្វែងពីអ្នកភូមិ ហើយមានបរិស្ថានជុំវិញល្អត្រជាក់ចិត្តគ្រប់ពេល។
គិតទៅពិតជាល្អណាស់! ដែលគ្រួសារមានឪពុកម្តាយនឹងកូនប្រុសកូនកាត់ម្នាក់ មានលទ្ធភាពរកកន្លែងសមរម្យសំរាប់ការរស់នៅបែបនេះ!
ហើយក៏បន្តទៅកំពង់ចំលង អរីក្សត្រ ដើម្បីឆ្លងភ្នំពេញទៅទីនោះ សំរាប់សំបុត្រក្នុងម្នាក់ ចំណាយលើកង់អស់ 200R នឹងមនុស្សម្នាក់ចំនួន 800R តែសុំបញ្ជាក់ថាក្នុងដំណើរនេះបងរឹទ្ធីគាត់ជាអ្នកចេញអោយពួកយើងទេ ហេហេហេ ។
ជិះប្រហែលជា១០នាទី យើងក៏មកដល់គោលដៅតែម្តង ហើយក៏ចាប់ផ្តើមចេញដំណើរ កាត់ដីហុយត្រលូមតាមថ្នល់។ ឆ្លងកាត់ផ្លូវមួយ បត់ផ្លូវមួយ ពីវត្តមួយទៅវត្តមួយទៀតដោយបងរឹទ្ធីជាអ្នកនាំផ្លូវទៅកាន់ផ្ទះមិត្តភក្តិរបស់គាត់ដែល ជាជនបរទេសសាងសង់ឡើងជាប់នឹងមាត់ទន្លេយ៉ាងសន្ទឹង ស្កឹមស្កៃឃើញហើយពិតជាភ្ញាក់ផ្អើលមែនទែន ពីព្រោះពួកគាត់បានមកសង់វិឡាយ៉ាងប្រណិតនៅដាច់សង្វែងពីអ្នកភូមិ ហើយមានបរិស្ថានជុំវិញល្អត្រជាក់ចិត្តគ្រប់ពេល។
ចំការផ្លៃស្វាយនឹងចេក ជាប់មាត់ទន្លេ |
នេះគឺជារូបថតចុងក្រោយដែលពួកយើងបានថតជាមួយនឹងពូកគាត់ ហើយក៏ធ្វើដំណើរត្រលប់មកវិញ តាមផ្លូវកាត់។ ហិហិ ពិតជាគួរអោយចង់សើចមែន! ការពិតខ្ញុំពិតជាមិនហ៊ានជិះនោះទេ នៅពេលដែលលឺ ២០គីឡូម៉ែត សុខចិត្តដេកនៅផ្ទះបក់រុយវិញល្អជាង! តែក៏ត្រូវជំនះចិត្តខ្លួនឯងអោយបាន ទីបំផុតខ្ញុំបានទទួលយកបទពិសោធមួយដ៏ល្អនឹងសប្បាយរីករាយក្នុងជីវិត ហិហិ ។
អរគុណ គ្រឹស្នា សំរាប់រូបថតទាំងនេះ :)