Story; "One Pen,One L♥Ve"
(Part-Time School L♥Ve Story)
សាលាជ័យថាវី ឆ្នាំ២០១១ បន្ទប់លេខ ១៨D
សៀវភៅរូបវិទ្យាមួយក្បាល នឹងប៊ិចមួយដើម... ខ្ញុំគ្មានគិតអ្វីក្រៅពីយកកាសទូរស័ព្ទមកដាក់ជាប់និងត្រចៀកទាំងសងខាង ហើយស្តាប់ចំរៀងមនោសញ្ចេតនាអស់ទាំងនេះនោះទេ ◕-◕
ខ្ញុំបានក្រោកឈរឡើង ព្រមទាំងក្រវីក្រវាត់ខ្លួនដើម្បីអោយស្រួលសរសៃ តែក៏ធ្វើអោយប៊ិចដែលនៅលើក្រដាស់សៀវភៅ ត្រូវរមៀលធ្លាក់ចុះពីលើតុ ខ្ញុំបានដើរអោនទៅតាមល្បើនប៊ិចដែលបានរមៀល នៅពីក្រោមតុទៅយ៉ាងលឿន តែក៏មិនអាចតាមវាទាន់ទាល់តែសោះ នៅទីបញ្ចប់វាក៏ឈប់នៅស្ងៀម ដោយគាំងជាប់នឹងទ្វារបន្ទប់រៀន “ម្តងនេះឯងរត់លែងរួចហើយ!!!” ខ្ញុំបានឈានជើងមួយចំហាន ដើរទៅរកវាដោយអោនមុខចុះ តែក៏ត្រូវបានបុកជាមួយនឹងរបស់ស្អិម្យ៉ាង ដែលធ្វើអោយក្បាលរបស់ខ្ញុំឈឺខ្ទោកៗ ភ្លាមៗមួយរំពេច
“អួយ....!” វាមិនមែនជាសំលេងរបស់ខ្ញុំនោះទេ តែជាសំ លេងមួយទៀតដែលនៅចំ ពីមុខរបស់ខ្ញុំ
ខ្ញុំងើបមុខឡើង ទាំងដៃម្ខាងនៅទប់ជាប់ជាមួយនឹងមាត់ទ្វារ និងដៃម្ខាងកំពុងតែអេសក្បាល តែពេលនេះកែវភ្នែករបស់ខ្ញុំ កំពុងតែនឹងប្រសប់ទៅជាមួយនឹងកែវភ្នែករបស់ក្មេងស្រីម្នាក់...
នាងស្អាតណាស់! សក់នាងស្តើងទន់ស្រលូន មានក្លិនផ្កាម៉ុងទោលដែលខ្ញុំចូលចិត្ត ច្រមុះស្រួច ធ្វើអោយខ្ញុំ បែរមុខចេញពីនាងស្ទើរតែមិនបាន
៩វិនាទីក្រោយមក នាងក៏ស្រាប់តែធ្វើទឹកមុខភ្ញាក់ផ្អើលជាមួយនឹងខ្ញុំ ហើយស្រវេស្រវ៉ា យករបស់អ្វីម្យ៉ាងដែល នៅក្នុងកាបូបរបស់នាង ចេញមកហើយហុចមកអោយខ្ញុំដោយធ្វើមាត់ដូចជានិយាយមិនចង់ចេញ ។ ខ្ញុំស្រាប់តែស្រឡាំងកាំងនិងទង្វើររបស់នាងភ្លាមមួយរំពេច >.?
“ បង...បងប្រ...បង....បងប្រុស!!!! បងកើតអីដែររឺអត់ទេនឹង?”
“..........” ◕-◕
“ គ....គឺ ឈាម!ឈាម ណា! ឈាមរបស់បងវាហូរចុះមកហើយ!"
“ហាស់? ឈាម? “ ខ្ញុំបានឧទានទៅកាន់ក្មេងស្រីម្នាក់នោះ ដែលនាងកំពុង ង៉ក់ក្បាលជាចំលើយមកកាន់ខ្ញុំ មិននៅយូរខ្ញុំក៏ប្រញាប់យកដៃ ដែលកំពុងតែអង្វែលក្បាល មកមើល ដែលធ្វើអោយខ្ញុំឃើញច្បាស់នឹងភ្នែកថា ធាតុរាវ ត្រជាក់ៗដែលប្រលាក់ជាប់នឹងដៃរបស់ខ្ញុំពេលនេះគឺជាឈាមស្រស់របស់ខ្ញុំ ទាំងខ្ញុំក៏មិនដឹងថាវាហូរមកបានដោយរបៀបណានោះដែរ.............O.?
