តុក្កតាKokeshi របស់ជនជាតិជប៉ុន

ការរីកចម្រើននៃបច្ចេកវិទ្យា 3D បានធ្វើឲ្យលែងមានការចាប់អារម្មណ៍ខ្ពស់ទៅលើ ការរីករាយជាមួយនឹងសិល្បៈនៃការធ្វើតុក្កតាដោយដៃបែបនេះ។ មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់!​ 

អតីតសណ្ឋាគារកំឡុងឆ្នាំ ៥០,៦០?

បើយើងធ្វើដំណើរចាប់ពីរង្វង់មូលនាងគង្ហីងចម្ងាយ ៦៥០ម៉ែត្រ តាមបណ្តោយមហាវិថីសាលដឺហ្គោលមកត្រង់ចំនុចទល់មុខអាគារធនាគារកាណាឌីយ៉ា យើងនឹងមិនចាប់អារម្មណ៍ឡើយពីអាគារមួយដែលជាអតីតសណ្ឋាគារក្នុងសម័យ៥០ រឺ៦០នេះឡើយ។ ដោយការចាប់អារម្មណ៍ទៅលើរូបរាងខាងក្នុងអាគារដ៏ធំល្វឹងល្វើយជាមួយនឹងកាំជណ្តើរទំហំធំងាយស្រួលដល់ការឡើងចុះ នឹងការរចនាលើបង្កាន់ដៃតាមលក្ខណៈធម្មតាបែបទំនើបក្នុងសម័យនោះ។
                   មកទល់រយៈពេលសព្វថ្ងៃនេះ ប្រជាជនប្រមាណ ៣០គ្រួសារបានមកតាំងទីលំនៅក្នុងអាគារមួយនេះ អស់ពេលជាង ៣០ឆ្នាំជាងមកហើយក្រោយពីសម័យសង្គ្រាមពណ៍ខ្មៅត្រូវបានបញ្ចប់។ កំពុងតែធ្វើដំណើរមួយតាមកាំជណ្តើរ លោកយាយម្នាក់បានរៀបរាប់នៅស្ថានភាពខ្លះៗកាលពីគាត់បានផ្លាស់ទីលំនៅមកនៅទីនេះ '' បើគិតមើលទៅកាលពីមុន វាគឺដូចជាសណ្ឋាគារដែលរៀបចំទុកសំរាប់ភ្ញៀវជាតិ នឹងអន្តរជាតិមួយអឹញ្ចឹង! គេធ្វើសំណង់អាគារនេះរឹងមាំល្អណាស់! នៅជាន់ទី៣មើលទៅគេមានហាងលក់ការហ្វេ តែមកដល់ពេលនេះគេយកធ្វើផ្ទះនៅបាត់ហើយ! ហើយនៅជាន់លើ គេមានដូចជាភោជនីយដ្ឋាន ព្រោះគេទុកទីធ្លាធំទូលាយ ហើយមកដល់ជំនាន់៩០ជាង ដោយសារតែជាន់ទី៤នោះមានទីធ្លាធំទូលាយ ខាងភូមិសង្កាត់គេតែងតែប្រមូលប្រជាជនមកប្រជុំនៅទីនេះ ។

 ដើម្បីឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់គេបានរចនាអាគារនេះឲ្យមាន ចន្លោះចំនិតត្រសក់ដើម្បីឲ្យពន្លឺជះចូលមកបានល្អនាពេលថ្ងៃ។ ចំពោះការសាងសង់អាគារនេះគេបានធ្វើជា បំពង់ធំមួយប្រមាញជា ២ម៉ែត្រ ៤ជ្រុងទំលុះពីខាងលើចុះទៅជាន់ផ្ទាល់ដី ដោយមិនមានដំបូល ដើម្បីឲ្យមានខ្យល់ចេញចូលដល់គ្រប់បន្ទប់ស្នាក់នៅគ្រប់ជាន់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសំរាប់ខ្ញុំនៅ គឺខ្ញុំបានសង្កេតឃើញថានៅក្នុងស្រទាប់រនៀប គេបានក្រាលធ្យូងមួយស្រទាប់ទៀត ក្រៅពីស្រទាប់ថ្ម ខ្សាច់ នឹង ស៊ីម៉ង់... ដែលជារឿងមួយប្លែកបំផុតសំរាប់ខ្ញុំ ហើយចម្លើយដែលគួរតែយល់នោះគឺ ប្រហែលជាគេប្រើប្រាស់វាដើម្បីការពារ ការជ្រៀបពីការដក់ទឹកនៅស្រទាប់លើនៃរនៀប។ បើចង់ដឹងបន្ថែមសូមរងចាំនៅពេលក្រោយ នៃប្រកាសផ្សេងទៀត ។ សូមអរគុណ

