និយាយដើមគ្រូ :P
គ្រប់ពេលទាំងអស់ដែលខ្ញុំបានឈានជើងចូលមកក្នុងបរិវេនសាលាក្នុងថ្ងៃដំបូងគឺពោរពេញទៅដោយរឿងស្មុគ្រស្មាញ
ត្រង់នេះហើយដែលគឺជារឿងមួយគួរឲ្យចងចាំបំផុត ពីព្រោះជីវិតមួយនេះខុសប្លែកពីមិត្តភក្តិគ្រប់គ្នាដែលបានប្រើប្រាស់ជីវិតក្នុងថ្ងៃចាប់ផ្តើមបវេសនកាលដំបូងនៅក្នុងសាកលវិទ្យាល័យ។
រហូតមកដល់ថ្ងៃនេះអ្វីៗត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស... មិត្តភក្តិដែលខ្ញុំបានស្គាល់នាពេលនេះគឺមិនដូចជាមិត្តភក្តិពីមុនដែលខ្ញុំបានស្គាល់...
ពួកគេចូលចិត្តអ្វីៗដូចខ្ញុំ ពួកគេពូកែៗ នឹងមានទេពកោសល្យមិនខុសពីគ្នានោះឡើយ
ជាមួយនឹងជំនាញដែលពួកយើងបានចាប់យកជាមួយគ្នាក្នុងថ្នាក់តែមួយ
(D1) ពួកយើងបានប្រើពាក្យមួយឃ្លាថា “មិននឹកស្មានសោះ ថាពួកយើងត្រូវជើងគ្នាយ៉ាងនេះ”
ហើយក៏បបួលគ្នាថានឹងរៀនជាមួយគ្នាបន្តនៅឆ្នាំក្រោយៗទៀត។ ក្នុងថ្នាក់មានប្រធានថ្នាក់ល្អ
ទាំងប្រធាន និងអនុប្រធាន បានធ្វើការស្រុះដៃគ្នាគិតគូរដល់យើង ហើយថែមទាំងរួសរាយទៀត។
តែពេលខ្លះក៏តឹងតែបន្តិច តែព្រោះតែកាលៈទេសៈដែលពួកយើងត្រូវតែគិតគូរជួយគ្នាបែបនេះ។
លោកសាស្ត្រាចារ្យទាំងអស់ គឺមានខ្លះដែលពួកយើងមិនចូលចិត្ត ហើយថែមទាំងមិនចូលចិត្ត
នោះគឺ គ្រូគណិត នឹងគ្រូសង្គមវិទ្យា។ បើនិយាយពីលោកគ្រូគណិត គឺពូកែខាងរឿងនយោបាយ
ពាក់ម៉ាស់មកបង្រៀន និយាយតិចៗ ហើយបង្រៀនតែខ្លួនឯង រីឯគ្រូសង្គមវិញ
ចូលចិត្តតែសិស្សនារីៗ ពេលឡើងបកស្រាយប្រធានបទកិច្ចការលើកណា គ្មានទេសិស្សប្រុសក្រៅពីប្រធានថ្នាក់ប្រុសម្នាក់ដែលពូកែវោហារផ្អែម
លល់។ ទើបធ្វើឲ្យពួកខ្ញុំដែលជាសិស្សប្រុស មិនសូវពេញចិត្តនឹងគាត់ ប្រហែលជាពេលគាត់នៅកំលោះ
ធ្លាប់ជាប្រុសស្អាតហើយមើលទៅ ទើបចាស់ហើយគាត់នៅតែស្អាតដដែល @_@. បានហើយ
អត់ចូលចិត្តនិយាយដើមគ្រូនោះទេ ធ្លាប់តែនិយាយនៅក្រៅ តែនេះនិយាយក្នុងកំណត់ហេតុសង្ឃឹមថាគ្មានអ្នកណាអានទៅចុះ!!។
លោកគ្រូដែលចូលចិត្តគឺ មានច្រើនខ្លាំងណាស់! សាស្ត្រាចារ្យដែលល្បីជាងគេ
គេស្រលាញ់ច្រើនជាងគេគឺ លោកគ្រូ ម៉ារ៉ា មុខវិជ្ជា សញ្ញាណស្ថាបត្យកម្ម...
រាងខ្ពស់ ស្តើង សក់ត្រង់ សំបុរ ស្រអែមខ្មែរអង្គរ... មិនចេះវាយរឹក នឹងទ្រឹស្តីផ្អែម
សមជាលោកគ្រូដែលសិស្សគ្រប់រូបចូលចិត្ត នឹងស្រលាញ់គ្រប់ៗគ្នា។ ក្រៅពីនោះនៅមានសាស្ត្រាចារ្យផ្នែក
រោងជាង គំនូរ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រខ្មែរ នឹងមួយចំនួនទៀត។ បានហើយចាំស្អែកតទៀត
ព្រោះត្រូវធ្វើកិច្ចការគ្រូៗគ្រប់រូបដែលខ្ញុំបានសរសេរខាងលើនេះអោយហើយ
សរសេរថាចូលចិត្តមែន តែពួកគាត់មិនសូវចូលចិត្តឲ្យពួកខ្ញុំទំនេរនោះទេ
ខ្លាចពួកខ្ញុំអផ្សុកៗទើបខំយកចិត្ត ដាក់កិច្ចការបន្តកន្ទុយមិនចេះចប់នឹងមិនចេះស្រាកស្រាន្តឡើយ
ហ្ហើយៗៗៗ លោកអើយ!!!! ។