The Love Story "Mazer Lover" ( High School love story ) Part 3
ប្រធានថ្នាក់សំណព្វចិត្ត
ភាគទី3
[..hkjgjklgowieukdlafh;fh;df
[.......] មកដល់បន្ទប់ប្រជុំដ៏ស្ងាត់ច្រងំមានតែឯកសារគរនៅ លើតុមើលទៅដូចជាភ្នំក្រដាសទៅហើយ
ខ្ញុំបានបែរក្រោយទៅសួរ សិរីនាថ “នេះទើបតែចូលកងសោះ ការងាររបស់ម៉ាក់នាងគរ ច្រើនដល់ថ្នាក់នឹងផងតើមែនទេ? “
“ថាមិនត្រូវដែរ បែបនេះហើយទើបខ្ញុំចង់មករៀននៅទីនេះដើម្បីជួយសំរាលគាត់បានខ្លះ “ នាថឆ្លើយ
“អូរ” ខ្ញុំតប
ខ្សែរភ្នែករបស់ខ្ញុំក៏បានរ៉េទៅរកយាយធ្មប់មុខមាត់ស្អាតមើលទៅគួរអោយស្រលាញ់សម្បើមណាស់តែបែរជាមានចរិកកាចដូចសាច់ខ្លាទៅទៀត
” ហើយចុះនាង? “ មើលទៅនាងប្រហែល ជាបានលឺសំនួររបស់ខ្ញុំសួរទៅកាន់នាងហើយបានជា ភ្នែកដ៍ឃូរឃៅរបស់នាងបានសំលឹងសំលក់មករកខ្ញុំ ថែមទាំងធ្វើមាត់វៀច ហាក់ដូចជាខ្ពើមខ្ញុំនេះ ខ្លាំងណាស់អឹញ្ចឹង!
“ ឈឺះ! ឆាប់ដកសំនួរ របស់លោកនេះចេញទៅវីញ ភ្លាមទៅ! ខ្ញុំមិនចង់នឹងលូកមាត់ជាមួយនឹងមនុស្សរោគចិត្តដូចជាលោកនោះទេ! “ II_II
“ នេះខ្ញុំគ្មានបំណងចង់ ធ្វើសង្រា្គមជាមួយនាង ឯណា! គ្រាន់តែចង់សួរក្នុងបំណងរាក់ទាក់ តើមិនខុសធ្ងន់ឯណា ហ្អី? “ ខ្ញុំបោះសំដីទៅនាងវិញ
សិរីនាថ បានមើលមកយើងទាំងពីរក្នុងលក្ខណៈធុញទ្រាន់
“ នែ! អ្នកទាំងពីរនេះកាលណាទើបឈប់ ឈ្លោះគ្នាទៀតទៅ? ហ្ហើយ ខ្ញុំនេះមិនចង់ខូចដល់ប្រសៃប្រសាទត្រជាក់របស់ខ្ញុំដោយសារតែអ្នកទាំងពីរនេះទេណា! អុស! នាយិកាដូចជាយូរដល់ហើយ! “ នាថក៏លើកសញ្ញាឧទានមកភ្លាម O_?
“ អុស! នាថ! នេះគ្នាដល់ម៉ោង ត្រូវទៅហើយ! សូមពឹងឯង អោយសុំទោសអ្នក ម.មី....អុ គឺ អ្នកមីងនាយិកាជំនួសគ្នាផងលឺដែរទេ? “ មើលទៅនាងប្រហែលជាគិតថាខ្ញុំមិនដឹងថានាយិកានៃសាលានេះជាម្តាយរបស់ នាថ ហើយ បានជានិយាយរដាក់រដុបបែបនេះ! តែចង់ប្រាប់នាងថាខ្ញុំដឹងបាត់ទៅហើយ! ហាហាហ ^_^!!
“ អូ! មែនហើយ! គ្នាភ្លេចគិតអោយឈឹងទៅថាឯងនៅ មាន………អុស! គឺនៅ មានកិច្ចការផ្ទះត្រូវធ្វើច្រើនទៀត! “ នាថតបទៅកាន់វត្តីដូចជាមានរឿងអីលាក់លៀមណាស់អឹញ្ចឹង! ហុស! ក្មេងស្រីពីរនាក់នេះពិតជាប្លែកមែនទែន! ខ្ញុំដកដង្ហើមធំមួយចោល ហើយក៏បានបុកជាមួយនឹងស្មាម្ខាងនៃយាយធ្មប់ វត្តីនោះមុននឹង ដើរចេញទៅបើកទ្វារបន្ទប់តំរង់ទៅខាងក្រៅ យ៉ាងលើន O_*???