១ ខែក្នុងម៉ោងរោងជាង

ខ្ញុំតែងតែស្រម៉ៃថាចង់ក្លាយទៅជា សិល្បៈករមួយរូបនៅថ្ងៃអនាគត តែបន្ទាប់ពីខ្ញុំក្លាយទៅជាសិល្បៈករហើយ ខ្ញុំក៏ស្រម៉ៃចង់ដាក់តាំងបង្ហាញស្នាដៃខ្លួនឯងឲ្យគេឃើញទៀត! 
១ ខែក្នុងម៉ោងរោងជាង
ខ្ញុំជានិសិត្សឆ្នាំទី២ហើយ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វាគឺជារយៈពេលមួយពព្រិចភ្នែក បីដូចជាភ្លេកបន្ទោដែលជះចំតែមួយឆាវក៏បាត់ទៅវិញ។ ហើយក៏បន្តមកដល់រយៈពេល ១ខែ ថ្មីនេះដែលខ្ញុំបានអង្គុយនៅក្នុងថ្នាក់នៃ មហាវិទ្យាល័យស្ថាបត្យកម្ម ។ នៅក្នុងម៉ោងរោងជាង មានសាស្ត្រាចារ្យចំនួនបីនាក់សំរាប់នែនាំ ដែលបែងចែកជា សាស្ត្រាចារ្យដឹកនាំ សាស្ត្រាចារ្យជំនួយការ និងសាស្ត្រាចារ្យទទួលបន្ទុកផ្នែកអវត្តមាន។ ដូចអ្វីដែលខាងសាលារៀបចំមែន សាស្ត្រាចារ្យដឹកនាំ ត្រូវតែជាអ្នកមានទេពកោសល្យ ចំនេះដឹង ប្រាជ្ញា នឹងបទពិសោធ ដែលធ្វើឲ្យខ្ញុំមានភាពពេញចិត្តលើរូបគាត់ខ្លាំង ទោះបីជាការងារដែលគាត់បានដាក់ឲ្យធ្វើ វាមានភាពពិបាកខុសប្លែកពីថ្នាក់ដទៃមែន តែឃើញថាការងាររបស់ខ្ញុំចេញមក គឺធ្វើឲ្យខ្ញុំដឹងថា ការរៀនសូត្រចេះដឹងពីគាត់គឺមានភាពខុសគ្នាឆ្ងាយពីកាលមុន តែទម្រាំហ្នឹងធ្វើ នឹងស្វែងរកគំនិត Concept ចេញមួយៗ ត្រូវឆ្លងគាត់អស់ជាច្រើនសារ នឹងផ្លាស់ប្តូរ Concept ជាប្រចាំតាមដែលគាត់ចង់បានឲ្យយើងធ្វើ តែល្អនាពេលចុងក្រោយដែល កិច្ចការយើងត្រូវបានគាត់ទទួលស្គាល់ ហើយបន្តជាមួយនឹងការនែនាំដ៏ក្បោះក្បាយពីគាត់ផ្ទាល់ទៅលើការប្រើប្រាស់ ទិចនិចពន្លឺ ភាពទាក់ទាញ ហ្នឹងការគូរ ព្រមទាំងផ្សេងៗទៀត។ ខ្ញុំមានភាពភ្ញាក់ផ្អើលនៅរាល់ពេលដែលខ្ញុំយកកិច្ចការទៅឆ្លងគាត់ គាត់មិនដែលថាទេ រឺរវល់អ្វីឡើយ មានតែហៅយើង រឺក៏សួរសុខទុក្ខរឿងកិច្ចការរបស់ខ្ញុំទៅវិញ។ ចំនុចនេះប្រហែលជាមិត្តភក្តិនៅក្នុងថ្នាក់មិនបានចាប់អារម្មណ៍ឡើយ តែខ្ញុំចង់លើកទឹកចិត្តពួកគាត់ឲ្យខំព្យាយាមស្តាប់ការនែនាំរបស់គាត់ ហើយបង្កើតភាពស្និទស្នាល ព្រមទាំងចម្ងល់ នឹងការដោះស្រាយទៅកាន់គាត់។ កុំរារែកចិត្តនឹងបាក់ទឹកចិត្តឡើយ សាកធ្វើវា ហើយយើងនឹងឃើញការផ្លាស់ប្តូរនៃខ្លួនឯងដល់កំរិតណា។ ជួបគ្នាលើកក្រោយទៀត :)

Dear silent blog.