“ ឈាម!!!!!!!!!!!!!!!!!!”ខ្ញុំស្រែក “ខ្ញុំមិនចូលចិត្តឈាមនោះទេ!!!!!!!!!!” >.< គឺខ្ញុំក៏បានស្រែកឡើង នៅចំពោះមុខនាងដែល ធ្វើអោយនាងប្រញាប់យកដៃមកខ្ទប់មាត់របស់ខ្ញុំជិត ហើយនិយាយមកកាន់ខ្ញុំថា “ នែ! ឆ្កួតទេអី! ឈប់ស្រែកទៅ! មិនខ្មាសគេទេអី? អាបងឯងមិនមែនក្មេងដូចខ្ញុំទេណា?! យី! “ (ស្ពឹក) !!_< នាងក៏បានអង្គុយចុះ ហើយប្រញាប់ទាញយកក្រដាសជូតមាត់ដែលនាងបានយកចេញ ពីក្នុងកាបូបនោះមកជូតឈាមដែលប្រលាក់នៅលើថ្ងាស់អោយខ្ញុំ អារម្មណ៍ខ្ញុំពេលនេះគឺប្រៀបដូចជានៅក្នុងរឿងកុនស្នេហាយុវវ័យមួយអញ្ចឹង ការឈឺចាប់ប្រែក្លាយជាស្ពឹកអស់ ដោយសារតែដៃដ៏តូចៗគួរអោយស្រលាញ់របស់នាង បានប៉ះផ្ទាល់នឹងថ្ងាសរបស់ខ្ញុំ ខ្ញុំបានសំលឹងមើលទៅកាន់មុខរបស់នាងដោយភ្លេចភ្លាំងស្មារតី តែក៏…............
“ ត្រេង..........ត្រេង.........ត្រេង.........” ស្លាប់ហើយ!ទេ មិនអាចទេ ម៉េចក៏បែរជាមកចុចកណ្តឹងចូលរៀនអីពេលនេះទៅវិញបែបនេះ? ក្មេងស្រីដែលកំពុងតែជូតមុខរបួសអោយខ្ញុំស្រាប់តែស្ទុសងើបឡើងដោយប្រញាប់ ទាំងបានហុចកូនកន្សែងដៃរបស់នាងមកអោយខ្ញុំ ព្រមទាំងនិយាយមកកាន់ខ្ញុំដែលកំពុងតែអង្គុយថា “បងប្រុស! គឺដល់ម៉ោងខ្ញុំចូលទៅថ្នាក់វិញហើយ! ខ្ញុំទៅសិនហើយ បងជួយជូតវាខ្លួនឯងផង បាយបាយ!” នាងក៏បានរត់ចេញពីខ្ញុំឆ្ងាយទៅបន្តិចម្តងៗ ធ្វើអោយខ្ញុំភ្លេចខ្លួនថា ខ្ញុំនៅមិនទាន់បាននិយាយពាក្យថាអរគុណមួយម៉ាត់ដល់នាងផង ។ ខ្ញុំមិននៅគិតដល់អ្វីយូរទៅទៀត ក៏ប្រញាប់បំរ៉ាស់ខ្លួនដើម្បីក្រោកឡើងវិញ ក៏ប៉ន្តែស្រាប់តែធ្វើអោយក្បាលរបស់ខ្ញុំបុកចំនឹងអ្វីម្យ៉ាងសារជាថ្មីម្តងទៀត “អូយ!!!នេះមិនមែនបុកចំនឹងក្បាលក្មេងស្រីឯណាទៀតទេតើមែនដែរទេ? “ ខ្ញុំក៏ ប្រញាប់ក្រលៀសភ្នែកមួយរំពេចដើម្បីមើលអ្វីដែលធ្វើអោយខ្ញុំមានរបួសផ្ទួនៗគ្នាបែបនេះ តែលើកនេះអ្វីដែលខ្ញុំបានឃើញវាមិនមែនជាក្បាលរបស់ក្មេងស្រីណាម្នាក់ទៀតនោះឡើយ តែផ្ទុយទៅវិញវាគឺជា ត្រចៀកទ្វារនៃបន្ទប់រៀនទៅវិញនោះទេ >.< ស្លាប់ហើយ នេះខ្ញុំស្រមើរស្រម៉ៃថាទៅបុកក្បាលជាមួយនឹងក្មេងស្រីម្នាក់អប្បាញ់មិញដោយរបៀបណាទៅអញ្ចេះនឹងនៀក? ខ្ញុំមិនទាន់ទាំងគិតផងថាបើសិនជានាងដឹងថាខ្ញុំគិតស្រម៉ៃបែបនេះទាំងថ្ងៃ តើខ្ញុំត្រូវខ្មាស់នាងយ៉ាងណានោះ? ហាហាហហាហា T_T ឈប់គិតទៀតទៅពេលនេះខ្ញុំមានអារម្មណ៍ថាឈាមដែលនៅជាប់នឹងថ្ងាស់របស់ខ្ញុំវា បានហូរចុះមកច្រើនលើសពីមុនម្តងទៀតហើយ ខ្ញុំក៏បានលើកកន្សែងដៃដែលក្មេងស្រីនោះបានទុកអោយយកមកជូត តែក៏មិនដាច់ចិត្តជូតវាបន្ត ហ្ហើយ...! នាងចាកចេញពីខ្ញុំបាត់ទៅហើយ! តែទោះជាយ៉ាងណាក៏នាងបានបន្សល់ទុកកូនកន្សែងដៃរបស់នាងនៅនឹងខ្ញុំមួយនេះ ដែរ! សង្ឃឹមថាខ្ញុំនឹងបានជួបនឹងនាងម្តងទៀតទៅចុះ ទាំងយកស្តាយ៍ថា “បងសងកូនកន្សែងដៃនេះទៅអូនវិញ...! ◕‿◕ “
និពន្ធដោយៈ វឌ្ឍនៈ
រក្សាសិទ្ធដោយៈ My High School life diary.
ដើម្បីកូនខ្មែរចូលចិត្តអាច...