មួយសន្ទុះក្រោយមក
” ចុះឯណាទៅ វត្តី? “ នាយិកាសួរទៅកាន់នាថ
“ អុសគឺនាងប្រញាប់ទៅបំពេញកាតព្វកិច្ចរបស់នាងហើយ មុននេះទៅហើយ ! ហើយក៏ បានផ្តាំសុំអភ័យទោស នាយិកាផងដែលនាងមិនបានមកតាម ការហៅ” នាថតបដោយសំដីទន់ភ្លន់
“ អឺ! ចឹងល្អហើយ! ថ្ងៃនេះមានការងារច្រើនដែល ខ្ញុំត្រូវធ្វើ ខ្ញុំមិនចង់យកពេលមករករឿងពួកឯងទាំងអស់គ្នានោះទេ តែខ្ញុំត្រូវដាក់ពិន័យអោយពួកឯង ត្រូវរៀបចំឯកសារសិស្សចាស់ទាំងនេះ ទៅតាមថ្នាក់និមួយៗ អោយខ្ញុំផង ហើយសឹមចេញទៅ ផ្ទះចុះ “ ខ្ញុំបានសំលឹងមើលមុខអ្នកគ្រូ ហើយក៏បានបញ្ចប់ដោយការ អោនក្បាលយល់ព្រម
“អឹញ្ចឹង ខ្ញុំមានការងារនៅ ខាងក្រៅត្រូវបង្ហើយ! ពួកឯងរៀបចំឯកសារនៅខាងក្នុងនេះចុះ ល្អទេ?”
“ បាទ”
“ ច៎ា “
រយះពេលកាន់តែយូរទៅៗ ឯកសារដែលពួកយើងខិតខំរៀបនោះហាក់បី នៅតែដដែល គ្មានចុះស្រកសោះហើយ រឺឯពួកយើងបែរជាមិនចេះនិយាយស្តី ហាក់ដូចជាមានការអៀនប្រៀននឹងគ្នា បង្ករអោយបរិយាយកាសប្រែជាស្ងប់ស្ងាត់ ណ្ហើយ! ខ្ញុំជាអ្នកចាប់ផ្តើមមុនទៅចុះ !
“ អឺ……… កាលពីនៅក្នុងបណ្ណាល័យនាង មិនទាន់ប្រាប់ខ្ញុំអស់នោះទេថា វត្តី នាងត្រូវជាអ្វីនឹងនាងដែរទៅ? “ ខ្ញុំបានមើលទៅកាន់ផ្ទៃមុខរបស់នាង ហើយនាងក៏បានតបមកកាន់ខ្ញុំវិញថា
“ គឺ វត្តីមិនត្រូវជាអ្វីនឹងខ្ញុំនោះទេ តែគឺត្រូវជាកូនរបស់ លោកនាយកសាលានេះ “ នាថឆ្លើយ
“ ហ្អា? មែនរឺ? “
“ ចា៎ គឺពិតមែនហើយ “
“ តែ តាមដែលខ្ញុំបានដឹងនោះ គឺ ប្រពន្ធនឹងកូនរបស់លោក បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែគ្រោះថ្នាក់ចរាចណ៍កាលពី ប៉ុន្មានឆ្នាំមុននេះទេ! “
“ នាងគឺជាកូនចឹញ្ចឹមរបស់លោកនាយកសាលានោះទេ “
“ អ៎! បើអឹញ្ចឹង? ហើយចុះឪពុកម្តាយរបស់នាងនៅឯណាដែរទៅ ?
“ គឺគាត់បានស្លាប់បាត់បង់ជីវិតបាត់អស់ទៅហើយ តែនាងក៏នៅសល់ជីតារបស់នាងម្នាក់ទៀត ដែលពិការភ្នែកទាំងសងខាង តែថ្វីត្បិតជីតារបស់នាងពិការក៏ពិតមែន តែគាត់មានញាណពិសេសទៀតផង!”
“ញាណពិសេស? “ O-?
“ ត្រូវហើយ! បូណាដូចជាសួរ រឿងរបស់វត្តីច្រើនពេកហើយទេដឹង? “
ខ្ញុំអេសក្បាលខ្លួនឯង ហើយធ្វើមុខលីឡឺ
“ អុស! ហិហិហិ ពិតមែនហើយ! អោយខ្ញុំសុំទោសផង!” >.^!!
“ នេះរួចរាល់អស់ហើយ! បូណាអាចត្រលប់ទៅមុនបានណា! ខ្ញុំនឹងរៀបចំវាអោយនាយិកាដោយផ្ទាល់ទៅចុះ! “
“ ច៎ា! ជួបគ្នាថ្ងៃស្អែក !” :D នាងញញឹមមកកាន់ខ្ញុំ ហើយក៏លើកដៃ បក់ចុះបក់ឡើង ក្នុងន័យអោយខ្ញុំចេញទៅមុននាងចុះ J [..hkjgjklgowieukdlafh;fh;dfafhdjfkdfh
សូមដានតាមដានភាគ៣ជាបន្ត ថានឹងមានអ្វីកើតឡើងចំពោះពួកគេទៀតនោះ?>>>
និពន្ធនឹងរៀបរៀងដោយ វឌ្ឍនៈ