Dear silent blog.

I hardly ever came to visit you here. the reason of lazy. I must have a lot of thing to tell you after one many months has gone by the calendar @.@ . 

ស្វែងរកសិល្បៈគំនូរបុកល្ងាចមិញ


ធ្មេចបើកៗ ខ្ញុំរៀនចប់ឆ្នាំទី១ហើយ! មិនដឹងថាទៅថ្ងៃមុខខ្ញុំត្រូវជួបរឿងអ្វីទៀតសំរាប់ឆ្នាំទី២ នាពេល២ខែទៀត គិតទៅមិនទាន់បានរៀនចេះអីច្រើនប៉ុន្មានផងពេលវេលាក៏មិនចាំខ្ញុំដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់កាលពីឆ្នាំទី១សោះ!​ តែយ៉ាងណាក៏ជីវិតមនុស្សត្រូវដើរទៅមុខជានិច្ច ហើយបញ្ហាដែលនៅសល់គឺត្រូវដោះស្រាយវាជាបណ្តើរៗ ទោះបីខ្វះខាតអ្វី រឺក៏ត្រូវការអ្វីបន្ថែម ផ្លូវដោះស្រាយបញ្ហាទាំងនោះវានៅតែមាន គ្រាន់តែមនុស្សត្រូវការពេលវេលាដើម្បីធ្វើវាឲ្យបានល្អ។

ប្លក់នេះរយៈពេល២ឆ្នាំហើយមិនសូវមានការUpdateអ្វីថ្មីនោះទេ បើសរសេរគឺមានតែកំណត់ហេតុរបស់ខ្ញុំ ហើយសំរាប់១សប្តាហ៍ក្នុងពេលវាកងកន្លងមកនេះ គឺគេងនៅផ្ទះ ធ្វើម្ហូបញុំា បើរឿងភាគថៃ អានសៀវភៅប្រវត្តិសាស្ត្រ អានរឿងកំប្លែងអង់គ្លេស ស្រោចទឹកផ្កា ដាក់ចំណីត្រី ហើយនឹងឈឺក្បាលរឿងការរកស៊ីបន្តិចបន្តួច តែក៏នៅមានពេល ញុំានឹងដើរលេងខាងក្រៅបានទៀតផង ។ សប្បាយម្យ៉ាងដែរ តែខ្ញុំមិនចូលចិត្តនៅក្នុងសភាពបែបហ្នឹងយូរពេកនោះទេ ដឹងហើយថានៅអត់អីធ្វើវាអផ្សុកប៉ុណ្ណា។ ល្ងាចមិញខ្ញុំបានជិះតម្រង់ទៅសាលា មើលលទ្ធផលពិន្ទុមួយភ្លេតហើយក៏ឈាងចូលសារៈមន្ទីរ បំណងដើម្បីសិក្សាពី គំនូរបុក ដែលខ្មែរសព្វថ្ងៃមិនសូវមានការនិយមប្រើ ដោយសារបច្ចុប្បន្នសំភារៈទំនើបបានវាយលុកយ៉ាងច្រើន រឺឯមនុស្សក៏គិតតែពីភាពងាយស្រួលនឹងចំណាយពេលវេលាតិច។ ដឹងបានថាគំនូរបុកដែលមាននៅខេត្តបាត់ដំបងគឺគេប្រើសំរាប់គូរជាជើងសរសេរនៅក្នុងវិហារតាមអារាមនានា តែមិនទាន់បានទៅដល់ ត្រូវរងចាំដល់ចុងខែ ៩ ដែលមានការងារធ្វើនៅទីនោះ។ បើសិនជាប្រើគំនូរបុក ជាសិល្បៈបោះពុម្ពនៅលើអាវយឺតប្រាកដជាល្អ។ ដើររកអស់ពេលបីម៉ោង គ្រប់វត្ថុបុរាណនៅសារៈមន្ទីរដូចជាមិនមានអ្វីពាក់ព័ន្ធហ្នឹងគំនូរបុកឡើយ តែបែរជាឃើញគេប្រើវានៅនឹងជ្រាយបង្អួចនៃសារៈមន្ទីរ ដែលគេប្រើក្បាច់ភ្ញីវល្លិ៍ជាក្បាច់លំអរ ហើយភាគច្រើនគេនិយមជ្រើសក្បាច់នេះឯង។ ពិតជាល្អ តែមិនបានថតទុកនោះទេ ចាំលើកក្រោយចុះ!​
វត្តមួយនៅក្នុងខេត្តបាត់ដំបង

Thanks for your like this page :)

You like this page? Do you have something to say?