"Cheam pich"ឈាមពេជ្រ
បទនេះមានន័យណាស់ខ្ញុំចូលចិត្តស្តាប់ នឹងនឹកដល់ម៉ាក់ប៉ា ពេលគាត់នៅឆ្ងាយពីខ្ញុំ :)
គយគន់ដួងខែ នឹកស្រែ នឹកស្រុក កំណើត….
យប់១៥កើត សង្វេកគិតដល់មាតា
ក្រោមមេឃតែមួយ កូនព្រួយខ្លាច ម៉ែឯកា…
ម៉ែនឿយយ៉ាងណា ស្រីង៉ាប្អូនថែ ម៉ែទេ…
សំបុកឥតបា លោកាកូនមានតែម៉ែ...ម៉ែគឺដួងខែ
រះក្បែររូបកូនទាំងថ្វេរ...ផ្ទះខ្ទមកំសត់ កត់បទម៉ែច្រៀងបំពេរ...
ម៉ែលក់ស្រែរកេរ ឪ្យកូនបន្តសិក្សា...
វិថីវែងឆ្ងាយ...ឈាមម្តាយក្លាយជាទឹកប៊ិច ញើសម៉ែដូចពេជ្រ
រំលេចក្រងខ្សែរវាសនា ទោះព្យុះបោកខ្លាំង ម៉ែបាំងប្រឆាំងទេវតា....
ម៉ែប្រាប់កូនថា...កូនប្រុសសំលឹងអោយឆ្ងាយ....
សកលវិទ្យាល័យ និស័យនិសិត្សនៅវត្ត មើលខ្លួនចិត្តឃាត់ ឃុំឃាំងបេះដូងក្នុងកាយ...
តស៊ូប្រាំឆ្នាំ ចងចាំបណ្តាំអ្នកម្តាយ បរិញ្ញានៅឆ្ងាយ ខ្ញុំត្រូវខ្វល់ខ្វាយសិក្សា....
វិថីវែងឆ្ងាយ ឈាមម្តាយក្លាយជាទឹកប៊ិច ញើសម៉ែដូចពេជ្រ រំលេចក្រងខ្សែរវាសនា
ទោះព្យុះបោកខ្លាំង ម៉ែបាំងប្រឆាំងទេវតា កូនតាំងចិត្តថា យកបរិញ្ញាជូនម៉ែ
ឪក្តីបំណង ម៉ែប៉ងក្លាយជាការពិត រនោចជីវិត ផ្លាស់ខ្នើតព្រោះមានព្រះខែ
កូនក្លាយជាគ្រូ កូនវិលទៅភូមិជួបម៉ែ វិលជាមួយស្នេហ៍ ដែលកូនថែចិត្តជាយូរ
ទៅអភិវឌ្ឍ វិស័យអប់រំស្រុកស្រែ វិលជាមួយស្នេហ៍
ទៅថែអ្នកម៉ែមានគុណ..............