My love it's just a happy time
វាមិនមែនជារឿងល្អនោះទេ ដែលខ្ញុំបានជួបនឹងនារីម្នាក់ដែលខ្ញុំមិនអាចទទួលយកបានបែបនេះ
ខ្ញុំគិតថាគេក៏មិនចូលចិត្តខ្ញុំ ហើយខ្ញុំក៏មិនចូលចិត្តគេវិញដែរ ។
ខ្ញុំដឹងតាំងតែពីដំបូងមុននឹងខ្ញុំនិយាយពាក្យថាអូនបង ដើម្បីជំនួសពាក្យថាស្រលាញ់របស់ខ្ញុំក្នុងថ្ងៃទី១
គឺបញ្ជាក់ប្រាប់ខ្ញុំថា ខ្ញុំមិនទាន់បានស្រលាញ់គេនោះពិតមែននោះទេ...
គឺគ្រប់យ៉ាងខ្ញុំចង់ដកពិសោធលើអារម្មណ៍របស់ខ្ញុំតែប៉ុណ្ណោះ ត្រង់ចំនុចនេះខ្ញុំគឺជាអ្នកខុស...
ហើយក៏សុំទោសផងដែលខ្ញុំដើរចេញពីគេ ដោយការមិនCallទៅនិយាយពីមូលហេតុ។
ដូចដែលរាល់ដងអឹញ្ចឹង ខ្ញុំចូលចិត្តធ្វើខ្លួនដើរចេញពីមនុស្សម្នាក់ដោយស្ងាត់ៗ។
សុំទោសផងដែលខ្ញុំចាត់ទុកស្នេហាមួយនេះគឺជាការសប្បាយ មួយពេល ហើយក៏បោះបង់វាចោល។
ខ្ញុំដឹងយូរហើយថា ក្នុងវ័យរបស់ខ្ញុំស្នេហាវាជារឿងមិនទៀងទាត់ ហើយក៏គិតថាគេក៏គិតដូចជាខ្ញុំនោះដែរ។
រឿងដែលសំខាន់តែមួយគត់នោះ គឺការសិក្សារបស់ខ្ញុំ រយះពេល២ឆ្នាំហើយដែលខ្ញុំទុកខ្លួនអោយទំនេរចាកចេញពីរឿងស្នេហា
ហើយក៏នឹកឃើញរឿងឆ្កួតបែបនេះឡើង។ តែមិនថ្វីដែលវាមិនមែនជាឧបសគ្គសំរាប់ការសិក្សារបស់ខ្ញុំ។
រឿងដែលល្អគឺខ្ញុំអាចទទួលបានចំនាត់ថ្នាក់ល្អក្នុងត្រីមាសទី២នេះទៅបានហើយ
។ នៅតែស្វែងរកអ្នកដែលខ្ញុំស្រលាញ់តែម្នាក់ដូចដើម J .
ពីមនុស្សអាក្រក់ម្នាក់នេះ
ពេលបែកពីខ្ញុំហើយកុំយកសង្សារច្រើនទៀតអី
គួរតែខំរៀន ហើយកុំយកភាពជាអ្នកមានរបស់
អ្នកមកប្រើក្នុងលក្ខណស្នេហាដូចដែលខ្ញុំធ្លាប់ស្គាល់អ្នកនោះឡើយ។
សំរាប់ខ្ញុំលុយមិនមែន
ជារឿងអស្ចារ្យអ្វីនោះឡើយ។
ខ្ញុំចង់បានបេះដូចមនុស្សម្នាក់ដែលមានការស្រលាញ់ស្មោះ
មិនគិតពីសំបកក្រៅរបស់នរណាម្នាក់នោះ
សោះ...។